ចិន-រុស្ស៊ី នឹងចាប់ផ្តើមសមយុទ្ធដែនអាកាស និងសមុទ្ររួមគ្នា នៅសមុទ្រជប៉ុន

2023/07/17 04:38:57 pm        311

ចិន៖ កងនាវាតូចនៃកងទ័ពជើងទឹកចិនកាលពីថ្ងៃអាទិត្យ បានចេញដំណើរទៅចូលរួមជាមួយកងទ័ពជើងទឹក និងដែនអាកាសរុស្ស៊ីនៅសមុទ្រជប៉ុនក្នុងសមយុទ្ធមួយ ដែលមានគោលបំណង«ការពារសន្តិសុខផ្លូវទឹកជាយុទ្ធសាស្ត្រ» នេះបើយោងតាមក្រសួងការពារជាតិចិន។

សមយុទ្ធនេះ មានឈ្មោះថា «Northern/Interaction-2023» គឺជាការបង្កើនកិច្ចសហប្រតិបត្តិការយោធារវាងចិន និងរុស្ស៊ី ចាប់តាំងពីការលុកលុយរបស់ទីក្រុងមូស្គូមកលើអ៊ុយក្រែន ហើយកំពុងប្រព្រឹត្តទៅ    ខណៈ ដែលទីក្រុងប៉េកាំង នៅតែបន្តបដិសេធការអំពាវនាវរបស់សហរដ្ឋអាមេរិកឱ្យបន្តទំនាក់ទំនងយោធាឡើងវិញ។

ក្រសួង បាននិយាយនៅលើគណនី WeChat ផ្លូវការរបស់ខ្លួនកាលពីថ្ងៃអាទិត្យថា កងនាវាចិន មាននាវាចម្បាំងចំនួន ៥គ្រឿង និងឧទ្ធម្ភាគចក្រផ្ទុកនៅលើនាវាចំនួន ៤គ្រឿង បានចាកចេញពីកំពង់ផែភាគខាងកើតនៃទីក្រុង Qingdao ហើយនឹងជួបជាមួយកងកម្លាំងរុស្ស៊ីនៅក្នុង«តំបន់ដែលបានកំណត់ទុកជាមុន»។

កាលពីថ្ងៃសៅរ៍ ក្រសួងបានឲ្យដឹងថា កងកម្លាំងទ័ពជើងទឹក និងដែនអាកាសរុស្ស៊ី នឹងចូលរួមក្នុងសយុទ្ធ ដែលធ្វើឡើងនៅសមុទ្រជប៉ុន។  

សារព័ត៌មានរដ្ឋ Global Times បានដកស្រង់សម្តីអ្នកសង្កេតការណ៍យោធា ដោយនិយាយថា នេះគឺជាលើកទីមួយហើយដែលកងកម្លាំងរុស្ស៊ីទាំងពីរ ចូលរួមក្នុងសមយុទ្ធនេះ៕

អត្ថបទដែលទាក់ទង

បណ្ដាក្រុមហ៊ុនអាម៉េរិកនៃគណៈប្រតិភូ USABC ដែលកំពុងមានវត្តមាននៅកម្ពុជា ប្ដេជ្ញា​បន្តពង្រីក និង​ស្វែងរកនូវឱកាសក្នុងការវិនិយោគថ្មីៗបន្ថែមទៀត
2026/07/22 11:05:29 pm        3
សម្តេចតេជោ ហ៊ុន សែន ចែករំលែកអត្ថបទវិភាគរបស់អ្នកជំនាញផ្នែកទំនាក់ទំនងអន្តរជាតិ និងសន្តិសុខរបស់ប្រទេសថៃ«បញ្ហាបញ្ច្រាសមកវិញ សង្គ្រាមក៏បានធ្វើឱ្យរបបដឹកនាំកម្ពុជា កាន់តែរឹងមាំឡើងផងដែរ»
2026/07/22 04:39:00 am        324
គណៈប្រតិភូវិនិយោគិនកូរ៉េ បង្ហាញចំណាប់អារម្មណ៍ក្នុងការពង្រីកការវិនិយោគបន្ថែម និងស្វែងរកឱកាសវិនិយោគថ្មីៗនៅកម្ពុជា
2026/07/20 11:58:18 pm        145

