លោកពូទីនប្រាប់អ្នកសារព័ត៌មានថា លោកបានផ្តល់ឱកាសឲ្យក្រុមទាហានស៊ីឈ្នួល Wagner បន្តបំពេញការងារ

2023/07/14 11:50:47 pm        144

លោកប្រធានាធិបតីរុស្ស៊ី វ្ល៉ាឌីមៀរ ពូទីន (Vladimir Putin) បានផ្តល់ឱកាសដល់ទាហានស៊ីឈ្នួលជាមួយក្រុម Wagner ឲ្យបន្តបំពេញការងារជាមួយគ្នា នៅប្រទេសរុស្ស៊ី បន្ទាប់ពីការបះបោររបស់ពួកគេ ដោយនេះជាការលើកឡើងរបស់លោក ក្នុងបទសម្ភាសន៍មួយ ដែលបានចេញផ្សាយកាលពីយប់ថ្ងៃព្រហស្បតិ៍ (ទី១៣ ខែកក្កដា)។

លោក Putin ដែលត្រូវបានសម្ភាសដោយសារព័ត៌មាន Kommersant របស់ប្រទេសរុស្ស៊ី បាននិយាយថា នេះគឺជាការផ្តល់ជូនមួយ ក្នុងចំណោមការផ្តល់ជូនជាច្រើន ដែលលោកបានធ្វើនៅឯកន្លែងជួបគ្នាជាមួយទាហានប្រហែលជាង ៣០នាក់ និងស្ថាបនិករបស់ក្រុមនេះ គឺលោក Yevgeny Prigozhin កាលពីចុងខែមុន ពោលគឺ ៥ថ្ងៃបន្ទាប់ពីក្រុម Wagner បានបង្កើតនូវការការបះបោរដែលពុំបានសម្រេច ប្រឆាំងនឹងឥស្សរជនយោធាជាន់ខ្ពស់របស់រុស្ស៊ី។

តាមរយៈការផ្តល់ជូននេះ មានន័យថា ទាហានទាំងនោះ នឹងនៅតែស្ថិតក្រោមបញ្ជារបស់មេបញ្ជាការបច្ចុប្បន្នរបស់ពួកគេ ដែលបណ្ដាញសារព័ត៌មានបានត្រឹមតែដឹងភិនភាគថា ជាបុរស «សក់ពណ៌ប្រផេះ»។ ជាមួយគ្នានេះ លោក ពូទីន ក៏បាននិយាយផងដែរថា វាអាស្រ័យលើរដ្ឋាភិបាល និងសភារបស់រុស្ស៊ី ក្នុងការរៀបចំក្របខ័ណ្ឌច្បាប់ សម្រាប់ការបង្កើតយោធាឯកជន។

លោក Prigozhin តែងតែចោទប្រកាន់យោធារុស្ស៊ីថា មិនបានគាំទ្រកូនទាហានរបស់លោក ហើយក្រុមអ្នកប្រយុទ្ធរបស់ Wagner ដែលមិនសប្បាយចិត្តនឹងទង្វើរបស់ក្រសួងការពារជាតិ ចំពោះការធ្វើសង្រ្គាម បានគ្រប់គ្រងភាគខាងត្បូងទីក្រុង Rostov-on-Don នៅថ្ងៃទី២៣ ខែមិថុនា ហើយបានចាប់ផ្តើមធ្វើដំណើរឆ្ពោះទៅទីក្រុងម៉ូស្គូ។ តែពួកគេបានបញ្ឈប់ការរុលទៅមុខនៅថ្ងៃបន្ទាប់ ក្រោយពីត្រូវបានផ្តល់ជូននូវកិច្ចព្រមព្រៀង ដែលអាចឲ្យពួកគេសាងទីតាំងថ្មី នៅប្រទេសបេឡារុស រួមជាមួយនឹងលោក Prigozhin៕

អត្ថបទដែលទាក់ទង

កងទ័ពគុយបា បញ្ចប់យុទ្ធនាការសមយុទ្ធយោធារយៈពេលប្រាំមួយខែ
2026/07/24 12:30:51 pm        72
នាយករដ្ឋមន្ត្រី៖ កាណាដានឹងពិចារណាសងសឹកប្រឆាំងការដំឡើងពន្ធចុងក្រោយរបស់លោក Trump
2026/07/24 12:28:49 pm        60
សភាអាមេរិក បោះឆ្នោតកំណត់សង្គ្រាមនៅអ៊ីរ៉ង់ជាលើកដំបូងចាប់តាំងពីការបរាជ័យបទឈប់បាញ់
2026/07/24 12:26:01 pm        54

