ពលរដ្ឋ​ខេត្តស្វាយរៀង ​រំពឹង​រាជរដ្ឋាភិបាល​ថ្មី​ នឹង​យកចិត្តទុកដាក់​ខ្លាំង​ចំពោះ​បញ្ហា​អំពើពុករលួយ​

2021/04/27 09:59:58 am        20

ស្វាយរៀង ៖ ​ ក្រោម​ការដឹកនាំ​របស់​គណបក្ស​ប្រជា​ជន អស់​ប្រាំ​អាណត្តិ​មក​ហើយ​ ធ្វើ​ឱ្យ​ប្រទេស​មាន​សន្តិភាព​ ស្ថិរភាព នយោបាយ ពលរដ្ឋ​មាន​ការ វិវត្ត​លើ​ផ្នែក​ជីវភាព ​ដែល​សម្រាប់​អាណត្តិ​ទី​៦ នេះ ពលរដ្ឋ​នៅ​ទូទាំង​ខេត្តស្វាយរៀង ​នៅតែ មាន​ជំនឿ​ចិត្ត​លើ​ការដឹកនាំ​របស់​គណបក្ស​ប្រជាជន​កម្ពុជា ដែល​មាន​សម្តេច​តេ​ជោ ​ហ៊ុន សែន ជា​នាយករដ្ឋមន្ត្រី ​ដោយ​រំពឹងថា ​នឹង​បន្ត​ការ​អភិវឌ្ឍ​ប្រទេសជាតិ​ទ្វេ​រដង​។


ពលរដ្ឋ​ក្រុង​ស្វាយរៀង ខេត្តស្វាយរៀង បាន​សម្ដែង​ការ​អបអរ​សារ​ទរ​ចំពោះ​គណបក្ស​ប្រជាជន​កម្ពុជា ដែល​ត្រូវ ​បាន​ប្រជាពលរដ្ឋ​ទូទាំង​ប្រទេស​បោះឆ្នោត​ជ្រើសរើស​ឱ្យ​ដឹកនាំ​ប្រទេស​អាណត្តិ​ទី​៦​នេះ​ទៀត ​ដោយមាន​សម្តេច​តេ​ជោ ​ហ៊ុន សែន ជា​នាយករដ្ឋមន្ត្រី ​ដោយ​ពួកគេ​រំពឹងថា ​សម្តេច​នឹង​ធ្វើ​ឱ្យ​មាន​កា​រ​អភិវឌ្ឍ​រីកចម្រើន​សម្រាប់​ប្រទេស​នេះ ជា​បន្ត ទៀត ​ជាពិសេស​ គឺ​ការ​គិតគូរ​ដោះស្រាយ​ចំពោះ​បញ្ហា​អំពើពុករលួយ​ នៅ​ក្នុង​មូលដ្ឋាន​របស់​ពួកគេ​។

ប្រជាពលរដ្ឋ បាន​លើកឡើងថា​ រាជរដ្ឋាភិបាល​ថ្មី ដែល​ទទួល​បាន​ការ​គាំទ្រ ​ជឿជាក់ និង​ទុកចិត្ត ពី​សំណាក់​ប្រជា ​ពលរដ្ឋ ឱ្យ​បន្ត​ដឹកនាំ​ប្រទេសជាតិ​សម្រាប់​អាណត្តិ​ថ្មី​នេះ ​ទៀត​នោះ ​នឹង​បន្ត​រក្សា​ការពារ​សន្តិភាព​ បន្តធ្វើ​ការ​អភិវឌ្ឍ​ប្រទេស ​ជាតិ​បន្ថែម ​ខណៈដែល​ប្រទេសជាតិ ​នៅពេល​បច្ចុប្បន្ន ត្រូវបាន​ពួកគេ​មើលឃើញថា​ មាន​ភាព​រីកចម្រើន​ច្រើន​ហើយ​នោះ​។

