ទូតបារាំងសរសើរចំពោះភាពជោគជ័យដ៏ធំចំនួនពីរនៅកម្ពុជា គឺកិច្ចប្រជុំកំពូលអាស៊ាន និងព្រឹត្តិការណ៍ស៊ីហ្គេម

2023/07/16 11:05:17 pm        488

លោក ហ្សាក់ ប៉ឺឡេ ឯកអគ្គរដ្ឋទូតបារាំងប្រចាំនៅកម្ពុជា បានថ្លែងកោត​សរសើរ​ចំពោះភាព​ជោគ​ជ័យ​ធំចំនួនពីរ​នៅប្រទេសកម្ពុជា គឺភាពជោគជ័យ នៃកិច្ចប្រជុំកំពូលអាស៊ានឆ្នាំ២០២២ និង​ព្រឹត្តិការណ៍​បើក​កីឡាស៊ីហ្គេម និងអាស៊ានប៉ារ៉ាហ្គេម ឆ្នាំ២០២៣នេះ។

ថ្លែងក្នុងឱកាសទិវាបុណ្យជាតិបារាំង នាថ្ងៃទី១៤ ខែកក្កដា ឆ្នាំ២០២៣នេះ នៅ​ក្នុង​ស្ថានទូត​បារាំង​ប្រចាំ​នៅ​កម្ពុជា លោក ហ្សាក់ ប៉ឺឡេ បាន​បញ្ជាក់ថា​«ឆ្នាំ​កន្លង​ទៅជា​ឆ្នាំ​ពោរ​ពេញ​ដោយ​ព្រឹត្តិការណ៍​វិជ្ជមាន​ជាច្រើន។ សម្រាប់ប្រទេសកម្ពុជា តាមការយល់ឃើញជាទូទៅ ប្រទេស​នេះ​ទទួល​បាន​ជោគជ័យធំៗ​ចំនួន​ពីរ ពោលគឺការធ្វើជាប្រធានកិច្ចប្រជុំកំពូលអាស៊ាន ដែល​មាន​ការ​ចូលរួម​ពី​សំណាក់​មេដឹកនាំពិភពលោក និងការរៀបចំព្រឹត្តិការណ៍កីឡាស៊ីហ្គេមជាប្រវត្តិសាស្រ្ត និង​កីឡាអាស៊ានប៉ារាហ្គេមដែលជាពេលវេលានៃមោទនភាពជាតិ និងក្តីសោមនស្ស ដែលខ្លួន​ខ្ញុំ​ផ្ទាល់​អាច​សង្កេត​ឃើញក្នុងអំឡុងពិធីបើកព្រឹត្តិការណ៍ខាងលើ។ អត្តពលិក​ជា​ច្រើន​ដែល​មាន​សញ្ជាតិ​ខ្មែរ និងសញ្ជាតិបារាំងបានឈ្នះមេដាយជាច្រើន»។

លោកឯកអគ្គរដ្ឋទូតបានលើកឡើងទៀតថា ការណ៍នេះ​បាន​បន្ថែម​វិស័យ​កីឡា​ចូល​ទៅ​ក្នុង​ភាព​សម្បូរបែប​នៃ​ទំនាក់ទំនងនៃប្រទេសយើងទាំងពីរ(កម្ពុជា-បារាំង)។ ក្នុងវិស័យកីឡានេះដែរ លោក​ក៏​មានសោមនស្សរីករាយ ដោយសារយុវជន យុវនារីកម្ពុជាចំនួន៩នាក់ ត្រូវបាន​ជ្រើស​រើស​ឱ្យ​ទៅ​បំពេញ​ការងារស្ម័គ្រចិត្តរយៈពេល៦ខែនៅប្រទេសបារាំង ដើម្បីចូលរួម​រៀប​ចំ​ព្រឹត្តិការណ៍​កីឡា​អូឡាំពិកដែលនឹងប្រព្រឹត្តទៅក្នុងឆ្នាំ២០២៤ នៅទីក្រុងប៉ារីស៍នាពេលខាងមុខនេះ។

ជា​មួយ​គ្នានោះដែរលោកឯកអគ្គរដ្ឋទូតក៏បានថ្លែងអំណរអគុណ ចំពោះ​រាជរដ្ឋាភិបាល​កម្ពុជា​ដែល​បាន​សម្រេច​សាង​សង់​វិមានរំឭកដល់អ្នកដែលទទួលអនិច្ចកម្មក្នុងសង្គ្រាមលោកលើកទី១ ឡើង​វិញ​ផង​ដែរ ដោយលោកបានចាត់ទុកថា ការដែលរាជរដ្ឋាភិបាលមានការផ្តួចផ្តើមគំនិត សាង​សង់​នូវ​វិមា​ននេះ​គឺប្រកបដោយសោមនស្សរីករាយ ដែលបង្ហាញថាទំនាក់ទំនងរវាងប្រទេសកម្ពុជា និង​បារាំង មិនត្រឹមតែមានតាំងពីយូរលង់ប៉ុណ្ណោះទេ ថែមទាំងជាទំនាក់ទំនងប្រកបដោយទំនុកចិត្ត និង​គ្មាន​ជម្លោះ​ដែល​បង្កឡើងដោយការចងចាំពីអតីតកាលថែមទៀតផង។ ក្នុងពេលដែលប្រទេសកម្ពុជា​កំពុងត្រៀមអបអរខួប៧០ឆ្នាំនៃឯករាជ្យ ដែលព្រះបរមរតនកោដ្ឋ​ទទួល​បាន​ប្រកប​ដោយ​អហិង្សា ពោលគឺមិនត្រឹម​តែ​មិ​ន​ប៉ះពាល់​ដល់​ទំនាក់​ទំនង​រវាង​ប្រទេស​យើង​ទាំង​ពីរ​នោះទេ ថែមទាំងបើកទៅកាន់សម័យកាលនៃកិច្ចសហប្រតិបត្តិការមិនធ្លាប់មាន ដែល​ក្នុងថ្ងៃនេះយើងទាំងអស់គ្នាជាអ្នកទទួលកេរមរតកនេះផង និងជាអ្នកបន្តវេនផង៕ អត្ថបទ៖ បាន ចក់ 


