រុស្ស៊ីវាយប្រហារឃ្លាំងអាវុធអ៊ុយក្រែន ខណៈអ៊ុយក្រែនកម្ទេចគ្រឿងយុទ្ធោបករណ៍រុស្ស៊ី

2023/07/18 09:45:17 pm        137

រុស្ស៊ី ៖ កាលពីថ្ងៃចន្ទ រុស្ស៊ីបាននិយាយថា កងកម្លាំងរបស់ខ្លួនបានវាយប្រហារអ៊ុយក្រែននៅទីក្រុង Donetsk និងតំបន់ Krasny Liman ខណៈដែលអ៊ុយក្រែនបាននិយាយថា ខ្លួនបានបើកការវាយប្រហារលើទីតាំងកាំភ្លើងធំនានារបស់រុស្ស៊ី និងគ្រឿងយុទ្ធោបករណ៍ផ្សេងៗទៀត។

នៅក្នុងសន្និសីទសារព័ត៌មានប្រចាំថ្ងៃ ក្រសួងការពារជាតិរុស្ស៊ីបានរាយការណ៍ថា កងកម្លាំងរបស់ខ្លួនបាន​កម្ទេច​ទាហាន​អ៊ុយក្រែនប្រហែល៣៥នាក់នៅក្នុងទីក្រុង Kupyansk ក្នុងរយៈពេលមួយថ្ងៃកន្លងមក ហើយបាន​វាយរុញ​វាយប្រហារជាច្រើនលើករបស់អ៊ុយក្រែននៅភាគខាងត្បូងទីក្រុង Donetsk និងទីក្រុងKherson។

កងកម្លាំងរុស្ស៊ីក៏បានវាយកម្ទេចឃ្លាំងគ្រាប់រំសេវជាច្រើនរបស់អ៊ុយក្រែននៅក្នុងតំបន់ Zaporozhye, ទីក្រុងLuhansk និងទីក្រុង Donetsk កាលពីថ្ងៃអាទិត្យផងដែរ។

អគ្គសេនាធិការនៃកងកម្លាំងប្រដាប់អាវុធអ៊ុយក្រែនកាលពីថ្ងៃចន្ទបានចេញរបាយការណ៍មួយដោយនិយាយថា ក្នុង​រយៈពេល ២៤ម៉ោងកន្លងមកនេះ មានការប្រយុទ្ធប្រហែល ២៩ដងរវាងកងកម្លាំងអ៊ុយក្រែន​និងកងទ័ពរុស្ស៊ី​នៅទីក្រុង Kupiansk, តំបន់Krasny Liman, ទីក្រុង Bakhmut និងតំបន់ផ្សេងៗទៀត។

កងកម្លាំងអាកាសអ៊ុយក្រែន អង្គភាពមីស៊ីល និងអង្គភាពកាំភ្លើងធំ បានបើកការវាយប្រហារលើគោលដៅយោធា រួមទាំងទីតាំងកាំភ្លើងធំ នានានិងបុគ្គលិកយោធារុស្ស៊ី ព្រមទាំងតំបន់ប្រមូលផ្តុំគ្រឿងយុទ្ធោបករណ៍របស់រុស្ស៊ីផងដែរ៕

អត្ថបទដែលទាក់ទង

កងទ័ពគុយបា បញ្ចប់យុទ្ធនាការសមយុទ្ធយោធារយៈពេលប្រាំមួយខែ
2026/07/24 12:30:51 pm        24
នាយករដ្ឋមន្ត្រី៖ កាណាដានឹងពិចារណាសងសឹកប្រឆាំងការដំឡើងពន្ធចុងក្រោយរបស់លោក Trump
2026/07/24 12:28:49 pm        35
សភាអាមេរិក បោះឆ្នោតកំណត់សង្គ្រាមនៅអ៊ីរ៉ង់ជាលើកដំបូងចាប់តាំងពីការបរាជ័យបទឈប់បាញ់
2026/07/24 12:26:01 pm        40

