ធនាគារជាតិ បកស្រាយការទូទាត់រវាងប្រាក់រៀល និងប្រាក់យ័នចិន តាមការស្កេន KHQR

2023/07/17 05:59:17 pm        497

ភ្នំពេញ៖ មន្រ្តីជាន់ខ្ពស់ធនាគារជាតិនៃកម្ពុជា បកស្រាយការទូទាត់ប្រាក់ឆ្លងដែន រវាងប្រាក់រៀលខ្មែរ និងប្រាក់យ័នចិន បន្ទាប់ពីមានការស្រាយខុសបច្ចេកទេស ដែលធ្វើឲ្យប្រជាជនមួយចំនួន​មានការ​ព្រួយបារម្ភ ។

ការទូទាត់តាមបែបឌីជីថលនេះ គឺអនុញ្ញាតឱ្យប្រជាជនចិន ធ្វើការទូទាត់តាមរយៈស្កេន QR Code ប៉ុណ្ណោះ ដោយមិនឱ្យអនុញ្ញាតឱ្យមានការ​ចរចា​លុយយ័នចិននៅកម្ពុជា។

លោកជំទាវបណ្ឌិត ជា សិរី ទេសាភិបាលរងធនាគារជាតិនៃកម្ពុជា និង​មន្ត្រី​ជំនាញ​នៅថ្ងៃទី១៦ ខែកក្កដាឆ្នាំ២០២៣នេះ បានលើកឡើងក្នុងជំនួប​ជាមួយ​សារព័ត៌មាន​ថា កន្លងមកធនាគារជាតិ​នៃកម្ពុជា ឃើញសារព័ត៌មានមួយចំនួនតូច បានបកស្រាយខុសបច្ចេកទេសនៃគោលបំណងស្នូល បន្ទាប់ពីធនាគារជាតិនៃកម្ពុជា ​បានចុះអនុស្សរណៈយោគយល់គ្នា​ ជាមួយក្រុមហ៊ុន UnionPay របស់ប្រទេសចិន ក្នុងនោះបានធ្វើប្រជាជនមួយចំនួនមានការព្រួយបារម្ភ ខ្លាចលុយ​ចិនមក​ចរាចរ​វាយលុកប្រទេសកម្ពុជា។

លោកជំទាវបណ្ឌិត បន្តថា ពាក់ព័ន្ធនិងគោលបំណងនៃអនុស្សរណ:យោគយល់គ្នា រវាង​ធនាគារ​ជាតិ​នៃកម្ពុជា ​និងក្រុមហ៊ុន UnionPay International ស្ដីពី “កិច្ចសហប្រតិបត្តិការ​ទូទាត់​សង​ប្រាក់​ឆ្លងដែន តាមឃូអរកូត" នាពេលថ្មីៗកន្លងមកនេះ ធនាគារជាតិ នៃកម្ពុជា មិនមែនឱ្យ​ទេសចរ​ចិនយកធនប័ត្រ​ចិន ឬហៅសាមញ្ញក្រដាសលុយយ័នចិន មកចាយនៅកម្ពុជានោះឡើយ។ ជាក់ស្តែងកន្លងមក ធនាគារជាតិនៃកម្ពុជា តែងតែជំរុញការប្រើប្រាស់ប្រាក់រៀលឱ្យកាន់​តែ​ទូលំទូលាយ ក៏ដូចជាជំរុញការប្រើប្រាស់​ការ​ទូទាត់​តាមប្រព័ន្ធ​ អេឡិចត្រូនិក​ ដោយធនាគារជាតិ​នៃកម្ពុជា ​មិនធ្វើអ្វីឱ្យខុសពីគោលការណ៍ខាងលើឡើយ។

លោកជំទាវបណ្ឌិត ជា សិរី បញ្ជាក់ថា នៅក្រោមអនុស្សារណៈនេះ ធនាគារជាតិនៃកម្ពុជា មាន​គោលបំណងជំរុញឱ្យ ទេសចរចិន ដែលមកលេងស្រុកខ្មែរ អាចទូទាត់តាមទូរស័ព្ទ ​mobile app ដោយប្រើប្រាស់សេវាទូទាត់របស់​ UnionPay ស្កេនលើ KHQR អ្នកលក់នៅស្រុកខ្មែរ។ ដូច្នេះ​ធនាគារស្រុកចិន​ ត្រូវធ្វើការប្តូរប្រាក់ពី​លុយយ៉ន់​មក​លុយរៀលសិន ​ទើបផ្ញើមក​គណនី​អ្នកលក់នៅស្រុក ខ្មែរ។ ប្រតិបត្តិការនេះធ្វើទៅបាន​ លុះត្រាតែអ្នកលក់ស្រុកខ្មែរ ទទួលការទូទាត់ជាប្រាក់រៀលទើបធ្វើបាន។

ចំពោះទេសចរខ្មែរទៅស្រុកចិនវិញ ពួកគេអាចចាយដូចទេសចរចិនមកចាយនៅកម្ពុជាបាន ដោយប្រើ app Bakong ស្កេនលើ QR អ្នក ​លក់នៅស្រុកចិន។ ​ការណ៍នេះក៏នឹងជំរុញប្រជាពលរដ្ឋខ្មែរ ដែលមិនមានប្រាក់ ​សន្សំជាប្រាក់រៀល​ ឱ្យទៅបើកប្រាក់សន្សំ​ជាប្រាក់រៀល ដើម្បីទទួលផល​ប្រយោជន៍​នៃអនុស្សរណៈនេះ ​ហើយវិធានធ្វើឡើង ​ក៏ដើម្បីលើក​ កម្ពស់ប្រាក់រៀល និង​លើកកិត្យានុភាពប្រាក់រៀល និងមុខមាត់ប្រទេសកម្ពុជា ក្នុងវិស័យទូទាត់អេឡិចត្រូនិក​លើឆាកអន្តរជាតិ៕អត្ថបទ៖ សុន រ៉ាឌី