អត្ថបទដែលទាក់ទង

អ្នកនាំពាក្យ៖ មួយឆ្នាំក្រោយថៃឈ្លានពាន នៅមានពលរដ្ឋខ្មែរជាងពីរម៉ឺននាក់ទៀតមិនទាន់អាចវិលត្រឡប់ទៅផ្ទះសម្បែងវិញបាន
2026/07/24 01:24:48 pm        184
កម្ពុជាអាចនាំចេញសំបុកត្រចៀកកាំជាលើកដំបូង ទៅកាន់ទីផ្សារប្រទេសចិន ​
2026/07/24 01:06:24 pm        158
លោកជំទាវបណ្ឌិត ពេជ ចន្ទមុន្នី ហ៊ុនម៉ាណែត អញ្ជើញចូលរួមពិធីបើកពិព័រណ៍អាពាហ៍ពិពាហ៍ លើកទី៣ ឆ្នាំ២០២៦
2026/07/24 12:47:31 pm        182

បណ្ដាញសង្គម

ព័ត៌មានចុងក្រោយ

​Arsenal នាំយកខ្សែប្រយុទ្ធក្រិក Christos Tzolis ពី Club Brugge ក្នុងតម្លៃ ៣៤ លានផោន

2026/07/24 02:44:35 pm
​មន្រ្តីជាន់ខ្ពស់ក្រសួងអប់រំ៖ ការប្រកួតកីឡាជាតិ-កីឡាជាតិជនពិការ ត្រូវរៀបចំតាមលំនាំហ្គេមស្តង់ដា លើប្រភេទកីឡានីមួយៗ
2026/07/24 02:35:41 pm
​ប្រមុខ UN៖ វិបត្តិច្រកសមុទ្រ Hormuz និងសមុទ្រក្រហម ទាញមជ្ឈិមបូព៌ាឱ្យចូលក្នុងជម្លោះកាន់តែធំ
2026/07/24 02:08:07 pm
​អ្នកនាំពាក្យ៖ មួយឆ្នាំក្រោយថៃឈ្លានពាន នៅមានពលរដ្ឋខ្មែរជាងពីរម៉ឺននាក់ទៀតមិនទាន់អាចវិលត្រឡប់ទៅផ្ទះសម្បែងវិញបាន
2026/07/24 01:24:48 pm
​កម្ពុជាអាចនាំចេញសំបុកត្រចៀកកាំជាលើកដំបូង ទៅកាន់ទីផ្សារប្រទេសចិន ​
2026/07/24 01:06:24 pm

ព័ត៌មានពេញនិយម

​ក្រសួងអប់រំនឹងពិនិត្យលើកពេលប្រឡងបាក់ឌុបទៅដើមឆ្នាំ២០២២

2026/07/24 09:33:01 am
​ក្រុមក្មេងទំនើង ០៤នាក់ប្រើដាវ និងពូថៅបង្កហិង្សា ត្រូវតុលាការចោទប្រកាន់ពីបទ « ហិង្សា និងប៉ុនប៉ងឃាតកម្ម »
2026/07/24 02:46:11 pm
​សម្ដេចតេជោ ហ៊ុន សែន​ ប្រកាសពីការចាប់ខ្លួនបុរសម្នាក់មានTikTok ឈ្មោះ «ហ៊ៅ អ៊ូខុង» ដែលផ្សព្វផ្សាយបំពុលព័ត៌មាន
2026/07/24 08:55:10 am
​សមត្ថកិច្ចខេត្តឧត្តរមានជ័យ ចុះធ្វើការស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់​ លើ​ករណី​រំលោភ​សម្លាប់ នៅសង្កាត់អូរស្មាច់
2026/07/24 08:55:10 am
​សាលារដ្ឋចាប់ផ្ដើមផ្លាស់ប្ដូរទៅសិក្សាពេញមួយថ្ងៃដោយបង្រៀនថែមទាំងកំព្យូទ័រ និងភាសាអង់គ្លេស
2026/07/24 12:08:21 pm

ព័ត៌មានវីដេអូ

​ក្រោយសង្រ្គាមរយៈពេលរាប់ទសវត្សរ៍ជាមួយរបបអ៊ីរ៉ង់ ក្រុមឃឺដមើលឃើញជ័យជំនះកាន់តែខិតជិតមកដល់

2026/01/23 04:36:39 am
រុស្ស៊ី បាញ់មីស៊ីលលើក្រុង Kharkiv បន្ទាប់ពីអ៊ុយក្រែន វាយប្រហារយានដ្រូនដ៏ធំលើរុស្ស៊ី
2024/09/02 04:13:57 pm
ចិនជំរុញឲ្យសហរដ្ឋអាមេរិកគោរពការប្តេជ្ញាចិត្ត និងឈប់ផ្ដល់អាវុធដល់កោះតៃវ៉ាន់
2023/11/30 09:02:15 am
កម្មករ និយោជិតនៅភ្នំពេញជិតពីរម៉ឺននាក់ នឹងជួបសម្ដេចតេជោនៅព្រឹកស្អែក
2023/06/13 02:57:12 am
រដ្ឋសភាបានបោះឆ្នោត ផ្តល់សេចក្តីទុកចិត្ត ឯកឧត្តម ឌិត ទីណា ជារដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
2022/10/14 03:38:02 pm