កូរ៉េខាងត្បូង ជំរុញឱ្យចិនដើរតួនាទីស្ថាបនា ក្នុងការដោះស្រាយជាមួយកូរ៉េខាងជើង

2023/07/15 08:09:22 pm        152

រដ្ឋមន្ត្រីការបរទេសកូរ៉េខាងត្បូង លោក Park Jin បានជំរុញឱ្យប្រទេសចិន ដើរតួនាទីស្ថាបនា ក្នុងការដោះស្រាយជាមួយប្រទេសកូរ៉េខាងជើង បន្ទាប់​ពីការបាញ់​មីស៊ីលចុង​ក្រោយ​របស់​ទីក្រុង​ព្យុង​យ៉ាង។

លោក Park បានថ្លែងដូច្នេះ ក្នុងអំឡុងពេលជួបជាមួយអ្នកការទូតកំពូលរបស់ប្រទេសចិន លោក Wang Yi កាលពីថ្ងៃសុក្រ នៅក្នុងទីក្រុងហ្សាកាតា ប្រទេសឥណ្ឌូនេស៊ី។ ភាគគីទាំងពីរ បាន​ពិភាក្សា​នៅ​ខាងក្រៅវេទិកាដែលរៀបចំដោយសមាគមប្រជាជាតិអាស៊ីអាគ្នេយ៍ និងប្រទេស​ដទៃ​ទៀត​។

ក្រសួងការបរទេសកូរ៉េខាងត្បូង បាននិយាយថា លោក Park បានរិះ​គន់​កូរ៉េ​ខាង​ជើង​ចំពោះ​ការ​បាញ់ នូវអ្វី​ដែល​ទីក្រុងព្យុងយ៉ាង​និយាយថា​ ជា​មីស៊ីល​បាលីស្ទីក​អន្តរ​ទ្វីប​កាល​ពីថ្ងៃ​ពុធ​កន្លង​ទៅ​នេះ។ ក្រសួងបាននិយាយថា លោក Park បានបញ្ជាក់ថា វាមាន​សារៈ​សំខាន់​ជាង​ពេលណាៗ​ទាំង​អស់​ សម្រាប់​ប្រទេសចិនក្នុងការដើរតួនាទីស្ថាបនាក្នុងសន្តិភាព និងស្ថិរភាព​នៅ​លើ​ឧបទ្វីប​កូរ៉េ ដោយទីក្រុងប៉េកាំងមានទំនាក់ទំនងជិតស្និទ្ធជាមួយទីក្រុងព្យុងយ៉ាង។ តាម​សេចក្តី​រាយ​ការណ៍ អ្នកការទូតទាំងពីររូប បានព្រមព្រៀងគ្នាជំរុញការចរចានៅលើគ្រប់កម្រិត។

អ្នក​ការទូតទាំងពីររូប បាននិយាយថា​នឹង​ធ្វើ​ការ​ឆ្ពោះទៅ​រក​ការ​សម្រេច​បាន​នូវ​កិច្ច​ប្រជុំ​កំពូល​ត្រីភាគី និងកិច្ចប្រជុំដ៏ទៃទៀតជាមួយប្រទេសជប៉ុន ហើយ​បានបញ្ជាក់​លើ​សារៈ​សំខាន់​ នៃ​កិច្ច​សហប្រតិបត្តិការ សម្រាប់​សន្តិភាព និងស្ថិរភាពក្នុងតំបន់។

ទំនាក់ទំនងរវាងទីក្រុងសេអ៊ូល និងទីក្រុងប៉េកាំង មានភាពប្រះឆាចាប់តាំងពីខែមិថុនា នៅពេល​ដែល​ប្រទេសចិន បានរិះគន់ទំនាក់ទំនងរបស់ប្រទេសកូរ៉េខាងត្បូង ជាមួយសហរដ្ឋអាមេរិក៕

អត្ថបទដែលទាក់ទង

UN ៖ ជាង ២ ភាគ ៣នៃពលរដ្ឋហ្កាហ្សា អាចនឹងប្រឈមនឹងភាពអត់ឃ្លានធ្ងន់ធ្ងរនៅដំណាច់ឆ្នាំនេះ
2026/07/24 09:13:54 pm        40
ប្រធានាធិបតីលីបង់៖ ពេលវេលាមកដល់ហើយ ដើម្បីបញ្ចប់សង្គ្រាម ក្រោយ​មាន​ជំនួបផ្លែផ្កាជាមួយ​​លោក Trump
2026/07/24 08:28:15 pm        72
មនុស្ស ១៤នាក់ស្លាប់ និង ២៤នាក់រងរបួស អំឡុង​​ការបំផ្ទុះគ្រាប់បែកអត្តឃាតនៅភាគពាយ័ព្យប៉ាគីស្ថាន
2026/07/24 08:27:17 pm        60

