រលកកម្ដៅខ្លាំង គ្របដណ្ដប់ពាសពេញអឺរ៉ុបខាងត្បូង ដែលជំរុញឲ្យចេញការប្រកាសអាសន្នពីផលប៉ះពាល់សុខភាព

2023/07/17 04:30:11 pm        250

អ៊ីតាលី៖ ប្រទេសអ៊ីតាលី បានចេញការប្រកាសអាសន្នអាកាសធាតុក្ដៅពណ៌ក្រហមសម្រាប់ទីក្រុងចំនួន១៦ កាលពីថ្ងៃអាទិត្យ ដោយក្រុមអ្នកឧតុនិយមព្រមានថា សីតុណ្ហភាពនឹងឡើងដល់កម្រិតខ្ពស់បំផុតនៅទូទាំងតំបន់អឺរ៉ុបខាងត្បូងក្នុងពេលប៉ុន្មានថ្ងៃខាងមុខ។

ប្រទេសអេស្ប៉ាញ អ៊ីតាលី និងក្រិក កំពុងជួបប្រទះការហក់ឡើងសីតុណ្ហភាពរយៈពេលប៉ុន្មានថ្ងៃរួចមកហើយ ដែលបានបំផ្លិចបំផ្លាញដំណាំកសិកម្ម និងបង្ខំឲ្យអ្នកទេសចរនានា រកកន្លែងជ្រកម្លប់។ 

ក្រុមអាជ្ញាធរនិយាយថា មនុស្សយ៉ាងហោចណាស់៤ពាន់នាក់ នៅលើកោះឡា ផាម៉ា(La Parma) របស់អេស្ប៉ាញ ត្រូវបានជម្លៀសខណៈភ្លើងឆេះព្រៃបានឆេះរាលដាលខ្លាំងគ្រប់គ្រងលែងបាន ។ 

ប្រទេសក្រិក បានបិទសារៈមន្ទីរបុរាណ អាក្រូប៉ូលីស (Acropolis) អំឡុងថ្ងៃដែលមានអាកាសធាតុក្ដៅបំផុតកាលពីថ្ងៃសុក្រ ដើម្បីការពារភ្ញៀវទេសចរ។ 

រដ្ឋមន្ត្រីសុខាភិបាលអ៊ីតាលី លោក អូរ៉ាស៊ីយ៉ូ ស្គីឡាស៊ី (Orazio Schillaci)និយាយថា ក្រុមអាជ្ញាធរកំពុងតាមដានយ៉ាងយកចិត្តទុកដាក់នៅទីក្រុងរ៉ូម(Rome) និងជំរុញឲ្យ ប្រជាពលរដ្ឋថែរក្សាសុខភាព។ លោកបានប្រាប់កាសែត ធី អាយ ម៉េសេចជើរ៉ូ(Il Messaggero) កាលពីថ្ងៃអាទិត្យថាសីតុណ្ហភាពបានហក់ឡើងដល់៤៣អង្សាសេ ដូច្នេះអ្នកមិនគួរទៅកាន់សំណង់ស្ថាបត្យកម្មបុរាណដ៏ធំសម្បើម ពិសេសមនុស្សចាស់ដោយបន្ថែមថាប្រជាពលរដ្ឋគួរតែស្នាក់នៅក្នុងផ្ទះ អំឡុងថ្ងៃក្ដៅបំផុតចន្លោះម៉ោង ១១ថ្ងៃត្រង់ និងម៉ោង៦ល្ងាច។  

នៅអេស្ប៉ាញក្រុមអ្នកព្យាករណ៍អាកាសធាតុ បានព្រមានពីគ្រោះថ្នាក់នៃភ្លើងឆេះព្រៃ និងបាននិយាយថា នឹងរំខានដល់ការទទួលទានដំណេកនៅពេលយប់ នៅពេលដែលសីតុណ្ហភាពទំនងជាមិនចុះក្រោម២៥អង្សាទេ នៅទូទាំងប្រទេស៕

អត្ថបទដែលទាក់ទង

លោក MACRONថា បារាំងស្នើសុំឲ្យសហភាពអឺរ៉ុបជួយពន្លត់ភ្លើងចំហេះព្រៃដែលកំពុងរាលដាលក្នុង ប្រទេសនេះ
2026/07/24 04:00:09 pm        3
លោក Rubio៖ អាមេរិកត្រៀមជួយបញ្ចប់សង្គ្រាមគ្មានន័យ នៅអ៊ុយក្រែន ប៉ុន្តែពុំមានកិច្ចព្រមព្រៀង ឆាប់ៗនេះទេ
2026/07/24 03:54:50 pm        26
លោក TRUMP ថា អ៊ីរ៉ង់មិនទាន់ត្រៀមខ្លួនសម្រាប់ការចរចា ដូច្នេះអាមេរិកត្រូវតែបន្តប្រតិបត្តិការយោធា
2026/07/24 03:50:45 pm        33

