ជនសង្ស័យក្នុងអំពើឃាតកម្មរាប់ទសវត្សរ៍ នៅលើកោះ Long Island របស់ក្រុងញូវយ៉ក ត្រូវបានឃុំខ្លួន

2023/07/15 09:57:35 pm        153

នគរបាលបាននិយាយកាលពីថ្ងៃសុក្រ (ទី១៤ កក្កដា) ថា ជនសង្ស័យម្នាក់ ត្រូវបាន​ចាប់ខ្លួន​ពាក់ព័ន្ធ​នឹងការសម្លាប់ជាបន្តបន្ទាប់ នៅទីក្រុងញូវយ៉ក សហរដ្ឋអាមេរិក កាលពីជាង ១​ទស្សវត្សរ៍​មុន ដែលបានកំណត់គោលដៅលើអ្នករកស៊ីផ្លូវភេទ និងអ្នកផ្សេងទៀត ដែល​សាកសព​របស់​ជន​រងគ្រោះ​ទាំង​នោះ ត្រូវបានចោលរាយប៉ាយតាមឆ្នេរសមុទ្រនៃកោះ Long Island ។

សាកសពមនុស្សចំនួន ១១នាក់ ត្រូវបានរកឃើញក្នុងឆ្នាំ២០១០ និងឆ្នាំ២០១១ នៅតាម​បណ្តោយ​ឆ្នេរ Gilgo Beach ដាច់ស្រយាល នៅលើកោះរបាំងមហាអាត្លង់ទិក ចម្ងាយប្រហែល ៤០​ម៉ាយល៍ (៦៤គីឡូម៉ែត្រ) ភាគខាងកើតទីក្រុងញូវយ៉ក។ ការសម្លាប់នេះ បាន​ទាក់​ទាញ​ការ​ចាប់​អារម្មណ៍ នៅទូទាំងប្រទេសនេះ។

ស្នងការនគរបាលតំបន់ Suffolk លោក Rodney Harrison បាននិយាយថា ជន​សង្ស័យ​ប្រុស​ម្នាក់ ត្រូវបានចាប់ខ្លួន នៅវេលាម៉ោង ៨ និង៣០នាទីយប់ថ្ងៃព្រហស្បតិ៍ (ទី១៣ ខែកក្កដា)។ លោក​មិន​បានបង្ហាញអត្តសញ្ញាណជនសង្ស័យនោះទេ ប៉ុន្តែបានប្រាប់ថា គណៈវិនិច្ឆ័យធំ ត្រូវ​បាន​រំពឹង​ថា នឹងចេញដីកានៅរសៀលថ្ងៃសុក្រ (ទី១៤ ខែកក្កដា)។

តែដោយដកស្រង់សម្ដីពីមន្ត្រីអនុវត្តច្បាប់ ៤នាក់ ប្រព័ន្ធផ្សព្វផ្សាយ NBC បាន​កំណត់​អត្ត​សញ្ញាណ​ជន​សង្ស័យនោះថា ឈ្មោះ Rex Heuermann ( ហូយអើម៉ិន)ដែលជាស្ថាបត្យករវ័យ ៥៩ឆ្នាំ មកពីសង្កាត់តូចមួយ Massapequa (ម៉ាសបាពីក្វា)។ សារព័តមាន New York Times ដែល​យោងតាមសម្ដីពីមន្ត្រីមិនបញ្ចេញឈ្មោះម្នាក់ ក៏បានផ្សាយពីជនសង្ស័យថា ឈ្មោះ Heuermann ដូចគ្នាដែរ៕

អត្ថបទដែលទាក់ទង

UN ៖ ជាង ២ ភាគ ៣នៃពលរដ្ឋហ្កាហ្សា អាចនឹងប្រឈមនឹងភាពអត់ឃ្លានធ្ងន់ធ្ងរនៅដំណាច់ឆ្នាំនេះ
2026/07/24 09:13:54 pm        223
ប្រធានាធិបតីលីបង់៖ ពេលវេលាមកដល់ហើយ ដើម្បីបញ្ចប់សង្គ្រាម ក្រោយ​មាន​ជំនួបផ្លែផ្កាជាមួយ​​លោក Trump
2026/07/24 08:28:15 pm        264
មនុស្ស ១៤នាក់ស្លាប់ និង ២៤នាក់រងរបួស អំឡុង​​ការបំផ្ទុះគ្រាប់បែកអត្តឃាតនៅភាគពាយ័ព្យប៉ាគីស្ថាន
2026/07/24 08:27:17 pm        243

