កម្ពុជានាំទំនិញទៅប្រទេសសមាជិក RCEP មានទឹកប្រាក់ជាង ៤ពាន់លានដុល្លារ ក្នុងឆមាសទី១

2023/07/18 10:12:10 pm        291

ភ្នំពេញ៖ កម្ពុជាបាននាំចេញទំនិញមានតម្លៃជាង ពាន់លានដុល្លារទៅកាន់ប្រទេសសមាជិកកិច្ច​ព្រមព្រៀង​ភាពជាដៃគូសេដ្ឋកិច្ចគ្រប់ជ្រុងជ្រោយតំបន់ (RCEP) ក្នុងឆមាសទី១ ឆ្នាំ២០២៣ ពោលគឺកើនឡើង ២៤ ភាគរយ​ធៀបនឹងរយៈពេលដូចគ្នា ឆ្នាំ២០២២។

របាយការណ៍របស់ក្រសួងពាណិជ្ជកម្មចេញផ្សាយនៅថ្ងៃទី ១៨ ខែកក្កដា បានបង្ហាញថា ការនាំចូលរបស់កម្ពុជា ពីប្រទេស RCEP មានទឹកប្រាក់សរុប ​ជាង១០,៧ ពាន់លានដុល្លារអាមេរិក ថយចុះ ១៧ ភាគរយធៀបនឹងរយៈពេលដូចគ្នាឆ្នាំមុន។

ទីផ្សារធំបំផុតសម្រាប់ការនាំចេញទៅទំនិញរបស់កម្ពុជា ​ក្នុងរយៈពេល៦ខែដំបូងឆ្នាំ២០២៣នេះ គឺ​ប្រទេសវៀតណាម ដោយមានទំហំទឹកប្រាក់នាំចេញ ១ ៤២៩ លានដុល្លារ ប្រទេសថៃ​ ៥២៧ លានដុល្លារ និងនិងប្រទេសសិង្ហបុរី ៤១៥លានដុល្លារ។

RCEP បានចូលជាធរមាននៅថ្ងៃទី ១ ខែមករា ឆ្នាំ ២០២២ ដោយកិច្ចព្រមព្រៀងពាណិជ្ជកម្មដ៏ធំ​មួយនេះ ​មានប្រទេសចំនួន ១៥ នៅអាស៊ីប៉ាស៊ីហ្វិក រួមទាំងប្រទេសសមាជិកអាស៊ានចំនួន ១០ និងដៃគូពាណិជ្ជកម្មចំនួនប្រាំ គឺ ចិន ជប៉ុន កូរ៉េខាងត្បូង អូស្ត្រាលី ​និងនូវែលសេឡង់ ជាសមាជិក។

ក្នុងនាមជាប្លុកពាណិជ្ជកម្មធំបំផុតរបស់ពិភពលោក RCEP មានទំហំអត្រាផលិតផលក្នុង​ស្រុក​សរុបជាង ២៦ពាន់ពាន់លានដុល្លារ ដែលតំណាងឱ្យប្រហែល ៣០ភាគរយនៃផលិតផលក្នុងស្រុក​សរុបពិភពលោក ២៨ ភាគរយនៃពាណិជ្ជកម្មពិភពលោក និងជាង៣២ ភាគរយនៃការវិនិយោគពិភពលោក។

ឯកឧត្តម ប៉ែន សុវិជាតិ រដ្ឋលេខាធិការ និងជាអ្នកនាំពាក្យនៃក្រសួងពាណិជ្ជកម្ម ធ្លាប់បានលើក​ឡើងថា កម្ពុជា គឺជាខ្សែសង្វាក់ផ្គត់ផ្គង់មួយក្នុងចំណោមខ្សែសង្វាក់​ផ្គត់ផ្គង់នៅលើពិភពលោក ដូចជា ​ការនាំចេញ​សម្លៀកបំពាក់ ​ស្បែកជើង គ្រឿងអេឡិចត្រូនិក និងអគ្គិសនី និងកសិកម្ម ដែលជា​កត្តាចម្បងដែលជំរុញការនាំចេញទៅកាន់បណ្តាប្រទេស RCEP កើនឡើង។

ឯកឧត្តម បានមានប្រសាសន៍ថា ​ចាប់តាំងពីចូលជាធរមានកាលពីដើមឆ្នាំមក ការនាំចេញរបស់​កម្ពុជា​ទៅទីផ្សារអន្តរជាតិ​ ជាពិសេសទៅប្រទេស RCEP ​បានកើនឡើងគួរឱ្យកត់សម្គាល់៕ អត្ថបទ៖ វណ្ណៈ


