
មេនគរបាល ក្នុងប្រទេសអ៊ីរ៉ង់ លោក Saeed Montazer-al Mahdi កាលពីថ្ងៃអាទិត្យ (ទី១៦ ខែកក្កដា) បានប្រកាសពីការចាប់ផ្ដើមឡើងវិញនូវការល្បាតលើការពាក់ស្បៃរុំក្បាល ឬហ៊ីចាបរបស់នគរបាលសីលធម៌។
កាលពីមុន អង្គភាពនគរបាលដែលមានឯកទេសខាងបទប្បញ្ញត្តិពាក់ព័ន្ធនឹងប្រើប្រាស់ហ៊ីចាប បានល្បាតតាមដងផ្លូវទូទាំងប្រទេស។ តែបន្ទាប់ពីការស្លាប់របស់នាង Mahsa Amini ខណៈស្ថិតក្រោមឃុំខ្លួនរបស់នគរបាលសីលធម៌ នៅឆ្នាំ២០២២ ការតវ៉ាបានផ្ទុះឡើងនៅទូទាំងប្រទេស ហើយស្ត្រីជាច្រើន បានឈប់ពាក់ស្បៃរុំក្បាល នៅទីសាធារណៈ ដើម្បីបង្ហាញពីទង្វើនៃការតវ៉ា។
ប្រតិបត្តិការនគរបាលសីលធម៌ផ្លូវការ បានផ្អាកអស់រយៈពេលជាង ៩ខែ មុនពេលប្រតិបត្តិការនេះ ត្រូវបានដំណើរការឡើងវិញ៕