ក្រុមអ្នកស្រឡាញ់ភេទដូចគ្នា មានការភ័យខ្លាច ខណៈដែលសំណើច្បាប់របស់រុស្ស៊ី ធ្វើដំណើរកាន់តែកៀកនឹងការអនុម័ត

2023/07/14 07:18:31 pm        126

រុស្ស៊ី៖ Nef Cellarius ដែលជាក្រុមមួយ ក្នុងចំណោមក្រុមអ្នកស៊ូមតិជាច្រើនតំណាងឲ្យក្រុមអ្នកស្រឡាញ់ភេទដូចគ្នា (LGBTQI) បាននិយាយថា៖ «នៅប្រទេសរុស្ស៊ី យើងមានជំងឺជាច្រើនប្រភេទ។ ហើយក្នុងនោះ ការប្តូរភេទ គឺជាជំងឺមួយ»។

ការលើកឡើងនេះ កើតមានឡើង ស្របពេលដែលប្រទេសរុស្ស៊ី ខិតកាន់តែកៀកនឹងអនុម័តច្បាប់ហាមឃាត់ការវះកាត់ប្ដូរភេទ ដោយច្បាប់ដែលបានស្នើឡើងនេះ នឹងបញ្ឈប់ការថែទាំវេជ្ជសាស្ត្រដែលបញ្ជាក់ពីភេទ សម្រាប់អ្នកប្តូរភេទ រួមទាំងការព្យាបាលដោយអ័រម៉ូន និងការវះកាត់។

នៅទីក្រុងម៉ូស្គូ លោកវេជ្ជបណ្ឌិត Andrei Istranov ដែលបាន និងកំពុងឃើញអ្នកជំងឺកើនឡើង ដោយសារការខ្វល់ខ្វាយពីសំណើច្បាប់នេះ បាននិយាយថា៖ «មានការស្រាវជ្រាវរបស់វិទ្យាស្ថានស្រាវជ្រាវជាតិនៃសុខភាពសាធារណៈ នៅទីក្រុងម៉ូស្គូ ហើយយោងទៅតាមការស្រាវជ្រាវនេះ បានឲ្យដឹងថា អ្នកវះកាត់ប្ដូរភេទជនជាតិរុស្ស៊ី ៧២ភាគរយ កើតជំងឺធ្លាក់ទឹកចិត្ត ឬប៉ុនប៉ងធ្វើអត្តឃាត។ តួលេខនេះ គឺខ្ពស់ណាស់។ ខ្ញុំអាចទាយទុកបានថា ច្បាប់នេះ នឹងនាំឲ្យចំនួននោះកាន់តែកើនឡើង»។

លោកបានបន្ថែមថា បម្រាមនេះអាចបង្ខំឲ្យមនុស្សស្វែងរកការថែទាំ នៅកន្លែងផ្សេង ដែលនាំឲ្យមានទីផ្សារងងឹតកើតឡើង ដើម្បីព្យាបាលអ័រម៉ូនជំនួស ហើយទីបំផុត កាន់តែមានគ្រោះថ្នាក់ដល់សុខភាពអ្នកជំងឺ។

អ្នកតស៊ូមតិនិយាយថា ការហាមឃាត់នេះ មានរយៈពេលជាងមួយទសវត្សរ៍ ក្នុងការបង្កើត។ សំណើច្បាប់នេះ ប្រសិនបើត្រូវបានអនុម័ត ក៏នឹងរារាំងមនុស្សពីការផ្លាស់ប្តូរភេទ នៅលើអត្តសញ្ញាណប័ណ្ណរបស់ពួកគេផងដែរ ហាមអ្នកប្ដូរភេទមិនឲ្យមានកូន និងលុបចោលអាពាហ៍ពិពាហ៍ ប្រសិនបើដៃគូរបស់ពួកគេ វះកាត់ប្ដូរភេទ។

នេះ គឺជាចំណាត់ការចុងក្រោយបង្អស់របស់ប្រធានាធិបតីរុស្ស៊ីលោក វ្ល៉ាឌីមៀរ ពូទីន (Vladimir Putin) ប្រឆាំងនឹងសហគមន៍អ្នកស្រឡាញ់ភេទដូចគ្នា៕

អត្ថបទដែលទាក់ទង

បណ្ដាក្រុមហ៊ុនអាម៉េរិកនៃគណៈប្រតិភូ USABC ដែលកំពុងមានវត្តមាននៅកម្ពុជា ប្ដេជ្ញា​បន្តពង្រីក និង​ស្វែងរកនូវឱកាសក្នុងការវិនិយោគថ្មីៗបន្ថែមទៀត
2026/07/22 11:05:29 pm        3
សម្តេចតេជោ ហ៊ុន សែន ចែករំលែកអត្ថបទវិភាគរបស់អ្នកជំនាញផ្នែកទំនាក់ទំនងអន្តរជាតិ និងសន្តិសុខរបស់ប្រទេសថៃ«បញ្ហាបញ្ច្រាសមកវិញ សង្គ្រាមក៏បានធ្វើឱ្យរបបដឹកនាំកម្ពុជា កាន់តែរឹងមាំឡើងផងដែរ»
2026/07/22 04:39:00 am        327
គណៈប្រតិភូវិនិយោគិនកូរ៉េ បង្ហាញចំណាប់អារម្មណ៍ក្នុងការពង្រីកការវិនិយោគបន្ថែម និងស្វែងរកឱកាសវិនិយោគថ្មីៗនៅកម្ពុជា
2026/07/20 11:58:18 pm        145

