ឯកឧត្តម នេត សាវឿន៖ រយៈពេល១៥ថ្ងៃ នៃយុទ្ធនាការឃោសនាបោះឆ្នោត សភាពការណ៍ល្អប្រសើរ និងគ្មានអសន្ដិសុខណាមួយកើតឡើងឡើយ

2023/07/16 10:07:52 pm        553

ព្រៃវែង៖ ឯកឧត្តម សន្តិបណ្ឌិត នេត សាវឿន សមាជិកគណៈអចិន្រ្តៃយ៍ គណៈកម្មាធិការ​កណ្តាល​គណបក្សប្រជាជនកម្ពុជា អនុប្រធានទី១ ក្រុមការងារគណបក្ស ចុះមូលដ្ឋាន​ខេត្ត​ព្រៃវែង និងជាប្រធានក្រុមការងារគណបក្សចុះមូលដ្ឋានស្រុកស្វាយអន្ទរ និងស្រុកកញ្រ្ជៀច បាន​លើក​ឡើង​ថា រយៈពេល១៥ថ្ងៃ នៃយុទ្ធនាការ​ឃោសនា​បោះឆ្នោត​ជ្រើស​តាំង​តំណាង​រាស្រ្ត​ នីតិកាលទី៧ ឆ្នាំ២០២៣នេះ គឺសភាពការណ៍មានភាពល្អប្រសើរ និងគ្មាន​អសន្ដិសុខ​ណា​មួយ​កើត​ឡើង។

ការលើកឡើងបែបនេះ ធ្វើឡើងក្នុងឱកាសដែល ឯកឧត្តម សន្តិបណ្ឌិត នេត សាវឿន អញ្ជើញជាអធិបតី ក្នុងកិច្ចប្រ​ជុំបូក​សរុប​លទ្ធផល​យុទ្ធនាការ​ឃោសនា​បោះឆ្នោត​ជ្រើស​តាំង​តំណាង​រាស្រ្ត នីតិកាលទី៧ រយៈពេល ១៥ថ្ងៃ ស្រុកស្វាយអន្ទរ និងស្រុកកញ្រ្ជៀច។ ពិធីនេះ ធ្វើ​ឡើង​នៅ​ទីស្នាក់ការគណបក្សប្រជាជនកម្ពុជា ស្រុកស្វាយអន្ទរ នាព្រឹកថ្ងៃទី១៦ ខែកក្កដា ឆ្នាំ​២០២៣។

ក្នុង​ឱកាសនោះ ឯកឧត្តម សន្តិបណ្ឌិត នេត សាវឿន បានលើកឡើងថា ក្នុងរយៈ​ពេល​យុទ្ធនាការ​ឃោសនា​បោះឆ្នោត ១៥ថ្ងៃនេះ គឺសភាពការណ៍ មានភាពល្អប្រសើរ ដោយមិនមានពាក្យបណ្ដឹង និង​អសន្ដិសុខណាមួយកើតឡើងនោះឡើយ។

ទន្ទឹម​គ្នានេះ ឯកឧត្តម សន្តិបណ្ឌិត នេត សាវឿន ក៏បានណែ​នាំ​ដល់​ដែល​ក្រុម​ការងារ​គណបក្ស​ប្រជាជន នៅពេលដែលចុះឃោសនា និងបង្ហាញគូសសន្លឹកឆ្នោត មិនត្រូវចុះទៅភ្លាមៗ បង្រៀន​គូស​សន្លឹក​ឆ្នោតតែម្ដងនោះទេ គឺដំបូងត្រូវសំណេះសំណាល និងសាក​សួរ​សុខទុក្ខ​អំពី​ជីវភាព​ការ​រស់​នៅ និងបញ្ហាផ្សេងៗ របស់ពួកគាត់ ដែលរស់នៅជាប្រចាំថ្ងៃ៕

អត្ថបទដែលទាក់ទង

ចៅក្រមស៊ើបសួរសម្រេចឃុំខ្លួនជនជាតិថៃចំនួន ២០នាក់ និងបក្ខពួកពាក់ព័ន្ធរៀបចំមជ្ឈមណ្ឌល Online Scams
2026/07/24 07:28:41 pm        212
សិង្ហបូរី ចាត់បញ្ជូននាយទាហានប្តូនវេនពីររូប ដើម្បីចូលរួមជាមួយក្រុម AOT នៅកម្ពុជា
2026/07/24 07:06:33 pm        118
ក្រសួងការងារ បន្តនាំយកឱកាសការងារក្នុងស្រុក ៣ ៧៨០កន្លែង ទៅដល់ប្រជាពលរដ្ឋនៅស្រុកស្ទឹងត្រង់
2026/07/24 04:52:13 pm        151