បណ្ដាញសង្គម

ព័ត៌មានចុងក្រោយ

​លោកជំទាវបណ្ឌិត ពេជ ចន្ទមុន្នី ហ៊ុនម៉ាណែត អញ្ជើញចូលរួមពិធីបើកពិព័រណ៍អាពាហ៍ពិពាហ៍ លើកទី៣ ឆ្នាំ២០២៦

2026/07/24 12:47:31 pm
​សហជីព និងកម្មករ ដឹងគុណចំពោះរាជរដ្ឋាភិបាលក្នុងការរក្សា និង​ពង្រីក​ឱកាស​ការងារ​ជូន​ពលរដ្ឋ
2026/07/24 12:43:20 pm
​កងទ័ពគុយបា បញ្ចប់យុទ្ធនាការសមយុទ្ធយោធារយៈពេលប្រាំមួយខែ
2026/07/24 12:30:51 pm
​នាយករដ្ឋមន្ត្រី៖ កាណាដានឹងពិចារណាសងសឹកប្រឆាំងការដំឡើងពន្ធចុងក្រោយរបស់លោក Trump
2026/07/24 12:28:49 pm
​សភាអាមេរិក បោះឆ្នោតកំណត់សង្គ្រាមនៅអ៊ីរ៉ង់ជាលើកដំបូងចាប់តាំងពីការបរាជ័យបទឈប់បាញ់
2026/07/24 12:26:01 pm

ព័ត៌មានពេញនិយម

​ក្រសួងអប់រំនឹងពិនិត្យលើកពេលប្រឡងបាក់ឌុបទៅដើមឆ្នាំ២០២២

2026/07/24 09:33:01 am
​ក្រុមក្មេងទំនើង ០៤នាក់ប្រើដាវ និងពូថៅបង្កហិង្សា ត្រូវតុលាការចោទប្រកាន់ពីបទ « ហិង្សា និងប៉ុនប៉ងឃាតកម្ម »
2026/07/24 08:55:10 am
​សម្ដេចតេជោ ហ៊ុន សែន​ ប្រកាសពីការចាប់ខ្លួនបុរសម្នាក់មានTikTok ឈ្មោះ «ហ៊ៅ អ៊ូខុង» ដែលផ្សព្វផ្សាយបំពុលព័ត៌មាន
2026/07/24 08:55:10 am
​សមត្ថកិច្ចខេត្តឧត្តរមានជ័យ ចុះធ្វើការស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់​ លើ​ករណី​រំលោភ​សម្លាប់ នៅសង្កាត់អូរស្មាច់
2026/07/24 08:55:10 am
​សាលារដ្ឋចាប់ផ្ដើមផ្លាស់ប្ដូរទៅសិក្សាពេញមួយថ្ងៃដោយបង្រៀនថែមទាំងកំព្យូទ័រ និងភាសាអង់គ្លេស
2026/07/24 12:08:21 pm

ព័ត៌មានវីដេអូ

​ក្រោយសង្រ្គាមរយៈពេលរាប់ទសវត្សរ៍ជាមួយរបបអ៊ីរ៉ង់ ក្រុមឃឺដមើលឃើញជ័យជំនះកាន់តែខិតជិតមកដល់

2026/01/23 04:36:39 am
រុស្ស៊ី បាញ់មីស៊ីលលើក្រុង Kharkiv បន្ទាប់ពីអ៊ុយក្រែន វាយប្រហារយានដ្រូនដ៏ធំលើរុស្ស៊ី
2024/09/02 04:13:57 pm
ចិនជំរុញឲ្យសហរដ្ឋអាមេរិកគោរពការប្តេជ្ញាចិត្ត និងឈប់ផ្ដល់អាវុធដល់កោះតៃវ៉ាន់
2023/11/30 09:02:15 am
កម្មករ និយោជិតនៅភ្នំពេញជិតពីរម៉ឺននាក់ នឹងជួបសម្ដេចតេជោនៅព្រឹកស្អែក
2023/06/13 02:57:12 am
រដ្ឋសភាបានបោះឆ្នោត ផ្តល់សេចក្តីទុកចិត្ត ឯកឧត្តម ឌិត ទីណា ជារដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
2022/10/14 03:38:02 pm