ពលរដ្ឋជាច្រើននាក់នាំគ្នាស្នើសុំធ្វើបណ្ណ ប.ស.ស

2023/07/18 01:47:13 am        782

ភ្នំពេញ៖ ប្រជាពលរដ្ឋដែលជាអាជីករ អ្នករត់ម៉ូតូ និងកង់បី នៅព្រឹកថ្ងៃទី១៧ កក្កដា ឆ្នាំ២០២៣នេះ បានកត់សម្គាល់ ឃើញថា បាននាំគ្នាស្នើសុំធ្វើប័ណ្ណ ប.ស.ស. ដើម្បីទទួលបានផ្នែកសេវាព្យាបាល ថែទាំវេជ្ជសាស្រ្ត និងប្រាក់បំណាច់ មាតុភាព តាមរយៈរបបភាគទានដោយស្ម័គ្រចិត្ត ដើម្បីចូលជាសមាជិករបស់បេឡាជាតិសន្តិសុខសង្គម។

 លោក លឹម សោភ័ណ្ឌតារ៉ា ប្រធានសាខាបេឡាជាតិសន្តិសុខសង្គម (ប.ស.ស) ខណ្ឌពោធិ៍សែនជ័យ នៅក្នុង កិច្ច សម្ភាសន៍ជាមួយទូរទស្សន៍ព័ត៌មាន ប៊ីធីវី បានមានប្រសាសន៍ថា គិតចាប់ពីដើមខែកក្កដា រហូតមកដល់ពេលនេះ សម្រាប់សាខាលោក បុគ្គលស្វ័យនិយោជន៍ ដែលសំដៅដល់ប្រជាពលរដ្ឋរកប្រាក់ចំណូលផ្ទាល់ខ្លួន ដូចជា អាជីករ អ្នករត់ម៉ូតូ និងកង់បី...ជាច្រើនរយនាក់ បានស្នើសុំធ្វើប័ណ្ណ ប.ស.ស. បន្ទាប់ពីពួកគាត់ទទួលបានព័ត៌មាន តាមរយៈ ការផ្សព្វផ្សាយនានារបស់ ប.ស.ស ។

ទាក់ទិនការស្នើសុំធ្វើប័ណ្ណ ប.ស.ស. សម្រាប់បុគ្គលស្វ័យនិយោជន៍នេះដែរ លោកបានបញ្ជាក់ថា បុគ្គលដែល អាចស្នើសុំធ្វើប័ណ្ណសមាជិក ប.ស.ស. នេះបាន ត្រូវគោរពតាមលក្ខខណ្ឌដូចជា ត្រូវបង់ភាគទាន ១៥ ៦០០រៀល ក្នុងមួយខែ, មានមុខរបរ និងប្រាក់ចំណូលផ្ទាល់ខ្លួន ហើយមិនពាក់ព័ន្ធប្រាក់ឈ្នួល, ធ្វើការងារ ឬប្រកបរបរអាជីវកម្ម ផ្ទាល់ខ្លួនដោយមិនប្រើប្រាស់បុគ្គលិក, ត្រូវមានអាយុមិនលើសពី៦០ឆ្នាំ គិតត្រឹមកាលបរិច្ឆេទស្នើចុះបញ្ជីនៅ ប.ស.ស, សាមីខ្លួនត្រូវអញ្ជើញទៅស្នើសុំធ្វើបណ្ណ ប.ស.ស. ដោយផ្ទាល់ និងភ្ជាប់ជាមួយនូវអត្តសញ្ញាណប័ណ្ណសញ្ជាតិខ្មែរច្បាប់ ដើម។

កញ្ញា អ៊ុយ ម៉ារី អាជីករលក់រានទេវតានៅម្តុំចោមចៅ បាននិយាយថា កញ្ញាពិតជាសប្បាយចិត្តណាស់ ដែលរដ្ឋាភិបាល អនុញ្ញាតឲ្យប្រជាពលរដ្ឋ ដែលរកចំណូលផ្ទាល់ខ្លួន អាចធ្វើប័ណ្ណ ប.ស.ស.បានដូចអ្នកធ្វើការដែរ។ កញ្ញាសង្ឃឹមថា បណ្ណ ប.ស.ស នេះ នឹងមានប្រសិទ្ធិភាពកាន់តែច្រើនបន្ថែមទៀតនៅពេលអនាគត សម្រាប់ប្រជាពលរដ្ឋដែលរ​កប្រាក់​ចំណូលដោយខ្លួនឯង។

ពាក់ព័ន្ធការស្នើសុំធ្វើប័ណ្ណ ប.ស.ស នេះដែរ ប្រជាពលរដ្ឋមកពីតំបន់ផ្សេងៗគ្នាក្នុងខណ្ឌពោធិ៍សែនជ័យ បានបង្ហាញទឹក​មុខសប្បាយរីករាយ និងលើកឡើងស្រដៀងគ្នាថា បណ្ណ ប.ស.ស នេះ ពិតជាមានសារៈសំខាន់ណាស់ ក្នុងការជួយកាត់​បន្ថយចំណាយក្នុងគ្រួសារ ជាពិសេសនៅពេលដែលពួកគាត់មានបញ្ហាសុខភាព ដែលតម្រូវឲ្យព្យាបាល និងថែទាំ៕ ដោយ ៖ បូរ៉ាវី

