ភ្នំពេញ ៖ ស្ថានទូតអូស្ត្រាលីប្រចាំកម្ពុជានៅថ្ងៃទី១៤ ខែកក្កដា ឆ្នាំ២០២៣ បានផ្ញើសារសាទរដល់លោក វ៉ាន សុខវ៉ាត ដែលទទួលបានអាហារូបករណ៍អូស្ត្រាលី Australia Awards Cambodia ដើម្បីទៅបន្តការសិ ក្សានៅសាកលវិទ្យាល័យ Flinders University ក្នុងទីក្រុង Adelaide។
ប្រភពដដែលបន្តថា លោក សុខវ៉ាត នឹងជួបជុំជាមួយភរិយារបស់លោក គឺអ្នកស្រី មិន ចិន្តា ដែលជាអ្ន កទទួលបានអាហារូបករណ៍អូស្ត្រាលីដូចគ្នាផងដែរ។ លោក សុខវ៉ាត និង អ្នកស្រី ចិន្តា ពួកគាត់ទាំងពី រមិនអនុញ្ញាតឱ្យភាពពិការភ្នែកបញ្ឈប់ពួកគាត់ មិនឱ្យបន្តការសិក្សាថ្នាក់ឧត្តមសិក្សានោះឡើយ។ នេះពិតជាគួរឱ្យស្ញប់ស្ញែងខ្លាំងណាស់។
អាហារូបករណ៍អូស្ត្រាលី ត្រូវបានបើកសម្រាប់ប្រជាជនកម្ពុជាមកពីគ្រប់មជ្ឈដ្ឋាន។ យើងសូមលើកទឹកចិត្តដល់ស្ត្រី ជនមានពិការភាព ប្រជាជនមកពីតាមបណ្តាខេត្ត ជនជាតិដើមភាគតិច និងជនជាតិភាគតិច និងក្រុមដែលជួបការលំបាកខ្វះខាត សូមដាក់ពាក្យស្នើសុំអាហារូបករណ៍អូស្ត្រាលី។
ចាប់តាំងពីឆ្នាំ១៩៩៤ មក ប្រជាជនកម្ពុជាជិត ១០០០ នាក់ មានឱកាសបានទៅសិក្សានៅប្រទេសអូស្ត្រាលីតាមរយៈអាហារូបករណ៍អូស្ត្រាលី ហើយពួកគេបានក្លាយទៅជាអ្នកដឹកនាំក្នុងវិស័យជំនាញរប ស់ពួកគេ៕ ដោយ៖ គង់ ឌិន
