រាជរដ្ឋាភិបាលវិនិយោគលើវិស័យអប់រំ កើនឡើងដល់ប្រមាណ ៨២០លានដុល្លារ ក្នុងឆ្នាំ២០២៣

2023/07/14 07:16:58 pm        210

ភ្នំពេញ៖ រយៈពេល ១១ឆ្នាំចុងក្រោយ ចាប់រាប់ពីឆ្នាំ ២០១៣ រហូតមកដល់ឆ្នាំ ២០២៣នេះ ក្រសួងអប់រំ យុវជន និងកីឡា ទទួលបានថវិកាវិនិយោគពីរាជរដ្ឋាភិបាល កើនឡើងជាបន្តបន្ទាប់​រៀងរាល់ឆ្នាំ។

ជាក់ស្ដែងនៅឆ្នាំ២០១៣ ក្រសួងអប់រំទទួលបានថវិកាត្រឹមតែបប្រមាណ២៧៣លានដុល្លារ ខណៈដែលឆ្នាំ២០២៣នេះ ក្រសួងអប់រំទទួលបានថវិកាហូតដល់ប្រមាណ៨២០លានដុល្លារ។ នេះជាការបញ្ជាក់របស់ឯកឧត្តមបណ្ឌិតសភាចារ្យ ហង់ ជួនណារ៉ុន រដ្ឋមន្រ្តីក្រសួងអប់រំ យុវជន និងកីឡា ​ក្នុងឱកាសចូលរួមផ្សព្វផ្សាយស្ដីពី ​ប្រព័ន្ធគ្រប់គ្រងហិរញ្ញវត្ថុក្រសួងអប់រំ។

ឯកឧត្តម ហង់ ជួនណារ៉ុន រដ្ឋមន្រ្តីក្រសួងអប់រំ យុវជន និងកីឡា លើកឡើងថា វិស័យអប់រំ ក្លាយជា​វិស័យអាទិភាពខ្ពស់មួយ ​ដែលរាជរដ្ឋាភិបាលកម្ពុជា ​កំពុងយកចិត្តទុកដាក់ ដោយបង្កើនថវិកា​វិនិយោគ​ជារៀងរាល់ឆ្នាំ ចាប់តាំងពីឆ្នាំ២០១៣ រហូតមកដល់ឆ្នាំ២០២៣។ នៅឆ្នាំ២០១៣ ក្រសួងអប់រំ យុវជន និងកីឡា ទទួលបានថវិកាត្រឹមតែប្រមាណ ​២៧៣លានដុល្លារប៉ុណ្ណោះ ខណៈឈាន​ដល់ឆ្នាំ ២០២៣នេះ រាជរដ្ឋាភិបាលបានវិនិយោគ​រហូដតល់ប្រមាណ ៨២០លានដុល្លារលើវិស័យអប់រំ។

ភ្ជាប់ជាមួយការវិនិយោគថវិកាកាន់តែច្រើនលើវិស័យអប់រំ ​ឯកឧត្តមរដ្ឋមន្រ្តីលើកឡើងដែរថា​បច្ចុប្បន្ននេះ ​ក្រសួងក៏កំពុងធ្វើការសម្រួចសកម្មភាពជាអាទិភាព ​ដើម្បីជំរុញឱ្យមានបរិវត្តកម្ម ឬការផ្លាស់ប្ដូរ​មុខមាត់ថ្មីក្នុងវិស័យអប់រំ ​ដោយផ្តោតលើអាទិភាពទាំង៨ចំណុច។ ក្នុងចំណោមអាទិភាពទាំង ៨នេះ ក៏មានការដាក់ចេញនូវកំណែទម្រង់សាលារៀន ការបង្កើនថវិកា​ដំណើរការសាលារៀន ការបន្តវិនិយោគលើហេដ្ឋារចនា​សម័្ពន្ធ ​សម្ភារៈ​ឧបទេស ក៏ដូចជាការកែ​លម្អវិធី​សាស្រ្តបង្រៀន ​ការបង្កើនចំនួនសាលារៀនជំនាន់ថ្មី ​សាលាគំរូជាដើម។

ក្រសួងអប់រំ ក៏បានផ្តោតការយកចិត្តទុកដាក់លើគ្រូបង្រៀន ការធ្វើកំណែទម្រង់គ្រឹះស្ថាន​បណ្ដុះ​បណ្ដាលគ្រូ ហើយក៏មានកា​រ​លើក​កម្ពស់​បរិវត្តឌីជីថលនៅក្នុងការអប់រំ ដែលផ្តោតលើធនធាន​ឌីជីថល វិធីសាស្រ្ត​បង្រៀន​ ថែមទាំងការប្រើប្រាស់​បច្ចេកវិទ្យា​ក្នុង​ការអប់រំឌីជីថលផងដែរ។

លើសពីនេះ ​ក្រសួងអប់រំក៏បានផ្តោតពង្រឹងលើការសិក្សាមុខវិជ្ជា ​វិទ្យាសាស្រ្ត ​និងបច្ចេកវិទ្យា ដោយ​បន្តវិនិយោគលើអគារធនធាន ​បន្ទប់ពិសោធន៍​ កំព្យូទ័រ ​សម្ភារៈឧបទេស ក៏ដូចជាលើក​កម្ពស់​សុខភាពសិក្សា ​និងចំណុចអាទិភាពជាច្រើនទៀត៕អត្ថបទ៖ គឹមហុក 


