សហភាពអឺរ៉ុបព្យាយាមជំរុញសន្តិភាព ខណៈអាសែបៃហ្សង់និយាយថា រុស្ស៊ី និងអាមេនី មិន​បំពេញ​កិច្ចព្រមព្រៀងឈប់បាញ់ទេ

2023/07/16 09:15:48 pm        119

សហភាពអឺរ៉ុបបានជំរុញឱ្យប្រទេសអាស៊ែបៃហ្សង់ និងអាមេនី បញ្ឈប់ "អំពើហិង្សា និង​វោហា​សាស្ត្រ​ដ៏​ឃោរឃៅ" កាលពីថ្ងៃសៅរ៍ (១៥ កក្កដា) នៅជុំចុងក្រោយ នៃ​កិច្ច​ចរចា​នៅ​ក្នុង​ដំណើរ​ការ​សន្តិភាពដ៏លំបាកមួយ ដែលរុស្ស៊ីក៏កំពុងជំរុញឱ្យរក្សាតួនាទីដឹកនាំផងដែរ។

ប្រធាន​ក្រុម​ប្រឹក្សាសហភាពអឺរ៉ុប លោក Charles Michel (ឆាល មីឆែល) បានជួប​ប្រធានាធិបតី​អាស៊ែបៃហ្សង់ លោក Ilham Aliyev (អ៊លហាំ អាលីយ៉េវ) និងនាយករដ្ឋ​មន្ត្រី​អាមេនី លោក Nikol Pashinyan ( នីកូល ប៉ាស៊ីយ៉ាន់) សម្រាប់​កិច្ច​ពិភាក្សា​នៅ​ទីក្រុង​ព្រុច​ស៊ែល ប្រទេសប៊ែលហ្សិក ក្នុងគោលបំណងបញ្ឈប់អរិភាពដែលមានមកជាងបីទសវត្សរ៍នេះ។

ចាប់តាំងពីការដួលរលំនៃសហភាពសូវៀត ប្រទេសទាំងពីរបានប្រយុទ្ធគ្នាពីរលើកជុំវិញបញ្ហាតំបន់ Nagorno-Karabakh (ណាហ្គ័រណូ-ការ៉ាបាក់) ដែល​ជា​តំបន់​ភ្នំ​តូច​មួយ​ជា​ផ្នែក​មួយ​នៃ​ប្រទេស​អាស៊ែ​បៃហ្សង់ ប៉ុន្តែមានប្រជាជនជនជាតិអាមេនីប្រហែល ១២០.០០០នាក់រស់នៅទីនោះ។

រុស្ស៊ីបាននិយាយកាលពីថ្ងៃសៅរ៍ថា ខ្លួនបាន​ត្រៀម​ជា​ស្រេច​ក្នុង​ការ​រៀបចំ​កិច្ច​ប្រជុំ​បី​ផ្លូវ​ជាមួ​យ​អាមេនី និងអាស៊ែបៃហ្សង់ក្នុងកម្រិតថ្នាក់រដ្ឋមន្ត្រីការបរទេស។ ក្រសួងការបរទេសរុស្ស៊ីបាននិយាយនៅក្នុងសេចក្តីថ្លែងការណ៍មួយថា នេះអាច​ត្រូវ​បាន​តាម​ដាន​ជាមួយ​នឹង​កិច្ចប្រជុំកំពូលនៅទីក្រុងម៉ូស្គូ ដើម្បីចុះហត្ថលេខាលើសន្ធិសញ្ញាសន្តិភាព។

ប៉ុន្មាន​ម៉ោងបន្ទាប់ពីកិច្ចប្រជុំនៅទីក្រុងព្រុចស៊ែលមក ប្រទេស​អាស៊ែបៃហ្សង់​បាន​និយាយ​នៅ​ក្នុង​សេចក្តី​ថ្លែង​ការណ៍មួយនៅលើគេហទំព័រក្រសួងការបរទេសរបស់ខ្លួនថា រុស្ស៊ី និងអាមេនី មិន​បាន​បំពេញ​កិច្ចព្រមព្រៀងបទឈប់បាញ់ដែលរួមបញ្ចូលតំបន់ Nagorno-Karabakh ជាទឹក​ដី​ខ្លួន​វិញ​នោះ​ទេ៕​

អត្ថបទដែលទាក់ទង

លោក TRUMP៖ វ៉េណេស៊ុយអេឡា កំពុងស្ថិតក្រោមការគ្រប់គ្រងរបស់រដ្ឋមន្ត្រីថាមពលសហរដ្ឋអាមេរិក
2026/07/24 04:03:24 pm        27
លោក MACRONថា បារាំងស្នើសុំឲ្យសហភាពអឺរ៉ុបជួយពន្លត់ភ្លើងចំហេះព្រៃដែលកំពុងរាលដាលក្នុង ប្រទេសនេះ
2026/07/24 04:00:09 pm        35
លោក Rubio៖ អាមេរិកត្រៀមជួយបញ្ចប់សង្គ្រាមគ្មានន័យ នៅអ៊ុយក្រែន ប៉ុន្តែពុំមានកិច្ចព្រមព្រៀង ឆាប់ៗនេះទេ
2026/07/24 03:54:50 pm        40