អត្ថបទដែលទាក់ទង

សហជីព និងកម្មករ ដឹងគុណចំពោះរាជរដ្ឋាភិបាលក្នុងការរក្សា និង​ពង្រីក​ឱកាស​ការងារ​ជូន​ពលរដ្ឋ
2026/07/24 12:43:20 pm        3
សម្ដេចតេជោ ហ៊ុន សែន ចែករំឡែកសាររបស់លោកស្រី Angelina Jolie រាហូលីវូដ​ដ៏​ល្បី​ពិភព​លោក ​ដែលបានរំឭកខួប១ឆ្នាំនៃសង្គ្រាមឈ្លានពានរបស់កងទ័ពថៃលើបូរណភាពទឹកដីកម្ពុជា
2026/07/24 12:00:04 pm        211
តារាសម្ដែងអាមេរិកដ៏ល្បីល្បាញ Angelina Jolie រំឭកពីភាពឈឺចាប់ ក្នុងថ្ងៃខួបមួយឆ្នាំ នៃសង្គ្រាមឈ្លានពានរបស់កងទ័ពថៃ លើបូរណភាពទឹកដីកម្ពុជា
2026/07/24 11:58:38 am        105

បណ្ដាញសង្គម

ព័ត៌មានចុងក្រោយ

​សហជីព និងកម្មករ ដឹងគុណចំពោះរាជរដ្ឋាភិបាលក្នុងការរក្សា និង​ពង្រីក​ឱកាស​ការងារ​ជូន​ពលរដ្ឋ

2026/07/24 12:43:20 pm
​កងទ័ពគុយបា បញ្ចប់យុទ្ធនាការសមយុទ្ធយោធារយៈពេលប្រាំមួយខែ
2026/07/24 12:30:51 pm
​នាយករដ្ឋមន្ត្រី៖ កាណាដានឹងពិចារណាសងសឹកប្រឆាំងការដំឡើងពន្ធចុងក្រោយរបស់លោក Trump
2026/07/24 12:28:49 pm
​សភាអាមេរិក បោះឆ្នោតកំណត់សង្គ្រាមនៅអ៊ីរ៉ង់ជាលើកដំបូងចាប់តាំងពីការបរាជ័យបទឈប់បាញ់
2026/07/24 12:26:01 pm
​អតីតមន្ត្រីមន្ទីរបញ្ចកោណ៖ ស្តុកអាវុធរបស់អាមេរិក អាចចំណាយពេល៥ឆ្នាំដើម្បីស្តារឡើងវិញ
2026/07/24 12:16:30 pm

ព័ត៌មានពេញនិយម

​ក្រសួងអប់រំនឹងពិនិត្យលើកពេលប្រឡងបាក់ឌុបទៅដើមឆ្នាំ២០២២

2026/07/24 09:33:01 am
​ក្រុមក្មេងទំនើង ០៤នាក់ប្រើដាវ និងពូថៅបង្កហិង្សា ត្រូវតុលាការចោទប្រកាន់ពីបទ « ហិង្សា និងប៉ុនប៉ងឃាតកម្ម »
2026/07/24 08:55:10 am
​សម្ដេចតេជោ ហ៊ុន សែន​ ប្រកាសពីការចាប់ខ្លួនបុរសម្នាក់មានTikTok ឈ្មោះ «ហ៊ៅ អ៊ូខុង» ដែលផ្សព្វផ្សាយបំពុលព័ត៌មាន
2026/07/24 08:55:10 am
​សមត្ថកិច្ចខេត្តឧត្តរមានជ័យ ចុះធ្វើការស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់​ លើ​ករណី​រំលោភ​សម្លាប់ នៅសង្កាត់អូរស្មាច់
2026/07/24 08:55:10 am
​សាលារដ្ឋចាប់ផ្ដើមផ្លាស់ប្ដូរទៅសិក្សាពេញមួយថ្ងៃដោយបង្រៀនថែមទាំងកំព្យូទ័រ និងភាសាអង់គ្លេស
2026/07/24 12:08:21 pm

ព័ត៌មានវីដេអូ

​ក្រោយសង្រ្គាមរយៈពេលរាប់ទសវត្សរ៍ជាមួយរបបអ៊ីរ៉ង់ ក្រុមឃឺដមើលឃើញជ័យជំនះកាន់តែខិតជិតមកដល់

2026/01/23 04:36:39 am
រុស្ស៊ី បាញ់មីស៊ីលលើក្រុង Kharkiv បន្ទាប់ពីអ៊ុយក្រែន វាយប្រហារយានដ្រូនដ៏ធំលើរុស្ស៊ី
2024/09/02 04:13:57 pm
ចិនជំរុញឲ្យសហរដ្ឋអាមេរិកគោរពការប្តេជ្ញាចិត្ត និងឈប់ផ្ដល់អាវុធដល់កោះតៃវ៉ាន់
2023/11/30 09:02:15 am
កម្មករ និយោជិតនៅភ្នំពេញជិតពីរម៉ឺននាក់ នឹងជួបសម្ដេចតេជោនៅព្រឹកស្អែក
2023/06/13 02:57:12 am
រដ្ឋសភាបានបោះឆ្នោត ផ្តល់សេចក្តីទុកចិត្ត ឯកឧត្តម ឌិត ទីណា ជារដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
2022/10/14 03:38:02 pm