ពលរដ្ឋផ្ដាំទៅទណ្ឌិត សម រង្ស៊ី និងបក្សពួកឱ្យបញ្ឈប់សកម្មភាពដែលចង់បំផ្លាញកម្ពុជា

2023/07/18 07:12:08 pm        116

ភ្នំពេញ៖ ប្រជាពលរដ្ឋកម្ពុជា បានផ្ដាំទៅទណ្ឌិត សម រង្ស៊ី ដែលជាអ្នកទោសរត់ទៅក្រៅប្រទេស ក៏ដូចជាបក្សពួកទាំងក្នុង និងក្រៅប្រទេស អោយបញ្ឈប់រាល់សកម្មភាពដែលខ្លួនកំពុងធ្វើក្នុង​គោលដៅ​បំផ្លាញកម្ពុជា។

ការផ្ញើសារផ្ដាំនេះធ្វើឡើងស្របពេលដែលទណ្ឌិត សម រង្ស៊ី និងបក្សពួក ព្យាយាមឃោសនា​អោយប្រជាពលរដ្ឋគូសបំផ្លាញសន្លឹកឆ្នោត សម្រាប់ការបោះឆ្នោតជ្រើសរើស​តំណាងរាស្រ្តនីតិកាលទី ៧។

ការផ្សព្វផ្សាយ ការឃោសនា ពីយុទ្ធនាការបំផ្លាញសន្លឹកឆ្នោតរបស់​ទណ្ឌិត​ សម រង្ស៊ី រស់នៅគេចខ្លួនក្រៅប្រទេស និងបក្សពួកទាំងអស់ដែលរស់នៅកម្ពុជា និងក្រៅប្រទេសផងដែរនោះ ត្រូវបានមហាជន មើលឃើញថាជាអំពើទុច្ចរិត ​មានបំណងបង្កភាពចលាចល ​និងបំផ្លាញកម្ពុជា។

ប្រជាពលរដ្ឋបានបង្ហាញការស្អប់ខ្ពើមទៅលើសកម្មភាពនេះជាខ្លាំង ​នៅពេលដែលឃើញថា ក្រុមទុច្ចរិតទាំងនោះកំពុងព្យាយាមបំផុសបំផុល តាមបណ្ដាញសង្គមអោយពលរដ្ឋគូស​បំផ្លាញសន្លឹកឆ្នោត។

ជាការឆ្លើយតបទៅនឹងការបំផុសបំផុលទុច្ចរិតនេះ ​ប្រជាពលរដ្ឋបានផ្ដាំផ្ញើទៅវិញថា ប្រជាជនកម្ពុជា​បច្ចុប្បន្នពិតជារស់នៅបានដោយក្ដីសុខសាន្ត ​មើលឃើញពីការរីកចំរើនជាបន្តបន្ទាប់ឥតឈប់ឈរ។ ពួកគេរស់នៅកម្ពុជាផ្ទាល់ ពួកគេមើលឃើញពីអ្វីដែលកើតឡើងពិតប្រាកដនៅកម្ពុជា ដែលផ្ទុយពីការចោទប្រកាន់របស់ក្រុមរស់នៅបរទេសទាំងនោះ។

ពួកគេក៏បានផ្ដាំទៅក្រុមទុច្ចរិតទាំងនោះ មេត្តាបញ្ឈប់សកម្មភាព​ស្មោកគ្រោក​ដែលចង់បំផ្លាញ​កម្ពុជាទៀតទៅ។

កម្ពុជាកំឡុងពេលនេះជាពេលវេលាឃោសនាបោះឆ្នោតសម្រាប់គណបក្សទាំង១៨ ដែល​ចូលរួមប្រកួតប្រជែងក្នុងការបោះឆ្នោតជ្រើសរើសតំណាងរាស្រ្តនីតិកាលទី ៧។ ការឃោសនាផ្សព្វផ្សាយគោលនយោបាយរកសន្លឹកឆ្នោត នឹងបញ្ចប់នៅថ្ងៃទី ២១ កក្កដា រីឯថ្ងៃទី ២៣ កក្កដា ជាថ្ងៃបោះឆ្នោត៕អត្ថបទ៖ គឹមហុក

អត្ថបទដែលទាក់ទង

អ្នកនាំពាក្យ៖ មួយឆ្នាំក្រោយថៃឈ្លានពាន នៅមានពលរដ្ឋខ្មែរជាងពីរម៉ឺននាក់ទៀតមិនទាន់អាចវិលត្រឡប់ទៅផ្ទះសម្បែងវិញបាន
2026/07/24 01:24:48 pm        162
កម្ពុជាអាចនាំចេញសំបុកត្រចៀកកាំជាលើកដំបូង ទៅកាន់ទីផ្សារប្រទេសចិន ​
2026/07/24 01:06:24 pm        139
លោកជំទាវបណ្ឌិត ពេជ ចន្ទមុន្នី ហ៊ុនម៉ាណែត អញ្ជើញចូលរួមពិធីបើកពិព័រណ៍អាពាហ៍ពិពាហ៍ លើកទី៣ ឆ្នាំ២០២៦
2026/07/24 12:47:31 pm        164