អត្ថបទដែលទាក់ទង

ចៅក្រមស៊ើបសួរសម្រេចឃុំខ្លួនជនជាតិថៃចំនួន ២០នាក់ និងបក្ខពួកពាក់ព័ន្ធរៀបចំមជ្ឈមណ្ឌល Online Scams
2026/07/24 07:28:41 pm        202
សិង្ហបូរី ចាត់បញ្ជូននាយទាហានប្តូនវេនពីររូប ដើម្បីចូលរួមជាមួយក្រុម AOT នៅកម្ពុជា
2026/07/24 07:06:33 pm        113
ក្រសួងការងារ បន្តនាំយកឱកាសការងារក្នុងស្រុក ៣ ៧៨០កន្លែង ទៅដល់ប្រជាពលរដ្ឋនៅស្រុកស្ទឹងត្រង់
2026/07/24 04:52:13 pm        149

បណ្ដាញសង្គម

ព័ត៌មានចុងក្រោយ

​UN ៖ ជាង ២ ភាគ ៣នៃពលរដ្ឋហ្កាហ្សា អាចនឹងប្រឈមនឹងភាពអត់ឃ្លានធ្ងន់ធ្ងរនៅដំណាច់ឆ្នាំនេះ

2026/07/24 09:13:54 pm
​ប្រធានាធិបតីលីបង់៖ ពេលវេលាមកដល់ហើយ ដើម្បីបញ្ចប់សង្គ្រាម ក្រោយ​មាន​ជំនួបផ្លែផ្កាជាមួយ​​លោក Trump
2026/07/24 08:28:15 pm
​មនុស្ស ១៤នាក់ស្លាប់ និង ២៤នាក់រងរបួស អំឡុង​​ការបំផ្ទុះគ្រាប់បែកអត្តឃាតនៅភាគពាយ័ព្យប៉ាគីស្ថាន
2026/07/24 08:27:17 pm
​ភ្លៀងធ្លាក់ខ្លាំង និងទឹកជំនន់ បានសម្លាប់មនុស្សយ៉ាងហោច ៤០នាក់ នៅរដ្ឋ Assam ប្រទេសឥណ្ឌា
2026/07/24 08:26:48 pm
​ការឡើងថ្លៃឱសថបង្កបញ្ហាខ្លាំងដល់អ្នកជំងឺមហារីករាប់ពាន់នាក់នៅប្រទេសស៊ូដង់
2026/07/24 08:26:19 pm

ព័ត៌មានពេញនិយម

​ក្រសួងអប់រំនឹងពិនិត្យលើកពេលប្រឡងបាក់ឌុបទៅដើមឆ្នាំ២០២២

2026/07/24 09:33:01 am
​ក្រុមក្មេងទំនើង ០៤នាក់ប្រើដាវ និងពូថៅបង្កហិង្សា ត្រូវតុលាការចោទប្រកាន់ពីបទ « ហិង្សា និងប៉ុនប៉ងឃាតកម្ម »
2026/07/24 02:46:11 pm
​សម្ដេចតេជោ ហ៊ុន សែន​ ប្រកាសពីការចាប់ខ្លួនបុរសម្នាក់មានTikTok ឈ្មោះ «ហ៊ៅ អ៊ូខុង» ដែលផ្សព្វផ្សាយបំពុលព័ត៌មាន
2026/07/24 08:25:28 pm
​សមត្ថកិច្ចខេត្តឧត្តរមានជ័យ ចុះធ្វើការស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់​ លើ​ករណី​រំលោភ​សម្លាប់ នៅសង្កាត់អូរស្មាច់
2026/07/24 07:41:36 pm
​សាលារដ្ឋចាប់ផ្ដើមផ្លាស់ប្ដូរទៅសិក្សាពេញមួយថ្ងៃដោយបង្រៀនថែមទាំងកំព្យូទ័រ និងភាសាអង់គ្លេស
2026/07/24 06:02:25 pm

ព័ត៌មានវីដេអូ

​ក្រោយសង្រ្គាមរយៈពេលរាប់ទសវត្សរ៍ជាមួយរបបអ៊ីរ៉ង់ ក្រុមឃឺដមើលឃើញជ័យជំនះកាន់តែខិតជិតមកដល់

2026/01/23 04:36:39 am
រុស្ស៊ី បាញ់មីស៊ីលលើក្រុង Kharkiv បន្ទាប់ពីអ៊ុយក្រែន វាយប្រហារយានដ្រូនដ៏ធំលើរុស្ស៊ី
2024/09/02 04:13:57 pm
ចិនជំរុញឲ្យសហរដ្ឋអាមេរិកគោរពការប្តេជ្ញាចិត្ត និងឈប់ផ្ដល់អាវុធដល់កោះតៃវ៉ាន់
2023/11/30 09:02:15 am
កម្មករ និយោជិតនៅភ្នំពេញជិតពីរម៉ឺននាក់ នឹងជួបសម្ដេចតេជោនៅព្រឹកស្អែក
2023/06/13 02:57:12 am
រដ្ឋសភាបានបោះឆ្នោត ផ្តល់សេចក្តីទុកចិត្ត ឯកឧត្តម ឌិត ទីណា ជារដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
2022/10/14 03:38:02 pm