បណ្ដាញសង្គម

ព័ត៌មានចុងក្រោយ

​យុវជន ចងចាំការឈឺចាប់ ថៃឈ្លានពាន និងប្រែក្លាយការឈឺចាប់ មកខិតខំសិក្សាចូលរួមអភិវឌ្ឍជាតិឱ្យរឹងមាំ

2026/07/24 04:05:22 pm
​លោក TRUMP៖ វ៉េណេស៊ុយអេឡា កំពុងស្ថិតក្រោមការគ្រប់គ្រងរបស់រដ្ឋមន្ត្រីថាមពលសហរដ្ឋអាមេរិក
2026/07/24 04:03:24 pm
​លោក MACRONថា បារាំងស្នើសុំឲ្យសហភាពអឺរ៉ុបជួយពន្លត់ភ្លើងចំហេះព្រៃដែលកំពុងរាលដាលក្នុង ប្រទេសនេះ
2026/07/24 04:00:09 pm
​លោក Rubio៖ អាមេរិកត្រៀមជួយបញ្ចប់សង្គ្រាមគ្មានន័យ នៅអ៊ុយក្រែន ប៉ុន្តែពុំមានកិច្ចព្រមព្រៀង ឆាប់ៗនេះទេ
2026/07/24 03:54:50 pm
​លោក TRUMP ថា អ៊ីរ៉ង់មិនទាន់ត្រៀមខ្លួនសម្រាប់ការចរចា ដូច្នេះអាមេរិកត្រូវតែបន្តប្រតិបត្តិការយោធា
2026/07/24 03:50:45 pm

ព័ត៌មានពេញនិយម

​ក្រសួងអប់រំនឹងពិនិត្យលើកពេលប្រឡងបាក់ឌុបទៅដើមឆ្នាំ២០២២

2026/07/24 09:33:01 am
​ក្រុមក្មេងទំនើង ០៤នាក់ប្រើដាវ និងពូថៅបង្កហិង្សា ត្រូវតុលាការចោទប្រកាន់ពីបទ « ហិង្សា និងប៉ុនប៉ងឃាតកម្ម »
2026/07/24 02:46:11 pm
​សម្ដេចតេជោ ហ៊ុន សែន​ ប្រកាសពីការចាប់ខ្លួនបុរសម្នាក់មានTikTok ឈ្មោះ «ហ៊ៅ អ៊ូខុង» ដែលផ្សព្វផ្សាយបំពុលព័ត៌មាន
2026/07/24 08:55:10 am
​សមត្ថកិច្ចខេត្តឧត្តរមានជ័យ ចុះធ្វើការស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់​ លើ​ករណី​រំលោភ​សម្លាប់ នៅសង្កាត់អូរស្មាច់
2026/07/24 08:55:10 am
​សាលារដ្ឋចាប់ផ្ដើមផ្លាស់ប្ដូរទៅសិក្សាពេញមួយថ្ងៃដោយបង្រៀនថែមទាំងកំព្យូទ័រ និងភាសាអង់គ្លេស
2026/07/24 03:21:02 pm

ព័ត៌មានវីដេអូ

​ក្រោយសង្រ្គាមរយៈពេលរាប់ទសវត្សរ៍ជាមួយរបបអ៊ីរ៉ង់ ក្រុមឃឺដមើលឃើញជ័យជំនះកាន់តែខិតជិតមកដល់

2026/01/23 04:36:39 am
រុស្ស៊ី បាញ់មីស៊ីលលើក្រុង Kharkiv បន្ទាប់ពីអ៊ុយក្រែន វាយប្រហារយានដ្រូនដ៏ធំលើរុស្ស៊ី
2024/09/02 04:13:57 pm
ចិនជំរុញឲ្យសហរដ្ឋអាមេរិកគោរពការប្តេជ្ញាចិត្ត និងឈប់ផ្ដល់អាវុធដល់កោះតៃវ៉ាន់
2023/11/30 09:02:15 am
កម្មករ និយោជិតនៅភ្នំពេញជិតពីរម៉ឺននាក់ នឹងជួបសម្ដេចតេជោនៅព្រឹកស្អែក
2023/06/13 02:57:12 am
រដ្ឋសភាបានបោះឆ្នោត ផ្តល់សេចក្តីទុកចិត្ត ឯកឧត្តម ឌិត ទីណា ជារដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
2022/10/14 03:38:02 pm