UNICEF ព្រមានថា ការធ្វើដំណើរតាមផ្លូវសមុទ្រដ៏គ្រោះថ្នាក់ទៅកាន់អឺរ៉ុប ធ្វើឲ្យកុមារស្លាប់កាន់តែច្រើន

2023/07/16 12:33:42 am        216

យោងតាមមូលនិធិកុមារអន្តរជាតិរបស់អង្គការសហប្រជាជាតិ (UNICEF) បានឲ្យដឹងថា រហូត​មក​ដល់​ពេលនេះ នៅឆ្នាំនេះ កុមារប្រហែល ១១នាក់បានស្លាប់ ឬបាត់ខ្លួន​ក្នុង​សមុទ្រ​ជា​រៀង​រាល់​សប្តាហ៍ នៅពេលដែលព្យាយាមឆ្លងកាត់ផ្លូវមេឌីទែរ៉ាណេកណ្តាលទៅកាន់ទ្វីបអឺរ៉ុប។

UNICEF ប៉ាន់ប្រមាណក្នុងទិន្នន័យចុងក្រោយរបស់ខ្លួនថា ចាប់តាំងពីឆ្នាំ២០១៨ មក កុមារ​ប្រហែល ១.៥០០នាក់ បានបាត់បង់ជីវិត ឬបាត់ខ្លួន ក្នុងពេលធ្វើដំណើរដ៏គ្រោះថ្នាក់នេះ។ តួ​លេខ​ទាំង​នេះមិនរាប់បញ្ចូលទាំងស្ថានភាព ដែលទូកខ្លះ បានបាត់ដំណឹង នៅសមុទ្រ ដោយ​គ្មាន​បន្សល់​អ្នករស់រានមានជីវិតសូម្បីម្នាក់ ឬបន្សល់ទុកនូវការកត់ត្រានោះផង ដែលមានន័យថា ចំនួន​ពិត​ប្រាកដប្រហែលជាខ្ពស់ជាងនេះច្រើន។

ក្នុងសេចក្តីថ្លែងការណ៍មួយ នាយកប្រតិបត្តិអង្គការ UNICEF លោកស្រី Catherine Russell បាននិយាយថា៖ «ដោយការប៉ុនប៉ងស្វែងរកកន្លែងសុវត្ថិភាព ជួបជុំជាមួយគ្រួសារ និង​ស្វែង​រក​អនាគត​ដែល​ផ្ដល់ក្ដីសង្ឃឹមជាងនេះ កុមារជាច្រើននាក់ កំពុងឡើង​ជិះ​ទូក​នៅ​ក្នុង​សមុទ្រ​មេឌីទែរ៉ាណេ ហើយបញ្ចប់ជីវិតរបស់ពួកគេ ឬបាត់ខ្លួន»។

ប្រទេសអ៊ីតាលី គឺជាកន្លែងឈប់សំចតចម្បងនៅអឺរ៉ុប សម្រាប់ជនអន្តោប្រវេសន៍ ដែល​កំពុង​ស្វែង​រក​ការ​ទទួលបានសិទ្ធិជាជនភៀសខ្លួន នៅអឺរ៉ុប។ អង្គការ UNICEF បានបន្ថែមថា ចំនួន​បាន​កើន​ឡើង ដោយកត់សម្គាល់ថា កុមារចំណាកស្រុកប្រហែល ១១.៦០០នាក់ ដែល​ភាគ​ច្រើន​ធ្វើ​ដំណើរ​តែ​ម្នាក់​ឯង បានចុះចតនៅឆ្នេរសមុទ្រអ៊ីតាលីរហូតមកដល់ពេលនេះ ដោយមាន​ចំនួន​ច្រើន​ជាង​ប្រហែល ២ដង ក្នុងពាក់កណ្តាលឆ្នាំ២០២២៕

អត្ថបទដែលទាក់ទង

ប្រេស៊ីល ច្រានចោលការដំឡើងពន្ធថ្មីរបស់សហរដ្ឋអាមេរិក និងចាត់វិធានការនៅអង្គការ WTO
2026/07/24 04:47:05 pm        26
ប្រធាន IMO ថ្កោលទោសការវាយប្រហារជាថ្មីលើការដឹកជញ្ជូនអន្តរជាតិនៅសមុទ្រក្រហម
2026/07/24 04:44:05 pm        25
រដ្ឋមន្ត្រីការបរទេស៖ ការប្រើប្រាស់ទ្រព្យសកម្មដែលត្រូវបានបង្កករបស់អ៊ីរ៉ង់ បង្កើតគំរូដ៏គ្រោះថ្នាក់សម្រាប់ពិភពលោក
2026/07/24 04:37:24 pm        37

