លោក Blinken៖ គ្មានសញ្ញា នៃបំណងរបស់រុស្ស៊ី​ក្នុងការផ្លាស់ប្តូរទិសដៅសង្រ្គាម​នៅអ៊ុយក្រែននោះទេ

2023/07/15 07:20:25 pm        200

រដ្ឋមន្ត្រីការបរទេសសហរដ្ឋអាមេរិក លោក Antony Blinken បាននិយាយកាលពីថ្ងៃសុក្រថា រុស្ស៊ី មិន​បានបង្ហាញសញ្ញា នៃការផ្លាស់ប្តូរទិសដៅនៅក្នុងសង្គ្រាមរបស់ខ្លួននៅអ៊ុយក្រែននោះទេ ខណៈ​រដ្ឋ​មន្ត្រីការបរទេស​មកពី​ប្រទេស​ជាង​ ២០ បាន​ជួប​ប្រជុំ​គ្នា​នៅ​ក្នុង​រដ្ឋធានី​របស់​ប្រទេស​ឥណ្ឌូនេស៊ី សម្រាប់ការជួបប្រជុំប្រចាំឆ្នាំដែលផ្តោតលើសន្តិសុខនៅអាស៊ីអាគ្នេយ៍។

បណ្តាប្រមុខការទូតមកពីប្រទេសចិន សហរដ្ឋអាមេរិក និងរុស្ស៊ី ស្ថិតក្នុង​ចំណោម​អ្នក​ដែល​បាន​ធ្វើ​ដំណើរ​មកកាន់ទីក្រុងហ្សាកាតា សម្រាប់វេទិកាប្រចាំតំបន់អាស៊ាន (ARF) ដែលរបៀប​វារៈ​ដែល​មាន​មូលដ្ឋានទូលំទូលាយជាធម្មតា ត្រូវបានគ្រប​ដណ្តប់​ដោយ​ការ​ផ្ទុះ​ឡើង​នៃ​ភូមិ​សាស្ត្រ​នយោបាយ។

ថ្លែងទៅកាន់អ្នកសារព័ត៌មាន បន្ទាប់ពីកិច្ចពិភាក្សាបានបញ្ចប់ លោក Blinken បាននិយាយថា ពុំមានការចង្អុលបង្ហាញថា រុស្ស៊ី​មាន​ឆន្ទៈ​ក្នុង​ការ​ចូលរួម​ក្នុង​ផ្នែក​ការ​ទូត​ដ៏​មាន​ប្រយោជន៍​ចំពោះ​សង្រ្គាម​នោះ​ទេ ដែលទីក្រុងមូស្គូចាត់ទុកថាជា «ប្រតិបត្តិការសឹកពិសេស» ចាប់ផ្តើមកាល​ពី​ខែ​កុម្ភៈ ឆ្នាំ ២០២២ ដើម្បី បំផ្លាញ ប្រទេសជិតខាងខ្លួន។

លោក Blinken បានអំពាវនាវឱ្យមានស្ថិរភាពនៅក្នុងតំបន់ឥណ្ឌូ-ប៉ាស៊ីហ្វិក ច្រកសមុទ្រតៃវ៉ាន់ និង​សមុទ្រចិនខាងត្បូង ដោយលោកនិយាយថាគ្មានបញ្ហាប្រឈមខ្លាំងជាងនេះ ចំពោះ​សន្តិសុខ​ក្នុង​តំបន់ ជាងការបាញ់មីស៊ីល «បង្កហេតុ» របស់កូរ៉េខាងជើងនោះទេ។ លោក Blinken កាល​ពី​ថ្ងៃ​ព្រហស្បតិ៍ ទី ១៣ ខែកក្កដា បានបើកនូវអ្វីដែលក្រសួងការបរទេសហៅថា ជាការ​ពិភាក្សា​ប្រកប​ដោយ​ភាពស្មោះត្រង់ និងស្ថាបនា ជាមួយអ្នកការទូតជាន់ខ្ពស់ចិនលោក Wang Yi ជា​ទំនាក់​ទំនង​ចុង​ក្រោយ​បង្អស់​នៅ​ក្នុង​អន្តរកម្ម​ជា​បន្ត​បន្ទាប់​ដែល​ខ្លួន​បាន​និយាយថា​មាន​គោល​បំណង​គ្រប់​គ្រងភាពខ្វែងគំនិតគ្នារវាងប្រទេសមហាអំណាចទាំងពីរ៕

