កូដកម្មនៅអ៊ីតាលី ផ្អាកជើងហោះហើរប្រមាណ១.០០០ជើង និងប៉ះពាល់ដល់​អ្នកដំណើរ​២៥០.០០០នាក់

2023/07/16 10:23:22 pm        363

កូដកម្មដ៏ធំក្នុងចំណោមបុគ្គលិកអាកាសយានដ្ឋាន និងក្រុមហ៊ុន​អាកាសចរណ៍​ក្នុង​ប្រទេស​អ៊ីតាលី​កាល​ពី​ថ្ងៃសៅរ៍ បានបញ្ឈប់ជើងហោះហើរប្រហែល១.០០០ជើង និងបានធ្វើ​ឱ្យ​ប៉ះពាល់​ដល់​ផែនការ​ធ្វើ​ដំណើររបស់អ្នកដំណើរជិត២៥០.០០០នាក់។ កម្មករដែលធ្វើកូដកម្មទាំងនោះទាមទារប្រាក់ខែខ្ពស់ និងការថែទាំសុខុមាលភាពកាន់តែប្រសើរ ដើម្បី​សម្រាលសម្ពាធជីវិតដែលបង្កឡើងដោយអតិផរណាខ្ពស់។

លោកស្រី Monica Mascia អគ្គលេខាធិការនៃសហព័ន្ធដឹកជញ្ចូនអ៊ីតាលី (FIT-CISL) បាន​និយាយ​ថា បុគ្គលិកនៃអាកាសយានដ្ឋានបានចូលរួមនៅក្នុងកូដកម្មនេះច្រើនបំផុត។ លោកស្រី Mascia បាននិយាយថា បុគ្គលិកអាកាសយានដ្ឋានសរុបចំនួន ១២.០០០នាក់ ត្រូវ​ការ​ការ​​កែ​សម្រួល​កិច្ច​សន្យាការងាររបស់ពួកគេឲ្យប្រសើរឡើងនៅទូទាំងប្រទេស។ កូដកម្ម​នេះ​ពាក់ព័ន្ធ​នឹង​អាកាស​យានដ្ឋានទាំងអស់នៅក្នុងប្រទេស។

កាលពីថ្ងៃសៅរ៍នៅឯអាកាសយានដ្ឋាន Da Vinci តែមួយ មានជើង​ហោះហើរ​ចំនួន​២០០​ជើង​ត្រូវ​បាន​លុប​ចោល។ ជើងហោះហើររាប់រយទៀតនៅព្រលានយន្តហោះសំខាន់ៗក្នុងទីក្រុងមីឡាន (Milan), ទីក្រុងវិននីស (Venice) និងទីក្រុងណាផល (Naples) ក៏ត្រូវបាន​លុប​ចោល​ផង​ដែរ​។ ដោយសារក្រុមហ៊ុនអាកាសចរណ៍បានជូនដំណឹងដល់អ្នកដំណើរអំពីការលុបចោលជើងហោះហើរជាច្រើនថ្ងៃជាមុននោះ មិន​មាន​អ្នក​ដំណើរ​ដែល​ជាប់​គាំង​ច្រើន​នៅ​អាកាស​យាន​ដ្ឋាន​ច្រើន​នោះ​ទេ​៕

អត្ថបទដែលទាក់ទង

ប្រមុខ UN៖ វិបត្តិច្រកសមុទ្រ Hormuz និងសមុទ្រក្រហម ទាញមជ្ឈិមបូព៌ាឱ្យចូលក្នុងជម្លោះកាន់តែធំ
2026/07/24 02:08:07 pm        74
កងទ័ពគុយបា បញ្ចប់យុទ្ធនាការសមយុទ្ធយោធារយៈពេលប្រាំមួយខែ
2026/07/24 12:30:51 pm        119
នាយករដ្ឋមន្ត្រី៖ កាណាដានឹងពិចារណាសងសឹកប្រឆាំងការដំឡើងពន្ធចុងក្រោយរបស់លោក Trump
2026/07/24 12:28:49 pm        108

បណ្ដាញសង្គម

ព័ត៌មានចុងក្រោយ

​មន្រ្តីជាន់ខ្ពស់ក្រសួងអប់រំ៖ ការប្រកួតកីឡាជាតិ-កីឡាជាតិជនពិការ ត្រូវរៀបចំតាមលំនាំហ្គេមស្តង់ដា លើប្រភេទកីឡានីមួយៗ

