ភ្ញៀវទេសចរត្អូញត្អែរពីអាកាសធាតុក្តៅខ្លាំង ពេលដែលរលកកម្តៅវាយប្រហារទីក្រុងអាតែន ប្រទេសក្រិក

2023/07/15 12:02:54 am        247

កាលពីថ្ងៃព្រហស្បតិ៍ម្សិលមិញ ភ្ញៀវទេសចររាប់ពាន់នាក់ នាំគ្នាត្អូញត្អែរពីអាកាសធាតុក្តៅខ្លាំងបំផុតនៅទីក្រុងអាតែន ពេលដែលពួកគេតម្រង់ជួរចូលទស្សនាបន្ទាយបុរាណដ៏ល្បីល្បាញបំផុត Acropolis របស់ប្រទេសក្រិក ក្នុងនោះក្រុមការងារសុខាភិបាល បានព្យាបាលភ្ញៀវសម្រាប់ស្ថានភាពសុខភាពខុសប្លែកគ្នាជាច្រើន ពេលដែលរលកកម្តៅប្រចាំរដូវកាលវាយប្រហារប្រទេសមួយនេះ ។  

រថយន្តគិលានសង្រ្គោះ បាននៅក្រោមបន្ទាយដើម្បីចាំជួយសង្រ្គោះភ្ញៀវទេសចរផងដែរ ហើយក្រុមការងារកាកបាទក្រហម Hellenicបានរៀបចំអង្គភាពចល័តនៅជាប់នឹងបន្ទាយបុរាណ ដើម្បីផ្តល់ជាដបទឹក និងខិត្តប័ណ្ណណែនាំ ។  

 ក្រុមការងារនិយាយថា មនុស្សយ៉ាងហោច ២០នាក់ ទទួលបានការព្យាបាលសម្រាប់អាក្ការៈដួលសន្លប់ វិលមុខ និងក្អួតចង្អោរ ។  

លោក Marina Stamati គឺជាអ្នកតំណាងកាកបាទក្រហម និយាយថា ភ្ញៀវទេសចរម្នាក់ បានដួលសន្លប់ ហើយត្រូវបាននាំចុះពីលើបន្ទាយនៅលើភ្នំ ទៅកាន់រថយន្តគិលានសង្រ្គោះដែលរង់ចាំនៅក្រោម ។ រនាំងត្រូវបានដំឡើងនៅច្រកចូលដើម្បីផ្តល់ម្លប់បន្ថែមទៀតដល់ភ្ញៀវទេសចរ ។  

ការសិក្សាមួយដោយក្រុមអ្នកស្រាវជ្រាវមកពីវិទ្យាស្ថានសុខភាពអឺរ៉ុប បានប៉ាន់ស្មានថា មនុស្សជាង ៦១.៦០០នាក់ បានស្លាប់ដោយសារតែមូលហេតុពាក់ព័ន្ធនឹងកម្តៅទូទាំង ៣៥ប្រទេសនៅអឺរ៉ុប ចាប់ពីចុងខែឧសភា រហូតដល់ដើមខែកញ្ញាឆ្នាំ ២០២២កន្លងទៅ អំឡុងពេលរដូវក្តៅក្តៅខ្លាំងបំផុតនៅអឺរ៉ុប ក្នុងនោះប្រទេសក្រិក អ៊ីតាលី និងអេស្ប៉ាញ មើលឃើញអត្រាស្លាប់មនុស្សខ្ពស់បំផុត ៕

អត្ថបទដែលទាក់ទង

ប្រមុខ UN៖ វិបត្តិច្រកសមុទ្រ Hormuz និងសមុទ្រក្រហម ទាញមជ្ឈិមបូព៌ាឱ្យចូលក្នុងជម្លោះកាន់តែធំ
2026/07/24 02:08:07 pm        71
កងទ័ពគុយបា បញ្ចប់យុទ្ធនាការសមយុទ្ធយោធារយៈពេលប្រាំមួយខែ
2026/07/24 12:30:51 pm        115
នាយករដ្ឋមន្ត្រី៖ កាណាដានឹងពិចារណាសងសឹកប្រឆាំងការដំឡើងពន្ធចុងក្រោយរបស់លោក Trump
2026/07/24 12:28:49 pm        105

