ឯកឧត្តម សុខ សូកេន ដឹកនាំក្រុមការងារចុះសំណេះសំណាលពលរដ្ឋតាមខ្នងផ្ទះ

2023/07/17 05:20:37 pm        198

កណ្តាល៖ ឯកឧត្តម សុខ សូកេន អនុប្រធានក្រុមការងារគណបក្សប្រជាជនកម្ពុជា ចុះមូលដ្ឋានស្រុកស្អាង និងជាប្រធានក្រុមការងារគណបក្សចុះមូលដ្ឋានឃុំស្អាងភ្នំ បានអញ្ជើញដឹកនាំក្បួនដង្ហែរឃោសនាបោះឆ្នោតរបស់គណបក្សប្រជាជនកម្ពុជាឃុំស្អាងភ្នំលើកទី៣ ដែលមានការចូលរួមពីសំណាក់សមាជិកសមាជិកាគណបក្សប្រជាជានកម្ពុជាឃុំស្អាងភ្នំ ស្រុកស្អាង សរុបចំនួន៣០០នាក់ នៅថ្ងៃទី១៦ ខែកក្កដា ឆ្នាំ២០២៣។

ថ្លែងក្នុងពិធីសំណេះសំណាលមុន និងក្រោយការដង្ហែរក្បួន ឯកឧត្ដម សុខ សូកេន បានរំលេច​ពីសមិទ្ធផលធំៗដែលគណបក្សប្រជាជនកម្ពុជាសម្រេចបាន និងបានលើកឡើង ពី​គោលនយោបាយអាទិភាពចំនួន ៦ចំណុច និងកម្មវិធីនយោបាយសំខាន់ៗចំនួន ៦ចំណុចផ្សេងទៀត នៅក្នុងកម្មវិធីនយោបាយរបស់រាជរដ្ឋាភិបាលនីតិកាលទី៧ នៃរដ្ឋសភា ដើម្បីឱ្យសមាជិកសមាជិកាបានយល់ច្បាស់អំពីខ្លឹមសារ និងអត្ថប្រយោជន៍ នៃគោលនយោបាយ​ដ៏ត្រឹមត្រូវ និងមានភាពច្បាស់លាស់របស់គណបក្សប្រជាជនកម្ពុជា។

បន្ថែមពីនេះទៀត ឯកឧត្ដម សុខ សូកេន ក៏បានអំពាវនាវដល់សកម្មជន សមាជិកសមាជិកា​គណបក្ស ឱ្យទៅបោះឆ្នោតឱ្យបានគ្រប់ៗគ្នា ពិសេសគឺត្រូវបោះឆ្នោតជូនគណបក្សប្រជាជនកម្ពុជា ដែលមានរូបសញ្ញា «ទេវតាបាចផ្កា» និងស្ថិតនៅលេខរៀងទី១៨ ដើម្បីបន្តគាំទ្រសម្តេចតេជោ ហ៊ុន សែន ជានាយករដ្ឋមន្ត្រី សម្រាប់អាណត្តិទី៧ និងគាំទ្រ ឯកឧត្តមបណ្ឌិត ហ៊ុន ម៉ាណែត ជាបេក្ខភាពនាយករដ្ឋមន្ត្រី នាពេលអនាគត។

ឯកឧត្តម សុខ សូកេន បានបន្តដឹកនាំក្រុមការងារចុះសំណេះសំណាលជាមួយសមាជិក​គណបក្ស​នៅតាមមណ្ឌលសកម្មភាពបក្ស ជួបកម្មករ កម្មការិនីរោងចក្រនិងចុះឃោសនា​តាមខ្នងផ្ទះរបស់​សមាជិកគណបក្ស ​ដើម្បីពិនិត្យឯកសារបោះឆ្នោត ​និងបង្ហាញលេខរៀងគណបក្សលើសន្លឹកឆ្នោត។

ក្រោយសកម្មភាពឃោសនា​បោះឆ្នោត ឯកឧត្តម សុខ សូកេន ក៏បានអញ្ជើញដឹកនាំក្រុមការងារ​ចុះត្រួត​ពិនិត្យសមិទ្ធផល​អភិវឌ្ឍន៍​មូលដ្ឋានឃុំស្អាងភ្នំដែលសម្រេចបាននាពេលកន្លងទៅរួមមាន៖ បង្គោល និងអំពូលសូឡាចំនួន ១៥០ ការជួសជុលផ្លូវនៅភូមិចំនួន០៨ក្នុងឃុំដែលរងការខូចខាត ការសាងសង់បង្គន់អនាម័យ ​ចំនួន ១៧បន្ទប់ កន្លែងលាងដៃនៅសាលារៀនចំនួន០១ និងការ​ជួសជុលអគារសិក្សាជាដើម៕ 

