ឈុន ប៊ុនថន រក្សាតំណែងលេខ១ អាស៊ាន ជាមួយកំណត់ត្រាថ្មី ក្នុងជើងឯកអាស៊ី នៅថៃ

2023/07/17 07:00:40 pm        361

ម្ចាស់មេដាយមាសស៊ីហ្គេមរបស់កម្ពុជា ឈុន ប៊ុនថន នៅតែរក្សាតំណែងលេខ១ ក្នុង​ចំណោម​អត្តពលិក​អាស៊ាន ដែលចូលរួមការប្រកួតកីឡាអត្តពលិកជម្រើសជើងឯកអាស៊ី លើកទី២៥ ឆ្នាំ​២០២៣ នៅប្រទេសថៃ កាលពីចុងសប្ដាហ៍កន្លងទៅ ទោះបីរូបគេ ពុំទទួល​បាន​ជយលាភី​ក្នុង​ការ​ប្រកួត​ប្រចាំទ្វីបនេះក៏ដោយ ។

កីឡាករមានដើមកំណើតពីខេត្តព្រៃវែងរូបនេះ បានប្រកួតលើវិញ្ញាសារត់ចម្ងាយ ៨០០ម៉ែត្រ ជា​វិញ្ញាសា​ដែល​រូបគេដណ្ដើមបានមេដាយមាសជូនជាតិ កាលពីស៊ីហ្គេម លើកទី៣២ ឆ្នាំ២០២៣ បន្ទាប់​ពីខកខានការប្រកួតវិញ្ញាសារត់ចម្ងាយ ១,៥០០ម៉ែត្រ ។

ក្នុងវិញ្ញាសានេះ ប៊ុនថន ប្រើប្រាស់ថិរវេលា ១នាទី និង ៥០.០៩វិនាទី គឺជាកំណត់ត្រាថ្មី និង​បំបែក​កំណត់​ត្រាចាស់លើវិញ្ញាសាដូចគ្នា កាលពីស៊ីហ្គេម ដែលរូបគេប្រើថិរវេលា ១នាទី និង ៥២.៩១​វិនាទី។ លទ្ធផលនេះដែរ បានធ្វើឲ្យកីឡាករវ័យ ៣០ឆ្នាំរូបនេះ ឈរចំណាត់ថ្នាក់លេខ៥ ក្នុង​វគ្គ​ជម្រុះ(Heat) និងឈរចំណាត់ថ្នាក់លេខ១១ ក្នុងចំណោមអត្តពលិកអាស៊ី ។

ប៉ុន្ដែបើក្រឡេកមកចាប់អារម្មណ៍ ក្នុងចំណោមអត្តពលិកអាស៊ីអាគ្នេយ៍ ដែល​ចូល​រួម​ការ​ប្រកួត​ជើង​ឯក​អាស៊ី​នេះ ផ្អែកលើលទ្ធផលបច្ចេកទេសជារួម ម្ចាស់​មេ​ដាយ​មាស​ស៊ីហ្គេម​របស់​កម្ពុជា​រូប​នេះ នៅតែរក្សាតំណែងលេខ១ ដដែល ដ្បិតក្នុងការប្រកួតនេះ គេក៏មានកីឡាករវៀតណាម ម៉ាឡេស៊ី និងទីម័រខាងកើតចូលរួមប្រកួតផងដែរ ។

សូមបញ្ជាក់ថា ការប្រកួតកីឡាអត្តពលកម្មជ្រើសរើសជើងឯកអាស៊ី លើកទី២៥ ឆ្នាំ២០២៣ នៅ​ប្រទេស​ថៃ បានធ្វើការប្រកួតពីថ្ងៃទី១២ ដល់ថ្ងៃទី១៦ ខែកក្កដាកន្លងទៅ ហើយសហព័ន្ធ​ខ្មែរ​កីឡា​អត្ត​ពលកម្មស្ម័គ្រចិត្ត បានបញ្ជូនកីឡាករ-កីឡាការិនី ៣រូបចូលរួម គឺមានម្ចាស់​មេដាយ​មាស​ស៊ីហ្គេម ឈុន ប៊ុនថុន, កីឡាករ ណឹប ច័ន្ទយ៉ុរ៉ុង និងកីឡាការិនី ពក ពិសី ក្រោមការ​ដឹកនាំ​របស់​លោក ប៉ែន វុទ្ធី អនុប្រធានសហព័ន្ធ និងលោក បូរ ពុធរាត្រី ជាគ្រូបង្វឹក ៕ អត្ថបទ៖ លី ឈុនឡា



 

 

