កូរ៉េខាងត្បូង ៖ ប្រធានាធិបតីកូរ៉េខាងត្បូងលោក Yoon Suk Yeol បាននិយាយនៅថ្ងៃអង្គារនេះថា ក្រុមពិគ្រោះយោបល់នុយក្លេអ៊ែរថ្មី រវាងកូរ៉េខាងត្បូង និងសហរដ្ឋអាមេរិក នឹងក្លាយជាចំណុចចាប់ផ្តើមួយដើម្បីរារាំដោយមានប្រសិទ្ធិភាព និងខ្លាំងក្លាប្រឆាំងកូរ៉េខាងជើង ។
ក្រុមមន្រ្តីមកពីសហរដ្ឋអាមេរិក និងកូរ៉េខាងត្បូង បានជួបជុំគ្នានៅទីក្រុងសេអ៊ូល សម្រាប់កិច្ចពិភាក្សាក្រុមពិគ្រោះយោបល់នុយក្លេអ៊ែរ(NCG)លើកដំបូង ដែលមានគោលដៅសម្របសម្រួលកាន់តែល្អប្រសើរលើការឆ្លើយតបនុយក្លេអ៊ែរសម្ព័ន្ធមិត្តក្នុងករណីផ្ទុះសង្រ្គាមជាមួយកូរ៉េខាងជើង ។
NCGត្រូវបានប្រកាសលើកដំបូងអំឡុងជំនួបកំពូលទ្វេភាគីនៅទីក្រុងវ៉ាស៊ីងតោនកាលពីខែមេសា ស្របពេលមានការអំពាវនាវកើនឡើងនៅកូរ៉េខាងត្បូងសុំឲ្យមានអាវុធនុយក្លេអ៊ែរផ្ទាល់ខ្លួន គឺជាជំហរមួយដែលសហរដ្ឋអាមេរិកជំទាស់ ។
ទោះបីជាយ៉ាងណាក៏ដោយ ចិន និងកូរ៉េខាងជើង បានរិះគន់ការបង្កើតក្រុមមួយនេះ ថាវានឹងធ្វើឲ្យភាពតានតឹងកាន់តែឡើងកម្តៅបន្ថែមទៀតនៅឧបទ្វីបកូរ៉េ ។
ក្រុមនេះនឹងផ្តល់ឱ្យកូរ៉េខាងត្បូងនូវការបញ្ចេញមតិកាន់តែច្រើនអំពីរបៀបដែលអាមេរិកដាក់ពង្រាយក្រុមនុយក្លេអ៊ែររបស់ខ្លួន និងការធានាថា វានឹងត្រូវបានប្រើ ដើម្បីសងសឹកប្រឆាំងនឹងការវាយប្រហាររបស់កូរ៉េខាងជើង ខណៈពេលដែលលោក Yoon ទទួលបានការប្តេជ្ញាចិត្តពីរដ្ឋបាលលោកប្រធានាធិបតីសហរដ្ឋអាមេរិក Joe Bidenក្នុងការពង្រឹងការរារាំងរបស់ខ្លួនប្រឆាំងនឹងទីក្រុងព្យុងយ៉ាង ៕

