ឧទ្យានជាតិ Death Valley ( ជ្រលងមរណៈ) សហរដ្ឋអាមេរិក កំពុងត្រៀម​ទទួលរងកម្ដៅដ៏ខ្លាំង​ដែលអាចកើតមាន

2023/07/16 10:55:02 pm        69

ឧទ្យាន Death Valley ក្នុងរដ្ឋកាលីហ្វ័រនីញ៉ា បានឡើងកម្ដៅដល់កម្រិតខ្ពស់ប្រចាំថ្ងៃគឺ ១២៩​ហ្វារិនហៃ (៥៤អង្សាសេ) កាលពីថ្ងៃសៅរ៍ (១៥ កក្កដា) ហើយអ្នក​ទេសចរ​ជាច្រើន​ដែល​មក​ទស្សនា​ឧទ្យានជាតិសហរដ្ឋអាមេរិកមួយនេះបាននិយាយថា ពួកគេសង្ឃឹមថា​ខ្លួន​នឹងនៅជា​ផ្នែក​មួយ​នៃ​កម្ដៅបំ​បែកកំណត់ត្រាដែលអាចកើតមាននៅចុងសប្តាហ៍នេះ។

ក្រុម​អ្នក​ព្យាករណ៍បាននិយាយថា សីតុណ្ហភាពថ្ងៃអាទិត្យនេះនៅឧទ្យាន Death Valley ដែល​ជា​ទីក្តៅ​បំផុត​មួយនៅលើផែនដីក្នុងរដូវក្តៅ អាចកើនឡើងលើស ១៣០ហ្វារិនហៃ ដែល​បាន​កត់​ត្រា​ទុក​កាល​ពីឆ្នាំ២០២១។ កំណត់ត្រាកម្ដៅដែលមិនធ្លាប់មានរបស់ឧទ្យាននេះគឺកម្រិត ១៣៤​ហ្វារិនហៃ ដែលបានកត់ត្រាទុកកាលពីខែកក្កដា ឆ្នាំ១៩១៣ គឺជា​សីតុណ្ហភាព​ខ្ពស់​បំផុត​នៅ​ក្នុង​ពិភព​លោក​។

ខណៈដែលកម្តៅមិនផ្លូវការនៅខាងក្រៅមជ្ឈមណ្ឌលទស្សនាឧទ្យាន Death Valley នេះ​បាន​ឡើង​ដល់​១២៩​ហ្វារិនហៃ កម្ដៅដ៏ក្ដៅនោះបាន​ទាក់​ទាញ​ភ្ញៀវ​ទេសចរ​អន្តរជាតិ​ជា​ច្រើន​ដែល​អ្នក​ខ្លះ​ចាត់​ទុកថាជាបទពិសោធន៍ម្ដងក្នុងឆាកជីវិត។ លោក Andy ដែលជាភ្ញៀវទេសចរ​ម្នាក់​បាន​និយាយ​ថា កម្ដៅដ៏ក្ដៅបំបែកកំណត់ត្រាកម្រិត១៣០ហ្វារិនហៃ គឺជាហេតុផល​តែមួយ​គត់​សម្រាប់​ដំណើរ​កម្សាន្ត​របស់លោកទៅទីនោះ ដោយលោកបន្ថែមថា "ទីនេះត្រូវបាន​ព្យាករណ៍ថា​នឹង​មាន​សីតុណ្ហភាព​ខ្ពស់​បំផុតចំនួន១៣១ហ្វារិនហៃ" ។ ប៉ុន្តែមិនមែន​អ្នក​ទេសចរ​ឧទ្យាន​នោះ​ទាំង​អស់​មាន​អារម្មណ៍​រំភើបចំពោះកម្ដៅដ៏ក្ដៅដែលអាចកើតមាននេះនោះទេ៕

អត្ថបទដែលទាក់ទង

ប្រេស៊ីល ច្រានចោលការដំឡើងពន្ធថ្មីរបស់សហរដ្ឋអាមេរិក និងចាត់វិធានការនៅអង្គការ WTO
2026/07/24 04:47:05 pm        2
ប្រធាន IMO ថ្កោលទោសការវាយប្រហារជាថ្មីលើការដឹកជញ្ជូនអន្តរជាតិនៅសមុទ្រក្រហម
2026/07/24 04:44:05 pm        8
រដ្ឋមន្ត្រីការបរទេស៖ ការប្រើប្រាស់ទ្រព្យសកម្មដែលត្រូវបានបង្កករបស់អ៊ីរ៉ង់ បង្កើតគំរូដ៏គ្រោះថ្នាក់សម្រាប់ពិភពលោក
2026/07/24 04:37:24 pm        18

