ក្រុមគណបក្សចម្រុះទាំង៨ កាលពីថ្ងៃចន្ទ បានព្រមព្រៀងក្នុងការតែងតាំងជាថ្មីនូវមេដឹកនាំ របស់គណបក្សបោះជំហានទៅមុខ Move Forward Party លោក ភីថា លីម ចារើនរ៉ាត់(Pita Limjaroenrat) សម្រាប់ការបោះឆ្នោតជុំទី២ នៅថ្ងៃពុធស្អែកនេះ ប៉ុន្តែប្រសិនបើលោកបរាជ័យម្ដងទៀតនោះ គណបក្សភឿថៃ ( Pheu Thai Party) នឹងមានឱកាសនៅជុំបន្ទាប់។

លោក Pita មេដឹកនាំ និងជាបេក្ខភាពនាយករដ្ឋមន្ត្រី របស់គណបក្សជាប់ឆ្នោត បាននិយាយបន្ទាប់ពីជំនួបជាមួយក្រុមបក្សចម្រុះថា គណបក្សចម្រុះទាំង៨ នឹងតែងតាំង លោកជានាយករដ្ឋមន្ត្រីនៅ ជំនួបរួមនៃសភាជាប់ឆ្នោត និង ព្រឹទ្ធសភា តែងតាំងដោយយោធា សម្រាប់ការបោះឆ្នោតនៅជុំទី២នៅថ្ងៃពុធស្អែកនេះ។
លោក ភីថា បាននិយាយនៅជំនួបកិច្ចប្រជុំ នៅ អគារ Thai Summit Tower ថា ប្រសិនបើការបោះឆ្នោតផ្ដល់សេចក្ដីពេញចិត្ត ពុំមានសំឡេងកើនឡើងគ្រប់គ្រាន់ ដើម្បីក្លាយជានាយករដ្ឋមន្ត្រីទេនោះ យើងនឹងដកខ្លួន។គណបក្សភឿថៃ នឹងទទួលវេនរបស់ខ្លួនវិញម្ដង។ លោកបានបញ្ជាក់ថា ការកើនឡើងគួរឲ្យកត់សម្គាល់នឹងបង្កើតឲ្យមានការកើនឡើង ១០% ឬច្រើនជាងនេះ។
គណបក្ស Move Forward របស់លោក បានឈ្នះការបោះឆ្នោតកាលពីថ្ងៃទី១៤ឧសភា ដោយទទួលបានអាសនៈសភា ចំនួន១៥១ ហើយគណបក្សភឿថៃ ទទួលបាន១៤១អាសនៈ។
គួររម្លឹកថា លោក Pita ទទួលបានសំឡេងគាំទ្រចំនួន៣២៤ ដែលភាគច្រើននៃសំឡេងគាំទ្រចេញពីក្រុមបក្សចម្រុះទាំង៨ របស់លោក បានបរាជ័យសារដោយមានសំឡេងតិចជាង ៣៧៦៕
