រឿង​ក្មេងពាល​ ជិះឡាន​មកកាប់គេផ្អើលពេញភូមិ ​គំរាមបាញ់​ មិន​មាន​ចំណាត់ការពីអធិការ​ស្រុក​ព្រៃកប្បាស

2021/05/18 12:14:30 pm        8.8 K

តាកែវ ៖ កាមេរ៉ាវីដេអូមួយ ដែលបង្ហាញពីក្មេងពាលបួនប្រាំនាក់ជិះឡាន​មកកាប់យុវជនម្នាក់​នៅ​ក្នុង​ឃុំកំពែង​ ស្រុកព្រៃកប្បាស ខេត្តតាកែវ ដែលកំពុងតែបង្កការភ្ញាក់ផ្អើល ​និងចែកចាយតៗគ្នា នៅ​តាមបណ្ដាញសង្គម បែជាសមត្ថកិច្ចស្រុកព្រៃកប្បាស ​ដែល​មាន​លោក​អធិការវ័យក្មេង ឡេង ប៊ុនឡុង ​មិន​ទាន់​មាន​ចំណាត់​ការ​ នៅឡើយ​ ធ្វើ​ឲ្យ​មតិ​មួយ​ចំនួន​និយាយ​ថា ​សមត្ថកិច្ច​ កំពុង​តែ​លាក់បាំង​បទល្មើស​មិន​អោយ​ថ្នាក់​លើ​បាន​ដឹង​។

យោង​តាមប្រភពពីក្រុមគ្រួសារជនរងគ្រោះ បន្ទាប់ពីជនល្មើសចុះមកកាប់ ​និងវ៉ៃជនរងគ្រោះហើយ ក្រុមគ្រួសារជនរងគ្រោះបាននាំគ្នាទៅដាក់ពាក្យបណ្ដឹង​ទៅសមត្ថកិច្ចប៉ុស្តិ៍កំពែង ​ស្រុកព្រៃកប្បាស ក៏​ប៉ុន្តែរហូតមកដល់ពេលនេះ ​សមត្ថកិច្ចស្រុកព្រៃកប្បាស ​មិនមានចំណាត់ការអ្វីនោះទេ បើ​ទោះបីជា​ជនរងគ្រោះ មានវីដេអូ ​បង្ហាញពីជនដៃដល់ ​នឹងបានស្គាល់ជនដៃដល់ប្រាប់​សមត្ថកិច្ច​យ៉ាង​ណា​ក៏ដោយ។

ពាក់ព័ន្ធ នឹងបញ្ហានេះ លោក ឡេង ប៊ុនឡុង អធិការស្រុកព្រៃកប្បាស មិនបានឆ្លើយតប​នឹង​ការ​សាកសួរ​របស់ទូរតស្សន៍ BTV ទេនៅថ្ងៃនេះ។

គួបញ្ជាក់ថា កាលពីវេលាម៉ោង៤ រសៀលថ្ងៃទី១៦ ខែឧសភាឆ្នាំ២០២១កន្លងទៅនេះ មាន​ក្រុម​ក្មេងស្ទាវ​មួយ​ក្រុមដែលគេដឹងថា ​មានទីលំនៅក្នុងឃុំពន្លៃស្រុកអង្គបូរី ​ខេត្តតាកែវ ​បាន​នាំគ្នា​ជិះ​រថយន្តមួយគ្រឿង ​មានគ្នា៤ទៅ៥នាក់​ ដោយ​កាន់ដាវ បានជិះមកផ្ទះជនរងគ្រោះ​នៅក្នុងភូមិ​កំពែងខាងត្បូង ​ឃុំកំពែង ស្រុកព្រៃកប្បាស ​ហើយបានធ្វើសកម្មភាពចាប់ជនរងគ្រោះវ៉ៃ​ និង​កាប់ នឹងដាវ​ និងគំរាមយកកាំភ្លើង​មក​បាញ់​ជនរងគ្រោះផងដែរ ​បើ​ទោះបី​ជាជនរងគ្រោះ​​និងក្រុម​គ្រួសារ​អង្វយ៉ាងណាក៏ជនដៃដល់​មិន​បញ្ឈប់​សកម្មភាព​ របស់ខ្លួននោះទេ ។ ក្រោយធ្វើសកម្មភាព​ហើយ​ជនដៃដល់បានជិះរថយន្តចេញយ៉ាងរំភើយមិនរំខានសមត្ថកិច្ចស្រុកព្រៃកប្បាសនោះទេ៕

