ឯកឧត្តម លី ធុជ ណែនាំឲ្យសមាជិកបក្សប្រមែប្រមូលការគាំទ្រដើម្បីបោះឆ្នោតជូនគណបក្សប្រជាជនកម្ពុជា

2023/07/15 09:20:43 pm        94

ស្វាយរៀង៖ ឯកឧត្តម លី ធុជ សមាជិកគណៈកម្មាធិការកណ្តាល និងជាប្រធានក្រុមការងារគណបក្សចុះមូលដ្ឋានក្រុងបាវិត បានកំណត់គោលដៅ និងណែនាំឲ្យសកម្មជន សមាជិក សមាជិកាបក្សទាំងអស់ ត្រូវទាញការគាំទ្រពីមនុស្ស ៣ ប្រភេទឲ្យបានគ្រប់ជ្រុងជ្រោយ ដើម្បីបោះឆ្នោតជូនគណបក្សប្រជាជនកម្ពុជា មុននឹងឈានទៅដល់ការបិទយុទ្ធនាកាឃោសនាបោះឆ្នោតរយៈពេល ៦ថ្ងៃនេះទៀត។ មនុស្សទាំង ៣ ប្រភេទនោះ រួមមាន ទី១.សមាជិក សមាជិកាបក្សដែលយើងត្រូវចុះឲ្យដល់គ្រប់ខ្នងផ្ទះ ទី២.សមាជិកបក្សដទៃដែលយើងត្រូវជួបនិងប្រមែប្រមូលពួកគាត់ឲ្យចូលរួមគាំទ្រសន្តិភាពទាំងអស់គ្នា និងទី៣.អ្នកដែលមិនទាន់សម្រេចចិត្តក្នុងការបោះឆ្នោត។

ឯកឧត្តម លី ធុជ បានគូសបញ្ជាក់បែបនេះ ក្នុងនាមសម្តេចកិត្តិសង្គហបណ្ឌិត ម៉ែន សំអន អនុប្រធានគណបក្សប្រជាជនកម្ពុជា និងជាប្រធានក្រុមការងារគណបក្សចុះមូលដ្ឋានខេត្តស្វាយរៀង ដឹកនាំកិច្ចប្រជុំបូកសរុបការងារយុទ្ធនាការឃោសនាបោះឆ្នោតជ្រើសរើសតំណាងរាស្រ្តសម្រាប់នីតិកាលទី៧ ក្នុងក្រុងបាវិត ខេត្តស្វាយរៀង នាព្រឹកថ្ងៃទី១៥ ខែកក្កដា ឆ្នាំ២០២៣ នៅទីស្នាក់ការគណបក្សក្រុងបាវិត។

ជាមួយគ្នានោះ លោកប្រធានក្រុមការគណបក្សចុះមូលដ្ឋានក្រុងបាវិត បានជម្រុញឲ្យសកម្មជន សមាជិក សមាជិកាបក្សគ្រាប់ជាន់ថ្នាក់ បន្តសកម្មភាពរបស់ខ្លួនចុះមូលដ្ឋានឲ្យកាន់តែសកម្មខ្លាំងក្លា ដើម្បីស្វែងរកការគាំទ្រពីមនុស្ស ៣ប្រភេទនេះ ព្រមទាំងរក្សាឲ្យបាននូវគុណតម្លៃ ៧ចំណុចក្នុងការប្រាស្រ័យទាក់ទងជាមួយពួកគាត់ រួមមាន ៖ ទី១.មានសុជីវធម៌ ចេះគួរសម និងមានរបៀបរបប ទី២.ចេះដាក់ខ្លួន និងសុភាពរាបសារ ទី៣.មានភាពក្លាហានចុះឲ្យដល់គោលដៅ ទី៤.ចេះអធ្យាស្រ័យ អត់ធ្មត់ និងអត់អោន ទី៥.មានភាពសុចរិត ទី៦.មានការយោគយល់ និងទី៧.មានភាពស្មោះត្រង់។

លោកបន្តទៀតថា គោលដៅរបស់គណបក្សប្រជាជនកម្ពុជា គឺចង់បានឲ្យប្រជាពលរដ្ឋទាំងអស់ចូលរួមបោះឆ្នោតឲ្យបានគ្រប់ៗគ្នា និងគូសសន្លឹកឆ្នោតឲ្យបានត្រឹមត្រូវ ខុសពីពួកក្រុមអគតិមួយចំនួនដែលតែងតែបង្កការញុះញង់មិនឲ្យប្រជាពលរដ្ឋទៅបោះឆ្នោត និងគូសបំផ្លាញសន្លឹកឆ្នោត ជាដើម។

ជាចុងបញ្ចប់ ឯកឧត្តម លី ធុជ បានសម្តែងនូវការកោតសរសើរ និងថ្លែងអំណរគុណជូនចំពោះសកម្មជន សមាជិក សមាជិកាគណបក្សទាំងអស់ ដែលបានខិតខំប្រឹងប្រែងចុះផ្សព្វផ្សាយនូវគោលនយោបាយគណបក្សចុះតាមខ្នងផ្ទះ និងណែនាំឲ្យបងប្អូនប្រជាពលរដ្ឋគូសសន្លឹកឆ្នោតឲ្យបានត្រឹមត្រូវ ចាប់តាំងផ្តើមយុទ្ធនាការឃោសនាបោះឆ្នោតថ្ងៃតំបូង៕

