បណ្ដុំយុវជនសង្គមស៊ីវិលផ្សព្វផ្សាយពីសារសំខាន់នៃការចូលរួមបោះឆ្នោតរបស់ប្រជាពលរដ្ឋ

2023/07/17 07:23:20 pm        227

ភ្នំពេញ៖ ក្រុមយុវជននៃបណ្ដុំយុវជនសង្គមស៊ីវិល កាលពីរសៀលថ្ងៃទី១៦ ខែកក្កដា ឆ្នាំ២០២៣នេះ បានរួមគ្នាធ្វើសន្និសីទសារព័ត៌មានផ្សព្វផ្សាយអំពី «សារៈសំខាន់នៃការចូលរួមបោះឆ្នោត របស់ប្រជាពលរដ្ឋ» ខណៈការបោះឆ្នោតជ្រើសតាំងតំណាងរាស្រ្ដអាណត្តិ៧ ឆ្នាំ២០២៣នេះ នឹងប្រព្រឹត្តិទៅនាថ្ងៃទី ២៣ ខែកក្កដា ឆ្នាំ២០២៣ ខាងមុខនេះ។

លោក ហេង សំណាង ប្រធានបណ្តុំអង្គការសមាគមសង្គមស៊ីវិល លើកឡើងថា សន្លឹកឆ្នោត​មួយសន្លឹក​ដែល​កើតចេញការចូលរួមបោះឆ្នោតរបស់ប្រជាពលរដ្ឋ ពិតជាមានសារៈសំខាន់​ខ្លាំង​ណាស់ ដើម្បីសម្រេចជោគវាសនាប្រទេសជាតិ តាមរយៈការសម្រេចចិត្តបោះឆ្នោតគាំទ្រ​គណៈនយោបាយ​ដែលមានគោលនយោបាយដឹកនាំច្បាស់លាស់ អាចដឹកនាំ​ប្រទេសជាតិ​ឱ្យមានការអភិវឌ្ឍរីចម្រើន និងរក្សាបាននូវសុខសន្ដិភាព។

លោកបន្ថែមថា ក្នុងនាមយុវជនសង្គមស៊ីវិល លោកពិតជាមានការសោកស្ដាយដែល​ក្នុងឱកាស​នៃគណបក្សនយោបាយនានាកំពុងធ្វើសកម្មភាព​ឃោសនា​ស្វែងរកសំឡេងឆ្នោត បែរជា​មាន​ក្រុមប្រឆាំង​ក្រៅស្រុកមួយចំនួនបន្តធ្វើសកម្មភាពបំផុសបំផុលព័ត៌មានក្លែងក្លាយ និង​ឃោសនា​មិនឱ្យ​ប្រជាពលរដ្ឋទៅបោះឆ្នោតធ្វើឱ្យប៉ះពាល់ដល់ការអនុវត្តសិទ្ធិសេរីភាព​ក្នុងការបោះឆ្នោត​របស់ប្រជាពលរដ្ឋ និងលទ្ធិប្រជាធិបតេយ្យរបស់ប្រទេសកម្ពុជា។

លោក ម៉ៅ ស៊ីថា ប្រធានយុវជនខ្មែរមហានគរ អំពាវនាវ និងផ្តាំផ្ញើទៅដល់បងប្អូនប្រជាពលរដ្ឋ​ខ្មែរ​ទាំងក្នុង និងក្រៅស្រុកទាំងឈប់ចាញ់ល្បិច​នយោបាយ​របស់​ជន​អគតិមួយ​ចំនួន ដែលបន្តឃោសនា​មួលបង្កាច់រាជរដ្ឋាភិបាលតាមរយៈការបង្កើតព័ត៌មានក្លែងក្លាយផ្សេងៗ វាយប្រហារមកលើ​រាជរដ្ឋាភិបាលកម្ពុជា។

ក្នុងឱកាសនេះក្រុមយុវជននៃបណ្តុំអង្គការសមាគមសង្គមស៊ីវិល​ បានអំពាវនាវ​ដល់​ប្រជាពលរដ្ឋខ្មែរ ដែល​មានឈ្មោះក្នុងបញ្ជីឈ្មោះបោះឆ្នោតទាំងអស់​អញ្ជើញ​ទៅចូលរួមធ្វើការ​បោះឆ្នោត​ឲ្យបាន​គ្រប់ៗគ្នា ដើម្បីជ្រើសរើសថ្នាក់ដឹកនាំប្រទេសដែលខ្លួន​ស្រលាញ់ពេញចិត្ត ដែលអាចបន្តដឹកនាំនាវា​កម្ពុជាឱ្យកាន់តែរីកចម្រើន​ជឿនលឿនបន្តទៅមុខទៀត៕អត្ថបទ៖ វ៉ន ដារ៉ា