អត្ថបទដែលទាក់ទង

ផ្លូវជនបទបញ្ចប់សុពលក្នុងស្រុកបរកែវ រក្សាគុណភាពល្អ លើកកម្ពស់ដល់ការរស់នៅរបស់ប្រជាជន
2026/07/24 03:27:29 pm        9
អ្នកនាំពាក្យ៖ មួយឆ្នាំក្រោយថៃឈ្លានពាន នៅមានពលរដ្ឋខ្មែរជាងពីរម៉ឺននាក់ទៀតមិនទាន់អាចវិលត្រឡប់ទៅផ្ទះសម្បែងវិញបាន
2026/07/24 01:24:48 pm        218
កម្ពុជាអាចនាំចេញសំបុកត្រចៀកកាំជាលើកដំបូង ទៅកាន់ទីផ្សារប្រទេសចិន ​
2026/07/24 01:06:24 pm        191

បណ្ដាញសង្គម

ព័ត៌មានចុងក្រោយ

​មនុស្សជិត ១.៥០០នាក់ បានស្លាប់ ដោយសារការវាយប្រហាររបស់អ៊ុយក្រែននៅទូទាំងរុស្ស៊ី ចាប់តាំងពីឆ្នាំ ២០២២

2026/07/24 03:33:53 pm
​ទីក្រុងនានារបស់អ៊ីស្រាអែលបើកជម្រកសុវត្ថិភាពសាធារណៈ ខណៈព្រួយបារម្ភចំពោះលទ្ធភាពវាយប្រហារពីអ៊ីរ៉ង់
2026/07/24 03:29:51 pm
​ផ្លូវជនបទបញ្ចប់សុពលក្នុងស្រុកបរកែវ រក្សាគុណភាពល្អ លើកកម្ពស់ដល់ការរស់នៅរបស់ប្រជាជន
2026/07/24 03:27:29 pm
​វ័យ ៤០ ឆ្នាំ Luka Modric បន្តកិច្ចសន្យាថ្មីជាមួយ AC Milan មួយឆ្នាំទៀត
2026/07/24 03:23:38 pm
​UN ព្រួយបារម្ភចំពោះការវាយប្រហារលើការដឹកជញ្ជូនតាមសមុទ្រក្រហម និងព្រមានពីហានិភ័យនៃជម្លោះកាន់តែធ្ងន់ធ្ងរ
2026/07/24 03:21:45 pm

ព័ត៌មានពេញនិយម

​ក្រសួងអប់រំនឹងពិនិត្យលើកពេលប្រឡងបាក់ឌុបទៅដើមឆ្នាំ២០២២

2026/07/24 09:33:01 am
​ក្រុមក្មេងទំនើង ០៤នាក់ប្រើដាវ និងពូថៅបង្កហិង្សា ត្រូវតុលាការចោទប្រកាន់ពីបទ « ហិង្សា និងប៉ុនប៉ងឃាតកម្ម »
2026/07/24 02:46:11 pm
​សម្ដេចតេជោ ហ៊ុន សែន​ ប្រកាសពីការចាប់ខ្លួនបុរសម្នាក់មានTikTok ឈ្មោះ «ហ៊ៅ អ៊ូខុង» ដែលផ្សព្វផ្សាយបំពុលព័ត៌មាន
2026/07/24 08:55:10 am
​សមត្ថកិច្ចខេត្តឧត្តរមានជ័យ ចុះធ្វើការស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់​ លើ​ករណី​រំលោភ​សម្លាប់ នៅសង្កាត់អូរស្មាច់
2026/07/24 08:55:10 am
​សាលារដ្ឋចាប់ផ្ដើមផ្លាស់ប្ដូរទៅសិក្សាពេញមួយថ្ងៃដោយបង្រៀនថែមទាំងកំព្យូទ័រ និងភាសាអង់គ្លេស
2026/07/24 03:21:02 pm

ព័ត៌មានវីដេអូ

​ក្រោយសង្រ្គាមរយៈពេលរាប់ទសវត្សរ៍ជាមួយរបបអ៊ីរ៉ង់ ក្រុមឃឺដមើលឃើញជ័យជំនះកាន់តែខិតជិតមកដល់

2026/01/23 04:36:39 am
រុស្ស៊ី បាញ់មីស៊ីលលើក្រុង Kharkiv បន្ទាប់ពីអ៊ុយក្រែន វាយប្រហារយានដ្រូនដ៏ធំលើរុស្ស៊ី
2024/09/02 04:13:57 pm
ចិនជំរុញឲ្យសហរដ្ឋអាមេរិកគោរពការប្តេជ្ញាចិត្ត និងឈប់ផ្ដល់អាវុធដល់កោះតៃវ៉ាន់
2023/11/30 09:02:15 am
កម្មករ និយោជិតនៅភ្នំពេញជិតពីរម៉ឺននាក់ នឹងជួបសម្ដេចតេជោនៅព្រឹកស្អែក
2023/06/13 02:57:12 am
រដ្ឋសភាបានបោះឆ្នោត ផ្តល់សេចក្តីទុកចិត្ត ឯកឧត្តម ឌិត ទីណា ជារដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
2022/10/14 03:38:02 pm