អត្ថបទដែលទាក់ទង

បណ្ដាក្រុមហ៊ុនអាម៉េរិកនៃគណៈប្រតិភូ USABC ដែលកំពុងមានវត្តមាននៅកម្ពុជា ប្ដេជ្ញា​បន្តពង្រីក និង​ស្វែងរកនូវឱកាសក្នុងការវិនិយោគថ្មីៗបន្ថែមទៀត
2026/07/22 11:05:29 pm        3
សម្តេចតេជោ ហ៊ុន សែន ចែករំលែកអត្ថបទវិភាគរបស់អ្នកជំនាញផ្នែកទំនាក់ទំនងអន្តរជាតិ និងសន្តិសុខរបស់ប្រទេសថៃ«បញ្ហាបញ្ច្រាសមកវិញ សង្គ្រាមក៏បានធ្វើឱ្យរបបដឹកនាំកម្ពុជា កាន់តែរឹងមាំឡើងផងដែរ»
2026/07/22 04:39:00 am        327
គណៈប្រតិភូវិនិយោគិនកូរ៉េ បង្ហាញចំណាប់អារម្មណ៍ក្នុងការពង្រីកការវិនិយោគបន្ថែម និងស្វែងរកឱកាសវិនិយោគថ្មីៗនៅកម្ពុជា
2026/07/20 11:58:18 pm        145

បណ្ដាញសង្គម

ព័ត៌មានចុងក្រោយ

​ប្រភព៖ អ៊ីរ៉ង់បានបញ្ជូន​មេបញ្ជាការ IRGC និងឧបករណ៍​មីស៊ីល​ទៅក្រុមហ៊ួទី ​នៅយេម៉ែន ក្នុងខែនេះ

2026/07/24 05:44:32 pm
​អង់គ្លេស៖ កងកម្លាំងត្រៀមខ្លួន​ ក្រោយ​អ៊ីរ៉ង់ព្រមាន ពាក់ព័ន្ធនឹង​យន្តហោះទម្លាក់គ្រាប់បែករបស់​អាមេរិក
2026/07/24 05:42:31 pm
​ឆ្មាំល្បាតឆ្នេរ​ចិន ប្រាប់​ពីការប៉ះទង្គិចលើកទី៣ ជាមួយហ្វីលីពីន ក្នុង​សប្តាហ៍នេះ នៅ​សមុទ្រ​ចិន​ខាង​ត្បូង​
2026/07/24 05:35:46 pm
​រដ្ឋមន្ត្រីការបរទេសចិន និងអាស៊ាន អំពាវនាវឱ្យពន្លត់ភ្លើង​សង្គ្រាម​នៅ​មជ្ឈិមបូព៌ាជាបន្ទាន់
2026/07/24 05:33:03 pm
​លោក Trump៖ AI នឹងត្រូវបានពិភាក្សាពេលលោក Xi ធ្វើ​ទស្សនកិច្ចនៅអាមេរិក នា​ថ្ងៃទី២៤ ខែកញ្ញា
2026/07/24 05:30:37 pm

ព័ត៌មានពេញនិយម

​ក្រសួងអប់រំនឹងពិនិត្យលើកពេលប្រឡងបាក់ឌុបទៅដើមឆ្នាំ២០២២

2026/07/24 09:33:01 am
​ក្រុមក្មេងទំនើង ០៤នាក់ប្រើដាវ និងពូថៅបង្កហិង្សា ត្រូវតុលាការចោទប្រកាន់ពីបទ « ហិង្សា និងប៉ុនប៉ងឃាតកម្ម »
2026/07/24 02:46:11 pm
​សម្ដេចតេជោ ហ៊ុន សែន​ ប្រកាសពីការចាប់ខ្លួនបុរសម្នាក់មានTikTok ឈ្មោះ «ហ៊ៅ អ៊ូខុង» ដែលផ្សព្វផ្សាយបំពុលព័ត៌មាន
2026/07/24 08:55:10 am
​សមត្ថកិច្ចខេត្តឧត្តរមានជ័យ ចុះធ្វើការស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់​ លើ​ករណី​រំលោភ​សម្លាប់ នៅសង្កាត់អូរស្មាច់
2026/07/24 08:55:10 am
​សាលារដ្ឋចាប់ផ្ដើមផ្លាស់ប្ដូរទៅសិក្សាពេញមួយថ្ងៃដោយបង្រៀនថែមទាំងកំព្យូទ័រ និងភាសាអង់គ្លេស
2026/07/24 03:21:02 pm

ព័ត៌មានវីដេអូ

​ក្រោយសង្រ្គាមរយៈពេលរាប់ទសវត្សរ៍ជាមួយរបបអ៊ីរ៉ង់ ក្រុមឃឺដមើលឃើញជ័យជំនះកាន់តែខិតជិតមកដល់

2026/01/23 04:36:39 am
រុស្ស៊ី បាញ់មីស៊ីលលើក្រុង Kharkiv បន្ទាប់ពីអ៊ុយក្រែន វាយប្រហារយានដ្រូនដ៏ធំលើរុស្ស៊ី
2024/09/02 04:13:57 pm
ចិនជំរុញឲ្យសហរដ្ឋអាមេរិកគោរពការប្តេជ្ញាចិត្ត និងឈប់ផ្ដល់អាវុធដល់កោះតៃវ៉ាន់
2023/11/30 09:02:15 am
កម្មករ និយោជិតនៅភ្នំពេញជិតពីរម៉ឺននាក់ នឹងជួបសម្ដេចតេជោនៅព្រឹកស្អែក
2023/06/13 02:57:12 am
រដ្ឋសភាបានបោះឆ្នោត ផ្តល់សេចក្តីទុកចិត្ត ឯកឧត្តម ឌិត ទីណា ជារដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
2022/10/14 03:38:02 pm