មនុស្សរាប់ពាន់នាក់ ត្រូវបានជម្លៀស ខណៈក្រុមពន្លត់អគ្គិភ័យព្យាយាមពន្លត់ភ្លើងឆេះព្រៃនៅកោះឡាផាល់ម៉ារបស់អេស្ប៉ាញ

2023/07/17 04:41:32 pm        270

អេស្ប៉ាញ៖ ក្រុមអាជ្ញាធរបាននិយាយកាលពីថ្ងៃអាទិត្យថា ក្រុមអ្នកពន្លត់អគ្គិភ័យកំពុងព្យាយាមពន្លត់ភ្លើងឆេះព្រៃដែលគ្រប់គ្រងលែងបាន និងបង្ខំឱ្យមានការជម្លៀសមនុស្សយ៉ាងហោចណាស់ ៤ពាន់នាក់ នៅលើកោះឡា ផាល់ម៉ា (La Palma) របស់អេស្ប៉ាញ ។ 

ភ្លើងឆេះនៅកោះ La Palma បានចាប់ផ្តើមកាលពីព្រឹកព្រលឹមថ្ងៃសៅរ៍នៅក្នុងតំបន់អេល ភីណាឌឺ ផុនតាហ្គ័រដា( El Pinar de Puntagorda) ជាតំបន់ព្រៃឈើនៅភាគខាងជើងនៃកោះនេះ ដោយចាំបាច់ត្រូវជម្លៀសប្រជាជនចេញពីភូមិ ផុន តាហ្គ័រដា (Puntagorda) និងភូមិ ទីចារ៉េហ្វ (Tijarafe) ដែលនៅជិតខាង។

យន្តហោះទម្លាក់ទឹកពីលើអាកាសចំនួន ១០គ្រឿង និងក្រុមអ្នកពន្លត់អគ្គិភ័យនៅលើដី ៣០០ នាក់បានព្យាយាមពន្តត់អណ្ដាតភ្លើងឆេះព្រៃ នៅលើកោះនេះ ដែលជាផ្នែកមួយនៃប្រជុំកោះ កាណារី(Canaries)របស់ឆ្នេរសមុទ្រភាគខាងលិចនៃទ្វីបអាហ្រ្វិក និងដែលបានទទួលរងនូវការហក់ឡើងសីតុណ្ហភាពខ្លាំងស្រដៀងទៅនឹងអ្វីដែលបានឃើញនៅក្នុងរលកកម្ដៅដែលប៉ះពាល់ដល់ទ្វីបអឺរ៉ុបភាគខាងត្បូង។

អ្នកពន្លត់អគ្គិភ័យ ម្នាក់ វ័យ ៤៦ ឆ្នាំលោក ហូសេ ហ្វើណាដេស (Jose Fernandez) បានប្រាប់សារព័ត៌មាន រ៉យទ័រថា យើងមានការពិបាក វាពិបាកបន្តិច ដោយសារ ការប្រែប្រួលកម្លាំងខ្យល់ និងកម្ដៅថ្ងៃចុងក្រោយ ប៉ុន្តែយើងកំពុងបន្តនៅឡើយ ។

ក្រុមពន្លត់អគ្គិភ័យបានកំពុងព្យាយាមទប់ស្កាត់ភ្លើងឆេះព្រៃនៅតំបន់មួយដើម្បីធានាថាភ្លើងបានឈប់នៅផ្លូវមួយហើយមិនអាចរាលដាលបន្តទៀតទេ។

លោក ហ្វើណាដេស ក្លាវីចូ (Fernando Clavijo) ប្រធានគ្រប់គ្រងកោះ Canary បាននិយាយថា ផ្ទះសម្បែងយ៉ាងហោចណាស់២០ខ្នងត្រូវបានបំផ្លាញ ខណៈភ្លើងឆេះរាលកាន់តែខ្លាំងឡើង។

ក្រុមអាជ្ញាធរបាននិយាយថា ភ្លើងព្រេះបានប៉ះពាល់ដល់ផ្ទៃដីជាង ៤.៦៥០ ហិកតា៕

អត្ថបទដែលទាក់ទង

ពាក់ព័ន្ធករណី Online Scams៖ ជនជាតិចិនចំនួន ១៦២នាក់ត្រូវបានបណ្ដេញចេញពីកម្ពុជា
2026/07/20 06:00:40 pm        252
អគ្គនាយកដ្ឋានពន្ធនាគារ កំពុងសិក្សារៀបចំទីតាំងឃុំឃាំងថ្មីបន្ថែម ខណៈចំនួនជនជាប់ឃុំមានការកើនឡើងខ្លាំង
2026/07/10 09:19:58 pm        362
សមត្ថកិច្ចខេត្តព្រះសីហនុរកឃើញអ្នកបើកបររថយន្តធុនធ្ងន់មួយចំនួនមានសារធាតុគ្រឿងញៀននៅក្នុងខ្លួន
2026/07/10 01:29:28 am        176

