គណៈកម្មការរៀបចំការបោះឆ្នោតខេត្តកំពង់ឆ្នាំង បើកវគ្គបណ្តុះបណ្តាលស្តីពីការបោះឆ្នោត រាប់សន្លឹកឆ្នោត និងប្រកាសលទ្ធផលបោះឆ្នោត

2023/07/16 01:30:09 am        269

កំពង់ឆ្នាំង ៖ គណៈកម្មការរៀបចំការបោះឆ្នោតខេត្តកំពង់ឆ្នាំងនៅថ្ងៃទី១៥ ខែកក្កដា ឆ្នាំ​២០២៣​នេះ បានរៀបចំបើកវគ្គបណ្តុះបណ្តាលស្តីពីការបោះឆ្នោត រាប់សន្លឹកឆ្នោត និង​ប្រកាស​លទ្ធផល​បោះឆ្នោត សម្រាប់ការបោះឆ្នោតជ្រើសតាំងតំណាងរាស្រ្ត នីតិកាលទី៧ ឆ្នាំ២០២៣ ដល់ ប្រធាន និងសមាជិកអប់រំ នៃគណៈកម្មការរៀបចំការបោះឆ្នោតឃុំ ។

វគ្គបណ្តុះបណ្តាលនាពេលនេះត្រូវបានបណ្តុះបណ្តាលដល់អ្នកដែលមានភារកិច្ចត្រូវអនុវត្តការងារ និង​ផ្តល់ការបណ្តុះបណ្តាលបន្ត នៅតាមឃុំសង្កាត់ នាពេលខាងមុខ ព្រមទាំង​ជូន​តំណាង​គណបក្ស​នយោបាយ​ឈរឈ្មោះបោះឆ្នោត តំណាងសមាគម និងអង្គការ និងអាជ្ញាធរពាក់ព័ន្ធ ដើម្បី​ត្រៀមចូលរួម និងសហការអនុវត្តតាមភារកិច្ចរៀងៗខ្លួន សំដៅជំរុញ និងធានាឱ្យ​ដំណើរ​ការ​បោះឆ្នោត​នា​ពេលខាងមុខទទួលបានជោគជ័យ គោរពតាមច្បាប់ បទបញ្ជា និងនីតិវិធី នៃ​ការ​បោះឆ្នោត ក្នុងបរិយាកាសល្អទាំងមុនពេល ក្នុងពេល និងក្រោយពេលបោះឆ្នោត ។

 វគ្គបណ្តុះបណ្តាលនេះមានគ្រូឧទេ្ទសចំនួន៤នាក់ ធ្វើបទបង្ហាញតាមជំនាញ នីមួយៗដល់ គ្រូ​បង្គោល ទាំង៩៥នាក់ ដែលមកពីស្រុកកំពង់ត្រឡាច ស្រុកបរិបូរណ៍ និង ស្រុករលាប្អៀរ ។

គួរបញ្ជាក់ថា ការបោះឆ្នោតជ្រើសតាំងតំណាងរស្រ្តនីតិកាលទី៧ ឆ្នាំ២០២៣នេះ នឹង​ប្រព្រឹត្តិ​នៅ​ថ្ងៃទី​២៣ ខែកក្កដា ឆ្នាំ២០២៣ ដែលនឹងដំណើរកាចាប់ពីម៉ោង៧ព្រឹក រហូតដល់ម៉ោង៣រសៀល ។ សម្រាប់នៅខេត្តកំពង់ឆ្នាំង មានការិយាល័យបោះឆ្នោតចំនួន៨១៨ការិយាល័យ មាន​គណបក្ស​នយោបាយ ដែលបានចូលរួមឈឈ្មោះនៅមណ្ឌលខេត្តកំពង់ឆ្នាំង មានចំនួន១៤គណបក្ស ផងដែរ​៕ អត្ថបទ៖ ហុងវាស្នា

អត្ថបទដែលទាក់ទង

ក្រសួងការងារ បន្តនាំយកឱកាសការងារក្នុងស្រុក ៣ ៧៨០កន្លែង ទៅដល់ប្រជាពលរដ្ឋនៅស្រុកស្ទឹងត្រង់
2026/07/24 04:52:13 pm        70
អគ្គមេបញ្ជាការកងយោធពលខេមរភូមិន្ទ ប្រគល់ប័ណ្ណសរសើរជូនមន្ត្រីសមាជិកក្រុមសង្កេតការណ៍អាស៊ានមកពីប្រទេសឡាវ២រូប ដែលបានបញ្ចប់អាណត្តិការងារនៅកម្ពុជា
2026/07/24 04:24:51 pm        163
មន្ទីរពេទ្យជាតិ តេជោសន្តិភាព ដាក់ឱ្យប្រើប្រាស់ម៉ាស៊ីន និងឧបករណ៍វេជ្ជសាស្ត្រទំនើបៗជំនាន់ចុងក្រោយ
2026/07/24 04:19:35 pm        150