បណ្ដាញសង្គម

ព័ត៌មានចុងក្រោយ

​កងទ័ពគុយបា បញ្ចប់យុទ្ធនាការសមយុទ្ធយោធារយៈពេលប្រាំមួយខែ

2026/07/24 12:30:51 pm
​នាយករដ្ឋមន្ត្រី៖ កាណាដានឹងពិចារណាសងសឹកប្រឆាំងការដំឡើងពន្ធចុងក្រោយរបស់លោក Trump
2026/07/24 12:28:49 pm
​សភាអាមេរិក បោះឆ្នោតកំណត់សង្គ្រាមនៅអ៊ីរ៉ង់ជាលើកដំបូងចាប់តាំងពីការបរាជ័យបទឈប់បាញ់
2026/07/24 12:26:01 pm
​អតីតមន្ត្រីមន្ទីរបញ្ចកោណ៖ ស្តុកអាវុធរបស់អាមេរិក អាចចំណាយពេល៥ឆ្នាំដើម្បីស្តារឡើងវិញ
2026/07/24 12:16:30 pm
​អ្នកវិភាគ៖ រដ្ឋឈូងសមុទ្រមិនទំនងជាវាយប្រហារសងសឹកទៅលើអ៊ីរ៉ង់វិញនោះទេ
2026/07/24 12:14:20 pm

ព័ត៌មានពេញនិយម

​ក្រសួងអប់រំនឹងពិនិត្យលើកពេលប្រឡងបាក់ឌុបទៅដើមឆ្នាំ២០២២

2026/07/24 09:33:01 am
​ក្រុមក្មេងទំនើង ០៤នាក់ប្រើដាវ និងពូថៅបង្កហិង្សា ត្រូវតុលាការចោទប្រកាន់ពីបទ « ហិង្សា និងប៉ុនប៉ងឃាតកម្ម »
2026/07/24 08:55:10 am
​សម្ដេចតេជោ ហ៊ុន សែន​ ប្រកាសពីការចាប់ខ្លួនបុរសម្នាក់មានTikTok ឈ្មោះ «ហ៊ៅ អ៊ូខុង» ដែលផ្សព្វផ្សាយបំពុលព័ត៌មាន
2026/07/24 08:55:10 am
​សមត្ថកិច្ចខេត្តឧត្តរមានជ័យ ចុះធ្វើការស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់​ លើ​ករណី​រំលោភ​សម្លាប់ នៅសង្កាត់អូរស្មាច់
2026/07/24 08:55:10 am
​សាលារដ្ឋចាប់ផ្ដើមផ្លាស់ប្ដូរទៅសិក្សាពេញមួយថ្ងៃដោយបង្រៀនថែមទាំងកំព្យូទ័រ និងភាសាអង់គ្លេស
2026/07/24 12:08:21 pm

ព័ត៌មានវីដេអូ

​ក្រោយសង្រ្គាមរយៈពេលរាប់ទសវត្សរ៍ជាមួយរបបអ៊ីរ៉ង់ ក្រុមឃឺដមើលឃើញជ័យជំនះកាន់តែខិតជិតមកដល់

2026/01/23 04:36:39 am
រុស្ស៊ី បាញ់មីស៊ីលលើក្រុង Kharkiv បន្ទាប់ពីអ៊ុយក្រែន វាយប្រហារយានដ្រូនដ៏ធំលើរុស្ស៊ី
2024/09/02 04:13:57 pm
ចិនជំរុញឲ្យសហរដ្ឋអាមេរិកគោរពការប្តេជ្ញាចិត្ត និងឈប់ផ្ដល់អាវុធដល់កោះតៃវ៉ាន់
2023/11/30 09:02:15 am
កម្មករ និយោជិតនៅភ្នំពេញជិតពីរម៉ឺននាក់ នឹងជួបសម្ដេចតេជោនៅព្រឹកស្អែក
2023/06/13 02:57:12 am
រដ្ឋសភាបានបោះឆ្នោត ផ្តល់សេចក្តីទុកចិត្ត ឯកឧត្តម ឌិត ទីណា ជារដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
2022/10/14 03:38:02 pm