ក្រសួងពាណិជ្ជកម្ម បញ្រ្ជាបការយល់ដឹង ច្បាប់ស្តីពីការប្រកួតប្រជែង ដល់ក្នុងវិស័យធនាគារ និងហិរញ្ញវត្ថុ

2023/07/14 07:33:40 pm        179

ភ្នំពេញ៖ កម្ពុជាបញ្រ្ជាបការយល់ដឹងដល់ភាគីពាក់ព័ន្ធ ជាពិសេសដល់ធុរជន ក្នុងវិស័យធនាគារ និងហិរញ្ញវត្ថុ អំពីច្បាប់ស្តីពីការប្រកួតប្រជែង ​និងបទប្បញ្ញត្តិពាក់ព័ន្ធ ជាពិសេសអនុក្រឹត្យស្ដីពី​លក្ខខណ្ឌ ​និងនីតិវិធីអំពីការរួមបញ្ចូលគ្នានៃធុរកិច្ច ​ក៏ដូចជួយជំរុញឱ្យធុរជន​ ដែលធ្វើធុរកិច្ច ប្រកួតប្រជែងគ្នា​ប្រកបដោយសមធម៌ ស្មោះត្រង់ និងការពារផលប្រយោជន៍របស់អ្នក​ប្រើប្រាស់ជាដើម។

សិក្ខាសាលាផ្សព្វផ្សាយស្តីពី «ការអនុវត្តច្បាប់ស្តីពីការប្រកួតប្រជែង និងអនុក្រឹត្យស្តីពីលក្ខខណ្ឌ​និងនីតិវិធីអំពីការរួមបញ្ចូលគ្នានៃធុរកិច្ច» ត្រូវបានរៀបចំឡើងននៅថ្ងៃទី១៣​ ខែកក្កដា​ ដោយ​សហការរៀបចំដោយអគ្គនាយកដ្ឋានការពារអ្នកប្រើប្រាស់​ កិច្ចការប្រកួតប្រជែង និងបង្រ្កាប​ការក្លែងបន្លំ នៃក្រសួងពាណិជ្ជកម្ម និង ​ធនាគារជាតិនៃកម្ពុជា​ និងសមាជិក ធុរជន ក្នុងវិស័យធនាគារ​ និងហិរញ្ញវត្ថុ។​

សិក្ខាសាលានេះ បានដើរតួជាវេទិកាមួយក្នុងការផ្សព្វផ្សាយ ​បញ្រ្ជាបការយល់ដឹងដល់ភាគីពាក់ព័ន្ធ ជាពិសេសដល់ធុរជនក្នុងវិស័យធនាគារ និងហិរញ្ញវត្ថុ ​ឱ្យបានទូលំទូលាយ អំពីច្បាប់ស្តីពីការ​ប្រកួតប្រជែង និងបទប្បញ្ញត្តិពាក់ព័ន្ធ ​ជាពិសេសអនុក្រឹត្យស្ដីពីលក្ខខណ្ឌ និង​នីតិវិធីអំពីការ​រួមបញ្ចូល​គ្នានៃធុរកិច្ច ដែលរាជរដ្ឋាភិបាលទើបអនុម័តនាពេលថ្មីៗនេះ​ នឹងចាប់អនុវត្តពីថ្ងៃទី ៦ ខែកញ្ញា ឆ្នាំ២០២៣ ខាងមុខ ​ដោយក្នុងអនុក្រឹត្យនេះ ​បានកំណត់នូវកាតព្វកិច្ចសំខាន់ៗចំនួន ​០៣ ដែលធុរជន​ក្នុងវិស័យធនាគារ និងហិរញ្ញវត្ថុ ត្រូវតែដឹងអំពីកាតព្វកិច្ចទាំងនេះរួមមាន៖ ការជូន​ដំណឹងជាមុនអំពីការរួមបញ្ចូលគ្នា​នៃធុរកិច្ច, ការជូនដំណឹងជាក្រោយអំពីការរួមបញ្ចូល​គ្នានៃធុរកិច្ច និងការចុះបញ្ជីការរួមបញ្ចូលគ្នានៃធុរកិច្ច។

ក្រៅពីគោលការណ៍ខាងលើ ​សិក្ខាសាលាផ្សព្វផ្សាយនេះ ក៏ជួយជំរុញឱ្យធុរជន ដែលធ្វើធុរកិច្ចក្នុង​វិស័យនេះ​ ប្រកួតប្រជែងគ្នាប្រកបដោយសមធម៌ ព្រមទាំងការធ្វើធុរកិច្ចដោយស្មោះត្រង់​ និងសុចរិត ការពារផលប្រយោជន៍របស់អ្នកប្រើប្រាស់ និងលើកកម្ពស់ការអនុវត្តច្បាប់ស្ដីពីការប្រកួតប្រជែង អនុក្រឹត្យស្ដីពីលក្ខខណ្ឌ ​និងនីតិវិធីអំពីការរួមបញ្ចូលគ្នា ​នៃធុរកិច្ចប្រកបដោយប្រសិទ្ធភាព ក្នុង​វិស័យធនាគារ និងហិរញ្ញវត្ថុ ​ព្រមទាំងជួយឱ្យធុរជនក្នុងវិស័យនេះ មានមូលដ្ឋានគតិយុត្តក្នុងការ​ស្នើសុំរួមបញ្ចូលគ្នា ​នៃធុរកិច្ចរបស់ខ្លួនតាមនីតិវិធីជាធរមាន៕ អត្ថបទ៖ សុន រ៉ាឌី


