កីឡាករហូឡង់ Wout Poels ឈ្នះដំណាក់កាលទី១៥ Tour de France ខណៈ​អ្នកនាំមុខ​ត្រូវ​កាត់បន្ថយវេលា

2023/07/17 06:39:32 pm        143

កីឡាករប្រណាំងកង់ហូឡង់ Wout Poels បានប្រជែងឈ្នះដំណាក់កាលទី ១៥ នៃ​ព្រឹត្តិការណ៍​ប្រណាំង​កង់ Grand Tour, Tour de France នៅលើទឹកដីបារាំង ខណៈ​ដែល​អ្នក​ការពារ​តំណែងជើ​ង​ឯក និងជាអ្នកកំពុងនាំមុខគេក្នុងតារាងរួម កីឡាករដាណឺម៉ាក Jonas Vingegaard ត្រូវ​កាត់បន្ថយពេលវេលានាំមុខ។

ដំណាក់កាលទី ១៥ ដែលមានចំងាយផ្លូវ ១៧៩ គីឡូម៉ែត្រ កីឡាកររបស់ក្រុម Team Bahrain Victorious, Wout Poels បានមកដល់ទីព្រ័ត្រមុនគេប្រើពេល ៤ ម៉ោង ៤០ នាទី ១៥ ​វិនាទី តាម​ពីក្រោយដោយកីឡាករប៊ែលហ្ស៊ិក Wout van Aert របស់ក្រុម Jumbo-Visma យឺតជាង ២ នាទី៨ វិនាទី និងអ្នកលេខ ៣ កីឡាករម្ចាស់ផ្ទះបារាំង Mathieu Burgaudeau យឺតជាង ៣ នាទី​គត់។

យ៉ាងណាក្តី ក្រោយឆ្លងកាត់ ១៥ ដំណាក់កាលកន្លងមកនេះ អ្នកការពារតំណែងជើងឯក Jonas Vingegaard នៅតែរក្សាការនាំមុខដដែល តែមានត្រឹម ១០ វិនាទីប៉ុណ្ណោះពីលើអ្នកលេខ ២ កីឡាករ​ស្លូវេនៀ Tadej Pogacar និងអ្នកលេខ ៣ គឺ កីឡាករអេស្ប៉ាញ Carlos Rodriguez យឺត​ជាង ៥ នាទី ២១ វិនាទី។

សម្រាប់ថ្ងៃចន្ទនេះ ជាថ្ងៃសម្រាក ខណៈដំណាក់កាលទី ១៦ នឹងបន្ត​នៅ​ថ្ងៃ​អង្គារ​ស្អែក​លើ​ចំងាយ​ផ្លូវ ២២.៤ គីឡូម៉ែត្រប៉ុណ្ណោះ និងជាដំណាក់​កាល​សំខាន់​ដោយ​កីឡាករ​ម្នាក់ៗ​ត្រូវ​ប្រជែង​យក​ថេរវេលា​ផ្ទាល់​ខ្លួន មិនពឹងផ្អែកលើកក្រុមទៀតឡើយ។

ព្រឹត្តិការណ៍ប្រណាំងកង់ Tour de France នឹងបញ្ចប់ជាស្ថាព​រ​នៅ​ថ្ងៃ​អាទិត្យ​ចុង​សប្តាហ៍​នេះ​នៅ​ទីក្រុង​ប៉ារីស៕ អត្ថបទ៖ នាង សុភាវុធ

 

អត្ថបទដែលទាក់ទង

កម្ពុជា ជួបសិង្ហបុរី បើកឆាកខួប ៣០ឆ្នាំ នៃពានបាល់ទាត់អាស៊ាន ម៉ោង ៧យប់នេះ នៅស្ដាតមរតកតេជោ
2026/07/24 10:41:54 am        152
SEA V.Cup៖ ភាគរយខ្ពស់ កម្ពុជា ត្រូវជួបថៃ នៅវគ្គពាក់កណ្ដាលផ្ដាច់ព្រ័ត្រជាថ្មី ក្រោយយកឈ្នះហ្វីលីពីន ៣-០សិត
2026/07/24 10:06:04 am        151
MLS បើកការស៊ើបអង្កេតលើ Inter Miami ជុំវិញការចោទប្រកាន់ថាបានទាក់ទង Casemiro ដោយមិនគោរពបទប្បញ្ញត្តិ
2026/07/23 05:21:53 pm        95

