ថៃ៖. លោក សេដ្ឋា ថាវីស៊ីន ជាបេក្ខជននាយករដ្ឋមន្ត្រីម្នាក់ក្នុងចំណោម៣នាក់របស់គណបក្សភឿថៃ បានប្រកាសថាខ្លួនលោកផ្ទាល់ បានត្រៀមខ្លួនជាស្រេចដើម្បីក្លាយជានាយករដ្ឋមន្ត្រី ប្រសិនបើលោក ទទួលបានទំនុកចិត្តពីគណបក្សរបស់លោក ដើម្បីទទួលយកការងារកំពូលនេះ។ លោក សេដ្ឋា បានឆ្លើយតបទៅនឹងសំនួរជាច្រើន ដែលបានសួរក្នុងពេលមានពាក្យចរចាអារ៉ាមថា លោកនឹងត្រូវបានតែងតាំងសម្រាប់ការបោះឆ្នោតតំណែងនាយករដ្ឋមន្ត្រី ប្រសិនបើមេដឹកនាំគណបក្ស ឆ្ពោះទៅមុខ (Move Forward) លោក Pita Limjaroenrat ពុំអាចត្រូវបានតែតាំងឡើងវិញជាបេក្ខជននាយករដ្ឋមន្ត្រី សម្រាប់ការចូលរួមនៅក្នុងសភានៅថ្ងៃស្អែកនេះ។

លោក និយាយថា យើងនៅក្នុងគណបក្សភឿថៃ បានពិភាក្សាពីបញ្ហានេះរយៈពេល៤ខែមកហើយ ហើយប្រសិនបើខ្ញុំមិនបានត្រៀមខ្លួនជាស្រេចសម្រាប់ការងារនេះ ខ្ញុំនឹងមិនត្រូវបានតែងតាំងជាបេក្ខជនតំណែងនាយករដ្ឋមន្ត្រីម្នាក់ក្នុងចំណោម៣នាក់ដោយគណបក្សនោះទេ។ ទោះជាយ៉ាងណា លោក និយាយថាបញ្ហាសម្ពាធបន្ថែមទៀតគឺត្រូវពន្លឿនការបង្កើតរដ្ឋាភិបាលចម្រុះ និងចាប់ផ្តើមវិធានការជំរុញសេដ្ឋកិច្ច។
លោកនិយាយថាកិច្ចពិភាគ្សាកិច្ចព្រមព្រៀងពាណិជ្ជកម្មសេរី និងការផ្លាស់ប្តូរគួឲ្យព្រួយបារម្ភនៃការវិនិយោគបរទេសពីប្រទេសថៃ ទៅកាន់បណ្តាប្រទេសជិតខាង ស្ថិតក្នុងចំណោមបញ្ហាអាទិភាព ដែលត្រូវតែដោះស្រាយឲ្យបានសមស្រប។
