ម៉ិកស៊ិក ចាប់បានជនអន្តោប្រវេសន៍ជាង ៥០០នាក់ ក្នុងរយៈពេល ២ថ្ងៃ

2023/07/17 05:25:19 pm        223

ម៉ិកស៊ិក៖ អាជ្ញាធររបស់ប្រទេសម៉ិកស៊ិក កាលពីថ្ងៃអាទិត្យ (ទី១៦ ខែកក្កដា) បានឲ្យដឹងថា ពួកគេស្ទាក់ចាប់បានជនអន្តោប្រវេសន៍ជាង ៥០០នាក់ ក្នុងរយៈពេល ២ថ្ងៃ នៅភាគខាងកើតរដ្ឋ Veracruz ខណៈដែលអាជ្ញាធរ បង្ក្រាបលើការដឹកជញ្ជូនជនអន្តោប្រវេសន៍ទៅសហរដ្ឋអាមេរិក ដោយមិនមានស្ថានភាពសុវត្ថិភាព។

ប្រភពពីវិទ្យាស្ថានជាតិ សម្រាប់ជនអន្តោប្រវេសន៍ (INM) បានប្រាប់ថា អាជ្ញាធរបានរកឃើញជនអន្តោប្រវេសន៍ចំនួន ២០៦នាក់ដែលត្រូវបានគេទុកចោលនៅក្នុងរថយន្តសណ្ដោងរ៉ឺម៉កមួយ កាលពីថ្ងៃសៅរ៍ (ទី១៥ ខែកក្កដា) នៅទីក្រុង Puente Nacional ក្នុងរដ្ឋ Veracruz។

អភិបាលក្រុងលោក Roberto Montiel បានសរសេរនៅលើបណ្ដាញសង្គម Facebook ថា ជនអន្តប្រវេសន៍ជាង ១៨០នាក់ ត្រូវបានរកឃើញ ក្នុងនោះមានរួមទាំងស្ត្រី និងកុមារផងដែរ ដោយជនអន្តោប្រវេសន៍មួយចំនួន មានអាការខ្វះជាតិទឹក។ នៅព្រឹកថ្ងៃអាទិត្យ វិទ្យាស្ថានជាតិ សម្រាប់ជនអន្តោប្រវេសន៍ (INM) បានឲ្យដឹងក្នុងសេចក្តីថ្លែងការណ៍មួយថា អាជ្ញាធរស្ទាក់ចាប់បានជនអន្តោប្រវេសន៍ចំនួន ៣០៣នាក់នៅក្នុងប្រតិបត្តិការចំនួន២ កាលពីព្រឹកថ្ងៃសុក្រ (ទី១៤ ខេកក្កដា) ក្នុងរដ្ឋ Veracruz។

កាលពីថ្ងៃសុក្រនោះដែរ អាជ្ញាធរបានរកឃើញជនអន្តោប្រវេសន៍ចំនួន ១៩៦នាក់ រួមទាំងអនីតិជនដែលមិនមានអ្នករួមដំណើរចំនួន ១៩នាក់ ត្រូវបានទុកក្នុងរថយន្ដសណ្ដោងរ៉ឺម៉កចតគ្មានសណ្ដាប់ធ្នាប់ ដែលត្រូវបានឃើញនៅលើផ្លូវមួយនៅជិតទីក្រុង Fortin de las Flores។

ការរត់ពន្ធជនអន្តោរប្រវេសន៍ប្រកបដោយគ្រោះថ្នាក់ នៅលើផ្លូវឆ្ពោះទៅកាន់សហរដ្ឋអាមេរិក បានបញ្ចប់ទៅក្នុងទិដ្ឋភាពសោកនាដកម្មគួរឲ្យកត់សម្គាល់ នៅប៉ុន្មានឆ្នាំថ្មីៗនេះ។

ក្នុងខែធ្នូ ឆ្នាំ២០២១ មនុស្ស ៥៥នាក់បានស្លាប់ បន្ទាប់ពីរថយន្តដឹកជនអន្តោប្រវេសន៍ប្រមាណ ១៦៦នាក់បានជួបឧបទ្ទវហេតុ នៅភាគខាងត្បូងរដ្ឋ Chiapas របស់ប្រទេសម៉ិកស៊ិក ហើយនៅខែមិថុនា ឆ្នាំ២០២២ ជនអន្តោប្រវេន៍ចំនួន ៥៣នាក់បានបាត់បង់ជីវិត ក្នុងរថយន្តសណ្ដោងរ៉ឺម៉កដែលកំពុងឆេះ នៅរដ្ឋតិចសាស់ ដែលនេះជាឧបទ្ទវហេតុជួញដូរជនអន្តោប្រវេសន៍ដ៏គួរឲ្យរន្ធត់បំផុត នៅសហរដ្ឋអាមេរិក៕