បណ្ដាញសង្គម

ព័ត៌មានចុងក្រោយ

​UN ៖ ជាង ២ ភាគ ៣នៃពលរដ្ឋហ្កាហ្សា អាចនឹងប្រឈមនឹងភាពអត់ឃ្លានធ្ងន់ធ្ងរនៅដំណាច់ឆ្នាំនេះ

2026/07/24 09:13:54 pm
​ប្រធានាធិបតីលីបង់៖ ពេលវេលាមកដល់ហើយ ដើម្បីបញ្ចប់សង្គ្រាម ក្រោយ​មាន​ជំនួបផ្លែផ្កាជាមួយ​​លោក Trump
2026/07/24 08:28:15 pm
​មនុស្ស ១៤នាក់ស្លាប់ និង ២៤នាក់រងរបួស អំឡុង​​ការបំផ្ទុះគ្រាប់បែកអត្តឃាតនៅភាគពាយ័ព្យប៉ាគីស្ថាន
2026/07/24 08:27:17 pm
​ភ្លៀងធ្លាក់ខ្លាំង និងទឹកជំនន់ បានសម្លាប់មនុស្សយ៉ាងហោច ៤០នាក់ នៅរដ្ឋ Assam ប្រទេសឥណ្ឌា
2026/07/24 08:26:48 pm
​ការឡើងថ្លៃឱសថបង្កបញ្ហាខ្លាំងដល់អ្នកជំងឺមហារីករាប់ពាន់នាក់នៅប្រទេសស៊ូដង់
2026/07/24 08:26:19 pm

ព័ត៌មានពេញនិយម

​ក្រសួងអប់រំនឹងពិនិត្យលើកពេលប្រឡងបាក់ឌុបទៅដើមឆ្នាំ២០២២

2026/07/24 09:33:01 am
​ក្រុមក្មេងទំនើង ០៤នាក់ប្រើដាវ និងពូថៅបង្កហិង្សា ត្រូវតុលាការចោទប្រកាន់ពីបទ « ហិង្សា និងប៉ុនប៉ងឃាតកម្ម »
2026/07/24 02:46:11 pm
​សម្ដេចតេជោ ហ៊ុន សែន​ ប្រកាសពីការចាប់ខ្លួនបុរសម្នាក់មានTikTok ឈ្មោះ «ហ៊ៅ អ៊ូខុង» ដែលផ្សព្វផ្សាយបំពុលព័ត៌មាន
2026/07/24 08:25:28 pm
​សមត្ថកិច្ចខេត្តឧត្តរមានជ័យ ចុះធ្វើការស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់​ លើ​ករណី​រំលោភ​សម្លាប់ នៅសង្កាត់អូរស្មាច់
2026/07/24 07:41:36 pm
​សាលារដ្ឋចាប់ផ្ដើមផ្លាស់ប្ដូរទៅសិក្សាពេញមួយថ្ងៃដោយបង្រៀនថែមទាំងកំព្យូទ័រ និងភាសាអង់គ្លេស
2026/07/24 06:02:25 pm

ព័ត៌មានវីដេអូ

​ក្រោយសង្រ្គាមរយៈពេលរាប់ទសវត្សរ៍ជាមួយរបបអ៊ីរ៉ង់ ក្រុមឃឺដមើលឃើញជ័យជំនះកាន់តែខិតជិតមកដល់

2026/01/23 04:36:39 am
រុស្ស៊ី បាញ់មីស៊ីលលើក្រុង Kharkiv បន្ទាប់ពីអ៊ុយក្រែន វាយប្រហារយានដ្រូនដ៏ធំលើរុស្ស៊ី
2024/09/02 04:13:57 pm
ចិនជំរុញឲ្យសហរដ្ឋអាមេរិកគោរពការប្តេជ្ញាចិត្ត និងឈប់ផ្ដល់អាវុធដល់កោះតៃវ៉ាន់
2023/11/30 09:02:15 am
កម្មករ និយោជិតនៅភ្នំពេញជិតពីរម៉ឺននាក់ នឹងជួបសម្ដេចតេជោនៅព្រឹកស្អែក
2023/06/13 02:57:12 am
រដ្ឋសភាបានបោះឆ្នោត ផ្តល់សេចក្តីទុកចិត្ត ឯកឧត្តម ឌិត ទីណា ជារដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
2022/10/14 03:38:02 pm