អត្ថបទដែលទាក់ទង

មន្ទីរពេទ្យជាតិ តេជោសន្តិភាព ដាក់ឱ្យប្រើប្រាស់ម៉ាស៊ីន និងឧបករណ៍វេជ្ជសាស្ត្រទំនើបៗជំនាន់ចុងក្រោយ
2026/07/24 04:19:35 pm        6
ពលរដ្ឋភៀសសឹក បង្ហាញការឈឺចាប់ ថៃឈ្លានពាន និងបន្តរង់ចាំសន្ដិភាព ដោយមានជំនឿចិត្តខ្ពស់លើរដ្ឋាភិបាល
2026/07/24 04:16:31 pm        30
សម្តេចព្រះមហាសង្ឃរាជ បួរ គ្រី ព្រះរាជទាន “ លិខិតថ្លែងអំណរគុណ” ដល់សប្បុរសជន ជួយទ្រទ្រង់ ប៉ុស្តិ៍សុខភាពសម្តេចព្រះរាជគ្រូ បួរ គ្រី ព្រះករុណាព្រះមហាក្សត្រសីហមុនី
2026/07/24 04:12:46 pm        30

បណ្ដាញសង្គម

ព័ត៌មានចុងក្រោយ

​មន្ទីរពេទ្យជាតិ តេជោសន្តិភាព ដាក់ឱ្យប្រើប្រាស់ម៉ាស៊ីន និងឧបករណ៍វេជ្ជសាស្ត្រទំនើបៗជំនាន់ចុងក្រោយ

2026/07/24 04:19:35 pm
​ពលរដ្ឋភៀសសឹក បង្ហាញការឈឺចាប់ ថៃឈ្លានពាន និងបន្តរង់ចាំសន្ដិភាព ដោយមានជំនឿចិត្តខ្ពស់លើរដ្ឋាភិបាល
2026/07/24 04:16:31 pm
​សម្តេចព្រះមហាសង្ឃរាជ បួរ គ្រី ព្រះរាជទាន “ លិខិតថ្លែងអំណរគុណ” ដល់សប្បុរសជន ជួយទ្រទ្រង់ ប៉ុស្តិ៍សុខភាពសម្តេចព្រះរាជគ្រូ បួរ គ្រី ព្រះករុណាព្រះមហាក្សត្រសីហមុនី
2026/07/24 04:12:46 pm
​យុវជន ចងចាំការឈឺចាប់ ថៃឈ្លានពាន និងប្រែក្លាយការឈឺចាប់ មកខិតខំសិក្សាចូលរួមអភិវឌ្ឍជាតិឱ្យរឹងមាំ
2026/07/24 04:05:22 pm
​លោក TRUMP៖ វ៉េណេស៊ុយអេឡា កំពុងស្ថិតក្រោមការគ្រប់គ្រងរបស់រដ្ឋមន្ត្រីថាមពលសហរដ្ឋអាមេរិក
2026/07/24 04:03:24 pm

ព័ត៌មានពេញនិយម

​ក្រសួងអប់រំនឹងពិនិត្យលើកពេលប្រឡងបាក់ឌុបទៅដើមឆ្នាំ២០២២

2026/07/24 09:33:01 am
​ក្រុមក្មេងទំនើង ០៤នាក់ប្រើដាវ និងពូថៅបង្កហិង្សា ត្រូវតុលាការចោទប្រកាន់ពីបទ « ហិង្សា និងប៉ុនប៉ងឃាតកម្ម »
2026/07/24 02:46:11 pm
​សម្ដេចតេជោ ហ៊ុន សែន​ ប្រកាសពីការចាប់ខ្លួនបុរសម្នាក់មានTikTok ឈ្មោះ «ហ៊ៅ អ៊ូខុង» ដែលផ្សព្វផ្សាយបំពុលព័ត៌មាន
2026/07/24 08:55:10 am
​សមត្ថកិច្ចខេត្តឧត្តរមានជ័យ ចុះធ្វើការស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់​ លើ​ករណី​រំលោភ​សម្លាប់ នៅសង្កាត់អូរស្មាច់
2026/07/24 08:55:10 am
​សាលារដ្ឋចាប់ផ្ដើមផ្លាស់ប្ដូរទៅសិក្សាពេញមួយថ្ងៃដោយបង្រៀនថែមទាំងកំព្យូទ័រ និងភាសាអង់គ្លេស
2026/07/24 03:21:02 pm

ព័ត៌មានវីដេអូ

​ក្រោយសង្រ្គាមរយៈពេលរាប់ទសវត្សរ៍ជាមួយរបបអ៊ីរ៉ង់ ក្រុមឃឺដមើលឃើញជ័យជំនះកាន់តែខិតជិតមកដល់

2026/01/23 04:36:39 am
រុស្ស៊ី បាញ់មីស៊ីលលើក្រុង Kharkiv បន្ទាប់ពីអ៊ុយក្រែន វាយប្រហារយានដ្រូនដ៏ធំលើរុស្ស៊ី
2024/09/02 04:13:57 pm
ចិនជំរុញឲ្យសហរដ្ឋអាមេរិកគោរពការប្តេជ្ញាចិត្ត និងឈប់ផ្ដល់អាវុធដល់កោះតៃវ៉ាន់
2023/11/30 09:02:15 am
កម្មករ និយោជិតនៅភ្នំពេញជិតពីរម៉ឺននាក់ នឹងជួបសម្ដេចតេជោនៅព្រឹកស្អែក
2023/06/13 02:57:12 am
រដ្ឋសភាបានបោះឆ្នោត ផ្តល់សេចក្តីទុកចិត្ត ឯកឧត្តម ឌិត ទីណា ជារដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
2022/10/14 03:38:02 pm