ទីតាំង ៥ នៅ​រាជធានី​ភ្នំពេញ​អាច​នឹង​ក្លាយ​ជា​ទីលាន​ប្រកួត​កីឡា​ស៊ី​ហ្គេម​ឆ្នាំ​២០២៣

2021/05/18 05:02:07 pm        122

​​ស៊ី​ហ្គេម​៖ ទីតាំង​ចំនួន ៥ នៅ​រាជធានី​ភ្នំពេញ រួមមាន​ពហុ​កីឡដ្ឋាន​ជាតិ​មរតក​តេ​ជោ ពហុ​កីឡដ្ឋាន​ជាតិ​អូឡាំពិក សាល​ពិព័រណ៍​អន្ដរជាតិ​ជ្រោយចង្វារ ផ្សារ​ទំនើប​អ៊ី​អន​សែន​សុខ និង​សាកលវិទ្យាល័យ​ភូមិន្ទ​ភ្នំពេញ ទំនង​នឹង​ក្លាយ​ជា​ទីលាន​ប្រកួត​សម្រាប់​ព្រឹត្តិការណ៍​កីឡា​ស៊ី​ហ្គេមលើក​ទី​៣២ ឆ្នាំ​២០២៣ នៅ​ប្រទេស​កម្ពុជា។ នេះ​បើ​តាម​ការ​បញ្ជាក់​របស់​អគ្គនាយកដ្ឋាន​កីឡា។​

​ពាក់ព័ន្ធ​នឹង​ការកំណត់​ទីលាន​នេះ ឯកឧត្តម វ៉ា​ត់ ចំរើន អគ្គលេខាធិការ​គណៈកម្មាធិកា​រ​ជាតិ​រៀបចំ​ការ​ប្រកួត​កីឡា​ស៊ី​ហ្គេមលើក​ទី​៣២ ឆ្នាំ​២០២៣ (CAMSOC) បាន​បញ្ជាក់​ថា ការកំណត់​ទីតាំង​នៃ​ទីលាន​ប្រកួតបាន​ធ្វើ​ឡើង​ក្នុង​កិច្ចប្រជុំ​គណៈ​អចិន្ត្រៃយ៍ CAMSOC កាលពី​ថ្មីៗ ដោយ​​បែង​ចែក​ជា ៥​ទីតាំង​ធំៗ​រួមមាន​រាជធានី​ភ្នំពេញ ខេត្ត​សៀមរាប ខេត្ត​ព្រះសីហនុ និង​ខេត្ត​កែប ខណៈ​ខេត្ត​កំពត កំពុង​រង់ចាំ​ការ​ត្រួត​ពិនិត្យ​ចុងក្រោយ។​ ​ប៉ុន្តែ​ចំពោះ​ទីតាំងនៅ​រាជធានី​ភ្នំពេញ រួមមាន​ពហុ​កីឡដ្ឋាន​ជាតិ​មរតក​តេ​ជោ ពហុ​កីឡដ្ឋាន​ជាតិ​អូឡាំពិក សាល​ពិព័រណ៍​អន្ដរជាតិ​ជ្រោយ​ចង្វារ ផ្សារ​ទំនើប​អ៊ី​អន​សែន​សុខ និង​សាកលវិទ្យាល័យ​ភូមិន្ទ​ភ្នំពេញ នៅ​មិន​ទាន់​មាន​ការសម្រេច ១០០% នោះ​ទេ ដោយ​គណៈ​អចិន្ត្រៃយ៍ CAMSOC កំពុង​រៀបចំ​របាយការណ៍​បញ្ជូន​ទៅ​សម្ដេច​ពិជ័យ​សេនា ទៀ បាញ់ ប្រធាន​គណៈកម្មាធិការ​ជាតិ CAMSOC ដើម្បី​ត្រួតពិនិត្យ និង​សម្រេច​ចុងក្រោយ​នា​ពេល​ឆាប់ៗ​ខាងមុខ​។

​គួរ​ដឹង​ថា គិត​ត្រឹម​ថ្ងៃនេះ​កម្ពុជា​សល់​ពេល ៧១៧​ថ្ងៃ​ទៀត​ប៉ុណ្ណោះ សម្រាប់​ការ​ត្រៀម​ខ្លួន​ធ្វើ​ម្ចាស់ផ្ទះ​ការប្រកួត​កីឡា​ស៊ី​ហ្គេម ដែល​គ្រោង​ប្រារព្ធ​ពិធី​បើកផ្លូវ​ការនៅ​ពហុ​កីឡដ្ឋាន​ជាតិ​មរតក​តេ​ជោ នា​ថ្ងៃ​ទី​៥ ខែ​ឧសភា និង​ពិធី​បិទ​នៅ​ថ្ងៃ​ទី​១៧ ខែ​ឧសភា ឆ្នាំ​២០២៣ មុន​បន្ដ​ធ្វើ​ម្ចាស់ផ្ទះ​ការប្រកួត​កីឡា​អាស៊ាន​ប៉ា​រ៉ា​ហ្គេម​ចាប់ពី​ថ្ងៃ​ទី​១ ដល់​ថ្ងៃ​ទី​១០ ខែ​មិថុនា ឆ្នាំ​២០២៣៕

