ការងារស្តារឡើងវិញពីគ្រោះទឹកជំនន់នៅតែបន្តនៅក្នុងប្រទេសកូរ៉េខាងត្បូង

2023/07/18 09:50:13 pm        77

កូរ៉េខាងត្បូង ៖ ការងារស្តារឡើងវិញបានបន្តនៅក្នុងប្រទេសកូរ៉េខាងត្បូងនៅថ្ងៃអង្គារ (១៩ កក្កដា)នេះ បន្ទាប់ពី​ភ្លៀងធ្លាក់ខ្លាំង​ជាច្រើន​ថ្ងៃបានសម្លាប់មនុស្សរាប់សិបនាក់នៅក្នុងប្រទេសនេះ ខណៈដែលលោកប្រធានាធិបតី Yoon Suk Yeol បានអំពាវនាវឱ្យមាន​ការកែប្រែប្រព័ន្ធឆ្លើយតបគ្រោះមហន្តរាយរបស់ប្រទេសកូរ៉េ។

មនុស្សជាង ៤០នាក់បានបាត់បង់ជីវិតក្នុងរយៈពេលតិចជាងមួយសប្តាហ៍នៃភ្លៀងធ្លាក់ខ្លាំង រួមទាំងមនុស្ស១៤នាក់​បានស្លាប់នៅ​ពេលពួកគេបានជាប់ខ្លួនក្នុងទឹកជំនន់នៅផ្លូវក្រោមដីក្នុងទីក្រុង Cheongju បានធ្វើឱ្យមាន​ការសង្ស័យ​លើកិច្ចខិតខំ​ប្រឹងប្រែង​របស់ប្រទេសនេះក្នុងការរៀបចំប្រតិបត្តិការសម្រាប់ភ្លៀងធ្លាក់ជាទៀងទាត់និងខ្លាំងប្រចាំឆ្នាំ។

នៅក្នុងកិច្ចប្រជុំគណៈរដ្ឋមន្ត្រីនៅថ្ងៃអង្គារនេះ លោក Yoon បានជំរុញឱ្យក្រុមមន្ត្រីប្រមូលធនធានដែលមាន​ទាំង​អស់សម្រាប់ការងារស្តារឡើងវិញ ដោយហៅស្ថានភាពបច្ចុប្បន្នថាជា "ភាពអាសន្ន"។

មួយឆ្នាំបន្ទាប់ពីកូរ៉េខាងត្បូងបានប្តេជ្ញាថានឹងបង្កើនការត្រៀមខ្លួនសម្រាប់ឆ្លើយតបនឹងអាកាសធាតុធ្ងន់ធ្ងរដែល​ជំរុញ​ដោយ​បម្រែបម្រួលអាកាសធាតុ ក្រុមអ្នកជំនាញនិយាយថាមិនមានការខិតខំប្រឹងប្រែ​ងគ្រប់គ្រាន់ត្រូវ​បានធ្វើ​ឡើង​នោះទេ បើទោះបីជាបរិមាណនៃភ្លៀងធ្លាក់ខ្លាំងដ៏គំហុកត្រូវបានគេរំពឹងថានឹងកើតមានក្នុងប៉ុន្មានទសវត្សរ៍ខាង​មុខនេះក៏ដោយ៕

អត្ថបទដែលទាក់ទង

ប្រមុខ UN៖ វិបត្តិច្រកសមុទ្រ Hormuz និងសមុទ្រក្រហម ទាញមជ្ឈិមបូព៌ាឱ្យចូលក្នុងជម្លោះកាន់តែធំ
2026/07/24 02:08:07 pm        55
កងទ័ពគុយបា បញ្ចប់យុទ្ធនាការសមយុទ្ធយោធារយៈពេលប្រាំមួយខែ
2026/07/24 12:30:51 pm        111
នាយករដ្ឋមន្ត្រី៖ កាណាដានឹងពិចារណាសងសឹកប្រឆាំងការដំឡើងពន្ធចុងក្រោយរបស់លោក Trump
2026/07/24 12:28:49 pm        101

បណ្ដាញសង្គម

ព័ត៌មានចុងក្រោយ

​ប្រមុខ UN៖ វិបត្តិច្រកសមុទ្រ Hormuz និងសមុទ្រក្រហម ទាញមជ្ឈិមបូព៌ាឱ្យចូលក្នុងជម្លោះកាន់តែធំ

