កម្ពុជាជំរុញការទូទាត់ប្រាក់ឆ្លងដែន ដើម្បីផ្តល់ភាពងាយស្រួលដល់ទេសចរណ៍ និងវិនិយោគិន

2023/07/18 07:33:31 pm        166

ភ្នំពេញ៖ កម្ពុជាបានខិតប្រឹងប្រែង បង្កើតនូវប្រព័ន្ធទូទាត់ប្រាក់ឆ្លងដែន ដើម្បីផ្តល់ភាពងាយស្រួល​ក្នុងការទូទាត់ ជាពិសេសការទូទាត់ជាមួយប្រទេសចិន ​ខណៈដែលទេសចរណ៍ និងវិនិយោគិនចិន បានហូរចូលមកកាន់កម្ពុជាមានជាបន្តបន្ទាប់ ​និងក៏ជាផ្នែកមួយជំរុញការប្រើប្រាស់ ប្រាក់រៀល ឱ្យកាន់តែទូលំទូលាយ។

លោកជំទាវបណ្ឌិត ជា សិរី ទេសាភិបាលរងធនាគារជាតិនៃកម្ពុជា លើកឡើងនៅក្នុងជំនួបជាមួយ​សារព័ត៌មាន ស្តីពីប្រព័ន្ធទូទាត់ ឆ្លងដែន ថា រាជរដ្ឋាភិបាលចង់បង្ហាញឲ្យឃើញថា ស្ថានប័នរដ្ឋ និងឯកជន អាចធ្វើ ការជាមួយគ្នាបាន ដើម្បីផ្តល់ភាពងាយស្រួលក្នុងការទូទាត់។ នេះជាចំណុចល្អដែលកន្លងមករាជរដ្ឋាភិបាលកំពុងជំរុញផងដែរ អំពីភាពជា ដៃគូសាធារណៈនិង​ឯកជន (PPP) ដោយរាជរដ្ឋាភិបាលចង់ឲ្យមានកិច្ចសហការគ្នា ការជជែកពិភាក្សា និងការ​ដោះស្រាយ​បញ្ហានានា ជាពិសេសតម្រូវការដែលវិស័យឯកជនត្រូវការ ជាក់ស្តែងការចុះហត្ថ​លេខាលើអនុស្សរណៈ នៃការយោគយល់គ្នា រវាងធនាគារជាតិនៃ កម្ពុជា និងក្រុមហ៊ុន UnionPay International ស្ដីពីកិច្ចសហប្រតិបត្តិការទូទាត់សងប្រាក់ឆ្លងដែន តាមឃូអរកូត (QR Code)។

លោកជំទាវបណ្ឌិត ​បញ្ជាក់ឲ្យដឹងថា ​ចំពោះការទូទាត់ប្រាក់ឆ្លងដែននេះ​ កម្ពុជាបាន​អនុវត្តជាមួយ​បណ្តាប្រទេសរួមមាន៖ ការទូទាត់ឆ្លង ដែនរវាងកម្ពុជា​ និងថៃ ​ចំណែកប្រទេសចិន បាន​ចុះអនុស្សារណៈជាមួយគ្នាហើយ ​និងមានប្រទេសឥណ្ឌាផងដែរ ក្នុងនោះប្រទេសឡាវ​បានកំពុងធ្វើការទំនាក់ទំនង នៃការបង្កើតកិច្ចសហប្រតិបត្តិការឆ្លងដែននេះផងដែរ៕

អត្ថបទ៖ សុន រ៉ាឌី


អត្ថបទដែលទាក់ទង

ក្រសួងការងារ បន្តនាំយកឱកាសការងារក្នុងស្រុក ៣ ៧៨០កន្លែង ទៅដល់ប្រជាពលរដ្ឋនៅស្រុកស្ទឹងត្រង់
2026/07/24 04:52:13 pm        70
អគ្គមេបញ្ជាការកងយោធពលខេមរភូមិន្ទ ប្រគល់ប័ណ្ណសរសើរជូនមន្ត្រីសមាជិកក្រុមសង្កេតការណ៍អាស៊ានមកពីប្រទេសឡាវ២រូប ដែលបានបញ្ចប់អាណត្តិការងារនៅកម្ពុជា
2026/07/24 04:24:51 pm        163
មន្ទីរពេទ្យជាតិ តេជោសន្តិភាព ដាក់ឱ្យប្រើប្រាស់ម៉ាស៊ីន និងឧបករណ៍វេជ្ជសាស្ត្រទំនើបៗជំនាន់ចុងក្រោយ
2026/07/24 04:19:35 pm        150