អត្ថបទដែលទាក់ទង

មន្រ្តីជាន់ខ្ពស់ក្រសួងអប់រំ៖ ការប្រកួតកីឡាជាតិ-កីឡាជាតិជនពិការ ត្រូវរៀបចំតាមលំនាំហ្គេមស្តង់ដា លើប្រភេទកីឡានីមួយៗ
2026/07/24 02:35:41 pm        11
កម្ពុជា ជួបសិង្ហបុរី បើកឆាកខួប ៣០ឆ្នាំ នៃពានបាល់ទាត់អាស៊ាន ម៉ោង ៧យប់នេះ នៅស្ដាតមរតកតេជោ
2026/07/24 10:41:54 am        166
SEA V.Cup៖ ភាគរយខ្ពស់ កម្ពុជា ត្រូវជួបថៃ នៅវគ្គពាក់កណ្ដាលផ្ដាច់ព្រ័ត្រជាថ្មី ក្រោយយកឈ្នះហ្វីលីពីន ៣-០សិត
2026/07/24 10:06:04 am        153

បណ្ដាញសង្គម

ព័ត៌មានចុងក្រោយ

​មន្រ្តីជាន់ខ្ពស់ក្រសួងអប់រំ៖ ការប្រកួតកីឡាជាតិ-កីឡាជាតិជនពិការ ត្រូវរៀបចំតាមលំនាំហ្គេមស្តង់ដា លើប្រភេទកីឡានីមួយៗ

2026/07/24 02:35:41 pm
​ប្រមុខ UN៖ វិបត្តិច្រកសមុទ្រ Hormuz និងសមុទ្រក្រហម ទាញមជ្ឈិមបូព៌ាឱ្យចូលក្នុងជម្លោះកាន់តែធំ
2026/07/24 02:08:07 pm
​អ្នកនាំពាក្យ៖ មួយឆ្នាំក្រោយថៃឈ្លានពាន នៅមានពលរដ្ឋខ្មែរជាងពីរម៉ឺននាក់ទៀតមិនទាន់អាចវិលត្រឡប់ទៅផ្ទះសម្បែងវិញបាន
2026/07/24 01:24:48 pm
​កម្ពុជាអាចនាំចេញសំបុកត្រចៀកកាំជាលើកដំបូង ទៅកាន់ទីផ្សារប្រទេសចិន ​
2026/07/24 01:06:24 pm
​លោកជំទាវបណ្ឌិត ពេជ ចន្ទមុន្នី ហ៊ុនម៉ាណែត អញ្ជើញចូលរួមពិធីបើកពិព័រណ៍អាពាហ៍ពិពាហ៍ លើកទី៣ ឆ្នាំ២០២៦
2026/07/24 12:47:31 pm

ព័ត៌មានពេញនិយម

​ក្រសួងអប់រំនឹងពិនិត្យលើកពេលប្រឡងបាក់ឌុបទៅដើមឆ្នាំ២០២២

2026/07/24 09:33:01 am
​ក្រុមក្មេងទំនើង ០៤នាក់ប្រើដាវ និងពូថៅបង្កហិង្សា ត្រូវតុលាការចោទប្រកាន់ពីបទ « ហិង្សា និងប៉ុនប៉ងឃាតកម្ម »
2026/07/24 08:55:10 am
​សម្ដេចតេជោ ហ៊ុន សែន​ ប្រកាសពីការចាប់ខ្លួនបុរសម្នាក់មានTikTok ឈ្មោះ «ហ៊ៅ អ៊ូខុង» ដែលផ្សព្វផ្សាយបំពុលព័ត៌មាន
2026/07/24 08:55:10 am
​សមត្ថកិច្ចខេត្តឧត្តរមានជ័យ ចុះធ្វើការស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់​ លើ​ករណី​រំលោភ​សម្លាប់ នៅសង្កាត់អូរស្មាច់
2026/07/24 08:55:10 am
​សាលារដ្ឋចាប់ផ្ដើមផ្លាស់ប្ដូរទៅសិក្សាពេញមួយថ្ងៃដោយបង្រៀនថែមទាំងកំព្យូទ័រ និងភាសាអង់គ្លេស
2026/07/24 12:08:21 pm

ព័ត៌មានវីដេអូ

​ក្រោយសង្រ្គាមរយៈពេលរាប់ទសវត្សរ៍ជាមួយរបបអ៊ីរ៉ង់ ក្រុមឃឺដមើលឃើញជ័យជំនះកាន់តែខិតជិតមកដល់

2026/01/23 04:36:39 am
រុស្ស៊ី បាញ់មីស៊ីលលើក្រុង Kharkiv បន្ទាប់ពីអ៊ុយក្រែន វាយប្រហារយានដ្រូនដ៏ធំលើរុស្ស៊ី
2024/09/02 04:13:57 pm
ចិនជំរុញឲ្យសហរដ្ឋអាមេរិកគោរពការប្តេជ្ញាចិត្ត និងឈប់ផ្ដល់អាវុធដល់កោះតៃវ៉ាន់
2023/11/30 09:02:15 am
កម្មករ និយោជិតនៅភ្នំពេញជិតពីរម៉ឺននាក់ នឹងជួបសម្ដេចតេជោនៅព្រឹកស្អែក
2023/06/13 02:57:12 am
រដ្ឋសភាបានបោះឆ្នោត ផ្តល់សេចក្តីទុកចិត្ត ឯកឧត្តម ឌិត ទីណា ជារដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
2022/10/14 03:38:02 pm