កម្ពុជា រំពឹងទាក់ទាញក្រុមហ៊ុនបច្ចេកវិទ្យាធំៗ បង្កើតរោងចក្រលើផ្នែកបច្ចេកវិទ្យា

2023/07/14 07:25:53 pm        240

ភ្នំពេញ៖ ក្រុមហ៊ុនលំដាប់អន្តរជាតិធំៗ កំពុងសិក្សាលទ្ធភាព នៃការវិនិយោគបង្កើតរោងចក្រ​លើ​ផ្នែកបច្ចេកវិទ្យា ជាពិសេសការបង្កើតរោងចក្រផលិតបន្ទះឈីប (CHIP) ដែលវិស័យនេះកំពុង​ដើរតួយ៉ាង​សំខាន់ ​សម្រាប់បម្រើសេចក្តីត្រូវការលើពិភពលោក ក៏ដូចកម្ពុជា សម្រាប់កិច្ចដំណើរការអភិវឌ្ឍ និងការឈានឡើងនៃសេដ្ឋកិច្ច។

ឯកឧត្តមបណ្ឌិត ហេង សុខគង់ រដ្ឋលេខាធិការក្រសួងឧស្សាហកម្ម វិទ្យាសាស្ត្រ បច្ចេកវិទ្យា និងនវានុវត្តន៍ លើកឡើងថា ​កន្លងងមកនេះ ​កម្ពុជាទទួលមានរោងចក្រខ្លះៗហើយដូចជា ​ក្រុមហ៊ុន Mini-bea ជាដើម បច្ចុប្បន្នបានកំពុងដំណើរការផលិតនូវបន្ទះ (CHIP) និងបាននាំចេញទៅកាន់​បណ្តាប្រទេស​ដែលផលិតទូរស័ព្ទម៉ាក iphone មួយចំនួន។ក្រៅពីនេះ​ក៏មានក្រុមហ៊ុនជាច្រើន​បានចាប់អារម្មណ៍លើការវិនិយោគនៅកម្ពុជា។

ជាក់ស្តែងថ្មីនេះ ក្រុមហ៊ុនលំដាប់អន្តរជាតិមកពីប្រទេសកូរ៉េ ​និងប្រទេសចិនជាដើម បានកំពុង​សិក្សាលទ្ធភាព នៃការវិនិយោគបង្កើតរោងចក្រលើផ្នែកបច្ចេកវិទ្យានេះ ជាពិសេសការបង្កើត​រោងចក្រផលិតបន្ទះឈីប (CHIP) នៅកម្ពុជា។

ឯកឧត្តមបណ្ឌិត ហេង សុខគង់ ថ្លែងបន្ថែមថា ជុំវិញការអភិវឌ្ឍ​ កម្ពុជាបានកំពុងដើរលើផ្លូវត្រូវ ក្រោមការ​ដឹកនាំដ៏ខ្ពង់ខ្ពស់របស់សម្តេចតេជោ​ ហ៊ុន សែន នាយករដ្ឋមន្រ្តី ដោយបានដាក់នូវផែនការ​សកម្មភាពបង្ហាញផ្លូវច្បាស់លាស់​ ដើម្បីកំណត់ទស្សនៈវិស័យ ក្នុងការជំរុញអភិវឌ្ឍន៍​វិស័យ​បច្ចេកវិទ្យា ក្នុងនោះកម្ពុជា​ក៏មាន​គោល​នយោបាយ​សម្រាប់​អភិវឌ្ឍន៍​វិស័យបច្ចេកវិទ្យាកម្ពុជា ឆ្នាំ២០២០-២០៣០ ​និងមានផែនទីបង្ហាញផ្លូវសម្រាប់វិស័យវិទ្យាសាស្រ្ត​ បច្ចេកវិទ្យា​ និងនវានុវត្តន៍ និង​មានគោលនយោបាយជាច្រើនទៀត ​សម្រាប់ជាតម្រាយផ្លូវនៃការអភិវឌ្ឍន៍។

បើតាមរបាយការណ៍អគ្គនាយកដ្ឋានគយ​ និងរដ្ឋាករកម្ពុជា ​នៅក្នុងឆមាសទី ១ ឆ្នាំ ២០២៣ នេះ​កម្ពុជា​បាននាំ​ចេញមានទំហំទឹកប្រាក់សរុបប្រមាណជាង ១ ៥៨៦ ​លានដុល្លារអាមេរិក កើនឡើង​ប្រមាណជាង ១០៨ ភាគរយ បើធៀបរយៈពេលដូចគ្នានិងឆ្នាំ ២០២២៕ អត្ថបទ៖ សុន រ៉ាឌី