​អត្ថបទ៖ លី ឈុន​ឡា

អត្ថបទដែលទាក់ទង

Arsenal នាំយកខ្សែប្រយុទ្ធក្រិក Christos Tzolis ពី Club Brugge ក្នុងតម្លៃ ៣៤ លានផោន
2026/07/24 02:44:35 pm        55
មន្រ្តីជាន់ខ្ពស់ក្រសួងអប់រំ៖ ការប្រកួតកីឡាជាតិ-កីឡាជាតិជនពិការ ត្រូវរៀបចំតាមលំនាំហ្គេមស្តង់ដា លើប្រភេទកីឡានីមួយៗ
2026/07/24 02:35:41 pm        72
កម្ពុជា ជួបសិង្ហបុរី បើកឆាកខួប ៣០ឆ្នាំ នៃពានបាល់ទាត់អាស៊ាន ម៉ោង ៧យប់នេះ នៅស្ដាតមរតកតេជោ
2026/07/24 10:41:54 am        173

បណ្ដាញសង្គម

ព័ត៌មានចុងក្រោយ

​Arsenal នាំយកខ្សែប្រយុទ្ធក្រិក Christos Tzolis ពី Club Brugge ក្នុងតម្លៃ ៣៤ លានផោន

2026/07/24 02:44:35 pm
​មន្រ្តីជាន់ខ្ពស់ក្រសួងអប់រំ៖ ការប្រកួតកីឡាជាតិ-កីឡាជាតិជនពិការ ត្រូវរៀបចំតាមលំនាំហ្គេមស្តង់ដា លើប្រភេទកីឡានីមួយៗ
2026/07/24 02:35:41 pm
​ប្រមុខ UN៖ វិបត្តិច្រកសមុទ្រ Hormuz និងសមុទ្រក្រហម ទាញមជ្ឈិមបូព៌ាឱ្យចូលក្នុងជម្លោះកាន់តែធំ
2026/07/24 02:08:07 pm
​អ្នកនាំពាក្យ៖ មួយឆ្នាំក្រោយថៃឈ្លានពាន នៅមានពលរដ្ឋខ្មែរជាងពីរម៉ឺននាក់ទៀតមិនទាន់អាចវិលត្រឡប់ទៅផ្ទះសម្បែងវិញបាន
2026/07/24 01:24:48 pm
​កម្ពុជាអាចនាំចេញសំបុកត្រចៀកកាំជាលើកដំបូង ទៅកាន់ទីផ្សារប្រទេសចិន ​
2026/07/24 01:06:24 pm

ព័ត៌មានពេញនិយម

​ក្រសួងអប់រំនឹងពិនិត្យលើកពេលប្រឡងបាក់ឌុបទៅដើមឆ្នាំ២០២២

2026/07/24 09:33:01 am
​ក្រុមក្មេងទំនើង ០៤នាក់ប្រើដាវ និងពូថៅបង្កហិង្សា ត្រូវតុលាការចោទប្រកាន់ពីបទ « ហិង្សា និងប៉ុនប៉ងឃាតកម្ម »
2026/07/24 02:46:11 pm
​សម្ដេចតេជោ ហ៊ុន សែន​ ប្រកាសពីការចាប់ខ្លួនបុរសម្នាក់មានTikTok ឈ្មោះ «ហ៊ៅ អ៊ូខុង» ដែលផ្សព្វផ្សាយបំពុលព័ត៌មាន
2026/07/24 08:55:10 am
​សមត្ថកិច្ចខេត្តឧត្តរមានជ័យ ចុះធ្វើការស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់​ លើ​ករណី​រំលោភ​សម្លាប់ នៅសង្កាត់អូរស្មាច់
2026/07/24 08:55:10 am
​សាលារដ្ឋចាប់ផ្ដើមផ្លាស់ប្ដូរទៅសិក្សាពេញមួយថ្ងៃដោយបង្រៀនថែមទាំងកំព្យូទ័រ និងភាសាអង់គ្លេស
2026/07/24 12:08:21 pm

ព័ត៌មានវីដេអូ

​ក្រោយសង្រ្គាមរយៈពេលរាប់ទសវត្សរ៍ជាមួយរបបអ៊ីរ៉ង់ ក្រុមឃឺដមើលឃើញជ័យជំនះកាន់តែខិតជិតមកដល់

2026/01/23 04:36:39 am
រុស្ស៊ី បាញ់មីស៊ីលលើក្រុង Kharkiv បន្ទាប់ពីអ៊ុយក្រែន វាយប្រហារយានដ្រូនដ៏ធំលើរុស្ស៊ី
2024/09/02 04:13:57 pm
ចិនជំរុញឲ្យសហរដ្ឋអាមេរិកគោរពការប្តេជ្ញាចិត្ត និងឈប់ផ្ដល់អាវុធដល់កោះតៃវ៉ាន់
2023/11/30 09:02:15 am
កម្មករ និយោជិតនៅភ្នំពេញជិតពីរម៉ឺននាក់ នឹងជួបសម្ដេចតេជោនៅព្រឹកស្អែក
2023/06/13 02:57:12 am
រដ្ឋសភាបានបោះឆ្នោត ផ្តល់សេចក្តីទុកចិត្ត ឯកឧត្តម ឌិត ទីណា ជារដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
2022/10/14 03:38:02 pm