សន្តិសុខតឹងរ៉ឹងក្នុងទីក្រុងប៉ារីស ខណៈប្រទេសបារាំងប្រារព្ធទិវាជាតិ Bastille Day

2023/07/15 08:15:33 pm        155

នគរបាលបានល្បាតនៅតាមដងផ្លូវនានាក្នុងទីក្រុងប៉ារីស កាលពីល្ងាចថ្ងៃសុក្រ ក្នុង​កិច្ច​ប្រឹងប្រែង ដើម្បី​ការពារ​ការប្រារព្ធទិវាជាតិបារាំង (Bastille Day ) ជាប្រពៃណី​របស់​ប្រទេស​បារាំង​មិន​ឲ្យ​ផ្ទុះ​កុបកម្ម​ឡើង​វិញ​ដែលបានធ្វើឲ្យរង្គោះរង្គើរប្រទេស កាលពីចុងខែមិថុនា។ នៅទីក្រុងប៉ារីសភាគកណ្តាល នគរបាលអាចមើលឃើញនៅជិតប៉មទួអ៊ីហ្វែល ជាកន្លែង​ដែល​ពលរដ្ឋ​ទីក្រុង​ប៉ារីសប្រមូលផ្តុំគ្នាដើម្បីមើលកាំជ្រួចភ្ញី។

សន្តិសុខត្រូវបានរឹតបន្តឹង នៅតំបន់ជាយក្រុង Nanterre(ណង់ទែរ) ដែលនៅក្បែរនោះ ជាកន្លែង​ដែល​នគរបាល​បានសម្លាប់ក្មេងជំទង់ម្នាក់កាលពីថ្ងៃទី ២៧ ខែមិថុនា បានបង្កឱ្យ​មាន​រលក​អំពើ​ហឹង្សា​ក្នុង​ទីក្រុងនៅទូទាំងប្រទេស ជាកុបកម្មនៅ​ក្នុង​ទីក្រុង​ដ៏​អាក្រក់​បំផុត​ដែល​ប្រទេស​នេះ​មិន​ដែល​បាន​ជួបប្រទះក្នុងរយៈពេលជិត ២ ទសវត្សរ៍មកនេះ។

កាលពីដើមសប្តាហ៍នេះ រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ លោក Gerard Darmanin បាននិយាយថា នគរបាលសរុប ១៣០,០០០នាក់ ត្រូវដាក់ពង្រាយនៅល្ងាចថ្ងៃទី ១៣ និង ទី១៤ ខែកក្កដា៕

អត្ថបទដែលទាក់ទង

ប្រធានាធិបតីលីបង់៖ ពេលវេលាមកដល់ហើយ ដើម្បីបញ្ចប់សង្គ្រាម ក្រោយ​មាន​ជំនួបផ្លែផ្កាជាមួយ​​លោក Trump
2026/07/24 08:28:15 pm        22
មនុស្ស ១៤នាក់ស្លាប់ និង ២៤នាក់រងរបួស អំឡុង​​ការបំផ្ទុះគ្រាប់បែកអត្តឃាតនៅភាគពាយ័ព្យប៉ាគីស្ថាន
2026/07/24 08:27:17 pm        7
ភ្លៀងធ្លាក់ខ្លាំង និងទឹកជំនន់ បានសម្លាប់មនុស្សយ៉ាងហោច ៤០នាក់ នៅរដ្ឋ Assam ប្រទេសឥណ្ឌា
2026/07/24 08:26:48 pm        27

បណ្ដាញសង្គម

ព័ត៌មានចុងក្រោយ

​ប្រធានាធិបតីលីបង់៖ ពេលវេលាមកដល់ហើយ ដើម្បីបញ្ចប់សង្គ្រាម ក្រោយ​មាន​ជំនួបផ្លែផ្កាជាមួយ​​លោក Trump