2026/07/24 02:08:07 pm
​អ្នកនាំពាក្យ៖ មួយឆ្នាំក្រោយថៃឈ្លានពាន នៅមានពលរដ្ឋខ្មែរជាងពីរម៉ឺននាក់ទៀតមិនទាន់អាចវិលត្រឡប់ទៅផ្ទះសម្បែងវិញបាន
2026/07/24 01:24:48 pm
​កម្ពុជាអាចនាំចេញសំបុកត្រចៀកកាំជាលើកដំបូង ទៅកាន់ទីផ្សារប្រទេសចិន ​
2026/07/24 01:06:24 pm
​លោកជំទាវបណ្ឌិត ពេជ ចន្ទមុន្នី ហ៊ុនម៉ាណែត អញ្ជើញចូលរួមពិធីបើកពិព័រណ៍អាពាហ៍ពិពាហ៍ លើកទី៣ ឆ្នាំ២០២៦
2026/07/24 12:47:31 pm
​សហជីព និងកម្មករ ដឹងគុណចំពោះរាជរដ្ឋាភិបាលក្នុងការរក្សា និង​ពង្រីក​ឱកាស​ការងារ​ជូន​ពលរដ្ឋ
2026/07/24 12:43:20 pm

ព័ត៌មានពេញនិយម

​ក្រសួងអប់រំនឹងពិនិត្យលើកពេលប្រឡងបាក់ឌុបទៅដើមឆ្នាំ២០២២

2026/07/24 09:33:01 am
​ក្រុមក្មេងទំនើង ០៤នាក់ប្រើដាវ និងពូថៅបង្កហិង្សា ត្រូវតុលាការចោទប្រកាន់ពីបទ « ហិង្សា និងប៉ុនប៉ងឃាតកម្ម »
2026/07/24 08:55:10 am
​សម្ដេចតេជោ ហ៊ុន សែន​ ប្រកាសពីការចាប់ខ្លួនបុរសម្នាក់មានTikTok ឈ្មោះ «ហ៊ៅ អ៊ូខុង» ដែលផ្សព្វផ្សាយបំពុលព័ត៌មាន
2026/07/24 08:55:10 am
​សមត្ថកិច្ចខេត្តឧត្តរមានជ័យ ចុះធ្វើការស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់​ លើ​ករណី​រំលោភ​សម្លាប់ នៅសង្កាត់អូរស្មាច់
2026/07/24 08:55:10 am
​សាលារដ្ឋចាប់ផ្ដើមផ្លាស់ប្ដូរទៅសិក្សាពេញមួយថ្ងៃដោយបង្រៀនថែមទាំងកំព្យូទ័រ និងភាសាអង់គ្លេស
2026/07/24 12:08:21 pm

ព័ត៌មានវីដេអូ

​ក្រោយសង្រ្គាមរយៈពេលរាប់ទសវត្សរ៍ជាមួយរបបអ៊ីរ៉ង់ ក្រុមឃឺដមើលឃើញជ័យជំនះកាន់តែខិតជិតមកដល់

2026/01/23 04:36:39 am
រុស្ស៊ី បាញ់មីស៊ីលលើក្រុង Kharkiv បន្ទាប់ពីអ៊ុយក្រែន វាយប្រហារយានដ្រូនដ៏ធំលើរុស្ស៊ី
2024/09/02 04:13:57 pm
ចិនជំរុញឲ្យសហរដ្ឋអាមេរិកគោរពការប្តេជ្ញាចិត្ត និងឈប់ផ្ដល់អាវុធដល់កោះតៃវ៉ាន់
2023/11/30 09:02:15 am
កម្មករ និយោជិតនៅភ្នំពេញជិតពីរម៉ឺននាក់ នឹងជួបសម្ដេចតេជោនៅព្រឹកស្អែក
2023/06/13 02:57:12 am
រដ្ឋសភាបានបោះឆ្នោត ផ្តល់សេចក្តីទុកចិត្ត ឯកឧត្តម ឌិត ទីណា ជារដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
2022/10/14 03:38:02 pm