អត្ថបទដែលទាក់ទង

អ្នកនាំពាក្យ៖ មួយឆ្នាំក្រោយថៃឈ្លានពាន នៅមានពលរដ្ឋខ្មែរជាងពីរម៉ឺននាក់ទៀតមិនទាន់អាចវិលត្រឡប់ទៅផ្ទះសម្បែងវិញបាន
2026/07/24 01:24:48 pm        88
កម្ពុជាអាចនាំចេញសំបុកត្រចៀកកាំជាលើកដំបូង ទៅកាន់ទីផ្សារប្រទេសចិន ​
2026/07/24 01:06:24 pm        105
លោកជំទាវបណ្ឌិត ពេជ ចន្ទមុន្នី ហ៊ុនម៉ាណែត អញ្ជើញចូលរួមពិធីបើកពិព័រណ៍អាពាហ៍ពិពាហ៍ លើកទី៣ ឆ្នាំ២០២៦
2026/07/24 12:47:31 pm        134

បណ្ដាញសង្គម

ព័ត៌មានចុងក្រោយ

​អ្នកនាំពាក្យ៖ មួយឆ្នាំក្រោយថៃឈ្លានពាន នៅមានពលរដ្ឋខ្មែរជាងពីរម៉ឺននាក់ទៀតមិនទាន់អាចវិលត្រឡប់ទៅផ្ទះសម្បែងវិញបាន

2026/07/24 01:24:48 pm
​កម្ពុជាអាចនាំចេញសំបុកត្រចៀកកាំជាលើកដំបូង ទៅកាន់ទីផ្សារប្រទេសចិន ​
2026/07/24 01:06:24 pm
​លោកជំទាវបណ្ឌិត ពេជ ចន្ទមុន្នី ហ៊ុនម៉ាណែត អញ្ជើញចូលរួមពិធីបើកពិព័រណ៍អាពាហ៍ពិពាហ៍ លើកទី៣ ឆ្នាំ២០២៦
2026/07/24 12:47:31 pm
​សហជីព និងកម្មករ ដឹងគុណចំពោះរាជរដ្ឋាភិបាលក្នុងការរក្សា និង​ពង្រីក​ឱកាស​ការងារ​ជូន​ពលរដ្ឋ
2026/07/24 12:43:20 pm
​កងទ័ពគុយបា បញ្ចប់យុទ្ធនាការសមយុទ្ធយោធារយៈពេលប្រាំមួយខែ
2026/07/24 12:30:51 pm

ព័ត៌មានពេញនិយម

​ក្រសួងអប់រំនឹងពិនិត្យលើកពេលប្រឡងបាក់ឌុបទៅដើមឆ្នាំ២០២២

2026/07/24 09:33:01 am
​ក្រុមក្មេងទំនើង ០៤នាក់ប្រើដាវ និងពូថៅបង្កហិង្សា ត្រូវតុលាការចោទប្រកាន់ពីបទ « ហិង្សា និងប៉ុនប៉ងឃាតកម្ម »
2026/07/24 08:55:10 am
​សម្ដេចតេជោ ហ៊ុន សែន​ ប្រកាសពីការចាប់ខ្លួនបុរសម្នាក់មានTikTok ឈ្មោះ «ហ៊ៅ អ៊ូខុង» ដែលផ្សព្វផ្សាយបំពុលព័ត៌មាន
2026/07/24 08:55:10 am
​សមត្ថកិច្ចខេត្តឧត្តរមានជ័យ ចុះធ្វើការស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់​ លើ​ករណី​រំលោភ​សម្លាប់ នៅសង្កាត់អូរស្មាច់
2026/07/24 08:55:10 am
​សាលារដ្ឋចាប់ផ្ដើមផ្លាស់ប្ដូរទៅសិក្សាពេញមួយថ្ងៃដោយបង្រៀនថែមទាំងកំព្យូទ័រ និងភាសាអង់គ្លេស
2026/07/24 12:08:21 pm

ព័ត៌មានវីដេអូ

​ក្រោយសង្រ្គាមរយៈពេលរាប់ទសវត្សរ៍ជាមួយរបបអ៊ីរ៉ង់ ក្រុមឃឺដមើលឃើញជ័យជំនះកាន់តែខិតជិតមកដល់

2026/01/23 04:36:39 am
រុស្ស៊ី បាញ់មីស៊ីលលើក្រុង Kharkiv បន្ទាប់ពីអ៊ុយក្រែន វាយប្រហារយានដ្រូនដ៏ធំលើរុស្ស៊ី
2024/09/02 04:13:57 pm
ចិនជំរុញឲ្យសហរដ្ឋអាមេរិកគោរពការប្តេជ្ញាចិត្ត និងឈប់ផ្ដល់អាវុធដល់កោះតៃវ៉ាន់
2023/11/30 09:02:15 am
កម្មករ និយោជិតនៅភ្នំពេញជិតពីរម៉ឺននាក់ នឹងជួបសម្ដេចតេជោនៅព្រឹកស្អែក
2023/06/13 02:57:12 am
រដ្ឋសភាបានបោះឆ្នោត ផ្តល់សេចក្តីទុកចិត្ត ឯកឧត្តម ឌិត ទីណា ជារដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
2022/10/14 03:38:02 pm