ប្រជាពលរដ្ឋ បាន​បញ្ជាក់ថា ​ខេត្តស្វាយរៀង ​បច្ចុប្បន្ន ​បានប្រែក្លាយ​មុខមាត់​ថ្មី ពី​ក្រខ្សត់ មក​ជា​មាន​រោងចក្រ សហគ្រាស សាលារៀន មន្ទីរពេទ្យ​ ស្ពាន ថ្នល់ ផ្ដល់​ឱកាស​ដល់​កូនចៅ​ពលរដ្ឋ​មានការ​ងារ​ធ្វើ ស្រូប​កម្រៃ​ពលកម្ម​យកមក ​បម្រើ​ជីវភាព និង​អភិវឌ្ឍ​ន៍​គ្រួសារ ក្នុង​សេចក្តីសុខ ​និង​សេចក្តីថ្លៃថ្នូរ​។ ពលរដ្ឋ ស្នើ​សុំឱ្យ​រាជរដ្ឋាភិបាល​កម្ពុជា ​បន្តធ្វើ​ការ​លុប បំបាត់​មន្ត្រី​ពុករលួយ​ នៅតាម​មន្ទីរ អង្គភាព​រដ្ឋ​ផង ខណៈដែល​កន្លងមក ពួកគេ​បាន​ឃើញ​ការប្រព្រឹត្ត​របស់​មន្ត្រី​មន្ទីរ អង្គភាព​មួយ​ចំនួន​ ក្នុង​ខេត្តស្វាយរៀង ​មិនត្រូវ​តាម​ទម្រង់​ច្បាប់​នោះ​។

ខេត្តស្វាយរៀង ក្រោម​ការ​ចង្អុល​ណែនាំ​ជា​បន្តបន្ទាប់ ពី​ស​ម្តេច​តេ​ជោ ហ៊ុន សែន​ នៅ​ប៉ុន្មាន​ឆ្នាំ​ចុង​ក្រោយនេះ ត្រូវ​បាន​ទទួល​នូវ​ការ​អភិវឌ្ឍ​រីកចម្រើន​លើ​គ្រប់​វិស័យ ហើយ​ត្រូវ​បាន​គណៈកម្មាធិការ​ប្រឡង​ប្រណាំង​ទីក្រុង​ស្អាត ​បាន ផ្តល់​រង្វាន់​ផ្កា​រំដួល​ពីរទង ​ដល់​ក្រុង​ស្វាយរៀង​ និង​ផ្ការំដួល​មួយទង ​ដល់​ក្រុង​បាវិត​ នាពេល​កន្លងទៅ​ផងដែរ​៕

អត្ថបទដែលទាក់ទង

ចៅក្រមស៊ើបសួរសម្រេចឃុំខ្លួនជនជាតិថៃចំនួន ២០នាក់ និងបក្ខពួកពាក់ព័ន្ធរៀបចំមជ្ឈមណ្ឌល Online Scams
2026/07/24 07:28:41 pm        217
សិង្ហបូរី ចាត់បញ្ជូននាយទាហានប្តូនវេនពីររូប ដើម្បីចូលរួមជាមួយក្រុម AOT នៅកម្ពុជា
2026/07/24 07:06:33 pm        118
ក្រសួងការងារ បន្តនាំយកឱកាសការងារក្នុងស្រុក ៣ ៧៨០កន្លែង ទៅដល់ប្រជាពលរដ្ឋនៅស្រុកស្ទឹងត្រង់
2026/07/24 04:52:13 pm        151

បណ្ដាញសង្គម

ព័ត៌មានចុងក្រោយ

​UN ៖ ជាង ២ ភាគ ៣នៃពលរដ្ឋហ្កាហ្សា អាចនឹងប្រឈមនឹងភាពអត់ឃ្លានធ្ងន់ធ្ងរនៅដំណាច់ឆ្នាំនេះ

