ទេសចរអន្តរជាតិ បន្តកក់កញ្ចប់ទេសចរណ៍មកទស្សនាកម្ពុជា អំឡុងកំពុងរៀបចំការបោះឆ្នោតជាតិ

2023/07/17 10:00:36 pm        341

ភ្នំពេញ៖ នៅក្នុងអំឡុងពេលដែលកម្ពុជា ក្នុងស្ថិតនៅក្នុងរដូវភ្លៀង និងជារដូវភ្ញៀវដើរទស្សនាតិច គឺមានភ្ញៀវទេសចរអន្តរជាតិជាច្រើន នៅតាមបណ្តាប្រទេស ជាពិសេសនៅប៉ែកខាងអឺរ៉ុប និងប្រទេសចិនជាដើម។ ទេសចរបរទេសបាននិងកំពុងកក់កញ្ចប់ទេសចរណ៍មកទស្សនាកម្ពុជា ។

បើតាមបណ្តាភ្ញៀវទេសចរអន្តរជាតិ ដើរទស្សនារាជធានីភ្នំពេញ បានថ្លែងប្រាប់BTV នៅថ្ងៃ១៧ខែក្កដានេះថា ការមកទស្សនាកម្ពុជា ក្នុងអំឡុងពេលរដូវមានភ្ញៀវទេសចរតិចនេះ គឺសង្កេតឃើញថា កម្ពុជាមានបរិស្ថានល្អ មានការអភិវឌ្ឍ សំណង់អាគារខ្ពស់ៗច្រើន ពលរដ្ឋខ្មែរមានភាពរាក់ទាញមានស្នាមញញឹមស្អាត ហើយពួកគាត់នឹងត្រឡប់មកទស្សនាកម្ពុជាម្តងទៀត។

លោកស្រី ឆាយ សៀវលីន ប្រធានសមាគមទីភ្នាក់ទេសចរណ៍កម្ពុជា CATA បានថ្លែងថា កម្ពុជា ត្បិតក្នុងរដូវភ្លៀងច្រើន និងជារដូវភ្ញៀវទេសចរតិច កម្ពុជា នៅតែមានភ្ញៀវទេសចរអន្តរជាតិអញ្ជើញមកទស្សនាជាហូរហែរឥតដាច់នោះទេ ហើយលោកស្រីសង្កេតឃើញដែរថា ដំណើរការការបោះឆ្នោតជាតិឆ្នាំ២០២៣ គឺមិនមានការប៉ះពាលវិស័យទេសចរណ៍នៅកម្ពុជានោះទេ ពោលគឺគ្រប់ភ្ញៀវអន្តរជាតិគឺគេចង់​ឃើញស្ថានការណ៍ល្អប្រទេសរបស់កម្ពុជា ​នៅមុន និងក្រោយការបោះឆ្នោត​។

លោក ឈុន មករា ប្រធាននាយកដ្ឋានទីភ្នាក់ទេសចរណ៍ ដឹកជញ្ជូន និងមគ្គុទេសក៍ទេសចរណ៍ នៃក្រសួងទេសចរណ៍ ថ្លែងថា រដូវភ្ញៀវទេសចរអន្តរជាតិ មកទស្សនាកម្ពុជាច្រើន គឺមានចាប់តុលា រហូតដល់ខែមីនា នៅឆ្នាំក្រោយនេះ ហើយតាមរយៈការកក់កញ្ចប់ទេសចរណ៍​នៅក្រៅប្រទេស​ក្នុងអំឡុងពេលនេះ បូករួមនឹងភ្ញៀវចិនចេញដើរកម្សាន្តក្រៅប្រទេសច្រើនដែរនោះ ​កម្ពុជារំពឹងថា នៅដំណាច់ឆ្នាំ២០២៣នេះ កម្ពុជា ​ទទួលបានភ្ញៀវអន្តរជាតិមកទស្សនាកម្សាន្តប្រមាណ ៤លាន៥សែននាក់៕ អត្ថបទ ស៊ុម សុខជា

អត្ថបទដែលទាក់ទង

ផ្លូវជនបទបញ្ចប់សុពលក្នុងស្រុកបរកែវ រក្សាគុណភាពល្អ លើកកម្ពស់ដល់ការរស់នៅរបស់ប្រជាជន
2026/07/24 03:27:29 pm        28
អ្នកនាំពាក្យ៖ មួយឆ្នាំក្រោយថៃឈ្លានពាន នៅមានពលរដ្ឋខ្មែរជាងពីរម៉ឺននាក់ទៀតមិនទាន់អាចវិលត្រឡប់ទៅផ្ទះសម្បែងវិញបាន
2026/07/24 01:24:48 pm        234
កម្ពុជាអាចនាំចេញសំបុកត្រចៀកកាំជាលើកដំបូង ទៅកាន់ទីផ្សារប្រទេសចិន ​
2026/07/24 01:06:24 pm        222

