ខ្យល់ព្យុះទីហ្វុងតាលីម បក់បោកជិតដល់ព្រំដែនវៀតណាម-ចិន ហើយកម្លាំងចាប់ផ្តើមចុះខ្សោយ

2023/07/18 10:03:31 pm        96

វៀតណាម ៖ ព្យុះទីហ្វុងតាលីម បានចុះខ្សោយកម្លាំងខ្យល់បក់មកត្រឹម ៨៨គីឡូម៉ែត្រ ក្នុងមួយម៉ោង នៅថ្ងៃអង្គារ (ទី១៨ ខែកក្កដា)នេះ ខណៈដែលខ្យល់ព្យុះនេះ មានចម្ងាយ ៥០គីឡូម៉ែត្រពីទីក្រុងម៉ុង ខាយ (Mong Cai) របស់​ប្រទេស​វៀតណាម​ ដែលនៅជាប់ព្រំដែនប្រទេសចិន។ ខ្យល់ព្យុះនេះត្រូវបានគេព្យាករថា នឹងថយកម្លាំងទៅជាព្យុះត្រូពិច ក្នុងរយៈពេល ២-៣ម៉ោងទៀត។

យោងតាមមជ្ឈមណ្ឌលជាតិសម្រាប់ការព្យាករណ៍ជលសាស្ត្រឧតុនិយម (NCHMF) របស់ប្រទេសវៀតណាម បានឲ្យដឹងថា ព្យុះនេះ បានឆ្លងកាត់ឧបទ្វីបឡីចូវ (Leizhou) របស់ប្រទេសចិន នៅវេលាម៉ោង ៣ទៀបភ្លឺ ជាមួយនឹងខ្យល់អតិបរមា ១១៧គីឡូម៉ែត្រ ក្នុងមួយម៉ោង។ បន្ទាប់មក កម្លាំងខ្យល់របស់ព្យុះនេះ បានចុះខ្សោយ នៅពេលដែលវាបានចូលទៅក្នុងដែនទឹកឆ្នេរសមុទ្រនៃខេត្តក្វាងស៊ី (Guangxi) របស់ប្រទេសចិន។

មជ្ឈមណ្ឌលជាតិសម្រាប់ការព្យាករណ៍ជលសាស្ត្រឧតុនិយម (NCHMF) បានឲ្យដឹងនៅក្នុងសេចក្តីប្រកាសមួយ នៅ​ម៉ោង ៨ព្រឹកថា ព្យុះនេះកំពុងធ្វើដំណើរសំដៅទៅភាគខាងជើងប៉ែកពាយព្យ ក្នុងល្បឿន ២០គីឡូម៉ែត្រក្នុងមួយម៉ោង ហើយត្រូវបានគេរំពឹងថា នឹងបោកបក់តាមបណ្ដោយព្រំដែនប្រទេសវៀតណាមជាមួយប្រទេសចិន ជាមួយនឹង​កម្លាំង​ខ្យល់ ៨៨គីឡូម៉ែត្រក្នុងមួយម៉ោង។

ត្រឹមម៉ោង ៤រសៀល ព្យុះនេះនឹងខ្សោយកម្លាំង ដោយធ្លាក់ល្បឿនខ្យល់បន្ថែមទៀតដល់ ៥០-៦០ គីឡូម៉ែត្រក្នុង​មួយម៉ោង​ ហើយក្លាយជាខ្យល់ត្រូពិច។ ខ្យល់ព្យុះនេះនឹងបក់តម្រង់ឆ្ពោះទៅតំបន់ភ្នំភាគខាងជើងសិន មុននឹង​រសាយឥទ្ធិពលរបស់វា នៅថ្ងៃពុធ (ទី១៩ ខែកក្កដា)៕

អត្ថបទដែលទាក់ទង

រដ្ឋមន្ត្រីការបរទេសអ៊ីរ៉ង់ព្រមានប្រទេសនានាកុំឲ្យចូលរួមក្នុងការឈ្លានពានរបស់អាមេរិកប្រឆាំងអ៊ីរ៉ង់
2026/07/24 07:13:41 pm        9
ប្រភព៖ អ៊ីរ៉ង់បានបញ្ជូន​មេបញ្ជាការ IRGC និងឧបករណ៍​មីស៊ីល​ទៅក្រុមហ៊ួទី ​នៅយេម៉ែន ក្នុងខែនេះ
2026/07/24 05:44:32 pm        78
អង់គ្លេស៖ កងកម្លាំងត្រៀមខ្លួន​ ក្រោយ​អ៊ីរ៉ង់ព្រមាន ពាក់ព័ន្ធនឹង​យន្តហោះទម្លាក់គ្រាប់បែករបស់​អាមេរិក
2026/07/24 05:42:31 pm        76