បណ្ដាញសង្គម

ព័ត៌មានចុងក្រោយ

​នាយករដ្ឋមន្ត្រីអ៊ីរ៉ាក់ផ្តួចផ្តើមគំនិតបន្ថយភាពតានតឹងនៅអ៊ីរ៉ង់

2026/07/24 05:22:07 pm
​អនុរដ្ឋមន្ត្រីការបរទេសរុស្ស៊ី៖ ទីក្រុងមូស្គូនៅតែគាំទ្រការបន្តកិច្ចសន្ទនារវាងអ៊ីរ៉ង់ និងសហរដ្ឋអាមេរិក
2026/07/24 05:20:10 pm
​អង់គ្លេសព្រមានពីវិបត្តិស្បៀងកាន់តែធ្ងន់ធ្ងរនៅតំបន់ហ្កាហ្សា និងអំពាវនាវឲ្យបង្កើនការផ្តល់ជំនួយ
2026/07/24 05:01:31 pm
​ក្រសួងការងារ បន្តនាំយកឱកាសការងារក្នុងស្រុក ៣ ៧៨០កន្លែង ទៅដល់ប្រជាពលរដ្ឋនៅស្រុកស្ទឹងត្រង់
2026/07/24 04:52:13 pm
​ប្រេស៊ីល ច្រានចោលការដំឡើងពន្ធថ្មីរបស់សហរដ្ឋអាមេរិក និងចាត់វិធានការនៅអង្គការ WTO
2026/07/24 04:47:05 pm

ព័ត៌មានពេញនិយម

​ក្រសួងអប់រំនឹងពិនិត្យលើកពេលប្រឡងបាក់ឌុបទៅដើមឆ្នាំ២០២២

2026/07/24 09:33:01 am
​ក្រុមក្មេងទំនើង ០៤នាក់ប្រើដាវ និងពូថៅបង្កហិង្សា ត្រូវតុលាការចោទប្រកាន់ពីបទ « ហិង្សា និងប៉ុនប៉ងឃាតកម្ម »
2026/07/24 02:46:11 pm
​សម្ដេចតេជោ ហ៊ុន សែន​ ប្រកាសពីការចាប់ខ្លួនបុរសម្នាក់មានTikTok ឈ្មោះ «ហ៊ៅ អ៊ូខុង» ដែលផ្សព្វផ្សាយបំពុលព័ត៌មាន
2026/07/24 08:55:10 am
​សមត្ថកិច្ចខេត្តឧត្តរមានជ័យ ចុះធ្វើការស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់​ លើ​ករណី​រំលោភ​សម្លាប់ នៅសង្កាត់អូរស្មាច់
2026/07/24 08:55:10 am
​សាលារដ្ឋចាប់ផ្ដើមផ្លាស់ប្ដូរទៅសិក្សាពេញមួយថ្ងៃដោយបង្រៀនថែមទាំងកំព្យូទ័រ និងភាសាអង់គ្លេស
2026/07/24 03:21:02 pm

ព័ត៌មានវីដេអូ

​ក្រោយសង្រ្គាមរយៈពេលរាប់ទសវត្សរ៍ជាមួយរបបអ៊ីរ៉ង់ ក្រុមឃឺដមើលឃើញជ័យជំនះកាន់តែខិតជិតមកដល់

2026/01/23 04:36:39 am
រុស្ស៊ី បាញ់មីស៊ីលលើក្រុង Kharkiv បន្ទាប់ពីអ៊ុយក្រែន វាយប្រហារយានដ្រូនដ៏ធំលើរុស្ស៊ី
2024/09/02 04:13:57 pm
ចិនជំរុញឲ្យសហរដ្ឋអាមេរិកគោរពការប្តេជ្ញាចិត្ត និងឈប់ផ្ដល់អាវុធដល់កោះតៃវ៉ាន់
2023/11/30 09:02:15 am
កម្មករ និយោជិតនៅភ្នំពេញជិតពីរម៉ឺននាក់ នឹងជួបសម្ដេចតេជោនៅព្រឹកស្អែក
2023/06/13 02:57:12 am
រដ្ឋសភាបានបោះឆ្នោត ផ្តល់សេចក្តីទុកចិត្ត ឯកឧត្តម ឌិត ទីណា ជារដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
2022/10/14 03:38:02 pm