អត្ថបទដែលទាក់ទង

អ្នកនាំពាក្យ៖ មួយឆ្នាំក្រោយថៃឈ្លានពាន នៅមានពលរដ្ឋខ្មែរជាងពីរម៉ឺននាក់ទៀតមិនទាន់អាចវិលត្រឡប់ទៅផ្ទះសម្បែងវិញបាន
2026/07/24 01:24:48 pm        142
កម្ពុជាអាចនាំចេញសំបុកត្រចៀកកាំជាលើកដំបូង ទៅកាន់ទីផ្សារប្រទេសចិន ​
2026/07/24 01:06:24 pm        122
លោកជំទាវបណ្ឌិត ពេជ ចន្ទមុន្នី ហ៊ុនម៉ាណែត អញ្ជើញចូលរួមពិធីបើកពិព័រណ៍អាពាហ៍ពិពាហ៍ លើកទី៣ ឆ្នាំ២០២៦
2026/07/24 12:47:31 pm        156

បណ្ដាញសង្គម

ព័ត៌មានចុងក្រោយ

​អ្នកនាំពាក្យ៖ មួយឆ្នាំក្រោយថៃឈ្លានពាន នៅមានពលរដ្ឋខ្មែរជាងពីរម៉ឺននាក់ទៀតមិនទាន់អាចវិលត្រឡប់ទៅផ្ទះសម្បែងវិញបាន

2026/07/24 01:24:48 pm
​កម្ពុជាអាចនាំចេញសំបុកត្រចៀកកាំជាលើកដំបូង ទៅកាន់ទីផ្សារប្រទេសចិន ​
2026/07/24 01:06:24 pm
​លោកជំទាវបណ្ឌិត ពេជ ចន្ទមុន្នី ហ៊ុនម៉ាណែត អញ្ជើញចូលរួមពិធីបើកពិព័រណ៍អាពាហ៍ពិពាហ៍ លើកទី៣ ឆ្នាំ២០២៦
2026/07/24 12:47:31 pm
​សហជីព និងកម្មករ ដឹងគុណចំពោះរាជរដ្ឋាភិបាលក្នុងការរក្សា និង​ពង្រីក​ឱកាស​ការងារ​ជូន​ពលរដ្ឋ
2026/07/24 12:43:20 pm
​កងទ័ពគុយបា បញ្ចប់យុទ្ធនាការសមយុទ្ធយោធារយៈពេលប្រាំមួយខែ
2026/07/24 12:30:51 pm

ព័ត៌មានពេញនិយម

​ក្រសួងអប់រំនឹងពិនិត្យលើកពេលប្រឡងបាក់ឌុបទៅដើមឆ្នាំ២០២២

2026/07/24 09:33:01 am
​ក្រុមក្មេងទំនើង ០៤នាក់ប្រើដាវ និងពូថៅបង្កហិង្សា ត្រូវតុលាការចោទប្រកាន់ពីបទ « ហិង្សា និងប៉ុនប៉ងឃាតកម្ម »
2026/07/24 08:55:10 am
​សម្ដេចតេជោ ហ៊ុន សែន​ ប្រកាសពីការចាប់ខ្លួនបុរសម្នាក់មានTikTok ឈ្មោះ «ហ៊ៅ អ៊ូខុង» ដែលផ្សព្វផ្សាយបំពុលព័ត៌មាន
2026/07/24 08:55:10 am
​សមត្ថកិច្ចខេត្តឧត្តរមានជ័យ ចុះធ្វើការស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់​ លើ​ករណី​រំលោភ​សម្លាប់ នៅសង្កាត់អូរស្មាច់
2026/07/24 08:55:10 am
​សាលារដ្ឋចាប់ផ្ដើមផ្លាស់ប្ដូរទៅសិក្សាពេញមួយថ្ងៃដោយបង្រៀនថែមទាំងកំព្យូទ័រ និងភាសាអង់គ្លេស
2026/07/24 12:08:21 pm

ព័ត៌មានវីដេអូ

​ក្រោយសង្រ្គាមរយៈពេលរាប់ទសវត្សរ៍ជាមួយរបបអ៊ីរ៉ង់ ក្រុមឃឺដមើលឃើញជ័យជំនះកាន់តែខិតជិតមកដល់

2026/01/23 04:36:39 am
រុស្ស៊ី បាញ់មីស៊ីលលើក្រុង Kharkiv បន្ទាប់ពីអ៊ុយក្រែន វាយប្រហារយានដ្រូនដ៏ធំលើរុស្ស៊ី
2024/09/02 04:13:57 pm
ចិនជំរុញឲ្យសហរដ្ឋអាមេរិកគោរពការប្តេជ្ញាចិត្ត និងឈប់ផ្ដល់អាវុធដល់កោះតៃវ៉ាន់
2023/11/30 09:02:15 am
កម្មករ និយោជិតនៅភ្នំពេញជិតពីរម៉ឺននាក់ នឹងជួបសម្ដេចតេជោនៅព្រឹកស្អែក
2023/06/13 02:57:12 am
រដ្ឋសភាបានបោះឆ្នោត ផ្តល់សេចក្តីទុកចិត្ត ឯកឧត្តម ឌិត ទីណា ជារដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
2022/10/14 03:38:02 pm