បណ្ដាញសង្គម

ព័ត៌មានចុងក្រោយ

​រដ្ឋមន្ត្រីការបរទេសអ៊ីរ៉ង់ព្រមានប្រទេសនានាកុំឲ្យចូលរួមក្នុងការឈ្លានពានរបស់អាមេរិកប្រឆាំងអ៊ីរ៉ង់

2026/07/24 07:13:41 pm
​សិង្ហបូរី ចាត់បញ្ជូននាយទាហានប្តូនវេនពីររូប ដើម្បីចូលរួមជាមួយក្រុម AOT នៅកម្ពុជា
2026/07/24 07:06:33 pm
​ប្រភព៖ អ៊ីរ៉ង់បានបញ្ជូន​មេបញ្ជាការ IRGC និងឧបករណ៍​មីស៊ីល​ទៅក្រុមហ៊ួទី ​នៅយេម៉ែន ក្នុងខែនេះ
2026/07/24 05:44:32 pm
​អង់គ្លេស៖ កងកម្លាំងត្រៀមខ្លួន​ ក្រោយ​អ៊ីរ៉ង់ព្រមាន ពាក់ព័ន្ធនឹង​យន្តហោះទម្លាក់គ្រាប់បែករបស់​អាមេរិក
2026/07/24 05:42:31 pm
​ឆ្មាំល្បាតឆ្នេរ​ចិន ប្រាប់​ពីការប៉ះទង្គិចលើកទី៣ ជាមួយហ្វីលីពីន ក្នុង​សប្តាហ៍នេះ នៅ​សមុទ្រ​ចិន​ខាង​ត្បូង​
2026/07/24 05:35:46 pm

ព័ត៌មានពេញនិយម

​ក្រសួងអប់រំនឹងពិនិត្យលើកពេលប្រឡងបាក់ឌុបទៅដើមឆ្នាំ២០២២

2026/07/24 09:33:01 am
​ក្រុមក្មេងទំនើង ០៤នាក់ប្រើដាវ និងពូថៅបង្កហិង្សា ត្រូវតុលាការចោទប្រកាន់ពីបទ « ហិង្សា និងប៉ុនប៉ងឃាតកម្ម »
2026/07/24 02:46:11 pm
​សម្ដេចតេជោ ហ៊ុន សែន​ ប្រកាសពីការចាប់ខ្លួនបុរសម្នាក់មានTikTok ឈ្មោះ «ហ៊ៅ អ៊ូខុង» ដែលផ្សព្វផ្សាយបំពុលព័ត៌មាន
2026/07/24 08:55:10 am
​សមត្ថកិច្ចខេត្តឧត្តរមានជ័យ ចុះធ្វើការស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់​ លើ​ករណី​រំលោភ​សម្លាប់ នៅសង្កាត់អូរស្មាច់
2026/07/24 06:36:03 pm
​សាលារដ្ឋចាប់ផ្ដើមផ្លាស់ប្ដូរទៅសិក្សាពេញមួយថ្ងៃដោយបង្រៀនថែមទាំងកំព្យូទ័រ និងភាសាអង់គ្លេស
2026/07/24 06:02:25 pm

ព័ត៌មានវីដេអូ

​ក្រោយសង្រ្គាមរយៈពេលរាប់ទសវត្សរ៍ជាមួយរបបអ៊ីរ៉ង់ ក្រុមឃឺដមើលឃើញជ័យជំនះកាន់តែខិតជិតមកដល់

2026/01/23 04:36:39 am
រុស្ស៊ី បាញ់មីស៊ីលលើក្រុង Kharkiv បន្ទាប់ពីអ៊ុយក្រែន វាយប្រហារយានដ្រូនដ៏ធំលើរុស្ស៊ី
2024/09/02 04:13:57 pm
ចិនជំរុញឲ្យសហរដ្ឋអាមេរិកគោរពការប្តេជ្ញាចិត្ត និងឈប់ផ្ដល់អាវុធដល់កោះតៃវ៉ាន់
2023/11/30 09:02:15 am
កម្មករ និយោជិតនៅភ្នំពេញជិតពីរម៉ឺននាក់ នឹងជួបសម្ដេចតេជោនៅព្រឹកស្អែក
2023/06/13 02:57:12 am
រដ្ឋសភាបានបោះឆ្នោត ផ្តល់សេចក្តីទុកចិត្ត ឯកឧត្តម ឌិត ទីណា ជារដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
2022/10/14 03:38:02 pm