មន្ត្រី​រាជការ​ស្រុក​ស្វាយទាប​ខេត្ត​ស្វាយរៀង​ទស្សនា​វិមាន​ឈ្នះ ​ឈ្នះ

2021/04/27 09:59:58 am        20

ភ្នំពេញ៖ គណៈប្រតិភូ​ក្រុម​ប្រឹក្សា​ឃុំ ស្រុក និង​មន្ត្រីរាជការ​ចំណុះ​ស្រុក​ស្វាយទាបខេត្ត​ស្វាយរៀង បាន​ទៅ​ទស្សនា​វិមាន​ឈ្នះ ​ឈ្នះ ដើម្បី​សិក្សា​ស្វែងយល់​បន្ថែម​ទៀត​អំពី​ប្រវត្តិ​ដឹកនាំ​ តស៊ូ​រំដោះ​ជាតិ​ចេញពី​របប​ប្រល័យ​ពូជសាសន៍​ប៉ុល ពត និង​ការ​អនុវត្តន៍​គោលនយោបាយ​ឈ្នះ​ឈ្នះ របស់​សម្ដេច​តេ​ជោ ហ៊ុន សែន ដែល​បាន​ធ្វើ​ឲ្យ​ប្រទេស​កម្ពុជា​ទទួល​បាន​សុខ​សន្តិភាព និង​ការ​អភិវឌ្ឍ​រីក​ចំរើន​មកដល់​សព្វ​ថ្ងៃ​នេះ​។

​អ្នកស្រី ឯក សុវណ្ណ​ភារៈ អភិបាលរង​ខេត្ត​ស្វាយរៀង​បាន​លើក​ឡើង​ថា​ គណៈ​ប្រតិ​ភូបាន​មកទស្សនា​វិមាន​ឈ្នះ​ឈ្នះ​នា​ពេល​នេះ​គឺ​មាន​គោលបំណង ដើម្បី​ធ្វើការ​ផ្សព្វផ្សាយ​ឲ្យ​ប្រជាពលរដ្ឋ​ទូទាំង​ស្រុក​ស្វាយទាប ​បាន​យល់​ដឹង​បន្ថែម​ទៀតអំពី​សារៈសំខាន់​នៃ​ការសាងសង់​វិមាន​ឈ្នះ​ ឈ្នះ ​ដែល​ជា​និមិត្តរូប​សន្តិភាព​នៃ​ព្រះរាជាណាចក្រ​កម្ពុជា ពុំ​ធ្លាប់​មាន​ក្នុង​រយៈពេលជាង ៥០០ឆ្នាំ​កន្លង​មក​នេះ​។​ វិមាន​ឈ្នះ ​ឈ្នះ​បាន​បើក​ការដ្ឋាន​សាងសង់​កាលពី​ថ្ងៃ​ទី២៥ ខែ​កុម្ភៈ​ ឆ្នាំ២០១៦ ​បន្ទាប់ពី​ការសាងសង់​អស់​រយៈពេល​ជាង​ពីរ​ឆ្នាំ គឺ​វិមាន​មាន​ឈ្នះ​ឈ្នះ​ត្រូវ​បាន​ប្រារព្ធ​​ពិធី​សម្ពោធ​ជា​ផ្លូវការ​កាលពី​ថ្ងៃ​ទី​២៩ ខែ​ធ្នូ​ ឆ្នាំ​២០១៨ កន្លង​ទៅ​នេះ ក្រោម​អធិបតីភាព​សម្ដេច​អគ្គ​មហា​សេនាបតី​តេ​ជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី​នៃ​ព្រះរាជាណាចក្រ​កម្ពុជា រួម​ទាំង​ការ​ប្រារព្ធទិវា​នយោបាយ​ឈ្នះ​ឈ្នះ ថ្ងៃ​ទី​២៩ ខែ​ធ្នូ ឆ្នាំ​១៩៩៨–២៩ ខែ​ធ្នូ ឆ្នាំ​២០១៨ ​ផង​ដែរ​។