បណ្ដាញសង្គម

ព័ត៌មានចុងក្រោយ

​នាយករដ្ឋមន្ត្រីអ៊ីរ៉ាក់ផ្តួចផ្តើមគំនិតបន្ថយភាពតានតឹងនៅអ៊ីរ៉ង់

2026/07/24 05:22:07 pm
​អនុរដ្ឋមន្ត្រីការបរទេសរុស្ស៊ី៖ ទីក្រុងមូស្គូនៅតែគាំទ្រការបន្តកិច្ចសន្ទនារវាងអ៊ីរ៉ង់ និងសហរដ្ឋអាមេរិក
2026/07/24 05:20:10 pm
​អង់គ្លេសព្រមានពីវិបត្តិស្បៀងកាន់តែធ្ងន់ធ្ងរនៅតំបន់ហ្កាហ្សា និងអំពាវនាវឲ្យបង្កើនការផ្តល់ជំនួយ
2026/07/24 05:01:31 pm
​ក្រសួងការងារ បន្តនាំយកឱកាសការងារក្នុងស្រុក ៣ ៧៨០កន្លែង ទៅដល់ប្រជាពលរដ្ឋនៅស្រុកស្ទឹងត្រង់
2026/07/24 04:52:13 pm
​ប្រេស៊ីល ច្រានចោលការដំឡើងពន្ធថ្មីរបស់សហរដ្ឋអាមេរិក និងចាត់វិធានការនៅអង្គការ WTO
2026/07/24 04:47:05 pm

ព័ត៌មានពេញនិយម

​ក្រសួងអប់រំនឹងពិនិត្យលើកពេលប្រឡងបាក់ឌុបទៅដើមឆ្នាំ២០២២

2026/07/24 09:33:01 am
​ក្រុមក្មេងទំនើង ០៤នាក់ប្រើដាវ និងពូថៅបង្កហិង្សា ត្រូវតុលាការចោទប្រកាន់ពីបទ « ហិង្សា និងប៉ុនប៉ងឃាតកម្ម »
2026/07/24 02:46:11 pm
​សម្ដេចតេជោ ហ៊ុន សែន​ ប្រកាសពីការចាប់ខ្លួនបុរសម្នាក់មានTikTok ឈ្មោះ «ហ៊ៅ អ៊ូខុង» ដែលផ្សព្វផ្សាយបំពុលព័ត៌មាន
2026/07/24 08:55:10 am
​សមត្ថកិច្ចខេត្តឧត្តរមានជ័យ ចុះធ្វើការស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់​ លើ​ករណី​រំលោភ​សម្លាប់ នៅសង្កាត់អូរស្មាច់
2026/07/24 08:55:10 am
​សាលារដ្ឋចាប់ផ្ដើមផ្លាស់ប្ដូរទៅសិក្សាពេញមួយថ្ងៃដោយបង្រៀនថែមទាំងកំព្យូទ័រ និងភាសាអង់គ្លេស
2026/07/24 03:21:02 pm

ព័ត៌មានវីដេអូ

​ក្រោយសង្រ្គាមរយៈពេលរាប់ទសវត្សរ៍ជាមួយរបបអ៊ីរ៉ង់ ក្រុមឃឺដមើលឃើញជ័យជំនះកាន់តែខិតជិតមកដល់

2026/01/23 04:36:39 am
រុស្ស៊ី បាញ់មីស៊ីលលើក្រុង Kharkiv បន្ទាប់ពីអ៊ុយក្រែន វាយប្រហារយានដ្រូនដ៏ធំលើរុស្ស៊ី
2024/09/02 04:13:57 pm
ចិនជំរុញឲ្យសហរដ្ឋអាមេរិកគោរពការប្តេជ្ញាចិត្ត និងឈប់ផ្ដល់អាវុធដល់កោះតៃវ៉ាន់
2023/11/30 09:02:15 am
កម្មករ និយោជិតនៅភ្នំពេញជិតពីរម៉ឺននាក់ នឹងជួបសម្ដេចតេជោនៅព្រឹកស្អែក
2023/06/13 02:57:12 am
រដ្ឋសភាបានបោះឆ្នោត ផ្តល់សេចក្តីទុកចិត្ត ឯកឧត្តម ឌិត ទីណា ជារដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
2022/10/14 03:38:02 pm