UN រង់ចាំចម្លើយរបស់រុស្ស៊ី ខណៈពេលកំណត់កិច្ចព្រមព្រៀងគ្រាប់ធញ្ញជាតិខិតជិតមកដល់

2023/07/15 07:45:56 pm        174

អ្នកនាំពាក្យអង្គការសហប្រជាជាតិបាននិយាយកាលពីថ្ងៃសុក្រថា អគ្គលេខាធិការ​អង្គការ​សហប្រជាជាតិ លោក Antonio Guterres នៅតែរង់ចាំការឆ្លើយតបពីប្រធានាធិបតីរុស្ស៊ី លោក Vladimir Putin លើសំណើ​ ដើម្បី​បន្ថែម​ពេលកិច្ច​ព្រម​ព្រៀងដែល​អនុញ្ញាត​ឱ្យ​មាន​ការ​នាំចេញ​គ្រាប់​ធញ្ញជាតិ​អ៊ុយក្រែន ដោយសុវត្ថិភាពនៅសមុទ្រខ្មៅឲ្យហួសពីថ្ងៃច័ន្ទ។ ប្រភពជាច្រើនបានប្រាប់សារព័ត៌មានរ៉យទ័រថា លោក Guterres បានសរសេរទៅកាន់លោក Putin កាលពីថ្ងៃអង្គារ ដោយស្នើសុំឱ្យលោកបន្ថែមពេលកិច្ចព្រមព្រៀងនៅសមុទ្រខ្មៅ ជាថ្នូរ សម្រាប់​ការ​ភ្ជាប់ក្រុមហ៊ុនធនាគារកសិកម្មរុស្ស៊ី (Rosselkhozbank) ទៅនឹងប្រព័ន្ធ​ទូទាត់​ប្រាក់​អន្តរជាតិ SWIFT ។

នាវាចុងក្រោយដែលធ្វើដំណើរក្រោមកិច្ចព្រមព្រៀងសមុទ្រខ្មៅកំពុងផ្ទុកទំនិញរបស់ខ្លួននៅកំពង់ផែ Odesa ប្រទេសអ៊ុយក្រែន។ រុស្ស៊ី ពុំបានព្រមព្រៀងចុះបញ្ជីនាវាថ្មីៗណាមួយនោះទេ ចាប់​តាំង​ពី​ថ្ងៃ​ទី២៧ ខែមិថុនា ហើយគំនិតផ្តួចផ្តើមនោះនឹងត្រូវផុតកំណត់នៅថ្ងៃចន្ទ ប្រសិនបើទីក្រុងមូស្គូ មិន​ព្រមព្រៀងបន្តនោះ។ រុស្ស៊ី បានគំរាមដកខ្លួនចេញពីកិច្ចព្រមព្រៀង ដែល​សម្រប​សម្រួល​ដោយ​អង្គការ​សហប្រជាជាតិ និងប្រទេសទួរគី កាលពីខែកក្កដា ឆ្នាំ២០២២ ដោយសារ​ទីក្រុង​មូស្គូ​និយាយ​ថា ការទាមទាររបស់ខ្លួនដើម្បីធ្វើឲ្យប្រសើរការនាំចេញគ្រាប់ធញ្ញជាតិ និងជីរបស់ខ្លួន មិន​ត្រូវ​បានបំពេញ។

ពោត ស្រូវសាលី និងធញ្ញជាតិផ្សេងទៀតជាង ៣២ លានតោន ត្រូវបាន​នាំ​ចេញ​ដោយ​អ៊ុយក្រែន​ក្រោម​ការ​រៀបចំ។ រុស្ស៊ីបានត្អូញត្អែរថា មិនគ្រប់គ្រាន់នោះទេ ដែលបានទៅដល់ប្រទេសក្រីក្រ ប៉ុន្តែ​អង្គការសហប្រជាជាតិបានអះអាងថា ខ្លួនបាន​ផ្តល់​ផល​ប្រយោជន៍​ដល់រដ្ឋ​ទាំង​នោះ​ តាម​រយៈ​ការ​ជួយបញ្ចុះតម្លៃស្បៀងអាហារជាង ២០ ភាគរយនៅទូទាំងពិភពលោក៕

អត្ថបទដែលទាក់ទង

រដ្ឋមន្ត្រីប្រេងយេម៉ែន៖ផែនការសន្តិសុខត្រូវបានដាក់ឲ្យដំណើរការ ដើម្បីទប់ទល់នឹងការគំរាមកំហែងរបស់ក្រុមហ៊ូទី
2026/07/24 04:27:02 pm        1
លោក TRUMP៖ វ៉េណេស៊ុយអេឡា កំពុងស្ថិតក្រោមការគ្រប់គ្រងរបស់រដ្ឋមន្ត្រីថាមពលសហរដ្ឋអាមេរិក
2026/07/24 04:03:24 pm        48
លោក MACRONថា បារាំងស្នើសុំឲ្យសហភាពអឺរ៉ុបជួយពន្លត់ភ្លើងចំហេះព្រៃដែលកំពុងរាលដាលក្នុង ប្រទេសនេះ
2026/07/24 04:00:09 pm        51