អត្ថបទដែលទាក់ទង

ក្រសួងការងារ បន្តនាំយកឱកាសការងារក្នុងស្រុក ៣ ៧៨០កន្លែង ទៅដល់ប្រជាពលរដ្ឋនៅស្រុកស្ទឹងត្រង់
2026/07/24 04:52:13 pm        83
អគ្គមេបញ្ជាការកងយោធពលខេមរភូមិន្ទ ប្រគល់ប័ណ្ណសរសើរជូនមន្ត្រីសមាជិកក្រុមសង្កេតការណ៍អាស៊ានមកពីប្រទេសឡាវ២រូប ដែលបានបញ្ចប់អាណត្តិការងារនៅកម្ពុជា
2026/07/24 04:24:51 pm        175
មន្ទីរពេទ្យជាតិ តេជោសន្តិភាព ដាក់ឱ្យប្រើប្រាស់ម៉ាស៊ីន និងឧបករណ៍វេជ្ជសាស្ត្រទំនើបៗជំនាន់ចុងក្រោយ
2026/07/24 04:19:35 pm        165

បណ្ដាញសង្គម

ព័ត៌មានចុងក្រោយ

​ឆ្មាំល្បាតឆ្នេរ​ចិន ប្រាប់​ពីការប៉ះទង្គិចលើកទី៣ ជាមួយហ្វីលីពីន ក្នុង​សប្តាហ៍នេះ នៅ​សមុទ្រ​ចិន​ខាង​ត្បូង​

2026/07/24 05:35:46 pm
​រដ្ឋមន្ត្រីការបរទេសចិន និងអាស៊ាន អំពាវនាវឱ្យពន្លត់ភ្លើង​សង្គ្រាម​នៅ​មជ្ឈិមបូព៌ាជាបន្ទាន់
2026/07/24 05:33:03 pm
​លោក Trump៖ AI នឹងត្រូវបានពិភាក្សាពេលលោក Xi ធ្វើ​ទស្សនកិច្ចនៅអាមេរិក នា​ថ្ងៃទី២៤ ខែកញ្ញា
2026/07/24 05:30:37 pm
​អ៊ីរ៉ង់៖ ផែនការយក​ទ្រព្យបង្កកទៅ​ទូទាត់ការខូចខាតឱ្យ​នាវា នៅច្រកសមុទ្រ Hormuz បង្កើតជាគំរូគ្រោះថ្នាក់
2026/07/24 05:24:30 pm
​នាយករដ្ឋមន្ត្រីអ៊ីរ៉ាក់ផ្តួចផ្តើមគំនិតបន្ថយភាពតានតឹងនៅអ៊ីរ៉ង់
2026/07/24 05:22:07 pm

ព័ត៌មានពេញនិយម

​ក្រសួងអប់រំនឹងពិនិត្យលើកពេលប្រឡងបាក់ឌុបទៅដើមឆ្នាំ២០២២

2026/07/24 09:33:01 am
​ក្រុមក្មេងទំនើង ០៤នាក់ប្រើដាវ និងពូថៅបង្កហិង្សា ត្រូវតុលាការចោទប្រកាន់ពីបទ « ហិង្សា និងប៉ុនប៉ងឃាតកម្ម »
2026/07/24 02:46:11 pm
​សម្ដេចតេជោ ហ៊ុន សែន​ ប្រកាសពីការចាប់ខ្លួនបុរសម្នាក់មានTikTok ឈ្មោះ «ហ៊ៅ អ៊ូខុង» ដែលផ្សព្វផ្សាយបំពុលព័ត៌មាន
2026/07/24 08:55:10 am
​សមត្ថកិច្ចខេត្តឧត្តរមានជ័យ ចុះធ្វើការស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់​ លើ​ករណី​រំលោភ​សម្លាប់ នៅសង្កាត់អូរស្មាច់
2026/07/24 08:55:10 am
​សាលារដ្ឋចាប់ផ្ដើមផ្លាស់ប្ដូរទៅសិក្សាពេញមួយថ្ងៃដោយបង្រៀនថែមទាំងកំព្យូទ័រ និងភាសាអង់គ្លេស
2026/07/24 03:21:02 pm

ព័ត៌មានវីដេអូ

​ក្រោយសង្រ្គាមរយៈពេលរាប់ទសវត្សរ៍ជាមួយរបបអ៊ីរ៉ង់ ក្រុមឃឺដមើលឃើញជ័យជំនះកាន់តែខិតជិតមកដល់

2026/01/23 04:36:39 am
រុស្ស៊ី បាញ់មីស៊ីលលើក្រុង Kharkiv បន្ទាប់ពីអ៊ុយក្រែន វាយប្រហារយានដ្រូនដ៏ធំលើរុស្ស៊ី
2024/09/02 04:13:57 pm
ចិនជំរុញឲ្យសហរដ្ឋអាមេរិកគោរពការប្តេជ្ញាចិត្ត និងឈប់ផ្ដល់អាវុធដល់កោះតៃវ៉ាន់
2023/11/30 09:02:15 am
កម្មករ និយោជិតនៅភ្នំពេញជិតពីរម៉ឺននាក់ នឹងជួបសម្ដេចតេជោនៅព្រឹកស្អែក
2023/06/13 02:57:12 am
រដ្ឋសភាបានបោះឆ្នោត ផ្តល់សេចក្តីទុកចិត្ត ឯកឧត្តម ឌិត ទីណា ជារដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
2022/10/14 03:38:02 pm