បណ្ដាញសង្គម

ព័ត៌មានចុងក្រោយ

​លោក MACRONថា បារាំងស្នើសុំឲ្យសហភាពអឺរ៉ុបជួយពន្លត់ភ្លើងចំហេះព្រៃដែលកំពុងរាលដាលក្នុង ប្រទេសនេះ

2026/07/24 04:00:09 pm
​លោក Rubio៖ អាមេរិកត្រៀមជួយបញ្ចប់សង្គ្រាមគ្មានន័យ នៅអ៊ុយក្រែន ប៉ុន្តែពុំមានកិច្ចព្រមព្រៀង ឆាប់ៗនេះទេ
2026/07/24 03:54:50 pm
​លោក TRUMP ថា អ៊ីរ៉ង់មិនទាន់ត្រៀមខ្លួនសម្រាប់ការចរចា ដូច្នេះអាមេរិកត្រូវតែបន្តប្រតិបត្តិការយោធា
2026/07/24 03:50:45 pm
​កូរ៉េខាងត្បូងបង្ហាញចក្ខុវិស័យកំណើនសេដ្ឋកិច្ចដល់វិនិយោគិននៅអង់គ្លេស និងសិង្ហបុរី
2026/07/24 03:47:41 pm
​កងទ័ពជើងទឹកកូរ៉េខាងត្បូងសាកល្បងប្រើប្រាស់មនុស្សយន្ត ក្នុងបេសកកម្មប្រយុទ្ធជាលើកដំបូង
2026/07/24 03:45:01 pm

ព័ត៌មានពេញនិយម

​ក្រសួងអប់រំនឹងពិនិត្យលើកពេលប្រឡងបាក់ឌុបទៅដើមឆ្នាំ២០២២

2026/07/24 09:33:01 am
​ក្រុមក្មេងទំនើង ០៤នាក់ប្រើដាវ និងពូថៅបង្កហិង្សា ត្រូវតុលាការចោទប្រកាន់ពីបទ « ហិង្សា និងប៉ុនប៉ងឃាតកម្ម »
2026/07/24 02:46:11 pm
​សម្ដេចតេជោ ហ៊ុន សែន​ ប្រកាសពីការចាប់ខ្លួនបុរសម្នាក់មានTikTok ឈ្មោះ «ហ៊ៅ អ៊ូខុង» ដែលផ្សព្វផ្សាយបំពុលព័ត៌មាន
2026/07/24 08:55:10 am
​សមត្ថកិច្ចខេត្តឧត្តរមានជ័យ ចុះធ្វើការស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់​ លើ​ករណី​រំលោភ​សម្លាប់ នៅសង្កាត់អូរស្មាច់
2026/07/24 08:55:10 am
​សាលារដ្ឋចាប់ផ្ដើមផ្លាស់ប្ដូរទៅសិក្សាពេញមួយថ្ងៃដោយបង្រៀនថែមទាំងកំព្យូទ័រ និងភាសាអង់គ្លេស
2026/07/24 03:21:02 pm

ព័ត៌មានវីដេអូ

​ក្រោយសង្រ្គាមរយៈពេលរាប់ទសវត្សរ៍ជាមួយរបបអ៊ីរ៉ង់ ក្រុមឃឺដមើលឃើញជ័យជំនះកាន់តែខិតជិតមកដល់

2026/01/23 04:36:39 am
រុស្ស៊ី បាញ់មីស៊ីលលើក្រុង Kharkiv បន្ទាប់ពីអ៊ុយក្រែន វាយប្រហារយានដ្រូនដ៏ធំលើរុស្ស៊ី
2024/09/02 04:13:57 pm
ចិនជំរុញឲ្យសហរដ្ឋអាមេរិកគោរពការប្តេជ្ញាចិត្ត និងឈប់ផ្ដល់អាវុធដល់កោះតៃវ៉ាន់
2023/11/30 09:02:15 am
កម្មករ និយោជិតនៅភ្នំពេញជិតពីរម៉ឺននាក់ នឹងជួបសម្ដេចតេជោនៅព្រឹកស្អែក
2023/06/13 02:57:12 am
រដ្ឋសភាបានបោះឆ្នោត ផ្តល់សេចក្តីទុកចិត្ត ឯកឧត្តម ឌិត ទីណា ជារដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
2022/10/14 03:38:02 pm