បណ្ដាញសង្គម

ព័ត៌មានចុងក្រោយ

​ប្រេស៊ីល ច្រានចោលការដំឡើងពន្ធថ្មីរបស់សហរដ្ឋអាមេរិក និងចាត់វិធានការនៅអង្គការ WTO

2026/07/24 04:47:05 pm
​ប្រធាន IMO ថ្កោលទោសការវាយប្រហារជាថ្មីលើការដឹកជញ្ជូនអន្តរជាតិនៅសមុទ្រក្រហម
2026/07/24 04:44:05 pm
​រដ្ឋមន្ត្រីការបរទេស៖ ការប្រើប្រាស់ទ្រព្យសកម្មដែលត្រូវបានបង្កករបស់អ៊ីរ៉ង់ បង្កើតគំរូដ៏គ្រោះថ្នាក់សម្រាប់ពិភពលោក
2026/07/24 04:37:24 pm
​មន្ត្រីអង្គការលើកលែងទោសអន្តរជាតិ អំពាវនាវឱ្យមានការចាប់ខ្លួនលោក Benjamin Netanyahu
2026/07/24 04:34:19 pm
​អ៊ីរ៉ង់ បើកទ្វារចំហសម្រាប់ផ្នែកការទូត ទោះបីជាមានការឈ្លានពានរបស់សហរដ្ឋអាមេរិកក៏ដោយ
2026/07/24 04:32:23 pm

ព័ត៌មានពេញនិយម

​ក្រសួងអប់រំនឹងពិនិត្យលើកពេលប្រឡងបាក់ឌុបទៅដើមឆ្នាំ២០២២

2026/07/24 09:33:01 am
​ក្រុមក្មេងទំនើង ០៤នាក់ប្រើដាវ និងពូថៅបង្កហិង្សា ត្រូវតុលាការចោទប្រកាន់ពីបទ « ហិង្សា និងប៉ុនប៉ងឃាតកម្ម »
2026/07/24 02:46:11 pm
​សម្ដេចតេជោ ហ៊ុន សែន​ ប្រកាសពីការចាប់ខ្លួនបុរសម្នាក់មានTikTok ឈ្មោះ «ហ៊ៅ អ៊ូខុង» ដែលផ្សព្វផ្សាយបំពុលព័ត៌មាន
2026/07/24 08:55:10 am
​សមត្ថកិច្ចខេត្តឧត្តរមានជ័យ ចុះធ្វើការស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់​ លើ​ករណី​រំលោភ​សម្លាប់ នៅសង្កាត់អូរស្មាច់
2026/07/24 08:55:10 am
​សាលារដ្ឋចាប់ផ្ដើមផ្លាស់ប្ដូរទៅសិក្សាពេញមួយថ្ងៃដោយបង្រៀនថែមទាំងកំព្យូទ័រ និងភាសាអង់គ្លេស
2026/07/24 03:21:02 pm

ព័ត៌មានវីដេអូ

​ក្រោយសង្រ្គាមរយៈពេលរាប់ទសវត្សរ៍ជាមួយរបបអ៊ីរ៉ង់ ក្រុមឃឺដមើលឃើញជ័យជំនះកាន់តែខិតជិតមកដល់

2026/01/23 04:36:39 am
រុស្ស៊ី បាញ់មីស៊ីលលើក្រុង Kharkiv បន្ទាប់ពីអ៊ុយក្រែន វាយប្រហារយានដ្រូនដ៏ធំលើរុស្ស៊ី
2024/09/02 04:13:57 pm
ចិនជំរុញឲ្យសហរដ្ឋអាមេរិកគោរពការប្តេជ្ញាចិត្ត និងឈប់ផ្ដល់អាវុធដល់កោះតៃវ៉ាន់
2023/11/30 09:02:15 am
កម្មករ និយោជិតនៅភ្នំពេញជិតពីរម៉ឺននាក់ នឹងជួបសម្ដេចតេជោនៅព្រឹកស្អែក
2023/06/13 02:57:12 am
រដ្ឋសភាបានបោះឆ្នោត ផ្តល់សេចក្តីទុកចិត្ត ឯកឧត្តម ឌិត ទីណា ជារដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
2022/10/14 03:38:02 pm