2026/07/24 09:13:54 pm
​ប្រធានាធិបតីលីបង់៖ ពេលវេលាមកដល់ហើយ ដើម្បីបញ្ចប់សង្គ្រាម ក្រោយ​មាន​ជំនួបផ្លែផ្កាជាមួយ​​លោក Trump
2026/07/24 08:28:15 pm
​មនុស្ស ១៤នាក់ស្លាប់ និង ២៤នាក់រងរបួស អំឡុង​​ការបំផ្ទុះគ្រាប់បែកអត្តឃាតនៅភាគពាយ័ព្យប៉ាគីស្ថាន
2026/07/24 08:27:17 pm
​ភ្លៀងធ្លាក់ខ្លាំង និងទឹកជំនន់ បានសម្លាប់មនុស្សយ៉ាងហោច ៤០នាក់ នៅរដ្ឋ Assam ប្រទេសឥណ្ឌា
2026/07/24 08:26:48 pm
​ការឡើងថ្លៃឱសថបង្កបញ្ហាខ្លាំងដល់អ្នកជំងឺមហារីករាប់ពាន់នាក់នៅប្រទេសស៊ូដង់
2026/07/24 08:26:19 pm

ព័ត៌មានពេញនិយម

​ក្រសួងអប់រំនឹងពិនិត្យលើកពេលប្រឡងបាក់ឌុបទៅដើមឆ្នាំ២០២២

2026/07/24 09:33:01 am
​ក្រុមក្មេងទំនើង ០៤នាក់ប្រើដាវ និងពូថៅបង្កហិង្សា ត្រូវតុលាការចោទប្រកាន់ពីបទ « ហិង្សា និងប៉ុនប៉ងឃាតកម្ម »
2026/07/24 02:46:11 pm
​សម្ដេចតេជោ ហ៊ុន សែន​ ប្រកាសពីការចាប់ខ្លួនបុរសម្នាក់មានTikTok ឈ្មោះ «ហ៊ៅ អ៊ូខុង» ដែលផ្សព្វផ្សាយបំពុលព័ត៌មាន
2026/07/24 08:25:28 pm
​សមត្ថកិច្ចខេត្តឧត្តរមានជ័យ ចុះធ្វើការស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់​ លើ​ករណី​រំលោភ​សម្លាប់ នៅសង្កាត់អូរស្មាច់
2026/07/24 07:41:36 pm
​សាលារដ្ឋចាប់ផ្ដើមផ្លាស់ប្ដូរទៅសិក្សាពេញមួយថ្ងៃដោយបង្រៀនថែមទាំងកំព្យូទ័រ និងភាសាអង់គ្លេស
2026/07/24 06:02:25 pm

ព័ត៌មានវីដេអូ

​ក្រោយសង្រ្គាមរយៈពេលរាប់ទសវត្សរ៍ជាមួយរបបអ៊ីរ៉ង់ ក្រុមឃឺដមើលឃើញជ័យជំនះកាន់តែខិតជិតមកដល់

2026/01/23 04:36:39 am
រុស្ស៊ី បាញ់មីស៊ីលលើក្រុង Kharkiv បន្ទាប់ពីអ៊ុយក្រែន វាយប្រហារយានដ្រូនដ៏ធំលើរុស្ស៊ី
2024/09/02 04:13:57 pm
ចិនជំរុញឲ្យសហរដ្ឋអាមេរិកគោរពការប្តេជ្ញាចិត្ត និងឈប់ផ្ដល់អាវុធដល់កោះតៃវ៉ាន់
2023/11/30 09:02:15 am
កម្មករ និយោជិតនៅភ្នំពេញជិតពីរម៉ឺននាក់ នឹងជួបសម្ដេចតេជោនៅព្រឹកស្អែក
2023/06/13 02:57:12 am
រដ្ឋសភាបានបោះឆ្នោត ផ្តល់សេចក្តីទុកចិត្ត ឯកឧត្តម ឌិត ទីណា ជារដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
2022/10/14 03:38:02 pm