ឧត្តមមន្ត្រីអាស៊ាន៖ បញ្ហាមីយ៉ាន់ម៉ា នៅតែស្មុគស្មាញ ដែលទាមទារឱ្យប្រទេសសាមី ខិតខំដោះស្រាយ

2023/07/17 07:09:12 pm        150

ភ្នំពេញ៖ ឯកឧត្ដម គង់ ភោគ រដ្ឋលេខាធិការក្រសួងការបរទេស ​និងសហប្រតិបត្តិការអន្តរជាតិ និងជា​ឧត្តមមន្រ្តីអាស៊ាន​របស់កម្ពុជា ​បានថ្លែងថា បញ្ហានៅក្នុងប្រទេសមីយ៉ាន់ម៉ា នៅតែមានភាព​ស្មុគស្មាញ សម្រាប់អាស៊ាន​ ហើយប្រទេសសមាជិកទាំងអស់ ​ក៏បានជំរុញ និងទាមទារ​ដល់​មីយ៉ាន់ម៉ាខ្លួនឯង​ ត្រូវខិតខំដោះ​ស្រាយ​បញ្ចប់​នូវជម្លោះនេះ ។

ក្នុងសន្និសីទសារព័ត៌មាន ដើម្បីរាយការណ៍អំពីលទ្ធផល នៃការចូលរួម របស់​ឯកឧត្ដម​ឧបនាយករដ្ឋមន្ត្រី ប្រាក់ សុខុន រដ្ឋមន្ត្រីការបរទេស និងសហប្រតិបត្តិការអន្តរជាតិ នៅក្នុងកិច្ចប្រជុំ​រដ្ឋ​មន្រ្តី​ការបរទេសអាស៊ានលើកទី៥៦ និងកិច្ចប្រជុំពាក់ព័ន្ធ នៅប្រទេសឥណ្ឌូនេស៊ី នៅថ្ងៃទី១៧ ខែកក្កដា ឆ្នាំ២០២៣នេះ ​ឯកឧត្តម គង់ ភោគ មានប្រសាសន៍ថា​ ពាក់ព័ន្ធបញ្ហាមីយ៉ាន់ម៉ា ត្រូវបាន​នាំយក​ទៅពិភាក្សាក្នុងកិច្ចប្រជុំចង្អៀត ​នៃកិច្ចប្រជុំរដ្ឋមន្ត្រីការបរទេសអាស៊ាន​ លើកទី៥៦ ដោយ​បញ្ហានៅ​ក្នុងប្រទេសមួយនេះ ​មានការលំបាក ​និងស្មុគស្មាញ ​ហើយភាគីទាំងអស់ បានធ្វើការពិភាក្សាច្រើន ។

ឯកឧត្តម បានបន្តថា ​បច្ចុប្បន្នការប៉ះទង្គិចគ្នា ​រវាងរដ្ឋាភិបាលណៃពីដោ និង​កងកម្លាំង ​នៅតែ​បន្ត​កើត​មាន តែយ៉ាងណាប្រទេសជាសមាជិក​ និងប្រធានអាស៊ាន​ កំពុងខិតខំប្រឹងប្រែង និងធ្វើការ​សម្របសម្រួល ខណៈដែលភាគីកម្ពុជា នៅបន្តរក្សាជំហរដដែលខិតខំតាមលទ្ធភាពជួយ​ដល់​ភាគីពាក់ព័ន្ធទាំងអស់ ដើម្បីស្វែងរកដំណោះស្រាយមួយ ​ដែលអាចបញ្ចប់វិបត្តិនៅទីនោះ ហើយនាំ​មកវិញនូវប្រក្រតីភាព ។

គួរបញ្ជាក់ថា វិបត្តិដែលកំពុងកើតឡើងនៅប្រទេសមីយ៉ាន់ម៉ា បានផ្ទុះឡើងជិត៣ឆ្នាំមកហើយ ប៉ុន្តែ​នៅមិនទាន់រកឃើញដំណោះស្រាយ ​ដើម្បីបញ្ចប់នៅឡើយនោះទេ ​ខណៈជម្លោះនេះ បានបណ្ដាល​ឲ្យមានជនស៊ីវិលជាច្រើននាក់​ បានស្លាប់បាត់បង់ជីវិត ​រួមទាំងផ្ទះសម្បែង និងហេដ្ឋារចនា​សម្ព័ន្ធ​ជាច្រើន ត្រូវបានបំផ្លាញជាបន្តបន្ទាប់ ៕អត្ថបទបាន សុខរិទ្ធិ