បណ្ដាញសង្គម

ព័ត៌មានចុងក្រោយ

​UN ៖ ជាង ២ ភាគ ៣នៃពលរដ្ឋហ្កាហ្សា អាចនឹងប្រឈមនឹងភាពអត់ឃ្លានធ្ងន់ធ្ងរនៅដំណាច់ឆ្នាំនេះ

2026/07/24 09:13:54 pm
​ប្រធានាធិបតីលីបង់៖ ពេលវេលាមកដល់ហើយ ដើម្បីបញ្ចប់សង្គ្រាម ក្រោយ​មាន​ជំនួបផ្លែផ្កាជាមួយ​​លោក Trump
2026/07/24 08:28:15 pm
​មនុស្ស ១៤នាក់ស្លាប់ និង ២៤នាក់រងរបួស អំឡុង​​ការបំផ្ទុះគ្រាប់បែកអត្តឃាតនៅភាគពាយ័ព្យប៉ាគីស្ថាន
2026/07/24 08:27:17 pm
​ភ្លៀងធ្លាក់ខ្លាំង និងទឹកជំនន់ បានសម្លាប់មនុស្សយ៉ាងហោច ៤០នាក់ នៅរដ្ឋ Assam ប្រទេសឥណ្ឌា
2026/07/24 08:26:48 pm
​ការឡើងថ្លៃឱសថបង្កបញ្ហាខ្លាំងដល់អ្នកជំងឺមហារីករាប់ពាន់នាក់នៅប្រទេសស៊ូដង់
2026/07/24 08:26:19 pm

ព័ត៌មានពេញនិយម

​ក្រសួងអប់រំនឹងពិនិត្យលើកពេលប្រឡងបាក់ឌុបទៅដើមឆ្នាំ២០២២

2026/07/25 01:34:57 am
​ក្រុមក្មេងទំនើង ០៤នាក់ប្រើដាវ និងពូថៅបង្កហិង្សា ត្រូវតុលាការចោទប្រកាន់ពីបទ « ហិង្សា និងប៉ុនប៉ងឃាតកម្ម »
2026/07/24 02:46:11 pm
​សម្ដេចតេជោ ហ៊ុន សែន​ ប្រកាសពីការចាប់ខ្លួនបុរសម្នាក់មានTikTok ឈ្មោះ «ហ៊ៅ អ៊ូខុង» ដែលផ្សព្វផ្សាយបំពុលព័ត៌មាន
2026/07/24 08:25:28 pm
​សមត្ថកិច្ចខេត្តឧត្តរមានជ័យ ចុះធ្វើការស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់​ លើ​ករណី​រំលោភ​សម្លាប់ នៅសង្កាត់អូរស្មាច់
2026/07/24 10:59:16 pm
​សាលារដ្ឋចាប់ផ្ដើមផ្លាស់ប្ដូរទៅសិក្សាពេញមួយថ្ងៃដោយបង្រៀនថែមទាំងកំព្យូទ័រ និងភាសាអង់គ្លេស
2026/07/24 06:02:25 pm

ព័ត៌មានវីដេអូ

​ក្រោយសង្រ្គាមរយៈពេលរាប់ទសវត្សរ៍ជាមួយរបបអ៊ីរ៉ង់ ក្រុមឃឺដមើលឃើញជ័យជំនះកាន់តែខិតជិតមកដល់

2026/01/23 04:36:39 am
រុស្ស៊ី បាញ់មីស៊ីលលើក្រុង Kharkiv បន្ទាប់ពីអ៊ុយក្រែន វាយប្រហារយានដ្រូនដ៏ធំលើរុស្ស៊ី
2024/09/02 04:13:57 pm
ចិនជំរុញឲ្យសហរដ្ឋអាមេរិកគោរពការប្តេជ្ញាចិត្ត និងឈប់ផ្ដល់អាវុធដល់កោះតៃវ៉ាន់
2023/11/30 09:02:15 am
កម្មករ និយោជិតនៅភ្នំពេញជិតពីរម៉ឺននាក់ នឹងជួបសម្ដេចតេជោនៅព្រឹកស្អែក
2023/06/13 02:57:12 am
រដ្ឋសភាបានបោះឆ្នោត ផ្តល់សេចក្តីទុកចិត្ត ឯកឧត្តម ឌិត ទីណា ជារដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
2022/10/14 03:38:02 pm