បណ្ដាញសង្គម

ព័ត៌មានចុងក្រោយ

​លោក Rubio៖ អាមេរិកត្រៀមជួយបញ្ចប់សង្គ្រាមគ្មានន័យ នៅអ៊ុយក្រែន ប៉ុន្តែពុំមានកិច្ចព្រមព្រៀង ឆាប់ៗនេះទេ

2026/07/24 03:54:50 pm
​លោក TRUMP ថា អ៊ីរ៉ង់មិនទាន់ត្រៀមខ្លួនសម្រាប់ការចរចា ដូច្នេះអាមេរិកត្រូវតែបន្តប្រតិបត្តិការយោធា
2026/07/24 03:50:45 pm
​កូរ៉េខាងត្បូងបង្ហាញចក្ខុវិស័យកំណើនសេដ្ឋកិច្ចដល់វិនិយោគិននៅអង់គ្លេស និងសិង្ហបុរី
2026/07/24 03:47:41 pm
​កងទ័ពជើងទឹកកូរ៉េខាងត្បូងសាកល្បងប្រើប្រាស់មនុស្សយន្ត ក្នុងបេសកកម្មប្រយុទ្ធជាលើកដំបូង
2026/07/24 03:45:01 pm
​ស្ថានទូតរុស្ស៊ី៖ ទណ្ឌកម្មថ្មីរបស់អឺរ៉ុបប្រឆាំងទីក្រុងមូស្គូ នឹងធ្វើឲ្យស្ថានភាពសេដ្ឋកិច្ចរបស់EUកាន់តែធ្ងន់ធ្ងរឡើង
2026/07/24 03:40:00 pm

ព័ត៌មានពេញនិយម

​ក្រសួងអប់រំនឹងពិនិត្យលើកពេលប្រឡងបាក់ឌុបទៅដើមឆ្នាំ២០២២

2026/07/24 09:33:01 am
​ក្រុមក្មេងទំនើង ០៤នាក់ប្រើដាវ និងពូថៅបង្កហិង្សា ត្រូវតុលាការចោទប្រកាន់ពីបទ « ហិង្សា និងប៉ុនប៉ងឃាតកម្ម »
2026/07/24 02:46:11 pm
​សម្ដេចតេជោ ហ៊ុន សែន​ ប្រកាសពីការចាប់ខ្លួនបុរសម្នាក់មានTikTok ឈ្មោះ «ហ៊ៅ អ៊ូខុង» ដែលផ្សព្វផ្សាយបំពុលព័ត៌មាន
2026/07/24 08:55:10 am
​សមត្ថកិច្ចខេត្តឧត្តរមានជ័យ ចុះធ្វើការស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់​ លើ​ករណី​រំលោភ​សម្លាប់ នៅសង្កាត់អូរស្មាច់
2026/07/24 08:55:10 am
​សាលារដ្ឋចាប់ផ្ដើមផ្លាស់ប្ដូរទៅសិក្សាពេញមួយថ្ងៃដោយបង្រៀនថែមទាំងកំព្យូទ័រ និងភាសាអង់គ្លេស
2026/07/24 03:21:02 pm

ព័ត៌មានវីដេអូ

​ក្រោយសង្រ្គាមរយៈពេលរាប់ទសវត្សរ៍ជាមួយរបបអ៊ីរ៉ង់ ក្រុមឃឺដមើលឃើញជ័យជំនះកាន់តែខិតជិតមកដល់

2026/01/23 04:36:39 am
រុស្ស៊ី បាញ់មីស៊ីលលើក្រុង Kharkiv បន្ទាប់ពីអ៊ុយក្រែន វាយប្រហារយានដ្រូនដ៏ធំលើរុស្ស៊ី
2024/09/02 04:13:57 pm
ចិនជំរុញឲ្យសហរដ្ឋអាមេរិកគោរពការប្តេជ្ញាចិត្ត និងឈប់ផ្ដល់អាវុធដល់កោះតៃវ៉ាន់
2023/11/30 09:02:15 am
កម្មករ និយោជិតនៅភ្នំពេញជិតពីរម៉ឺននាក់ នឹងជួបសម្ដេចតេជោនៅព្រឹកស្អែក
2023/06/13 02:57:12 am
រដ្ឋសភាបានបោះឆ្នោត ផ្តល់សេចក្តីទុកចិត្ត ឯកឧត្តម ឌិត ទីណា ជារដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
2022/10/14 03:38:02 pm