លោក Blinken ៖ ការគាំទ្រដ៏ទូលំទូលាយក្នុងកិច្ចប្រជុំអាស៊ាន បន្តដាក់សម្ពាធ​លើរបបសឹកមីយ៉ាន់ម៉ា

2023/07/15 07:07:04 pm        118

រដ្ឋមន្ត្រីការបរទេសសហរដ្ឋអាមេរិក លោក Antony Blinken បាននិយាយកាលពីថ្ងៃសុក្រថា មាន​ការគាំទ្រយ៉ាងទូលំទូលាយ នៅក្នុងកិច្ចប្រជុំរបស់លោកជាមួយបណ្តាប្រទេសអាស៊ីអាគ្នេយ៍ សម្រាប់​ការបន្តដាក់សម្ពាធលើរបបសឹកមីយ៉ាន់ម៉ាឱ្យបញ្ចប់អំពើហិង្សានៅក្នុងសហភាពនេះ។ លោក Blinken បាននិយាយនៅក្នុងសន្និសីទសារព័ត៌មានក្នុងទីក្រុងហ្សាកាតា ប្រទេស​ឥណ្ឌូនេស៊ី បន្ទាប់ពីបានចូលរួមកិច្ចប្រជុំពាក់ព័ន្ធនឹងកិច្ចប្រជុំអាស៊ានថា ស្ថានភាព​នៅ​សហភាព​មីយ៉ាន់ម៉ា ចាប់តាំងពីរដ្ឋប្រហារខែកុម្ភៈ ឆ្នាំ២០២១ បន្តធ្វើឱ្យអន្តរាយដល់សន្តិសុខក្នុងតំបន់។ លោក Antony Blinken បាននិយាយថា របបសឹកមីយ៉ាន់ម៉ា ត្រូវតែត្រូវ​បាន​ជំរុញ​ ដើម្បី​ឱ្យ​បញ្ឈប់​អំពើ​ហិង្សា និងអនុវត្តផែនការសន្តិភាព ដែលខ្លួនបាន​ព្រម​ព្រៀង​ជាមួយ​ប្រទេស​ជិតខាង​អាស៊ី​អាគ្នេយ៍ កាលពី២ឆ្នាំមុន។ ការថ្លែងបែបនេះ ធ្វើឡើងក្នុងពេល​ក្រោយ​សន្និសីទ​ថ្នាក់​រដ្ឋមន្ត្រី នៃ​សមាគម​ប្រជាជាតិអាស៊ីអាគ្នេយ៍ ឬអាស៊ាន នៅទីក្រុងហ្សាកាតា អំឡុងពេល លោក Blinken ក៏​បាន​ចូលរួមក្នុងកិច្ចប្រជុំទ្វេភាគីជាមួយសមភាគីឥណ្ឌូណេស៊ី លោកស្រី Retno Marsudi ព្រម​ទាំង​អ្នក​ការទូតកំពូលរបស់ប្រទេសចិន លោក Wang Yi ។ អាស៊ាន បានរារាំងរបបសឹកនេះ មិនឲ្យ​ចូលរួមកិច្ចប្រជុំកំពូលរបស់ខ្លួនចំពោះការខកខានមិនបានអនុវត្ត មតិឯកច្ឆ័ន្ទប្រាំចំណុច ជាដំណើរ​ការផ្នែកការទូតតែមួយគត់ក្នុងតួនាទីដើម្បីទទួលបានសន្តិភាពនៅ មីយ៉ាន់ម៉ា ដែល​អង្គការ​សហប្រជាជាតិបានប៉ាន់ប្រមាណថាមនុស្ស ១,៥ លាននាក់ត្រូវបានជម្លៀសខ្លួនចេញ។ រដ្ឋមន្ត្រីការបរទេសឥណ្ឌូនេស៊ី លោកស្រី Retno Marsudi បាននិយាយថា ការអនុវ​ត្ត​ផែន​ការ​សន្តិភាព​ដែល​បានព្រមព្រៀងជាមួយមេដឹកនាំរបបសឹកមីយ៉ាន់ម៉ានៅឆ្នាំ ២០២១ នៅតែជា​អាទិភាព​ សម្រាប់អាស៊ាន។ លោកស្រីបាននិយាយថា បញ្ហាមីយ៉ាន់ម៉ា មានភាពស្មុគស្មាញខ្លាំង ហើយ​សមាគមប្រជាជាតិអាស៊ីអាគ្នេយ៍ត្រូវតែធ្វើរឿងដែលត្រឹមត្រូវ ស្របទៅ​តាម​ផែន​ការ​សន្តិភាព​ប្រាំ​ចំណុច។ អាស៊ានកំពុងព្យាយាមដើម្បីកាត់បន្ថយវិបត្តិបង្ហូរឈាមនៅក្នុងរដ្ឋជាសមាជិករបស់ខ្លួនមីយ៉ាន់ម៉ា ដែលយោធាកំពុងកាន់អំណាចត្រូវបានថ្កោលទោសយ៉ាងខ្លាំងនៅក្នុងវេទិកាកាលពីថ្ងៃសុក្រចំពោះអំពើ​ឃោរឃៅរបស់ខ្លួនចំពោះជនស៊ីវិល៕ អត្ថបទ៖ ប៊ុនថាន