បណ្ដាញសង្គម

ព័ត៌មានចុងក្រោយ

​រដ្ឋមន្ត្រីការបរទេសចិន និងអាស៊ាន អំពាវនាវឱ្យពន្លត់ភ្លើង​សង្គ្រាម​នៅ​មជ្ឈិមបូព៌ាជាបន្ទាន់

2026/07/24 05:33:03 pm
​លោក Trump៖ AI នឹងត្រូវបានពិភាក្សាពេលលោក Xi ធ្វើ​ទស្សនកិច្ចនៅអាមេរិក នា​ថ្ងៃទី២៤ ខែកញ្ញា
2026/07/24 05:30:37 pm
​អ៊ីរ៉ង់៖ ផែនការយក​ទ្រព្យបង្កកទៅ​ទូទាត់ការខូចខាតឱ្យ​នាវា នៅច្រកសមុទ្រ Hormuz បង្កើតជាគំរូគ្រោះថ្នាក់
2026/07/24 05:24:30 pm
​នាយករដ្ឋមន្ត្រីអ៊ីរ៉ាក់ផ្តួចផ្តើមគំនិតបន្ថយភាពតានតឹងនៅអ៊ីរ៉ង់
2026/07/24 05:22:07 pm
​អនុរដ្ឋមន្ត្រីការបរទេសរុស្ស៊ី៖ ទីក្រុងមូស្គូនៅតែគាំទ្រការបន្តកិច្ចសន្ទនារវាងអ៊ីរ៉ង់ និងសហរដ្ឋអាមេរិក
2026/07/24 05:20:10 pm

ព័ត៌មានពេញនិយម

​ក្រសួងអប់រំនឹងពិនិត្យលើកពេលប្រឡងបាក់ឌុបទៅដើមឆ្នាំ២០២២

2026/07/24 09:33:01 am
​ក្រុមក្មេងទំនើង ០៤នាក់ប្រើដាវ និងពូថៅបង្កហិង្សា ត្រូវតុលាការចោទប្រកាន់ពីបទ « ហិង្សា និងប៉ុនប៉ងឃាតកម្ម »
2026/07/24 02:46:11 pm
​សម្ដេចតេជោ ហ៊ុន សែន​ ប្រកាសពីការចាប់ខ្លួនបុរសម្នាក់មានTikTok ឈ្មោះ «ហ៊ៅ អ៊ូខុង» ដែលផ្សព្វផ្សាយបំពុលព័ត៌មាន
2026/07/24 08:55:10 am
​សមត្ថកិច្ចខេត្តឧត្តរមានជ័យ ចុះធ្វើការស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់​ លើ​ករណី​រំលោភ​សម្លាប់ នៅសង្កាត់អូរស្មាច់
2026/07/24 08:55:10 am
​សាលារដ្ឋចាប់ផ្ដើមផ្លាស់ប្ដូរទៅសិក្សាពេញមួយថ្ងៃដោយបង្រៀនថែមទាំងកំព្យូទ័រ និងភាសាអង់គ្លេស
2026/07/24 03:21:02 pm

ព័ត៌មានវីដេអូ

​ក្រោយសង្រ្គាមរយៈពេលរាប់ទសវត្សរ៍ជាមួយរបបអ៊ីរ៉ង់ ក្រុមឃឺដមើលឃើញជ័យជំនះកាន់តែខិតជិតមកដល់

2026/01/23 04:36:39 am
រុស្ស៊ី បាញ់មីស៊ីលលើក្រុង Kharkiv បន្ទាប់ពីអ៊ុយក្រែន វាយប្រហារយានដ្រូនដ៏ធំលើរុស្ស៊ី
2024/09/02 04:13:57 pm
ចិនជំរុញឲ្យសហរដ្ឋអាមេរិកគោរពការប្តេជ្ញាចិត្ត និងឈប់ផ្ដល់អាវុធដល់កោះតៃវ៉ាន់
2023/11/30 09:02:15 am
កម្មករ និយោជិតនៅភ្នំពេញជិតពីរម៉ឺននាក់ នឹងជួបសម្ដេចតេជោនៅព្រឹកស្អែក
2023/06/13 02:57:12 am
រដ្ឋសភាបានបោះឆ្នោត ផ្តល់សេចក្តីទុកចិត្ត ឯកឧត្តម ឌិត ទីណា ជារដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
2022/10/14 03:38:02 pm