អត្ថបទដែលទាក់ទង

ផ្លូវជនបទបញ្ចប់សុពលក្នុងស្រុកបរកែវ រក្សាគុណភាពល្អ លើកកម្ពស់ដល់ការរស់នៅរបស់ប្រជាជន
2026/07/24 03:27:29 pm        28
អ្នកនាំពាក្យ៖ មួយឆ្នាំក្រោយថៃឈ្លានពាន នៅមានពលរដ្ឋខ្មែរជាងពីរម៉ឺននាក់ទៀតមិនទាន់អាចវិលត្រឡប់ទៅផ្ទះសម្បែងវិញបាន
2026/07/24 01:24:48 pm        235
កម្ពុជាអាចនាំចេញសំបុកត្រចៀកកាំជាលើកដំបូង ទៅកាន់ទីផ្សារប្រទេសចិន ​
2026/07/24 01:06:24 pm        222

បណ្ដាញសង្គម

ព័ត៌មានចុងក្រោយ

​លោក Rubio៖ អាមេរិកត្រៀមជួយបញ្ចប់សង្គ្រាមគ្មានន័យ នៅអ៊ុយក្រែន ប៉ុន្តែពុំមានកិច្ចព្រមព្រៀង ឆាប់ៗនេះទេ

2026/07/24 03:54:50 pm
​លោក TRUMP ថា អ៊ីរ៉ង់មិនទាន់ត្រៀមខ្លួនសម្រាប់ការចរចា ដូច្នេះអាមេរិកត្រូវតែបន្តប្រតិបត្តិការយោធា
2026/07/24 03:50:45 pm
​កូរ៉េខាងត្បូងបង្ហាញចក្ខុវិស័យកំណើនសេដ្ឋកិច្ចដល់វិនិយោគិននៅអង់គ្លេស និងសិង្ហបុរី
2026/07/24 03:47:41 pm
​កងទ័ពជើងទឹកកូរ៉េខាងត្បូងសាកល្បងប្រើប្រាស់មនុស្សយន្ត ក្នុងបេសកកម្មប្រយុទ្ធជាលើកដំបូង
2026/07/24 03:45:01 pm
​ស្ថានទូតរុស្ស៊ី៖ ទណ្ឌកម្មថ្មីរបស់អឺរ៉ុបប្រឆាំងទីក្រុងមូស្គូ នឹងធ្វើឲ្យស្ថានភាពសេដ្ឋកិច្ចរបស់EUកាន់តែធ្ងន់ធ្ងរឡើង
2026/07/24 03:40:00 pm

ព័ត៌មានពេញនិយម

​ក្រសួងអប់រំនឹងពិនិត្យលើកពេលប្រឡងបាក់ឌុបទៅដើមឆ្នាំ២០២២

2026/07/24 09:33:01 am
​ក្រុមក្មេងទំនើង ០៤នាក់ប្រើដាវ និងពូថៅបង្កហិង្សា ត្រូវតុលាការចោទប្រកាន់ពីបទ « ហិង្សា និងប៉ុនប៉ងឃាតកម្ម »
2026/07/24 02:46:11 pm
​សម្ដេចតេជោ ហ៊ុន សែន​ ប្រកាសពីការចាប់ខ្លួនបុរសម្នាក់មានTikTok ឈ្មោះ «ហ៊ៅ អ៊ូខុង» ដែលផ្សព្វផ្សាយបំពុលព័ត៌មាន
2026/07/24 08:55:10 am
​សមត្ថកិច្ចខេត្តឧត្តរមានជ័យ ចុះធ្វើការស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់​ លើ​ករណី​រំលោភ​សម្លាប់ នៅសង្កាត់អូរស្មាច់
2026/07/24 08:55:10 am
​សាលារដ្ឋចាប់ផ្ដើមផ្លាស់ប្ដូរទៅសិក្សាពេញមួយថ្ងៃដោយបង្រៀនថែមទាំងកំព្យូទ័រ និងភាសាអង់គ្លេស
2026/07/24 03:21:02 pm

ព័ត៌មានវីដេអូ

​ក្រោយសង្រ្គាមរយៈពេលរាប់ទសវត្សរ៍ជាមួយរបបអ៊ីរ៉ង់ ក្រុមឃឺដមើលឃើញជ័យជំនះកាន់តែខិតជិតមកដល់

2026/01/23 04:36:39 am
រុស្ស៊ី បាញ់មីស៊ីលលើក្រុង Kharkiv បន្ទាប់ពីអ៊ុយក្រែន វាយប្រហារយានដ្រូនដ៏ធំលើរុស្ស៊ី
2024/09/02 04:13:57 pm
ចិនជំរុញឲ្យសហរដ្ឋអាមេរិកគោរពការប្តេជ្ញាចិត្ត និងឈប់ផ្ដល់អាវុធដល់កោះតៃវ៉ាន់
2023/11/30 09:02:15 am
កម្មករ និយោជិតនៅភ្នំពេញជិតពីរម៉ឺននាក់ នឹងជួបសម្ដេចតេជោនៅព្រឹកស្អែក
2023/06/13 02:57:12 am
រដ្ឋសភាបានបោះឆ្នោត ផ្តល់សេចក្តីទុកចិត្ត ឯកឧត្តម ឌិត ទីណា ជារដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
2022/10/14 03:38:02 pm