អត្ថបទដែលទាក់ទង

កងទ័ពគុយបា បញ្ចប់យុទ្ធនាការសមយុទ្ធយោធារយៈពេលប្រាំមួយខែ
2026/07/24 12:30:51 pm        81
នាយករដ្ឋមន្ត្រី៖ កាណាដានឹងពិចារណាសងសឹកប្រឆាំងការដំឡើងពន្ធចុងក្រោយរបស់លោក Trump
2026/07/24 12:28:49 pm        70
សភាអាមេរិក បោះឆ្នោតកំណត់សង្គ្រាមនៅអ៊ីរ៉ង់ជាលើកដំបូងចាប់តាំងពីការបរាជ័យបទឈប់បាញ់
2026/07/24 12:26:01 pm        65

បណ្ដាញសង្គម

ព័ត៌មានចុងក្រោយ

​កម្ពុជាអាចនាំចេញសំបុកត្រចៀកកាំជាលើកដំបូង ទៅកាន់ទីផ្សារប្រទេសចិន ​

2026/07/24 01:06:24 pm
​លោកជំទាវបណ្ឌិត ពេជ ចន្ទមុន្នី ហ៊ុនម៉ាណែត អញ្ជើញចូលរួមពិធីបើកពិព័រណ៍អាពាហ៍ពិពាហ៍ លើកទី៣ ឆ្នាំ២០២៦
2026/07/24 12:47:31 pm
​សហជីព និងកម្មករ ដឹងគុណចំពោះរាជរដ្ឋាភិបាលក្នុងការរក្សា និង​ពង្រីក​ឱកាស​ការងារ​ជូន​ពលរដ្ឋ
2026/07/24 12:43:20 pm
​កងទ័ពគុយបា បញ្ចប់យុទ្ធនាការសមយុទ្ធយោធារយៈពេលប្រាំមួយខែ
2026/07/24 12:30:51 pm
​នាយករដ្ឋមន្ត្រី៖ កាណាដានឹងពិចារណាសងសឹកប្រឆាំងការដំឡើងពន្ធចុងក្រោយរបស់លោក Trump
2026/07/24 12:28:49 pm

ព័ត៌មានពេញនិយម

​ក្រសួងអប់រំនឹងពិនិត្យលើកពេលប្រឡងបាក់ឌុបទៅដើមឆ្នាំ២០២២

2026/07/24 09:33:01 am
​ក្រុមក្មេងទំនើង ០៤នាក់ប្រើដាវ និងពូថៅបង្កហិង្សា ត្រូវតុលាការចោទប្រកាន់ពីបទ « ហិង្សា និងប៉ុនប៉ងឃាតកម្ម »
2026/07/24 08:55:10 am
​សម្ដេចតេជោ ហ៊ុន សែន​ ប្រកាសពីការចាប់ខ្លួនបុរសម្នាក់មានTikTok ឈ្មោះ «ហ៊ៅ អ៊ូខុង» ដែលផ្សព្វផ្សាយបំពុលព័ត៌មាន
2026/07/24 08:55:10 am
​សមត្ថកិច្ចខេត្តឧត្តរមានជ័យ ចុះធ្វើការស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់​ លើ​ករណី​រំលោភ​សម្លាប់ នៅសង្កាត់អូរស្មាច់
2026/07/24 08:55:10 am
​សាលារដ្ឋចាប់ផ្ដើមផ្លាស់ប្ដូរទៅសិក្សាពេញមួយថ្ងៃដោយបង្រៀនថែមទាំងកំព្យូទ័រ និងភាសាអង់គ្លេស
2026/07/24 12:08:21 pm

ព័ត៌មានវីដេអូ

​ក្រោយសង្រ្គាមរយៈពេលរាប់ទសវត្សរ៍ជាមួយរបបអ៊ីរ៉ង់ ក្រុមឃឺដមើលឃើញជ័យជំនះកាន់តែខិតជិតមកដល់

2026/01/23 04:36:39 am
រុស្ស៊ី បាញ់មីស៊ីលលើក្រុង Kharkiv បន្ទាប់ពីអ៊ុយក្រែន វាយប្រហារយានដ្រូនដ៏ធំលើរុស្ស៊ី
2024/09/02 04:13:57 pm
ចិនជំរុញឲ្យសហរដ្ឋអាមេរិកគោរពការប្តេជ្ញាចិត្ត និងឈប់ផ្ដល់អាវុធដល់កោះតៃវ៉ាន់
2023/11/30 09:02:15 am
កម្មករ និយោជិតនៅភ្នំពេញជិតពីរម៉ឺននាក់ នឹងជួបសម្ដេចតេជោនៅព្រឹកស្អែក
2023/06/13 02:57:12 am
រដ្ឋសភាបានបោះឆ្នោត ផ្តល់សេចក្តីទុកចិត្ត ឯកឧត្តម ឌិត ទីណា ជារដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
2022/10/14 03:38:02 pm