អត្ថបទដែលទាក់ទង

បណ្ដាក្រុមហ៊ុនអាម៉េរិកនៃគណៈប្រតិភូ USABC ដែលកំពុងមានវត្តមាននៅកម្ពុជា ប្ដេជ្ញា​បន្តពង្រីក និង​ស្វែងរកនូវឱកាសក្នុងការវិនិយោគថ្មីៗបន្ថែមទៀត
2026/07/22 11:05:29 pm        3
សម្តេចតេជោ ហ៊ុន សែន ចែករំលែកអត្ថបទវិភាគរបស់អ្នកជំនាញផ្នែកទំនាក់ទំនងអន្តរជាតិ និងសន្តិសុខរបស់ប្រទេសថៃ«បញ្ហាបញ្ច្រាសមកវិញ សង្គ្រាមក៏បានធ្វើឱ្យរបបដឹកនាំកម្ពុជា កាន់តែរឹងមាំឡើងផងដែរ»
2026/07/22 04:39:00 am        325
គណៈប្រតិភូវិនិយោគិនកូរ៉េ បង្ហាញចំណាប់អារម្មណ៍ក្នុងការពង្រីកការវិនិយោគបន្ថែម និងស្វែងរកឱកាសវិនិយោគថ្មីៗនៅកម្ពុជា
2026/07/20 11:58:18 pm        145

បណ្ដាញសង្គម

ព័ត៌មានចុងក្រោយ

​អ្នកនាំពាក្យ៖ មួយឆ្នាំក្រោយថៃឈ្លានពាន នៅមានពលរដ្ឋខ្មែរជាងពីរម៉ឺននាក់ទៀតមិនទាន់អាចវិលត្រឡប់ទៅផ្ទះសម្បែងវិញបាន

2026/07/24 01:24:48 pm
​កម្ពុជាអាចនាំចេញសំបុកត្រចៀកកាំជាលើកដំបូង ទៅកាន់ទីផ្សារប្រទេសចិន ​
2026/07/24 01:06:24 pm
​លោកជំទាវបណ្ឌិត ពេជ ចន្ទមុន្នី ហ៊ុនម៉ាណែត អញ្ជើញចូលរួមពិធីបើកពិព័រណ៍អាពាហ៍ពិពាហ៍ លើកទី៣ ឆ្នាំ២០២៦
2026/07/24 12:47:31 pm
​សហជីព និងកម្មករ ដឹងគុណចំពោះរាជរដ្ឋាភិបាលក្នុងការរក្សា និង​ពង្រីក​ឱកាស​ការងារ​ជូន​ពលរដ្ឋ
2026/07/24 12:43:20 pm
​កងទ័ពគុយបា បញ្ចប់យុទ្ធនាការសមយុទ្ធយោធារយៈពេលប្រាំមួយខែ
2026/07/24 12:30:51 pm

ព័ត៌មានពេញនិយម

​ក្រសួងអប់រំនឹងពិនិត្យលើកពេលប្រឡងបាក់ឌុបទៅដើមឆ្នាំ២០២២

2026/07/24 09:33:01 am
​ក្រុមក្មេងទំនើង ០៤នាក់ប្រើដាវ និងពូថៅបង្កហិង្សា ត្រូវតុលាការចោទប្រកាន់ពីបទ « ហិង្សា និងប៉ុនប៉ងឃាតកម្ម »
2026/07/24 08:55:10 am
​សម្ដេចតេជោ ហ៊ុន សែន​ ប្រកាសពីការចាប់ខ្លួនបុរសម្នាក់មានTikTok ឈ្មោះ «ហ៊ៅ អ៊ូខុង» ដែលផ្សព្វផ្សាយបំពុលព័ត៌មាន
2026/07/24 08:55:10 am
​សមត្ថកិច្ចខេត្តឧត្តរមានជ័យ ចុះធ្វើការស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់​ លើ​ករណី​រំលោភ​សម្លាប់ នៅសង្កាត់អូរស្មាច់
2026/07/24 08:55:10 am
​សាលារដ្ឋចាប់ផ្ដើមផ្លាស់ប្ដូរទៅសិក្សាពេញមួយថ្ងៃដោយបង្រៀនថែមទាំងកំព្យូទ័រ និងភាសាអង់គ្លេស
2026/07/24 12:08:21 pm

ព័ត៌មានវីដេអូ

​ក្រោយសង្រ្គាមរយៈពេលរាប់ទសវត្សរ៍ជាមួយរបបអ៊ីរ៉ង់ ក្រុមឃឺដមើលឃើញជ័យជំនះកាន់តែខិតជិតមកដល់

2026/01/23 04:36:39 am
រុស្ស៊ី បាញ់មីស៊ីលលើក្រុង Kharkiv បន្ទាប់ពីអ៊ុយក្រែន វាយប្រហារយានដ្រូនដ៏ធំលើរុស្ស៊ី
2024/09/02 04:13:57 pm
ចិនជំរុញឲ្យសហរដ្ឋអាមេរិកគោរពការប្តេជ្ញាចិត្ត និងឈប់ផ្ដល់អាវុធដល់កោះតៃវ៉ាន់
2023/11/30 09:02:15 am
កម្មករ និយោជិតនៅភ្នំពេញជិតពីរម៉ឺននាក់ នឹងជួបសម្ដេចតេជោនៅព្រឹកស្អែក
2023/06/13 02:57:12 am
រដ្ឋសភាបានបោះឆ្នោត ផ្តល់សេចក្តីទុកចិត្ត ឯកឧត្តម ឌិត ទីណា ជារដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
2022/10/14 03:38:02 pm