​សំណង់​វិមានឈ្នះ ឈ្នះ ត្រូវ​បាន​សាង​សង់​ឡើងដោយ​បាន​ដកស្រង់​ ចេញពី​ខ្លឹមសារ​គោល​នយោបាយ​ឈ្នះឈ្នះ​របស់​សម្ដេច​តេ​ជោ ហ៊ុនសែន ចែកចេញជា ៣ផ្នែកដែល​ក្នុង​នោះ​ជាន់​ទី​១ មាន​ជ្រុង​ទាំង​៧ ​នៃ​តួ​វិមាន​ឈ្នះ ឈ្នះ គឺ​តំណាង​ឲ្យកត្តា​ទាំង ៧ ដែល​នាំ​ឲ្យ​គោលនយោបាយ​ឈ្នះ​ឈ្នះ របស់​សម្ដេច​តេ​ជោ ហ៊ុន សែន ទទួល​បាន​ជ័យជំនះ​យ៉ាង​ត្រចង់​ ផ្នែក​កណ្ដាល​មាន ៥​ជ្រុងដែល​ជ្រុង​ទាំង​៥ នៃ​តួ​វិមាន​តំណាង​ឲ្យ​យុទ្ធសាស្ត្រ​ឌី​ហ្វី​ត (DIFID) រួមមាន៖ បំបែក​. ឯកោ​. បញ្ចប់​. ធ្វើ​សមាហរណកម្ម និង​អភិវឌ្ឍន៍​ជាដើម​។​ ដោយឡែក​ផ្នែក​ខាងលើ​កំពូល​វិមាន​ដែល​មាន ៣ជ្រុងដែល​ជ្រុង​ទាំង​៣ នៃ​តួ​វិមាន​ឈ្នះ​ ឈ្នះ​នេះ​តំណាង​ឲ្យ​ទី​១ ការធានា​រូប​កាយ និង​អាយុជីវិត​, ទី​២ ការ​ធានា​អាជីព​ និង​មុខរបរ​ និង​ទី​៣​ ការធានា​កម្មសិទ្ធិ និង​ទ្រព្យសម្បត្តិ​ទាំង​ចលន​ទ្រព្យ និង​អចលន​ទ្រព្យ​។

នៅ​តួ​វិមាន​ឈ្នះ ឈ្នះ​ផ្នែក​កណ្ដាល​នៃ​ជ្រុង​ទាំង​៥ ត្រូវ​បាន​កសាង​ជា​សារមន្ទីរ​មគ្គុទ្ទេសក៍សម្ដេច​តេ​ជោ ហ៊ុន សែន ដែល​បាន​រៀបរាប់​ពី​ប្រវត្តិ​ទិវា​ចងចាំ ​នៃ​ដំណើរ​ឆ្ពោះ​ទៅ​ផ្ដួល​រំ​រំលំ​របប​ប្រល័យ​ពូជសាសន៍ ប៉ុល ពត កាល​ពី​ថ្ងៃ​២០ ខែ​មិថុនា ឆ្នាំ​១៩៧៧ និង​សកម្មភាព​ដឹកនាំ​ប្រទេស​ជាតិ​របស់​សម្ដេច​តេ​ជោ ចាប់​តាំង​ពី​ក្រោយ​ថ្ងៃ​ជ័យ​ជំនះ ៧ មករា រហូតដល់​ការអនុវត្ត​គោល​នយោ​បាយ​ឈ្នះ​ឈ្នះ របស់​សម្ដេច​តេ​ជោ ហ៊ុន សែន ដែល​បាន​ធ្វើ​អោយ​ប្រទេស​កម្ពុជាទទួល​បាន​សុខ​សន្តិភាព និង​ការ​អភិវឌ្ឍ​​រីក​ចំរើន​មកដល់​សព្វ​ថ្ងៃ​នេះ​។​ បើ​តាម​ឯកឧត្ដម​នាយ​ឧត្ដមសេនីយ៍ ណឹ​ម សុវត្ថិ ប្រធាន​ក្រុម​ការងារ​ សិក្សា​ស្រាវជ្រាវ​សាង​សង់​សំណង់​វិមាន​ឈ្នះ ឈ្នះ និង​ជា​អគ្គនាយក​នយោបាយ ​និង​កិច្ចការ​បទេស​នៃ​ក្រសួង​ការពារជាតិ​បាន​ឲ្យ​ដឹង​ថា​ ក្រោយពី​សម្ពោធ​នូវ​វិមាន​ឈ្នះ ឈ្នះ​នេះ​ជា​ផ្លូវការ​ហើយ ​មាន​បងប្អូន​ប្រជាពលរដ្ឋ​ខ្មែរ​ជិត​ឆ្ងាយ ​ចូលរួម​ទស្សនា​មួយៗ​ថ្ងៃចាប់ពី​ ៣​រយ​នាក់​ទៅ​ ៥​រយ​នាក់ ហើយ​ថ្ងៃ​សៅរ៍​អាទិត្យ​ចាប់ពី ១​ពាន់​ទៅ ​៣​ពាន់​នាក់​៕

អត្ថបទដែលទាក់ទង

ចៅក្រមស៊ើបសួរសម្រេចឃុំខ្លួនជនជាតិថៃចំនួន ២០នាក់ និងបក្ខពួកពាក់ព័ន្ធរៀបចំមជ្ឈមណ្ឌល Online Scams
2026/07/24 07:28:41 pm        243
សិង្ហបូរី ចាត់បញ្ជូននាយទាហានប្តូនវេនពីររូប ដើម្បីចូលរួមជាមួយក្រុម AOT នៅកម្ពុជា
2026/07/24 07:06:33 pm        125
ក្រសួងការងារ បន្តនាំយកឱកាសការងារក្នុងស្រុក ៣ ៧៨០កន្លែង ទៅដល់ប្រជាពលរដ្ឋនៅស្រុកស្ទឹងត្រង់
2026/07/24 04:52:13 pm        157

