បាល់ទាត់៖ គ្រូបង្វឹកក្រុមជំរើសជាតិប៊ែលហ្ស៊ិក លោក Roberto Martinez បានប្រកាសបញ្ជីឈ្មោះកីឡាករទាំង ២៦នាក់ហើយសំរាប់ព្រឹត្តិការណ៍ប្រកួតជើងឯកទ្វីបអឺរ៉ុប Euro ២០២០ ខាងមុខនេះ។ ខ្សែការពារ Leicester City Timothy Castagne, ខ្សែបំរើ Wolverhampton Leander Dendoncker, ខ្សែការពារ Spurs Toby Alderweireld សុទ្ធតែត្រូវបានកោះហៅ។

កីឡាកររបស់ Crystal Palace ពីរនាក់ក៏ត្រូវបានកោះហៅផងដែរគឺខ្សែប្រយុទ្ធទាំងពីរ Leandro Trossard និង Christian Benteke។ កីឡាករសំខាន់ៗផ្សេងទៀត Kevin de Bruyne, Eden Hazard, Yannick Carrasco និង Romelu Lukaku សុទ្ធតែត្រូវបានកោះហៅ។ ក្រុមជំរើសជាតិប៊ែលហ្ស៊ិក ដែលមានរហ័សនាមបិសាចក្រហមដែរនោះនឹងចាប់ផ្តើម Euro ២០២០ ជួបជាមួយរុស្ស៊ីនៅថ្ងៃទី១២ ខែក្រោយនេះ មុនពេលជួបដាណឹម៉ាក ៥ថ្ងៃបន្ទាប់ និងចុងក្រោយជួបហ្វាំងឡង់ថ្ងៃទី២១ ខែមិថុនាដែលជាប្រកួតចុងក្រោយក្នុងពូល B៕
អត្ថបទ៖នាង សុភាវុធ