អត្ថបទដែលទាក់ទង

ប្រមុខ UN៖ វិបត្តិច្រកសមុទ្រ Hormuz និងសមុទ្រក្រហម ទាញមជ្ឈិមបូព៌ាឱ្យចូលក្នុងជម្លោះកាន់តែធំ
2026/07/24 02:08:07 pm        80
កងទ័ពគុយបា បញ្ចប់យុទ្ធនាការសមយុទ្ធយោធារយៈពេលប្រាំមួយខែ
2026/07/24 12:30:51 pm        125
នាយករដ្ឋមន្ត្រី៖ កាណាដានឹងពិចារណាសងសឹកប្រឆាំងការដំឡើងពន្ធចុងក្រោយរបស់លោក Trump
2026/07/24 12:28:49 pm        113

បណ្ដាញសង្គម

ព័ត៌មានចុងក្រោយ

​Arsenal នាំយកខ្សែប្រយុទ្ធក្រិក Christos Tzolis ពី Club Brugge ក្នុងតម្លៃ ៣៤ លានផោន

2026/07/24 02:44:35 pm
​មន្រ្តីជាន់ខ្ពស់ក្រសួងអប់រំ៖ ការប្រកួតកីឡាជាតិ-កីឡាជាតិជនពិការ ត្រូវរៀបចំតាមលំនាំហ្គេមស្តង់ដា លើប្រភេទកីឡានីមួយៗ
2026/07/24 02:35:41 pm
​ប្រមុខ UN៖ វិបត្តិច្រកសមុទ្រ Hormuz និងសមុទ្រក្រហម ទាញមជ្ឈិមបូព៌ាឱ្យចូលក្នុងជម្លោះកាន់តែធំ
2026/07/24 02:08:07 pm
​អ្នកនាំពាក្យ៖ មួយឆ្នាំក្រោយថៃឈ្លានពាន នៅមានពលរដ្ឋខ្មែរជាងពីរម៉ឺននាក់ទៀតមិនទាន់អាចវិលត្រឡប់ទៅផ្ទះសម្បែងវិញបាន
2026/07/24 01:24:48 pm
​កម្ពុជាអាចនាំចេញសំបុកត្រចៀកកាំជាលើកដំបូង ទៅកាន់ទីផ្សារប្រទេសចិន ​
2026/07/24 01:06:24 pm

ព័ត៌មានពេញនិយម

​ក្រសួងអប់រំនឹងពិនិត្យលើកពេលប្រឡងបាក់ឌុបទៅដើមឆ្នាំ២០២២

2026/07/24 09:33:01 am
​ក្រុមក្មេងទំនើង ០៤នាក់ប្រើដាវ និងពូថៅបង្កហិង្សា ត្រូវតុលាការចោទប្រកាន់ពីបទ « ហិង្សា និងប៉ុនប៉ងឃាតកម្ម »
2026/07/24 02:46:11 pm
​សម្ដេចតេជោ ហ៊ុន សែន​ ប្រកាសពីការចាប់ខ្លួនបុរសម្នាក់មានTikTok ឈ្មោះ «ហ៊ៅ អ៊ូខុង» ដែលផ្សព្វផ្សាយបំពុលព័ត៌មាន
2026/07/24 08:55:10 am
​សមត្ថកិច្ចខេត្តឧត្តរមានជ័យ ចុះធ្វើការស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់​ លើ​ករណី​រំលោភ​សម្លាប់ នៅសង្កាត់អូរស្មាច់
2026/07/24 08:55:10 am
​សាលារដ្ឋចាប់ផ្ដើមផ្លាស់ប្ដូរទៅសិក្សាពេញមួយថ្ងៃដោយបង្រៀនថែមទាំងកំព្យូទ័រ និងភាសាអង់គ្លេស
2026/07/24 12:08:21 pm

ព័ត៌មានវីដេអូ

​ក្រោយសង្រ្គាមរយៈពេលរាប់ទសវត្សរ៍ជាមួយរបបអ៊ីរ៉ង់ ក្រុមឃឺដមើលឃើញជ័យជំនះកាន់តែខិតជិតមកដល់

2026/01/23 04:36:39 am
រុស្ស៊ី បាញ់មីស៊ីលលើក្រុង Kharkiv បន្ទាប់ពីអ៊ុយក្រែន វាយប្រហារយានដ្រូនដ៏ធំលើរុស្ស៊ី
2024/09/02 04:13:57 pm
ចិនជំរុញឲ្យសហរដ្ឋអាមេរិកគោរពការប្តេជ្ញាចិត្ត និងឈប់ផ្ដល់អាវុធដល់កោះតៃវ៉ាន់
2023/11/30 09:02:15 am
កម្មករ និយោជិតនៅភ្នំពេញជិតពីរម៉ឺននាក់ នឹងជួបសម្ដេចតេជោនៅព្រឹកស្អែក
2023/06/13 02:57:12 am
រដ្ឋសភាបានបោះឆ្នោត ផ្តល់សេចក្តីទុកចិត្ត ឯកឧត្តម ឌិត ទីណា ជារដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
2022/10/14 03:38:02 pm