បណ្ដាញសង្គម

ព័ត៌មានចុងក្រោយ

​កម្ពុជាអាចនាំចេញសំបុកត្រចៀកកាំជាលើកដំបូង ទៅកាន់ទីផ្សារប្រទេសចិន ​

2026/07/24 01:06:24 pm
​លោកជំទាវបណ្ឌិត ពេជ ចន្ទមុន្នី ហ៊ុនម៉ាណែត អញ្ជើញចូលរួមពិធីបើកពិព័រណ៍អាពាហ៍ពិពាហ៍ លើកទី៣ ឆ្នាំ២០២៦
2026/07/24 12:47:31 pm
​សហជីព និងកម្មករ ដឹងគុណចំពោះរាជរដ្ឋាភិបាលក្នុងការរក្សា និង​ពង្រីក​ឱកាស​ការងារ​ជូន​ពលរដ្ឋ
2026/07/24 12:43:20 pm
​កងទ័ពគុយបា បញ្ចប់យុទ្ធនាការសមយុទ្ធយោធារយៈពេលប្រាំមួយខែ
2026/07/24 12:30:51 pm
​នាយករដ្ឋមន្ត្រី៖ កាណាដានឹងពិចារណាសងសឹកប្រឆាំងការដំឡើងពន្ធចុងក្រោយរបស់លោក Trump
2026/07/24 12:28:49 pm

ព័ត៌មានពេញនិយម

​ក្រសួងអប់រំនឹងពិនិត្យលើកពេលប្រឡងបាក់ឌុបទៅដើមឆ្នាំ២០២២

2026/07/24 09:33:01 am
​ក្រុមក្មេងទំនើង ០៤នាក់ប្រើដាវ និងពូថៅបង្កហិង្សា ត្រូវតុលាការចោទប្រកាន់ពីបទ « ហិង្សា និងប៉ុនប៉ងឃាតកម្ម »
2026/07/24 08:55:10 am
​សម្ដេចតេជោ ហ៊ុន សែន​ ប្រកាសពីការចាប់ខ្លួនបុរសម្នាក់មានTikTok ឈ្មោះ «ហ៊ៅ អ៊ូខុង» ដែលផ្សព្វផ្សាយបំពុលព័ត៌មាន
2026/07/24 08:55:10 am
​សមត្ថកិច្ចខេត្តឧត្តរមានជ័យ ចុះធ្វើការស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់​ លើ​ករណី​រំលោភ​សម្លាប់ នៅសង្កាត់អូរស្មាច់
2026/07/24 08:55:10 am
​សាលារដ្ឋចាប់ផ្ដើមផ្លាស់ប្ដូរទៅសិក្សាពេញមួយថ្ងៃដោយបង្រៀនថែមទាំងកំព្យូទ័រ និងភាសាអង់គ្លេស
2026/07/24 12:08:21 pm

ព័ត៌មានវីដេអូ

​ក្រោយសង្រ្គាមរយៈពេលរាប់ទសវត្សរ៍ជាមួយរបបអ៊ីរ៉ង់ ក្រុមឃឺដមើលឃើញជ័យជំនះកាន់តែខិតជិតមកដល់

2026/01/23 04:36:39 am
រុស្ស៊ី បាញ់មីស៊ីលលើក្រុង Kharkiv បន្ទាប់ពីអ៊ុយក្រែន វាយប្រហារយានដ្រូនដ៏ធំលើរុស្ស៊ី
2024/09/02 04:13:57 pm
ចិនជំរុញឲ្យសហរដ្ឋអាមេរិកគោរពការប្តេជ្ញាចិត្ត និងឈប់ផ្ដល់អាវុធដល់កោះតៃវ៉ាន់
2023/11/30 09:02:15 am
កម្មករ និយោជិតនៅភ្នំពេញជិតពីរម៉ឺននាក់ នឹងជួបសម្ដេចតេជោនៅព្រឹកស្អែក
2023/06/13 02:57:12 am
រដ្ឋសភាបានបោះឆ្នោត ផ្តល់សេចក្តីទុកចិត្ត ឯកឧត្តម ឌិត ទីណា ជារដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
2022/10/14 03:38:02 pm