បណ្ដាញសង្គម

ព័ត៌មានចុងក្រោយ

​ក្រសួងការងារ បន្តនាំយកឱកាសការងារក្នុងស្រុក ៣ ៧៨០កន្លែង ទៅដល់ប្រជាពលរដ្ឋនៅស្រុកស្ទឹងត្រង់

2026/07/24 04:52:13 pm
​ប្រេស៊ីល ច្រានចោលការដំឡើងពន្ធថ្មីរបស់សហរដ្ឋអាមេរិក និងចាត់វិធានការនៅអង្គការ WTO
2026/07/24 04:47:05 pm
​ប្រធាន IMO ថ្កោលទោសការវាយប្រហារជាថ្មីលើការដឹកជញ្ជូនអន្តរជាតិនៅសមុទ្រក្រហម
2026/07/24 04:44:05 pm
​រដ្ឋមន្ត្រីការបរទេស៖ ការប្រើប្រាស់ទ្រព្យសកម្មដែលត្រូវបានបង្កករបស់អ៊ីរ៉ង់ បង្កើតគំរូដ៏គ្រោះថ្នាក់សម្រាប់ពិភពលោក
2026/07/24 04:37:24 pm
​មន្ត្រីអង្គការលើកលែងទោសអន្តរជាតិ អំពាវនាវឱ្យមានការចាប់ខ្លួនលោក Benjamin Netanyahu
2026/07/24 04:34:19 pm

ព័ត៌មានពេញនិយម

​ក្រសួងអប់រំនឹងពិនិត្យលើកពេលប្រឡងបាក់ឌុបទៅដើមឆ្នាំ២០២២

2026/07/24 09:33:01 am
​ក្រុមក្មេងទំនើង ០៤នាក់ប្រើដាវ និងពូថៅបង្កហិង្សា ត្រូវតុលាការចោទប្រកាន់ពីបទ « ហិង្សា និងប៉ុនប៉ងឃាតកម្ម »
2026/07/24 02:46:11 pm
​សម្ដេចតេជោ ហ៊ុន សែន​ ប្រកាសពីការចាប់ខ្លួនបុរសម្នាក់មានTikTok ឈ្មោះ «ហ៊ៅ អ៊ូខុង» ដែលផ្សព្វផ្សាយបំពុលព័ត៌មាន
2026/07/24 08:55:10 am
​សមត្ថកិច្ចខេត្តឧត្តរមានជ័យ ចុះធ្វើការស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់​ លើ​ករណី​រំលោភ​សម្លាប់ នៅសង្កាត់អូរស្មាច់
2026/07/24 08:55:10 am
​សាលារដ្ឋចាប់ផ្ដើមផ្លាស់ប្ដូរទៅសិក្សាពេញមួយថ្ងៃដោយបង្រៀនថែមទាំងកំព្យូទ័រ និងភាសាអង់គ្លេស
2026/07/24 03:21:02 pm

ព័ត៌មានវីដេអូ

​ក្រោយសង្រ្គាមរយៈពេលរាប់ទសវត្សរ៍ជាមួយរបបអ៊ីរ៉ង់ ក្រុមឃឺដមើលឃើញជ័យជំនះកាន់តែខិតជិតមកដល់

2026/01/23 04:36:39 am
រុស្ស៊ី បាញ់មីស៊ីលលើក្រុង Kharkiv បន្ទាប់ពីអ៊ុយក្រែន វាយប្រហារយានដ្រូនដ៏ធំលើរុស្ស៊ី
2024/09/02 04:13:57 pm
ចិនជំរុញឲ្យសហរដ្ឋអាមេរិកគោរពការប្តេជ្ញាចិត្ត និងឈប់ផ្ដល់អាវុធដល់កោះតៃវ៉ាន់
2023/11/30 09:02:15 am
កម្មករ និយោជិតនៅភ្នំពេញជិតពីរម៉ឺននាក់ នឹងជួបសម្ដេចតេជោនៅព្រឹកស្អែក
2023/06/13 02:57:12 am
រដ្ឋសភាបានបោះឆ្នោត ផ្តល់សេចក្តីទុកចិត្ត ឯកឧត្តម ឌិត ទីណា ជារដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
2022/10/14 03:38:02 pm