សកម្មជនបក្សប្រជាជនកម្ពុជា បន្តផ្សព្វផ្សាយគោលនយោបាយបក្សកាន់តែសស្រាក់ស្រាំ

2023/07/18 12:23:21 am        244

ភ្នំពេញ៖ សកម្មជនគណបក្សប្រជាជនកម្ពុជា នៅមូលដ្ឋានរាជធានីភ្នំពេញ កំពុងសស្រាក់​សស្រាំ​បន្តធ្វើយុទ្ធនា ការផ្សព្វផ្សាយគោលនយោបាយបក្សឱ្យកាន់​តែជ្រួតជ្រាបចូល​ក្នុងសហគមន៍​ប្រជាពលរដ្ឋ ដើម្បីទទួលបាន ការគាំទ្រកាន់តែខ្លាំងពីអ្នកបោះឆ្នោត ។

សកម្មជន និងក្រុមអ្នកគាំទ្រគណបក្សប្រជាជនកម្ពុជា នៅថ្ងៃទី១៧ ខែកក្កដា នេះ បានប្រាប់BTV ថា ខណៈដែលយុទ្ធនាការឃោសនារកសំឡេងឆ្នោត នឹងបញ្ចប់ក្នុងរយៈពេល៥ថ្ងៃទៀតនោះ តាមការ សង្កេតក្នុងពេលចុះផ្សព្វផ្សាយគោលនយោបាយគណបក្សនៅក្នុងមូលដ្ឋាន គឺប្រជាពលរដ្ឋជាច្រើន​លើស លប់ បានបង្ហាញនូវក្ដីស្រលាញ់ និងពេញចិត្តគោលនយោបាយរបស់គណបក្សប្រជាជន​កម្ពុជា ដែលបាន ​ដាក់ចេញក្នុងគោលបំណងបម្រើផលប្រយោជន៍ប្រទេសជាតិ និងប្រជាពលរដ្ឋ ។

ពួកគេបានបន្តអំពាវនាវដល់ប្រជាពលរដ្ឋ ​ដែលមានឈ្មោះក្នុងបញ្ជីឈ្មោះបោះឆ្នោត ត្រូវត្រៀមអត្ត សញ្ញាណបណ្ណ ​ឬឯកសារពាក់ព័ន្ធ ​សម្រាប់ការបោះឆ្នោត នៅថ្ងៃទី២៣ ខែកក្កដា នេះ ហើយទៅ​បោះឆ្នោត ​ជូនគណបក្សប្រជាជនកម្ពុជា ​ដែលស្ថិតនៅលេខរៀងទី១៨ ។

ការបោះឆ្នោតជ្រើសតាំងតំណាងរាស្រ្ត នីតិកាលទី៧ នឹងប្រព្រឹត្តទៅនៅថ្ងៃអាទិត្យ ទី២៣ ខែកក្ក ដា នេះ ចាប់ពីម៉ោង៧ព្រឹក រហូតដល់ម៉ោង៣រសៀល ។ ហើយដើម្បីទទួលបានជ័យជម្នះក្នុងការបោះ ឆ្នោតនេះ គណបក្សប្រជាជនកម្ពុជា បានដាក់ចេញគោលនយោយសំខាន់ៗជាច្រើន ដើម្បីការពារ និង លើកស្ទួយផលប្រយោជន៍ប្រជាជន។ គោលនយោបាយទាំងនោះរួមមាន ថែរក្សា ការពារ​សន្តិភាព សន្តិ សុខ សណ្តាប់ធ្នាប់ និងសុវត្ថិភាពសង្គម ដើម្បីធានាភាពសុខសាន្តរបស់ប្រជាពលរដ្ឋ និងការអភិវឌ្ឍ ប្រទេសជាតិ, ផ្តល់សេវាសាធារណៈជូនប្រជាពលរដ្ឋប្រកបដោយតម្លាភាព ងាយស្រួល និងជឿទុកចិត្ត, បន្តដំឡើងប្រាក់បៀវត្សរ៍ជូនមន្រ្តីរាជការ និងកងកម្លាំងប្រដាក់អាវុធ, បន្តអនុវត្តអភិវឌ្ឍគ្រប់ឃុំ សង្កាត់ ឱ្យ មានផ្លូវគមនាគមន៍កាន់តែល្អជាដើម ៕អត្ថបទ៖ ទូច សោភ័ណ ថត៖ សំរិទ្ធ 