បណ្ដាញសង្គម

ព័ត៌មានចុងក្រោយ

​ប្រមុខ UN៖ វិបត្តិច្រកសមុទ្រ Hormuz និងសមុទ្រក្រហម ទាញមជ្ឈិមបូព៌ាឱ្យចូលក្នុងជម្លោះកាន់តែធំ

2026/07/24 02:08:07 pm
​អ្នកនាំពាក្យ៖ មួយឆ្នាំក្រោយថៃឈ្លានពាន នៅមានពលរដ្ឋខ្មែរជាងពីរម៉ឺននាក់ទៀតមិនទាន់អាចវិលត្រឡប់ទៅផ្ទះសម្បែងវិញបាន
2026/07/24 01:24:48 pm
​កម្ពុជាអាចនាំចេញសំបុកត្រចៀកកាំជាលើកដំបូង ទៅកាន់ទីផ្សារប្រទេសចិន ​
2026/07/24 01:06:24 pm
​លោកជំទាវបណ្ឌិត ពេជ ចន្ទមុន្នី ហ៊ុនម៉ាណែត អញ្ជើញចូលរួមពិធីបើកពិព័រណ៍អាពាហ៍ពិពាហ៍ លើកទី៣ ឆ្នាំ២០២៦
2026/07/24 12:47:31 pm
​សហជីព និងកម្មករ ដឹងគុណចំពោះរាជរដ្ឋាភិបាលក្នុងការរក្សា និង​ពង្រីក​ឱកាស​ការងារ​ជូន​ពលរដ្ឋ
2026/07/24 12:43:20 pm

ព័ត៌មានពេញនិយម

​ក្រសួងអប់រំនឹងពិនិត្យលើកពេលប្រឡងបាក់ឌុបទៅដើមឆ្នាំ២០២២

2026/07/24 09:33:01 am
​ក្រុមក្មេងទំនើង ០៤នាក់ប្រើដាវ និងពូថៅបង្កហិង្សា ត្រូវតុលាការចោទប្រកាន់ពីបទ « ហិង្សា និងប៉ុនប៉ងឃាតកម្ម »
2026/07/24 08:55:10 am
​សម្ដេចតេជោ ហ៊ុន សែន​ ប្រកាសពីការចាប់ខ្លួនបុរសម្នាក់មានTikTok ឈ្មោះ «ហ៊ៅ អ៊ូខុង» ដែលផ្សព្វផ្សាយបំពុលព័ត៌មាន
2026/07/24 08:55:10 am
​សមត្ថកិច្ចខេត្តឧត្តរមានជ័យ ចុះធ្វើការស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់​ លើ​ករណី​រំលោភ​សម្លាប់ នៅសង្កាត់អូរស្មាច់
2026/07/24 08:55:10 am
​សាលារដ្ឋចាប់ផ្ដើមផ្លាស់ប្ដូរទៅសិក្សាពេញមួយថ្ងៃដោយបង្រៀនថែមទាំងកំព្យូទ័រ និងភាសាអង់គ្លេស
2026/07/24 12:08:21 pm

ព័ត៌មានវីដេអូ

​ក្រោយសង្រ្គាមរយៈពេលរាប់ទសវត្សរ៍ជាមួយរបបអ៊ីរ៉ង់ ក្រុមឃឺដមើលឃើញជ័យជំនះកាន់តែខិតជិតមកដល់

2026/01/23 04:36:39 am
រុស្ស៊ី បាញ់មីស៊ីលលើក្រុង Kharkiv បន្ទាប់ពីអ៊ុយក្រែន វាយប្រហារយានដ្រូនដ៏ធំលើរុស្ស៊ី
2024/09/02 04:13:57 pm
ចិនជំរុញឲ្យសហរដ្ឋអាមេរិកគោរពការប្តេជ្ញាចិត្ត និងឈប់ផ្ដល់អាវុធដល់កោះតៃវ៉ាន់
2023/11/30 09:02:15 am
កម្មករ និយោជិតនៅភ្នំពេញជិតពីរម៉ឺននាក់ នឹងជួបសម្ដេចតេជោនៅព្រឹកស្អែក
2023/06/13 02:57:12 am
រដ្ឋសភាបានបោះឆ្នោត ផ្តល់សេចក្តីទុកចិត្ត ឯកឧត្តម ឌិត ទីណា ជារដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
2022/10/14 03:38:02 pm