បណ្ដាញសង្គម

ព័ត៌មានចុងក្រោយ

​UN ៖ ជាង ២ ភាគ ៣នៃពលរដ្ឋហ្កាហ្សា អាចនឹងប្រឈមនឹងភាពអត់ឃ្លានធ្ងន់ធ្ងរនៅដំណាច់ឆ្នាំនេះ

2026/07/24 09:13:54 pm
​ប្រធានាធិបតីលីបង់៖ ពេលវេលាមកដល់ហើយ ដើម្បីបញ្ចប់សង្គ្រាម ក្រោយ​មាន​ជំនួបផ្លែផ្កាជាមួយ​​លោក Trump
2026/07/24 08:28:15 pm
​មនុស្ស ១៤នាក់ស្លាប់ និង ២៤នាក់រងរបួស អំឡុង​​ការបំផ្ទុះគ្រាប់បែកអត្តឃាតនៅភាគពាយ័ព្យប៉ាគីស្ថាន
2026/07/24 08:27:17 pm
​ភ្លៀងធ្លាក់ខ្លាំង និងទឹកជំនន់ បានសម្លាប់មនុស្សយ៉ាងហោច ៤០នាក់ នៅរដ្ឋ Assam ប្រទេសឥណ្ឌា
2026/07/24 08:26:48 pm
​ការឡើងថ្លៃឱសថបង្កបញ្ហាខ្លាំងដល់អ្នកជំងឺមហារីករាប់ពាន់នាក់នៅប្រទេសស៊ូដង់
2026/07/24 08:26:19 pm

ព័ត៌មានពេញនិយម

​ក្រសួងអប់រំនឹងពិនិត្យលើកពេលប្រឡងបាក់ឌុបទៅដើមឆ្នាំ២០២២

2026/07/24 09:33:01 am
​ក្រុមក្មេងទំនើង ០៤នាក់ប្រើដាវ និងពូថៅបង្កហិង្សា ត្រូវតុលាការចោទប្រកាន់ពីបទ « ហិង្សា និងប៉ុនប៉ងឃាតកម្ម »
2026/07/24 02:46:11 pm
​សម្ដេចតេជោ ហ៊ុន សែន​ ប្រកាសពីការចាប់ខ្លួនបុរសម្នាក់មានTikTok ឈ្មោះ «ហ៊ៅ អ៊ូខុង» ដែលផ្សព្វផ្សាយបំពុលព័ត៌មាន
2026/07/24 08:25:28 pm
​សមត្ថកិច្ចខេត្តឧត្តរមានជ័យ ចុះធ្វើការស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់​ លើ​ករណី​រំលោភ​សម្លាប់ នៅសង្កាត់អូរស្មាច់
2026/07/24 07:41:36 pm
​សាលារដ្ឋចាប់ផ្ដើមផ្លាស់ប្ដូរទៅសិក្សាពេញមួយថ្ងៃដោយបង្រៀនថែមទាំងកំព្យូទ័រ និងភាសាអង់គ្លេស
2026/07/24 06:02:25 pm

ព័ត៌មានវីដេអូ

​ក្រោយសង្រ្គាមរយៈពេលរាប់ទសវត្សរ៍ជាមួយរបបអ៊ីរ៉ង់ ក្រុមឃឺដមើលឃើញជ័យជំនះកាន់តែខិតជិតមកដល់

2026/01/23 04:36:39 am
រុស្ស៊ី បាញ់មីស៊ីលលើក្រុង Kharkiv បន្ទាប់ពីអ៊ុយក្រែន វាយប្រហារយានដ្រូនដ៏ធំលើរុស្ស៊ី
2024/09/02 04:13:57 pm
ចិនជំរុញឲ្យសហរដ្ឋអាមេរិកគោរពការប្តេជ្ញាចិត្ត និងឈប់ផ្ដល់អាវុធដល់កោះតៃវ៉ាន់
2023/11/30 09:02:15 am
កម្មករ និយោជិតនៅភ្នំពេញជិតពីរម៉ឺននាក់ នឹងជួបសម្ដេចតេជោនៅព្រឹកស្អែក
2023/06/13 02:57:12 am
រដ្ឋសភាបានបោះឆ្នោត ផ្តល់សេចក្តីទុកចិត្ត ឯកឧត្តម ឌិត ទីណា ជារដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
2022/10/14 03:38:02 pm