អត្ថបទដែលទាក់ទង

ចៅក្រមស៊ើបសួរសម្រេចឃុំខ្លួនជនជាតិថៃចំនួន ២០នាក់ និងបក្ខពួកពាក់ព័ន្ធរៀបចំមជ្ឈមណ្ឌល Online Scams
2026/07/24 07:28:41 pm        240
សិង្ហបូរី ចាត់បញ្ជូននាយទាហានប្តូនវេនពីររូប ដើម្បីចូលរួមជាមួយក្រុម AOT នៅកម្ពុជា
2026/07/24 07:06:33 pm        125
ក្រសួងការងារ បន្តនាំយកឱកាសការងារក្នុងស្រុក ៣ ៧៨០កន្លែង ទៅដល់ប្រជាពលរដ្ឋនៅស្រុកស្ទឹងត្រង់
2026/07/24 04:52:13 pm        157

បណ្ដាញសង្គម

ព័ត៌មានចុងក្រោយ

​UN ៖ ជាង ២ ភាគ ៣នៃពលរដ្ឋហ្កាហ្សា អាចនឹងប្រឈមនឹងភាពអត់ឃ្លានធ្ងន់ធ្ងរនៅដំណាច់ឆ្នាំនេះ

2026/07/24 09:13:54 pm
​ប្រធានាធិបតីលីបង់៖ ពេលវេលាមកដល់ហើយ ដើម្បីបញ្ចប់សង្គ្រាម ក្រោយ​មាន​ជំនួបផ្លែផ្កាជាមួយ​​លោក Trump
2026/07/24 08:28:15 pm
​មនុស្ស ១៤នាក់ស្លាប់ និង ២៤នាក់រងរបួស អំឡុង​​ការបំផ្ទុះគ្រាប់បែកអត្តឃាតនៅភាគពាយ័ព្យប៉ាគីស្ថាន
2026/07/24 08:27:17 pm
​ភ្លៀងធ្លាក់ខ្លាំង និងទឹកជំនន់ បានសម្លាប់មនុស្សយ៉ាងហោច ៤០នាក់ នៅរដ្ឋ Assam ប្រទេសឥណ្ឌា
2026/07/24 08:26:48 pm
​ការឡើងថ្លៃឱសថបង្កបញ្ហាខ្លាំងដល់អ្នកជំងឺមហារីករាប់ពាន់នាក់នៅប្រទេសស៊ូដង់
2026/07/24 08:26:19 pm

ព័ត៌មានពេញនិយម

​ក្រសួងអប់រំនឹងពិនិត្យលើកពេលប្រឡងបាក់ឌុបទៅដើមឆ្នាំ២០២២

2026/07/25 01:34:57 am
​ក្រុមក្មេងទំនើង ០៤នាក់ប្រើដាវ និងពូថៅបង្កហិង្សា ត្រូវតុលាការចោទប្រកាន់ពីបទ « ហិង្សា និងប៉ុនប៉ងឃាតកម្ម »
2026/07/24 02:46:11 pm
​សម្ដេចតេជោ ហ៊ុន សែន​ ប្រកាសពីការចាប់ខ្លួនបុរសម្នាក់មានTikTok ឈ្មោះ «ហ៊ៅ អ៊ូខុង» ដែលផ្សព្វផ្សាយបំពុលព័ត៌មាន
2026/07/24 08:25:28 pm
​សមត្ថកិច្ចខេត្តឧត្តរមានជ័យ ចុះធ្វើការស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់​ លើ​ករណី​រំលោភ​សម្លាប់ នៅសង្កាត់អូរស្មាច់
2026/07/24 10:59:16 pm
​សាលារដ្ឋចាប់ផ្ដើមផ្លាស់ប្ដូរទៅសិក្សាពេញមួយថ្ងៃដោយបង្រៀនថែមទាំងកំព្យូទ័រ និងភាសាអង់គ្លេស
2026/07/24 06:02:25 pm

ព័ត៌មានវីដេអូ

​ក្រោយសង្រ្គាមរយៈពេលរាប់ទសវត្សរ៍ជាមួយរបបអ៊ីរ៉ង់ ក្រុមឃឺដមើលឃើញជ័យជំនះកាន់តែខិតជិតមកដល់

2026/01/23 04:36:39 am
រុស្ស៊ី បាញ់មីស៊ីលលើក្រុង Kharkiv បន្ទាប់ពីអ៊ុយក្រែន វាយប្រហារយានដ្រូនដ៏ធំលើរុស្ស៊ី
2024/09/02 04:13:57 pm
ចិនជំរុញឲ្យសហរដ្ឋអាមេរិកគោរពការប្តេជ្ញាចិត្ត និងឈប់ផ្ដល់អាវុធដល់កោះតៃវ៉ាន់
2023/11/30 09:02:15 am
កម្មករ និយោជិតនៅភ្នំពេញជិតពីរម៉ឺននាក់ នឹងជួបសម្ដេចតេជោនៅព្រឹកស្អែក
2023/06/13 02:57:12 am
រដ្ឋសភាបានបោះឆ្នោត ផ្តល់សេចក្តីទុកចិត្ត ឯកឧត្តម ឌិត ទីណា ជារដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
2022/10/14 03:38:02 pm