អត្ថបទដែលទាក់ទង

សម្ដេចតេជោ ហ៊ុន សែន ចែករំឡែកសាររបស់លោកស្រី Angelina Jolie រាហូលីវូដ​ដ៏​ល្បី​ពិភព​លោក ​ដែលបានរំឭកខួប១ឆ្នាំនៃសង្គ្រាមឈ្លានពានរបស់កងទ័ពថៃលើបូរណភាពទឹកដីកម្ពុជា
2026/07/24 12:00:04 pm        202
តារាសម្ដែងអាមេរិកដ៏ល្បីល្បាញ Angelina Jolie រំឭកពីភាពឈឺចាប់ ក្នុងថ្ងៃខួបមួយឆ្នាំ នៃសង្គ្រាមឈ្លានពានរបស់កងទ័ពថៃ លើបូរណភាពទឹកដីកម្ពុជា
2026/07/24 11:58:38 am        101
កិច្ចសម្ភាសន៍ជាមួយ Bloomberg៖ សម្ដេចធិបតីបញ្ជាក់ជាថ្មីថា កម្ពុជាសម្រេចប្រើយន្តការ UNCLOS ដោយសារថៃលុប MOU ២០០១ ជាឯកតោភាគី
2026/07/24 11:37:21 am        220

បណ្ដាញសង្គម

ព័ត៌មានចុងក្រោយ

​កងទ័ពគុយបា បញ្ចប់យុទ្ធនាការសមយុទ្ធយោធារយៈពេលប្រាំមួយខែ

2026/07/24 12:30:51 pm
​នាយករដ្ឋមន្ត្រី៖ កាណាដានឹងពិចារណាសងសឹកប្រឆាំងការដំឡើងពន្ធចុងក្រោយរបស់លោក Trump
2026/07/24 12:28:49 pm
​សភាអាមេរិក បោះឆ្នោតកំណត់សង្គ្រាមនៅអ៊ីរ៉ង់ជាលើកដំបូងចាប់តាំងពីការបរាជ័យបទឈប់បាញ់
2026/07/24 12:26:01 pm
​អតីតមន្ត្រីមន្ទីរបញ្ចកោណ៖ ស្តុកអាវុធរបស់អាមេរិក អាចចំណាយពេល៥ឆ្នាំដើម្បីស្តារឡើងវិញ
2026/07/24 12:16:30 pm
​អ្នកវិភាគ៖ រដ្ឋឈូងសមុទ្រមិនទំនងជាវាយប្រហារសងសឹកទៅលើអ៊ីរ៉ង់វិញនោះទេ
2026/07/24 12:14:20 pm

ព័ត៌មានពេញនិយម

​ក្រសួងអប់រំនឹងពិនិត្យលើកពេលប្រឡងបាក់ឌុបទៅដើមឆ្នាំ២០២២

2026/07/24 09:33:01 am
​ក្រុមក្មេងទំនើង ០៤នាក់ប្រើដាវ និងពូថៅបង្កហិង្សា ត្រូវតុលាការចោទប្រកាន់ពីបទ « ហិង្សា និងប៉ុនប៉ងឃាតកម្ម »
2026/07/24 08:55:10 am
​សម្ដេចតេជោ ហ៊ុន សែន​ ប្រកាសពីការចាប់ខ្លួនបុរសម្នាក់មានTikTok ឈ្មោះ «ហ៊ៅ អ៊ូខុង» ដែលផ្សព្វផ្សាយបំពុលព័ត៌មាន
2026/07/24 08:55:10 am
​សមត្ថកិច្ចខេត្តឧត្តរមានជ័យ ចុះធ្វើការស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់​ លើ​ករណី​រំលោភ​សម្លាប់ នៅសង្កាត់អូរស្មាច់
2026/07/24 08:55:10 am
​សាលារដ្ឋចាប់ផ្ដើមផ្លាស់ប្ដូរទៅសិក្សាពេញមួយថ្ងៃដោយបង្រៀនថែមទាំងកំព្យូទ័រ និងភាសាអង់គ្លេស
2026/07/24 12:08:21 pm

ព័ត៌មានវីដេអូ

​ក្រោយសង្រ្គាមរយៈពេលរាប់ទសវត្សរ៍ជាមួយរបបអ៊ីរ៉ង់ ក្រុមឃឺដមើលឃើញជ័យជំនះកាន់តែខិតជិតមកដល់

2026/01/23 04:36:39 am
រុស្ស៊ី បាញ់មីស៊ីលលើក្រុង Kharkiv បន្ទាប់ពីអ៊ុយក្រែន វាយប្រហារយានដ្រូនដ៏ធំលើរុស្ស៊ី
2024/09/02 04:13:57 pm
ចិនជំរុញឲ្យសហរដ្ឋអាមេរិកគោរពការប្តេជ្ញាចិត្ត និងឈប់ផ្ដល់អាវុធដល់កោះតៃវ៉ាន់
2023/11/30 09:02:15 am
កម្មករ និយោជិតនៅភ្នំពេញជិតពីរម៉ឺននាក់ នឹងជួបសម្ដេចតេជោនៅព្រឹកស្អែក
2023/06/13 02:57:12 am
រដ្ឋសភាបានបោះឆ្នោត ផ្តល់សេចក្តីទុកចិត្ត ឯកឧត្តម ឌិត ទីណា ជារដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
2022/10/14 03:38:02 pm