អត្ថបទ ៖ វិភាគ


https://web.facebook.com/BTVCambodia/videos/581935902744463

អត្ថបទដែលទាក់ទង

អ្នកនាំពាក្យ៖ មួយឆ្នាំក្រោយថៃឈ្លានពាន នៅមានពលរដ្ឋខ្មែរជាងពីរម៉ឺននាក់ទៀតមិនទាន់អាចវិលត្រឡប់ទៅផ្ទះសម្បែងវិញបាន
2026/07/24 01:24:48 pm        190
កម្ពុជាអាចនាំចេញសំបុកត្រចៀកកាំជាលើកដំបូង ទៅកាន់ទីផ្សារប្រទេសចិន ​
2026/07/24 01:06:24 pm        164
លោកជំទាវបណ្ឌិត ពេជ ចន្ទមុន្នី ហ៊ុនម៉ាណែត អញ្ជើញចូលរួមពិធីបើកពិព័រណ៍អាពាហ៍ពិពាហ៍ លើកទី៣ ឆ្នាំ២០២៦
2026/07/24 12:47:31 pm        188

បណ្ដាញសង្គម

ព័ត៌មានចុងក្រោយ

​Arsenal នាំយកខ្សែប្រយុទ្ធក្រិក Christos Tzolis ពី Club Brugge ក្នុងតម្លៃ ៣៤ លានផោន

2026/07/24 02:44:35 pm
​មន្រ្តីជាន់ខ្ពស់ក្រសួងអប់រំ៖ ការប្រកួតកីឡាជាតិ-កីឡាជាតិជនពិការ ត្រូវរៀបចំតាមលំនាំហ្គេមស្តង់ដា លើប្រភេទកីឡានីមួយៗ
2026/07/24 02:35:41 pm
​ប្រមុខ UN៖ វិបត្តិច្រកសមុទ្រ Hormuz និងសមុទ្រក្រហម ទាញមជ្ឈិមបូព៌ាឱ្យចូលក្នុងជម្លោះកាន់តែធំ
2026/07/24 02:08:07 pm
​អ្នកនាំពាក្យ៖ មួយឆ្នាំក្រោយថៃឈ្លានពាន នៅមានពលរដ្ឋខ្មែរជាងពីរម៉ឺននាក់ទៀតមិនទាន់អាចវិលត្រឡប់ទៅផ្ទះសម្បែងវិញបាន
2026/07/24 01:24:48 pm
​កម្ពុជាអាចនាំចេញសំបុកត្រចៀកកាំជាលើកដំបូង ទៅកាន់ទីផ្សារប្រទេសចិន ​
2026/07/24 01:06:24 pm

ព័ត៌មានពេញនិយម

​ក្រសួងអប់រំនឹងពិនិត្យលើកពេលប្រឡងបាក់ឌុបទៅដើមឆ្នាំ២០២២

2026/07/24 09:33:01 am
​ក្រុមក្មេងទំនើង ០៤នាក់ប្រើដាវ និងពូថៅបង្កហិង្សា ត្រូវតុលាការចោទប្រកាន់ពីបទ « ហិង្សា និងប៉ុនប៉ងឃាតកម្ម »
2026/07/24 02:46:11 pm
​សម្ដេចតេជោ ហ៊ុន សែន​ ប្រកាសពីការចាប់ខ្លួនបុរសម្នាក់មានTikTok ឈ្មោះ «ហ៊ៅ អ៊ូខុង» ដែលផ្សព្វផ្សាយបំពុលព័ត៌មាន
2026/07/24 08:55:10 am
​សមត្ថកិច្ចខេត្តឧត្តរមានជ័យ ចុះធ្វើការស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់​ លើ​ករណី​រំលោភ​សម្លាប់ នៅសង្កាត់អូរស្មាច់
2026/07/24 08:55:10 am
​សាលារដ្ឋចាប់ផ្ដើមផ្លាស់ប្ដូរទៅសិក្សាពេញមួយថ្ងៃដោយបង្រៀនថែមទាំងកំព្យូទ័រ និងភាសាអង់គ្លេស
2026/07/24 12:08:21 pm

ព័ត៌មានវីដេអូ

​ក្រោយសង្រ្គាមរយៈពេលរាប់ទសវត្សរ៍ជាមួយរបបអ៊ីរ៉ង់ ក្រុមឃឺដមើលឃើញជ័យជំនះកាន់តែខិតជិតមកដល់

2026/01/23 04:36:39 am
រុស្ស៊ី បាញ់មីស៊ីលលើក្រុង Kharkiv បន្ទាប់ពីអ៊ុយក្រែន វាយប្រហារយានដ្រូនដ៏ធំលើរុស្ស៊ី
2024/09/02 04:13:57 pm
ចិនជំរុញឲ្យសហរដ្ឋអាមេរិកគោរពការប្តេជ្ញាចិត្ត និងឈប់ផ្ដល់អាវុធដល់កោះតៃវ៉ាន់
2023/11/30 09:02:15 am
កម្មករ និយោជិតនៅភ្នំពេញជិតពីរម៉ឺននាក់ នឹងជួបសម្ដេចតេជោនៅព្រឹកស្អែក
2023/06/13 02:57:12 am
រដ្ឋសភាបានបោះឆ្នោត ផ្តល់សេចក្តីទុកចិត្ត ឯកឧត្តម ឌិត ទីណា ជារដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
2022/10/14 03:38:02 pm