2026/07/24 02:35:41 pm
​ប្រមុខ UN៖ វិបត្តិច្រកសមុទ្រ Hormuz និងសមុទ្រក្រហម ទាញមជ្ឈិមបូព៌ាឱ្យចូលក្នុងជម្លោះកាន់តែធំ
2026/07/24 02:08:07 pm
​អ្នកនាំពាក្យ៖ មួយឆ្នាំក្រោយថៃឈ្លានពាន នៅមានពលរដ្ឋខ្មែរជាងពីរម៉ឺននាក់ទៀតមិនទាន់អាចវិលត្រឡប់ទៅផ្ទះសម្បែងវិញបាន
2026/07/24 01:24:48 pm
​កម្ពុជាអាចនាំចេញសំបុកត្រចៀកកាំជាលើកដំបូង ទៅកាន់ទីផ្សារប្រទេសចិន ​
2026/07/24 01:06:24 pm
​លោកជំទាវបណ្ឌិត ពេជ ចន្ទមុន្នី ហ៊ុនម៉ាណែត អញ្ជើញចូលរួមពិធីបើកពិព័រណ៍អាពាហ៍ពិពាហ៍ លើកទី៣ ឆ្នាំ២០២៦
2026/07/24 12:47:31 pm

ព័ត៌មានពេញនិយម

​ក្រសួងអប់រំនឹងពិនិត្យលើកពេលប្រឡងបាក់ឌុបទៅដើមឆ្នាំ២០២២

2026/07/24 09:33:01 am
​ក្រុមក្មេងទំនើង ០៤នាក់ប្រើដាវ និងពូថៅបង្កហិង្សា ត្រូវតុលាការចោទប្រកាន់ពីបទ « ហិង្សា និងប៉ុនប៉ងឃាតកម្ម »
2026/07/24 08:55:10 am
​សម្ដេចតេជោ ហ៊ុន សែន​ ប្រកាសពីការចាប់ខ្លួនបុរសម្នាក់មានTikTok ឈ្មោះ «ហ៊ៅ អ៊ូខុង» ដែលផ្សព្វផ្សាយបំពុលព័ត៌មាន
2026/07/24 08:55:10 am
​សមត្ថកិច្ចខេត្តឧត្តរមានជ័យ ចុះធ្វើការស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់​ លើ​ករណី​រំលោភ​សម្លាប់ នៅសង្កាត់អូរស្មាច់
2026/07/24 08:55:10 am
​សាលារដ្ឋចាប់ផ្ដើមផ្លាស់ប្ដូរទៅសិក្សាពេញមួយថ្ងៃដោយបង្រៀនថែមទាំងកំព្យូទ័រ និងភាសាអង់គ្លេស
2026/07/24 12:08:21 pm

ព័ត៌មានវីដេអូ

​ក្រោយសង្រ្គាមរយៈពេលរាប់ទសវត្សរ៍ជាមួយរបបអ៊ីរ៉ង់ ក្រុមឃឺដមើលឃើញជ័យជំនះកាន់តែខិតជិតមកដល់

2026/01/23 04:36:39 am
រុស្ស៊ី បាញ់មីស៊ីលលើក្រុង Kharkiv បន្ទាប់ពីអ៊ុយក្រែន វាយប្រហារយានដ្រូនដ៏ធំលើរុស្ស៊ី
2024/09/02 04:13:57 pm
ចិនជំរុញឲ្យសហរដ្ឋអាមេរិកគោរពការប្តេជ្ញាចិត្ត និងឈប់ផ្ដល់អាវុធដល់កោះតៃវ៉ាន់
2023/11/30 09:02:15 am
កម្មករ និយោជិតនៅភ្នំពេញជិតពីរម៉ឺននាក់ នឹងជួបសម្ដេចតេជោនៅព្រឹកស្អែក
2023/06/13 02:57:12 am
រដ្ឋសភាបានបោះឆ្នោត ផ្តល់សេចក្តីទុកចិត្ត ឯកឧត្តម ឌិត ទីណា ជារដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
2022/10/14 03:38:02 pm