បណ្ដាញសង្គម

ព័ត៌មានចុងក្រោយ

​រដ្ឋមន្ត្រីប្រេងយេម៉ែន៖ផែនការសន្តិសុខត្រូវបានដាក់ឲ្យដំណើរការ ដើម្បីទប់ទល់នឹងការគំរាមកំហែងរបស់ក្រុមហ៊ូទី

2026/07/24 04:27:02 pm
​អគ្គមេបញ្ជាការកងយោធពលខេមរភូមិន្ទ ប្រគល់ប័ណ្ណសរសើរជូនមន្ត្រីសមាជិកក្រុមសង្កេតការណ៍អាស៊ានមកពីប្រទេសឡាវ២រូប ដែលបានបញ្ចប់អាណត្តិការងារនៅកម្ពុជា
2026/07/24 04:24:51 pm
​មន្ទីរពេទ្យជាតិ តេជោសន្តិភាព ដាក់ឱ្យប្រើប្រាស់ម៉ាស៊ីន និងឧបករណ៍វេជ្ជសាស្ត្រទំនើបៗជំនាន់ចុងក្រោយ
2026/07/24 04:19:35 pm
​ពលរដ្ឋភៀសសឹក បង្ហាញការឈឺចាប់ ថៃឈ្លានពាន និងបន្តរង់ចាំសន្ដិភាព ដោយមានជំនឿចិត្តខ្ពស់លើរដ្ឋាភិបាល
2026/07/24 04:16:31 pm
​សម្តេចព្រះមហាសង្ឃរាជ បួរ គ្រី ព្រះរាជទាន “ លិខិតថ្លែងអំណរគុណ” ដល់សប្បុរសជន ជួយទ្រទ្រង់ ប៉ុស្តិ៍សុខភាពសម្តេចព្រះរាជគ្រូ បួរ គ្រី ព្រះករុណាព្រះមហាក្សត្រសីហមុនី
2026/07/24 04:12:46 pm

ព័ត៌មានពេញនិយម

​ក្រសួងអប់រំនឹងពិនិត្យលើកពេលប្រឡងបាក់ឌុបទៅដើមឆ្នាំ២០២២

2026/07/24 09:33:01 am
​ក្រុមក្មេងទំនើង ០៤នាក់ប្រើដាវ និងពូថៅបង្កហិង្សា ត្រូវតុលាការចោទប្រកាន់ពីបទ « ហិង្សា និងប៉ុនប៉ងឃាតកម្ម »
2026/07/24 02:46:11 pm
​សម្ដេចតេជោ ហ៊ុន សែន​ ប្រកាសពីការចាប់ខ្លួនបុរសម្នាក់មានTikTok ឈ្មោះ «ហ៊ៅ អ៊ូខុង» ដែលផ្សព្វផ្សាយបំពុលព័ត៌មាន
2026/07/24 08:55:10 am
​សមត្ថកិច្ចខេត្តឧត្តរមានជ័យ ចុះធ្វើការស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់​ លើ​ករណី​រំលោភ​សម្លាប់ នៅសង្កាត់អូរស្មាច់
2026/07/24 08:55:10 am
​សាលារដ្ឋចាប់ផ្ដើមផ្លាស់ប្ដូរទៅសិក្សាពេញមួយថ្ងៃដោយបង្រៀនថែមទាំងកំព្យូទ័រ និងភាសាអង់គ្លេស
2026/07/24 03:21:02 pm

ព័ត៌មានវីដេអូ

​ក្រោយសង្រ្គាមរយៈពេលរាប់ទសវត្សរ៍ជាមួយរបបអ៊ីរ៉ង់ ក្រុមឃឺដមើលឃើញជ័យជំនះកាន់តែខិតជិតមកដល់

2026/01/23 04:36:39 am
រុស្ស៊ី បាញ់មីស៊ីលលើក្រុង Kharkiv បន្ទាប់ពីអ៊ុយក្រែន វាយប្រហារយានដ្រូនដ៏ធំលើរុស្ស៊ី
2024/09/02 04:13:57 pm
ចិនជំរុញឲ្យសហរដ្ឋអាមេរិកគោរពការប្តេជ្ញាចិត្ត និងឈប់ផ្ដល់អាវុធដល់កោះតៃវ៉ាន់
2023/11/30 09:02:15 am
កម្មករ និយោជិតនៅភ្នំពេញជិតពីរម៉ឺននាក់ នឹងជួបសម្ដេចតេជោនៅព្រឹកស្អែក
2023/06/13 02:57:12 am
រដ្ឋសភាបានបោះឆ្នោត ផ្តល់សេចក្តីទុកចិត្ត ឯកឧត្តម ឌិត ទីណា ជារដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
2022/10/14 03:38:02 pm