បណ្ដាញសង្គម

ព័ត៌មានចុងក្រោយ

​មន្រ្តីជាន់ខ្ពស់ក្រសួងអប់រំ៖ ការប្រកួតកីឡាជាតិ-កីឡាជាតិជនពិការ ត្រូវរៀបចំតាមលំនាំហ្គេមស្តង់ដា លើប្រភេទកីឡានីមួយៗ

2026/07/24 02:35:41 pm
​ប្រមុខ UN៖ វិបត្តិច្រកសមុទ្រ Hormuz និងសមុទ្រក្រហម ទាញមជ្ឈិមបូព៌ាឱ្យចូលក្នុងជម្លោះកាន់តែធំ
2026/07/24 02:08:07 pm
​អ្នកនាំពាក្យ៖ មួយឆ្នាំក្រោយថៃឈ្លានពាន នៅមានពលរដ្ឋខ្មែរជាងពីរម៉ឺននាក់ទៀតមិនទាន់អាចវិលត្រឡប់ទៅផ្ទះសម្បែងវិញបាន
2026/07/24 01:24:48 pm
​កម្ពុជាអាចនាំចេញសំបុកត្រចៀកកាំជាលើកដំបូង ទៅកាន់ទីផ្សារប្រទេសចិន ​
2026/07/24 01:06:24 pm
​លោកជំទាវបណ្ឌិត ពេជ ចន្ទមុន្នី ហ៊ុនម៉ាណែត អញ្ជើញចូលរួមពិធីបើកពិព័រណ៍អាពាហ៍ពិពាហ៍ លើកទី៣ ឆ្នាំ២០២៦
2026/07/24 12:47:31 pm

ព័ត៌មានពេញនិយម

​ក្រសួងអប់រំនឹងពិនិត្យលើកពេលប្រឡងបាក់ឌុបទៅដើមឆ្នាំ២០២២

2026/07/24 09:33:01 am
​ក្រុមក្មេងទំនើង ០៤នាក់ប្រើដាវ និងពូថៅបង្កហិង្សា ត្រូវតុលាការចោទប្រកាន់ពីបទ « ហិង្សា និងប៉ុនប៉ងឃាតកម្ម »
2026/07/24 08:55:10 am
​សម្ដេចតេជោ ហ៊ុន សែន​ ប្រកាសពីការចាប់ខ្លួនបុរសម្នាក់មានTikTok ឈ្មោះ «ហ៊ៅ អ៊ូខុង» ដែលផ្សព្វផ្សាយបំពុលព័ត៌មាន
2026/07/24 08:55:10 am
​សមត្ថកិច្ចខេត្តឧត្តរមានជ័យ ចុះធ្វើការស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់​ លើ​ករណី​រំលោភ​សម្លាប់ នៅសង្កាត់អូរស្មាច់
2026/07/24 08:55:10 am
​សាលារដ្ឋចាប់ផ្ដើមផ្លាស់ប្ដូរទៅសិក្សាពេញមួយថ្ងៃដោយបង្រៀនថែមទាំងកំព្យូទ័រ និងភាសាអង់គ្លេស
2026/07/24 12:08:21 pm

ព័ត៌មានវីដេអូ

​ក្រោយសង្រ្គាមរយៈពេលរាប់ទសវត្សរ៍ជាមួយរបបអ៊ីរ៉ង់ ក្រុមឃឺដមើលឃើញជ័យជំនះកាន់តែខិតជិតមកដល់

2026/01/23 04:36:39 am
រុស្ស៊ី បាញ់មីស៊ីលលើក្រុង Kharkiv បន្ទាប់ពីអ៊ុយក្រែន វាយប្រហារយានដ្រូនដ៏ធំលើរុស្ស៊ី
2024/09/02 04:13:57 pm
ចិនជំរុញឲ្យសហរដ្ឋអាមេរិកគោរពការប្តេជ្ញាចិត្ត និងឈប់ផ្ដល់អាវុធដល់កោះតៃវ៉ាន់
2023/11/30 09:02:15 am
កម្មករ និយោជិតនៅភ្នំពេញជិតពីរម៉ឺននាក់ នឹងជួបសម្ដេចតេជោនៅព្រឹកស្អែក
2023/06/13 02:57:12 am
រដ្ឋសភាបានបោះឆ្នោត ផ្តល់សេចក្តីទុកចិត្ត ឯកឧត្តម ឌិត ទីណា ជារដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
2022/10/14 03:38:02 pm