
កីឡាករវាយកូនគោលអៀកឡង់ខាងជើង Rory McIlroy បានគ្រងជើងឯកលើកដំបូងនៅលើទឹកដីស្កុតឡេន ក្រោយឈ្នះជើងឯក Scottish Open។
ជាការប្រកួតថ្ងៃចុងក្រោយដ៏ល្អសម្រាប់កីឡាករលំដាប់លេខ ៣ ពិភពលោក Rory McIlroy បន្ទាប់ពីធ្វើបាន Birdie នៅ ២ ឡូចុងក្រោយ។
McIlroy តាមពីក្រោយកីឡាករម្ចាស់ផ្ទះស្កុតឡេន Robert MacIntyre នៅពេលចាប់ផ្តើមឡូទី ១៧ មុនពេលដែល McIlroy ធ្វើបាន Birdie លើកទី ១ ដើម្បីតាមស្មើ និងធ្វើបាន Birdie ម្តងទៀតនៅឡូចុងក្រោយទី ១៨ នៃការប្រកួត ដើម្បីបញ្ចប់ការប្រកួតជាមួយនឹង ១៥ អាន់ឌើផា យកឈ្នះ Robert MacIntye មួយស្ត្រូក។

លទ្ធផលផ្សេងទៀត កីឡាករលំដាប់លេខ ១ ពិភពលោកបច្ចុប្បន្នសញ្ជាតិអាមេរិក Scottie Scheffler បានចំណាត់ថ្នាក់លេខ ៣ មាន ១០ អាន់ឌើផា។
ដោយឡែកសម្រាប់ជើងឯកលើកនេះដែរ Rory McIlroy បានរំកិលឡើងមកឈរលេខ ២ ពិភពលោក ទំលាក់ Jon Rahm ទៅលេខ ៣ វិញ៕ អត្ថបទ៖នាង សុភាវុធ