បណ្ដាញសង្គម

ព័ត៌មានចុងក្រោយ

​អតីតមន្ត្រីមន្ទីរបញ្ចកោណ៖ ស្តុកអាវុធរបស់អាមេរិក អាចចំណាយពេល៥ឆ្នាំដើម្បីស្តារឡើងវិញ

2026/07/24 12:16:30 pm
​អ្នកវិភាគ៖ រដ្ឋឈូងសមុទ្រមិនទំនងជាវាយប្រហារសងសឹកទៅលើអ៊ីរ៉ង់វិញនោះទេ
2026/07/24 12:14:20 pm
​UN៖ តម្រូវការមនុស្សធម៌កំពុងកើនឡើង ខណៈជម្លោះជាថ្មីកាន់តែធ្ងន់ធ្ងរ
2026/07/24 12:11:24 pm
​សម្ដេចតេជោ ហ៊ុន សែន ចែករំឡែកសាររបស់លោកស្រី Angelina Jolie រាហូលីវូដ​ដ៏​ល្បី​ពិភព​លោក ​ដែលបានរំឭកខួប១ឆ្នាំនៃសង្គ្រាមឈ្លានពានរបស់កងទ័ពថៃលើបូរណភាពទឹកដីកម្ពុជា
2026/07/24 12:00:04 pm
​តារាសម្ដែងអាមេរិកដ៏ល្បីល្បាញ Angelina Jolie រំឭកពីភាពឈឺចាប់ ក្នុងថ្ងៃខួបមួយឆ្នាំ នៃសង្គ្រាមឈ្លានពានរបស់កងទ័ពថៃ លើបូរណភាពទឹកដីកម្ពុជា
2026/07/24 11:58:38 am

ព័ត៌មានពេញនិយម

​ក្រសួងអប់រំនឹងពិនិត្យលើកពេលប្រឡងបាក់ឌុបទៅដើមឆ្នាំ២០២២

2026/07/24 09:33:01 am
​ក្រុមក្មេងទំនើង ០៤នាក់ប្រើដាវ និងពូថៅបង្កហិង្សា ត្រូវតុលាការចោទប្រកាន់ពីបទ « ហិង្សា និងប៉ុនប៉ងឃាតកម្ម »
2026/07/24 08:55:10 am
​សម្ដេចតេជោ ហ៊ុន សែន​ ប្រកាសពីការចាប់ខ្លួនបុរសម្នាក់មានTikTok ឈ្មោះ «ហ៊ៅ អ៊ូខុង» ដែលផ្សព្វផ្សាយបំពុលព័ត៌មាន
2026/07/24 08:55:10 am
​សមត្ថកិច្ចខេត្តឧត្តរមានជ័យ ចុះធ្វើការស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់​ លើ​ករណី​រំលោភ​សម្លាប់ នៅសង្កាត់អូរស្មាច់
2026/07/24 08:55:10 am
​សាលារដ្ឋចាប់ផ្ដើមផ្លាស់ប្ដូរទៅសិក្សាពេញមួយថ្ងៃដោយបង្រៀនថែមទាំងកំព្យូទ័រ និងភាសាអង់គ្លេស
2026/07/24 12:08:21 pm

ព័ត៌មានវីដេអូ

​ក្រោយសង្រ្គាមរយៈពេលរាប់ទសវត្សរ៍ជាមួយរបបអ៊ីរ៉ង់ ក្រុមឃឺដមើលឃើញជ័យជំនះកាន់តែខិតជិតមកដល់

2026/01/23 04:36:39 am
រុស្ស៊ី បាញ់មីស៊ីលលើក្រុង Kharkiv បន្ទាប់ពីអ៊ុយក្រែន វាយប្រហារយានដ្រូនដ៏ធំលើរុស្ស៊ី
2024/09/02 04:13:57 pm
ចិនជំរុញឲ្យសហរដ្ឋអាមេរិកគោរពការប្តេជ្ញាចិត្ត និងឈប់ផ្ដល់អាវុធដល់កោះតៃវ៉ាន់
2023/11/30 09:02:15 am
កម្មករ និយោជិតនៅភ្នំពេញជិតពីរម៉ឺននាក់ នឹងជួបសម្ដេចតេជោនៅព្រឹកស្អែក
2023/06/13 02:57:12 am
រដ្ឋសភាបានបោះឆ្នោត ផ្តល់សេចក្តីទុកចិត្ត ឯកឧត្តម ឌិត ទីណា ជារដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
2022/10/14 03:38:02 pm