បណ្ដាញសង្គម

ព័ត៌មានចុងក្រោយ

​UN ៖ ជាង ២ ភាគ ៣នៃពលរដ្ឋហ្កាហ្សា អាចនឹងប្រឈមនឹងភាពអត់ឃ្លានធ្ងន់ធ្ងរនៅដំណាច់ឆ្នាំនេះ

2026/07/24 09:13:54 pm
​ប្រធានាធិបតីលីបង់៖ ពេលវេលាមកដល់ហើយ ដើម្បីបញ្ចប់សង្គ្រាម ក្រោយ​មាន​ជំនួបផ្លែផ្កាជាមួយ​​លោក Trump
2026/07/24 08:28:15 pm
​មនុស្ស ១៤នាក់ស្លាប់ និង ២៤នាក់រងរបួស អំឡុង​​ការបំផ្ទុះគ្រាប់បែកអត្តឃាតនៅភាគពាយ័ព្យប៉ាគីស្ថាន
2026/07/24 08:27:17 pm
​ភ្លៀងធ្លាក់ខ្លាំង និងទឹកជំនន់ បានសម្លាប់មនុស្សយ៉ាងហោច ៤០នាក់ នៅរដ្ឋ Assam ប្រទេសឥណ្ឌា
2026/07/24 08:26:48 pm
​ការឡើងថ្លៃឱសថបង្កបញ្ហាខ្លាំងដល់អ្នកជំងឺមហារីករាប់ពាន់នាក់នៅប្រទេសស៊ូដង់
2026/07/24 08:26:19 pm

ព័ត៌មានពេញនិយម

​ក្រសួងអប់រំនឹងពិនិត្យលើកពេលប្រឡងបាក់ឌុបទៅដើមឆ្នាំ២០២២

2026/07/25 01:34:57 am
​ក្រុមក្មេងទំនើង ០៤នាក់ប្រើដាវ និងពូថៅបង្កហិង្សា ត្រូវតុលាការចោទប្រកាន់ពីបទ « ហិង្សា និងប៉ុនប៉ងឃាតកម្ម »
2026/07/24 02:46:11 pm
​សម្ដេចតេជោ ហ៊ុន សែន​ ប្រកាសពីការចាប់ខ្លួនបុរសម្នាក់មានTikTok ឈ្មោះ «ហ៊ៅ អ៊ូខុង» ដែលផ្សព្វផ្សាយបំពុលព័ត៌មាន
2026/07/24 08:25:28 pm
​សមត្ថកិច្ចខេត្តឧត្តរមានជ័យ ចុះធ្វើការស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់​ លើ​ករណី​រំលោភ​សម្លាប់ នៅសង្កាត់អូរស្មាច់
2026/07/24 10:59:16 pm
​សាលារដ្ឋចាប់ផ្ដើមផ្លាស់ប្ដូរទៅសិក្សាពេញមួយថ្ងៃដោយបង្រៀនថែមទាំងកំព្យូទ័រ និងភាសាអង់គ្លេស
2026/07/24 06:02:25 pm

ព័ត៌មានវីដេអូ

​ក្រោយសង្រ្គាមរយៈពេលរាប់ទសវត្សរ៍ជាមួយរបបអ៊ីរ៉ង់ ក្រុមឃឺដមើលឃើញជ័យជំនះកាន់តែខិតជិតមកដល់

2026/01/23 04:36:39 am
រុស្ស៊ី បាញ់មីស៊ីលលើក្រុង Kharkiv បន្ទាប់ពីអ៊ុយក្រែន វាយប្រហារយានដ្រូនដ៏ធំលើរុស្ស៊ី
2024/09/02 04:13:57 pm
ចិនជំរុញឲ្យសហរដ្ឋអាមេរិកគោរពការប្តេជ្ញាចិត្ត និងឈប់ផ្ដល់អាវុធដល់កោះតៃវ៉ាន់
2023/11/30 09:02:15 am
កម្មករ និយោជិតនៅភ្នំពេញជិតពីរម៉ឺននាក់ នឹងជួបសម្ដេចតេជោនៅព្រឹកស្អែក
2023/06/13 02:57:12 am
រដ្ឋសភាបានបោះឆ្នោត ផ្តល់សេចក្តីទុកចិត្ត ឯកឧត្តម ឌិត ទីណា ជារដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
2022/10/14 03:38:02 pm