2026/07/24 08:28:15 pm
​មនុស្ស ១៤នាក់ស្លាប់ និង ២៤នាក់រងរបួស អំឡុង​​ការបំផ្ទុះគ្រាប់បែកអត្តឃាតនៅភាគពាយ័ព្យប៉ាគីស្ថាន
2026/07/24 08:27:17 pm
​ភ្លៀងធ្លាក់ខ្លាំង និងទឹកជំនន់ បានសម្លាប់មនុស្សយ៉ាងហោច ៤០នាក់ នៅរដ្ឋ Assam ប្រទេសឥណ្ឌា
2026/07/24 08:26:48 pm
​ការឡើងថ្លៃឱសថបង្កបញ្ហាខ្លាំងដល់អ្នកជំងឺមហារីករាប់ពាន់នាក់នៅប្រទេសស៊ូដង់
2026/07/24 08:26:19 pm
​កម្មករអណ្តូងរ៉ែ ៣៩នាក់ ជាប់ខ្លួន ក្រោយព្រិលធ្លាក់ខ្លាំងនៅតំបន់ Atacama របស់ប្រទេសឈីលី
2026/07/24 08:25:41 pm

ព័ត៌មានពេញនិយម

​ក្រសួងអប់រំនឹងពិនិត្យលើកពេលប្រឡងបាក់ឌុបទៅដើមឆ្នាំ២០២២

2026/07/24 09:33:01 am
​ក្រុមក្មេងទំនើង ០៤នាក់ប្រើដាវ និងពូថៅបង្កហិង្សា ត្រូវតុលាការចោទប្រកាន់ពីបទ « ហិង្សា និងប៉ុនប៉ងឃាតកម្ម »
2026/07/24 02:46:11 pm
​សម្ដេចតេជោ ហ៊ុន សែន​ ប្រកាសពីការចាប់ខ្លួនបុរសម្នាក់មានTikTok ឈ្មោះ «ហ៊ៅ អ៊ូខុង» ដែលផ្សព្វផ្សាយបំពុលព័ត៌មាន
2026/07/24 08:25:28 pm
​សមត្ថកិច្ចខេត្តឧត្តរមានជ័យ ចុះធ្វើការស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់​ លើ​ករណី​រំលោភ​សម្លាប់ នៅសង្កាត់អូរស្មាច់
2026/07/24 07:41:36 pm
​សាលារដ្ឋចាប់ផ្ដើមផ្លាស់ប្ដូរទៅសិក្សាពេញមួយថ្ងៃដោយបង្រៀនថែមទាំងកំព្យូទ័រ និងភាសាអង់គ្លេស
2026/07/24 06:02:25 pm

ព័ត៌មានវីដេអូ

​ក្រោយសង្រ្គាមរយៈពេលរាប់ទសវត្សរ៍ជាមួយរបបអ៊ីរ៉ង់ ក្រុមឃឺដមើលឃើញជ័យជំនះកាន់តែខិតជិតមកដល់

2026/01/23 04:36:39 am
រុស្ស៊ី បាញ់មីស៊ីលលើក្រុង Kharkiv បន្ទាប់ពីអ៊ុយក្រែន វាយប្រហារយានដ្រូនដ៏ធំលើរុស្ស៊ី
2024/09/02 04:13:57 pm
ចិនជំរុញឲ្យសហរដ្ឋអាមេរិកគោរពការប្តេជ្ញាចិត្ត និងឈប់ផ្ដល់អាវុធដល់កោះតៃវ៉ាន់
2023/11/30 09:02:15 am
កម្មករ និយោជិតនៅភ្នំពេញជិតពីរម៉ឺននាក់ នឹងជួបសម្ដេចតេជោនៅព្រឹកស្អែក
2023/06/13 02:57:12 am
រដ្ឋសភាបានបោះឆ្នោត ផ្តល់សេចក្តីទុកចិត្ត ឯកឧត្តម ឌិត ទីណា ជារដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
2022/10/14 03:38:02 pm