បណ្ដាញសង្គម

ព័ត៌មានចុងក្រោយ

​ឆ្មាំល្បាតឆ្នេរ​ចិន ប្រាប់​ពីការប៉ះទង្គិចលើកទី៣ ជាមួយហ្វីលីពីន ក្នុង​សប្តាហ៍នេះ នៅ​សមុទ្រ​ចិន​ខាង​ត្បូង​

2026/07/24 05:35:46 pm
​រដ្ឋមន្ត្រីការបរទេសចិន និងអាស៊ាន អំពាវនាវឱ្យពន្លត់ភ្លើង​សង្គ្រាម​នៅ​មជ្ឈិមបូព៌ាជាបន្ទាន់
2026/07/24 05:33:03 pm
​លោក Trump៖ AI នឹងត្រូវបានពិភាក្សាពេលលោក Xi ធ្វើ​ទស្សនកិច្ចនៅអាមេរិក នា​ថ្ងៃទី២៤ ខែកញ្ញា
2026/07/24 05:30:37 pm
​អ៊ីរ៉ង់៖ ផែនការយក​ទ្រព្យបង្កកទៅ​ទូទាត់ការខូចខាតឱ្យ​នាវា នៅច្រកសមុទ្រ Hormuz បង្កើតជាគំរូគ្រោះថ្នាក់
2026/07/24 05:24:30 pm
​នាយករដ្ឋមន្ត្រីអ៊ីរ៉ាក់ផ្តួចផ្តើមគំនិតបន្ថយភាពតានតឹងនៅអ៊ីរ៉ង់
2026/07/24 05:22:07 pm

ព័ត៌មានពេញនិយម

​ក្រសួងអប់រំនឹងពិនិត្យលើកពេលប្រឡងបាក់ឌុបទៅដើមឆ្នាំ២០២២

2026/07/24 09:33:01 am
​ក្រុមក្មេងទំនើង ០៤នាក់ប្រើដាវ និងពូថៅបង្កហិង្សា ត្រូវតុលាការចោទប្រកាន់ពីបទ « ហិង្សា និងប៉ុនប៉ងឃាតកម្ម »
2026/07/24 02:46:11 pm
​សម្ដេចតេជោ ហ៊ុន សែន​ ប្រកាសពីការចាប់ខ្លួនបុរសម្នាក់មានTikTok ឈ្មោះ «ហ៊ៅ អ៊ូខុង» ដែលផ្សព្វផ្សាយបំពុលព័ត៌មាន
2026/07/24 08:55:10 am
​សមត្ថកិច្ចខេត្តឧត្តរមានជ័យ ចុះធ្វើការស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់​ លើ​ករណី​រំលោភ​សម្លាប់ នៅសង្កាត់អូរស្មាច់
2026/07/24 08:55:10 am
​សាលារដ្ឋចាប់ផ្ដើមផ្លាស់ប្ដូរទៅសិក្សាពេញមួយថ្ងៃដោយបង្រៀនថែមទាំងកំព្យូទ័រ និងភាសាអង់គ្លេស
2026/07/24 03:21:02 pm

ព័ត៌មានវីដេអូ

​ក្រោយសង្រ្គាមរយៈពេលរាប់ទសវត្សរ៍ជាមួយរបបអ៊ីរ៉ង់ ក្រុមឃឺដមើលឃើញជ័យជំនះកាន់តែខិតជិតមកដល់

2026/01/23 04:36:39 am
រុស្ស៊ី បាញ់មីស៊ីលលើក្រុង Kharkiv បន្ទាប់ពីអ៊ុយក្រែន វាយប្រហារយានដ្រូនដ៏ធំលើរុស្ស៊ី
2024/09/02 04:13:57 pm
ចិនជំរុញឲ្យសហរដ្ឋអាមេរិកគោរពការប្តេជ្ញាចិត្ត និងឈប់ផ្ដល់អាវុធដល់កោះតៃវ៉ាន់
2023/11/30 09:02:15 am
កម្មករ និយោជិតនៅភ្នំពេញជិតពីរម៉ឺននាក់ នឹងជួបសម្ដេចតេជោនៅព្រឹកស្អែក
2023/06/13 02:57:12 am
រដ្ឋសភាបានបោះឆ្នោត ផ្តល់សេចក្តីទុកចិត្ត ឯកឧត្តម ឌិត ទីណា ជារដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
2022/10/14 03:38:02 pm